បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង

ដោយៈ រដ្ឋា ខេត្តសៀមរាប ថ្ងៃទី 13 ខែ 03 ឆ្នាំ 2015 វេលាម៉ោង 04:50 នាទី ចំនួនអានៈ 2571

មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម​ឡើង​វិញ​នៅ​តាម​មាត់​ព្រែក​នានា​ក្នុង​ភូមិសាស្ត្រ ផ្នែក​រដ្ឋបាល​ជលផល​ចុង​ឃ្នៀស ទើប​គេ​ដាក់​ការសង្ស័យ​ថា​សមត្ថកិច្ច​ជំនាញ​មួយ​ចំនួន​បាន​ទ​ទូល​លាភសក្ការៈ​ពី​ក្រុម​ឈ្មួញ​ដែល​ជា​ជនជាតិ​វៀតណាម​បាន​ប្រព្រឹត្ត​បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ទាំងនោះ​ជា​ច្រើន​ឆ្នាំ​មកហើយ​គេ​សង្កេតឃើញថា​ដូច្នេះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ផល​ត្រី​កាន់តែ​ថយចុះ​ជា​លំដាប់​ដែល​បណ្តែតបណ្តោយ​ឱ្យ​ពលរដ្ឋ​មួយចំនួន​បង្ខំចិត្ត​ទទួលទាន​ត្រី​ចិញ្ចឹម​ដែល​គេ​យកមក​លក់​នៅ​តាម​ទីផ្សារ​ទៅវិញ​ព្រោះ​ត្រី​ធម្មជាតិ​ត្រូវបាន​ហិនហោច​ស្ទើរ​ទាំងស្រុង​ទៅហើយ បើ​មិន​ទប់ស្កាត់​ទាន់ពេលវេលា​។​

ប្រភព​បានឲ្យដឹងថា នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​ចុង​ឃ្នៀស​ កំពង់​ភ្លុក​ ​មាន​សកម្មភាព​បទល្មើស​នេសាទ​ជាច្រើន​ប្រភេទ​មានដូចជា​ប័រ​ ​អ៊ុយ​ ​រុញ​ស៊ី​ប​ ​អូស​អួន​ អូស​យ៉ាំង​កាវ​ ​ស្បៃ​មុង​ជាដើម កំពុង​កើតមាន ជា​យូរ​ឆ្នាំ​មកហើយ ក្រោម​ការគ្រប់គ្រង​ផ្ទាល់​របស់​លោក ព្រិ​ន្ទ-សាវិន ​នាយខ​ណ្ឌ​រដ្ឋបាលជល​ផល​ខេត្តសៀមរាប​ ​នាយ​ផ្នែក​ចុង​ឃ្នៀស លោក-ស្រី កែវ​សុភ័ក្ត បាន​ធ្វើ​ឲ្យ​បទល្មើស​កើតឡើង​ដូច​ភ្លៀងរលឹម ក្នុង​ឆ្នាំ​២០១៥​នេះ​ដោយ​ពុំ​​មាន​ចំណាត់ការ​របស់​អាជ្ញាធ​រ​ជុំវិញ​ខេត្ត​នោះ​ទេ ហើយ​ករណី​នេះ​គេ​បានដាក់​ការសង្ស័យថា មាន​ការឃុប​ឃិត​គ្នា​ជា​ប្រពន្ធ័ ។​

ប្រភព​បាន​បន្ត​ឲ្យដឹងថា  បទល្មើស​ជា​ច្រើន​ប្រភេទ​ដែល​កើត​មាន​ច្រើនជាងគេ គឺ​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ប្រា​សាទបាគង​,​និង​ក្រុង​សៀមរាប​ក្រោម​ការគ្រប់គ្រង​ដោយ​សមត្ថកិច្ច​ចម្រុះ ជា​ពិសេស​ខាង​ជំនាញ​រដ្ឋបាល​ជលផល​ដែល​មាន​តួនាទី​ការពារ​តំបន់​ទាំងនោះ​ឲ្យបាន​ស្ថិតស្ថេរ​។​ ប្រភព​បាន​បន្តទៀតថា ក្រុម​អ្នកនេសាទ​នៅ​តំបន់​នោះ​តែងតែ​មិន​ហ៊ាន​មើលរំលង​សមត្ថកិច្ច​ខាងលើ​នេះ​ទេ បើ​មិន​ដូច្នេះ​គេ​នឹងមាន​វិធានការ​បង្ក្រាប​យក​ស្នាដៃ​ជូន​ថ្នាក់លើ​មើល​លេង​ជាក់​ជាមិនខាន​។​

