ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 26 ខែ 03 ឆ្នាំ 2015 វេលាម៉ោង 06:42 នាទី ចំនួនអានៈ 2531

ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៥​នេះ ស្ថិត​នៅ​ក្នុង​ភូមិត្រ​ពាំង​សេះ សង្កាត់​គោគចក ក្រុង​ខេត្ត​សៀមរាប ដែល​ឈ្មួន​ស្តុក​នៅ​ក្នុង​ផ្ទះរបស់​ខ្លួនរង​ចាំ​លក់​ចេញ។

យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​សមត្ថ​កិច្ច​បាន​លួច​បង្ហើប​ប្រាប់​ថា ម្ចាស់​ឈើ​ត្រូវ​បាន​គេ​ស្គាល់ថា ឈ្នោះ រ៉ា (ហៅ​រ៉ាមុខ​ខ្មោច) ភេទ​ប្រុស​ អាយុ​ប្រហែល​៥០​ឆ្នាំ បច្ចុប្បន្ន​រស់​នៅ​ក្នុង​អាស័យ​ដ្ឋាន​ខាងលើ។

មន្ត្រីរដ្ឋបាលព្រៃឈើ​បានឲ្យដឹងថា ឈើដែលបានធ្វើការរឹបអូសខាងលើ​ ជាប្រភេទឈើក្រញូង មានមុខសុទ្ធ​ ហើយ​តាមការ សន្និដ្ឋាន ជំហ៊ានដំបូង មានទម្ងន់ ជិត២តោន ត្រូវបាន ដឹកជញ្ជូនយកទៅរក្សាទុក នៅផ្នែក រដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បី ធ្វើការបង់ពិន័យ ទៅតាម ច្បាប់របស់​រដ្ឋ​បាល​ព្រៃឈើ។

លោក សំរិទ្ធសុខុន ព្រះរាជអាជ្ញារង​អមសាលា​ដំបូង​ខេត្តសៀមរាប បានឲ្យដឹង​នៅកន្លែង ប្រតិបត្តិការណ៍ថា​ ឈ្មោះ លោករ៉ា បាន​បដិសេធន៍ថា គាត់​មិនមែនជា​ម្ចាស់ឈើខាងលើ​នេះតេ ប៉ុន្តែទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ មន្ត្រី​ជំ​នាញ​បានធ្វើ​ការ​​អញ្ជើញលោក​រ៉ា​ទៅបំភ្លឺ​នៅឯ​រដ្ឋបាលព្រៃឈើសិន​ជា​បឋម។ ចំណែក​ចំណុចត្រូវឃាត់ខ្លួន ជន​សង្ស័យ​ឬអត់​នោះ លោក​ព្រះ​រាជ​អាជ្ញា​រង​នៅមិនទាន់អោយ​អ្នក​យកព័ត៌មាន​យើង​ដឹងនៅឡើយទេ

បើ​យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​ពល​រដ្ឋ​នៅ​ខេត្ត​សៀមរាប​ដែល​ធ្លាប់​ស្គាល់​លោក រ៉ា (ហៅ​រ៉ាមុខ​ខ្មោច​) នេះបាន​អោយ​ដឹង​ថា លោករ៉ា ជាឈ្មួញ​ដឹក​ឈើ​ចាស់​វស្សា​ណាស់​ទៅ​ហើយ​នៅ​ក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​នេះ តែ​មិន​មាន​មេព្រៃ​ឬ​សមត្ថ​កិច្ច​ណា​ហ៊ាន​ចាប់​គាត់​ទេ ព្រោះ​គាត់​ចេះ​សែន​ព្រេន​អោយ​សមត្ថ​កិច្ច​បាន​ដិត​ដល់ ម្យ៉ាង​ទៀត​លោក រ៉ា រក​ស៊ី​មិន​មែន​តែឯង​នោះ​ទេ គឺ​មាន​ក្រុម​មន្រ្តី​ម៉េអឹម​មួយ​ក្តាប់​តូច​ជា​បក្ខ​ពួក​នៅ​ពី​ក្រោយ​ខ្នង​ទៀតផង ទើប​ការ​រក​ស៊ី​ទៅ​បាន​ដោយ​រលួន​រាប់​សិប​ឆ្នាំទៅហើយ។

ពល​រដ្ឋ​ខេត្ត​សៀម​រាប​សូម​អោយ​ស្ថាប័ន​តុលាការ​មេត្តា​ចាត់​ការ​ករណី​ខាង​លើ​អោយ​បាន​ធ្ងន់​បន្តិច​ ព្រោះ​វ​ល្មម​ដល់​ពេល​វេលា​ត្រូវ​បញ្ចប់​ការ​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ខុស​ច្បាប់​ទាំង​នេះហើយ។

សកម្ម​ភាព​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ចាប់​ផ្តើម​កក្រើក​ឡើង​វិញ តែ​សមត្ថ​កិច្ច​ទើប​តែ​ចុះ​បង្រ្កាប​បាន​មួយ​ករណី ឯជា​ច្រើន​ករណី​ទៀត​ដែល​ចរាចរណ៍​ពី​ស្រុក​អន្លង់​វែង​ឆ្លង​កាត់​ខេត្ត​សៀមរាប​ នៅ​មិន​ទាន់​មាន​ការ​បង្រ្កាប​នៅ​ឡើយ បើ​ទោះ​ជា​នៅ​តាម​ដង​ផ្លូវ​មាន​ស្នាក់​ការ​មេព្រៃ ស្នាក់​ការ​បរិស្ថាន ស្នាក់​ការ​ប៉ូលីស​សេដ្ឋ​កិច្ច​ដូច​ម្រាម​ដៃ​ក៏ដោយ៕ ដោយ៖ សៀ-វិនិច្ឆ័យ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

តំណាងសាលាបង្រៀនទាន់សម័យមិនចូលខ្លួនបំភ្លឺតាមដីការរបស់ប៉ូលីស   អាន1732ដង យកកូនទាហ៊ានអោយទៅយាមក្រុមហ៊ុនឯកជន ហើយធ្វើទារុណកម្មដូចសត្វធាតុ   អាន2172ដង សមាសភាព គ.ជ.ប. ត្រូវ​បាន​រដ្ឋសភា​អនុម័ត ដោយ​គ្មាន​សំឡេង​គណបក្ស​ប្រឆាំង   អាន1661ដង ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ា?...    អាន2444ដង លោក គួក ទាហានភូមិភាគ៥ គ្រប់គ្រងច្រករបៀងព្រំដែនសេះងាប់ បើកដៃឲ្យឈ្មួញថៃនិងឈ្មួញខ្មែរនាំទ?...    អាន1251ដង ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់...    អាន2320ដង គេច​ពី​ប្រ​ពន្ធ​កូនពី​អូស្រ្តាលី មក​រៀប​ការ​ស្រីក្មេង​នៅ​ស្រុក​ខ្មែរ   អាន1759ដង ប្រទះ​ឃើញ​សព​បុរស​អណ្តែត​ក្នុង​ស្ទឹង​សង្កែ​   អាន1796ដង ជនបរទេសជួលម៉ូតូជិះខ្លួនឯងទទួលរងនូវគ្រោះថ្នាក់ចរាចរណ៍ព្រោះបើកលឿនដូចហោះ   អាន1695ដង វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាន ដែលរៀបចំដោយអង្គការសហប្រជាជាតិ   អាន1954ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      146នាក់
ម្សិលមិញ    2179នាក់
សប្ដាហ៍នេះ    10817នាក់
ខែនេះ    33326នាក់
ឆ្នាំនេះ   527790នាក់
សរុប   57879186នាក់
ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 01:12