មានសេចក្តីរាយ ការណ៍ថា មានករណី បើកសិប្បកម្មជីក ថ្មភ្នំប្រវត្តិសាស្ត្រមួយ បាននឹងកំពុងធ្វើ សកម្មភាពជីកកាកាយថ្ម ភ្នំទាំងយប់ទាំងថ្ងៃ ធ្វើជាអាជីវកម្ម ដែលបណ្តាលឲ្យ ប្រជាពលរដ្ឋនិងភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិ មានការព្រួយបារម្ភ ជាខ្លាំង។
តាមរយៈ សាធារណៈមតិជាតិ និងភ្ញៀវទេសចរណ៍ ជាច្រើនដែលធ្វើដំណើរ កំសាន្តលើកំពូល ភ្នំប្រវត្តិសាស្ត្របូកគោ ដែលជាតំបន់ទេសចរណ៍ ដ៏ល្អប្រណិត តាំងពីសម័យមុនមក បាននិយាយឲដឹង ថាមានសកម្មភាពជីកថ្ម និងបើកសិប្បកម្មនៅលើភ្នំនេះ ដែលជាហេតុធ្វើឲ្យ ពួកគាត់មានការ ស្រង៉ាកចិត្ត យ៉ាងខ្លាំង ទើបទូរស័ព្ទមក ផ្តល់ព័ត៌មានជូនភ្នាក់ងា រយើងឲ្យជួយចុះផ្សាយ ពីរឿងនេះ ដើម្បីឲ្យអាជ្ញាធរដែន និងសមត្ថកិច្ចជំនាញ ជាពិសេស គឺ ក្រសួង រ៉ែនិងថាមពល និងមន្ទីររ៉ែ និងថាមពលខេត្ត កំពត បានដឹង និងចុះ ទៅពិនិត្យទីតាំងសិប្បកម្ម ធ្វើថ្មនោះជាបន្ទាន់ ជៀសវៀងតំបន់ ទេសចរណ៍ប្រវត្តិសាស្ត្រដ៏មហិមាមួយនេះ ទទួលរងនូវបំផ្លិចបំផ្លាញកាន់តែធ្ងន់ធ្ងរ។
ជាងនេះទៅទៀត តំបន់នេះគឺជាតំបន់ អភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិ និងជាតំបន់ឧទ្យានជាតិថែមទៀតផង ហេតុអ្វីបានជា មានសិប្បកម្មផលិតថ្ម ធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃ នៅទីនោះទៅវិញ?
ប្រភពព័ត៌មានពីមន្ត្រីមួយចំនួនក្នុងខេត្តកំពត បានបង្ហើបឲ្យសារព័ត៌មានយើងដឹងថាថ្មកាយយកមកកែឆ្នៃនោះ គឺមានទំហំធំៗណាស់ ហើយកែឆ្នៃដូចជាឈើអញ្ចឹង។
ទាំងនេះជាព័ត៌មានក្តៅបំផុត ដើម្បីជាសារមួយជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យលោកជួយចាត់វិធានការជាបន្ទាន់ ព្រោះសកម្មភាពនេះ ជាគ្រោះមហន្តរាយដ៏ធំ ដែលអាចធ្វើឲ្យបាត់បង់សោភ័ណ្ឌភាពរបស់តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយនេះ ជាហេតុបណ្តាលឲ្យប៉ះពាល់លើវិស័យទេសចរណ៍ និងជាពិសេសគឺអាចប៉ះពាល់ដល់ធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរផងដែរ។
ទាក់ទិននឹងបញ្ហានេះអ្នកសារព័ត័មានយើងបានជួបសម្ភាសន៍តាមទូរស័ព្ទជាមួយលោក ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពត ដោយលោកបានបកស្រាយឲ្យដឹងថា កន្លែងនោះជាតំបន់អភិវឌ្ឍន៍របស់ឧកញ្ញ៉ា សុខ គង់ ដូច្នេះលោកពុំមានសិទ្ធិអ្វី ដើម្បីទប់ស្កាត់នោះទេ តែបើក្រុមហ៊ុនជាអ្នកធ្វើអាជីវកម្មនោះ មន្ទីរនឹងតំរូវឲ្យធ្វើច្បាប់ទំលាប់។