ប្រភព​បាន​បន្តទៀតថា ទាក់ទិន​នឹង​ការលើកឡើង​ខាងលើ​នេះ​ដែរ​នាយ​ផ្នែក​ចុង​ឃ្នៀស លោក ស្រី កែវ​សុភ័ក្ត​បាន​មានប្រសាស​ន៍​តាម​ទូរស័ព្ទ​កាលពី​ពេល​កន្លង​ទៅ​ថា លោក​ទទួលស្គាល់ថា នៅក្នុង​ភូមិសាស្ត្រ​ដែល​លោក​គ្រប់គ្រង​គឺ​ពិតជា​មាន​មួយចំនួន​មែន ប៉ុន្តែ​លោក​បាន​ឲ្យ​ប្រជា​នេសាទ​ធ្វើ​ការកែប្រែ​ឡើងវិញ​គឺ​ពី​វែង​មក​ខ្លី​បាន​៧០%​។​លោក​បន្តថា ចំពោះ​ករណី​ថា​លោក​ទទួល​លុយ​ពី​បទល្មើស​នេសាទ​នោះ​ពិតជា​មិន​មាន​នោះទេ តែ​លោក​បាន​លើកឡើង​ថា ចំពោះ​កូនចៅ​របស់​លោក​វិញ​បាន​ទទួល​ខ្លះៗ​ដែរ​។​

ជុំវិញ​ករណី​ចោទប្រកាន់​ខាងលើ​នេះ​ដែរ លោកព្រិ​ន្ទ សាវិន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តសៀមរាប មិនអាច​សុំ​ការពន្យល់​ពី​លោក​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​១២​ខែ​មិនា​ជុំវិញ​បញ្ហា​បទល្មើស​នេសាទ​ដែល​កើតមាន​ពេញ​ផ្ទៃ​បឹង​ទន្លេសាប​នៃ​ខេត្ត​សៀមរាប​ដោយ​ទូរស័ព្ទ​របស់​លោក​ហៅចូល​គ្មាន​លើក​។​

លោក សូ-ប្លាតុ​ង អភិបាល​ក្រុង​សៀមរាប​បាន​មាន​ប្រសា​ស​ន៏​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​១២​ខែ​មិនា​ឆ្នាំ​២០១៥​ថា ករណី​បទល្មើស​នៅក្នុង​ក្រុង​សៀមរាប​មិន​អាច​សុំ​ការពន្យល់​បំភ្លឺ​បាន​ទេ​ដោយសារ​លោក​កំពុង​ជាប់រវល់​ប្រជុំ​។​

គេ​នៅ​ទន្ទឹង​រង​ចាំ​មើល​ថា​តើ​លោក ឃឹម-ប៊ុន​សុង អភិបាលខេត្ត​សៀមរាប អាច​មាន​ចំណាត់ការ​បែបណា​ព្រមទាំង​ធ្វើការ​ដុសក្អែល​មន្ត្រី ក្រោម​ឱវាទ​មួយចំនួន​ដែល​ប្រព្រឹត្តិ​អំពើ​ពុករលួយ ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​ផល​ត្រី​កើន​ឡើង​វិញ​និង​ជា​ពិសេស​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​បង្កើន​ការតាមដាន​នូវ​រាល់​បទល្មើស​ផ្សេងៗ​ព្រមទាំង​ចាត់វិធានការ​ក្តៅណា​មួយដូចជា​ដុះក្អែល​ទៅលើ​មន្ត្រី​ជំនាញ​មួយ​ចំនួន​ដែល​ទទួល​សំណូក​ពី​បទល្មើស​នេសាទ ដែល​ហ៊ាន​អនុវត្ត​ផ្ទុយ​ពី​ផ្លូវ​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