នៅក្នុងរឿងនេះដែរ គឺមានតែសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទេដែលអាចប្រាប់ទៅក្រសួងពាក់ព័ន្ធបាន ដូចជាក្រសួងទេសចរណ៍ ក្រសួងរ៉ែ និងថាមពល ក្រសួងសិប្បកម្ម និងឧស្សាហកម្ម ក្រសួងរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចក្រសួងបរិស្ថាន ដើម្បីពិនិត្យរឿងនេះ។
ករណីធ្វើសិប្បកម្មលើភ្នំប្រវត្តិសាស្ត្រនេះដែរ សារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីក្រុមហ៊ុន ធ្វើអាជីវកម្មនោះបាននៅឡើយទេ ព្រោះពុំស្គាល់លេខទូរស័ព្ទ៕






ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
ប្រភភពីស្រុកមេមត់ ឲ្យដឹងថារថយន្ត ប្រភេទយីឌុប១ គ្រឿងក្បាលពណ៌ ក្រហមលាយសពាក់ ស្លាកលេខ កំពង់ចាម 3A-3461ផ្ទុកឈើលេខ ១ប្រភេទសុក្រំដែល មានមុខកាត់ធំៗ ពេញប្រៀបចំណុះ ផ្ទុកមិនក្រោម ៤០...Read more
នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក នួន សក្តិចំរើនរិទ្ធិ អធីការរងក្រុងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ និងលោកអនុសេនីយ៍ឯក ជឹង ម៉ារ៉ា នាយផ្នែកព្រហ្មទណ្ឌ បានកោះហៅមន្រ្តីនគរបាលព្...Read more
ប្រជាជនខ្មែរមួយចំនួនតែងមានជំនឿថា បើថ្ងៃខែឆ្នាំណាគេរកស៊ីមានបានទ្រព្យធនហូរចូល ឡើងបុណ្យឡើងសក្តិ ឡើងប្រាក់ខែ នោះគេតែងនិយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែបើគេរកស៊ីខាតបង...Read more
នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាមផ្លូវជាតិលេខ៦ ខាងកើតភ្លើងស្តុបទន្លេសាប បានព្...Read more
សូមមើល រូបភាព និងវីដេអូ សកម្មភាពគណបក្សសង្គ្រោះជាតិដង្ហែក្បួនបាតុកម្មអហឹង្សា ថ្ងៃទី១៥នៅរាជធានីភ្នំពេញ។
...Read more
ជារៀងរាល់ថ្ងៃគេសង្កេតឃើញថា ក្រុមឈ្មួញរកស៊ីដឹកឈើខុសច្បាប់តាមរថយន្តគ្រប់ប្រភេទ គោយន្តកន្រ្តៃ និងរទេះគោ បានចរាចរណ៍យ៉ាងអាណាធិប្បតេយ្យតាមដងផ្លូវពីចំណុចស្រុកគូលែនខេត្...Read more
មនុស្សកំបុតដៃ
កំបុតជើង
កំបុតទាំងដៃកំបុតទាំងជើង
មនុស្សកំបុតត្រចៀក
មនុសកំបុតច្រមុះ
មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ
មនុស្សកំបុតម្រាមដៃ
មនុស្សកំបុតម្រាមដៃម្រា...Read more
| ថ្ងៃនេះ | 302 | នាក់ |
| ម្សិលមិញ | 2182 | នាក់ |
| សប្ដាហ៍នេះ | 10704 | នាក់ |
| ខែនេះ | 80416 | នាក់ |
| ឆ្នាំនេះ | 477424 | នាក់ |
| សរុប | 57828820 | នាក់ |
| ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 05:50 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