កាលពីពេល​កន្លង​ទៅ​ថ្មី​នេះ​សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើ​ការបង្ក្រាប​បទល្មើស​នេសាទ​នៅ​តំបន់​ទន្លេសាប​យ៉ាង​ក្តៅគគុក​ប៉ុន្តែ​នៅ​ពេល​ថ្មីៗ​នេះ ត្រូវបាន​គេ​រាយ​ការ​មក​ថា កំពុង​កើតមាន​ដូច​ភ្លៀងរលឹម​ទៀតហើយ  ដូច្នេះ គេ​ដាក់​ការសង្ស័យថា ក្រុមការងារ​សមត្ថកិច្ច​ដែល​ចុះ​បង្ក្រាប​កន្លងទៅ ហាក់បីដូច​ដេញ​ត្រី​ចូល​ស៊ង ដើម្បី​រង់ចាំ​ប្រមូល​ប៉ុណ្ណោះ  ដូច​ពាក្យចាស់​លោក​ពោលថា មាន់​ពង​ក្នុង​ជង្រុក​ស្រូវ វា​លែង​អី​នឹង​មិន​ស៊ី​ស្រូវ​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​តំបន់​ចុង​ឃ្នៀស​មាន​អ្នកនេសាទ​ល្មើស​ច្បាប់​ប្រភេទ យ៉ាំង​កាវ រុញ​ស៊ី​ប​ដែលជា​ជនជាតិ​វៀតណាម​សុទ្ធសាធ​ប្រកប​របរ​នេះ ដោយ​គេ​ដឹងថា​ជា​របរ​ដ៏​ធំ​មួយ​អាច​រកចំណូលបាន​ច្រើន​ជាគរ​ក្នុង​មួយ​ថ្ងៃៗ ហើយ​ពួកគេ​ក៏​បាន​បង់លុយ​ឲ្យ​សមត្ថកិច្ច​ចំរុះ​ជា​ពិសេស​ខាង​ជលផល​ជា​ដើម​៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក​ សេង​ ឈួន​មេជញ្ជីងថ្លឹ​ងរថយន្តទូ​ទាំងប្រទេស​គួរពិនិត្យ​មើលលោក​ អ៊ុន សុធា​ប្រ​ធានមន?...    អាន1637ដង ក្លឹបកំសាន្តហ៊ីបហប់ដ៍ល្បី ត្រូវព្រះសង្សប្តឹងឲ្យអាជ្ញាធរជួយអន្តរាគមន៍ជាបន្ទាន់   អាន1556ដង មន្រ្តីរដ្ឋបាលព្រៃឈើថាជិតបោះឆ្នោតគេបន្ទូបន្ថយ ដល់អ្នករកស៊ីដឹកឈើខុសច្បាប់   អាន1610ដង ពិ​ធី​ប្រកាស​​ផ្ទេរ​ភារ​កិច្ច​និង​​តែង​​តាំង​​មុខ​តំណែង​​មន្ត្រី​នគរ​បាល​​នៃ​​ស្នង​?...    អាន1907ដង រថយន្តដឹកទំនំញរបស់ក្រុមហ៊ុនសូរ ងួនក្រឡាប់ទៀតហើយ   អាន1921ដង លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្?...    អាន2618ដង កំហឹង​អ្នក​បោះឆ្នោត​បាន​ឈាន​ទៅ​ដល់​ការ​ដុត​រថយន្ត​ប៉េអឹម២គ្រឿង​នៅ​ស្ទឹង​មានជ័យ   អាន1661ដង ចំនួន​ប្រជា​ជន​កម្ពុជា​តិច​ជាង ស៊ីម​កាតទូរស័ព្ទ   អាន1773ដង មាសសុខរតនៈ បដិសេធរឿង​ មាស​សុសោភា ទៅ​កាណាដា   អាន49ដង បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ   អាន2532ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3846នាក់
ម្សិលមិញ    11948នាក់
សប្ដាហ៍នេះ    15805នាក់
ខែនេះ    80818នាក់
ឆ្នាំនេះ   363470នាក់
សរុប   57714866នាក់
ថ្ងៃទី 30 ខែ 06 ឆ្នាំ 2026 ម៉ោង 01:46