បង់សំណាញ់ឃើញកាណូត ដែលលិចបាត់ជាង១ខែ ស្លាប់ម្ចាស់ម្នាក់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 26 ខែ 03 ឆ្នាំ 2015 វេលាម៉ោង 06:04 នាទី ចំនួនអានៈ 1688

កាណូត​បា​ឡា​ស្មាច់​១​គ្រឿង របស់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ម្នាក់ និង​របួស​២​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​បុក​ជាមួយ​កាណូត​រុញ​ជន​វៀតណាម​កាលពី​ជាង​១​ខែ​មុន ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម បង់សំណាញ់​ជាប់​រកឃើញ​កាលពី​ម៉ោង​៣​និ​១៥​នាទី ល្ងាច​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្បាលកោះ​ចោរ ក្នុង​ឃុំ​ប្រ​ឡា​សមាស ស្រុក​កំពង់លែង​។ កាណូត​នេះ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍​ផ្លូវទឹក​ខេត្ត រក្សា​ទុកជា​ភ័ស្តុតាង​ក្នុង​សំណុំរឿង​។

​លោក ធៀ​ម សុង នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវទឹក​ខេត្ត​បាន​រំឭក​ឲ្យ​ដឹងថា កាលពី​យប់​យុវជន​រងគ្រោះថ្នាក់​ស្លាប់ ឈ្មោះ អ៊ី ចំរុង ហៅ​វិត អាយុ​១៧​ឆ្នាំ និង​អ្នករបួស​២​នាក់​ទៀត ១​ឈ្មោះ អ៊ូ តូ​រ៉ូ អាយុ​១៦​ឆ្នាំ ភេទ​ប្រុស​,២​ឈ្មោះ សែន ស្រី​ណាក់ អាយុ​១៥​ឆ្នាំ ភេទ​ស្រី​ពួកគេ​រស់នៅ​ភូមិ​ក្រ​ម៉ា​ល់ ឃុំ​ប្រឡាយ​មាស បាន​ជិះ​កាណូត​បា​ឡា​ស្មាច់​មួយគ្រឿង​នេះ​ពី​ភូមិ​ក្រ​ម៉ា​ល់​ទៅ​ភូមិ​ក្រង​ផ្តិល ដើម្បី​ទៅ​ចូលរួម​លេង​រាំវង់​ក្នុង​ពិធី​ខួបកំណើត​កូន​អ្នកស្រុក ក្នុងការ​បើកបរ​កាណូត​បា​ឡា​ស្មាច់​ទំនងជា​ពួកគេ​បើក​លឿន ស្រប​នឹង​ពេលយប់​ងងឹត​ផង ក៍បាន​បុក​កាណូត រុញ​ជន​ខុសច្បាប់​មួយគ្រឿង បណ្តាលអោយ​កាណូត​បា​ឡា​ស្មាច់​លិច​បាត់​ក្នុង​ទឹក​បាត់​រហូតមក​។​ចំណែក​សព​ជនរ​គ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​និង​អ្នកភូមិ​បាន​អួ​ស​អួន​រកឃើញ​នៅ​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៥​។

​នៅក្នុង​ហេតុការណ៍​នេះ សមត្ថកិច្ច​មូលដ្ឋាន​បាននាំគ្នា​ព័ទ្ធចាប់​កាណូត​រុញ​ជន​ខុសច្បាប់​២​គ្រឿង​នៅ​ចំណុច​នោះ របស់​ជនជាតិ​វៀតណាម ១​ឈ្មោះ ចាំង យ៉ាំង​ងា អាយុ​៤០​ឆ្នាំ និង​២​ឈ្មោះ ចាំង យ៉ាំង​សៀវ អាយុ​៥០​ឆ្នាំ ពួកគេ​រស់នៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បញ្ជូនមក​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវទឹក​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត​។ ជនសង្ស័យ​ត្រូវបាន​តុលាការខេត្ត​ឃាត់ខ្លួន​បណ្តោះអាសន្ន​ដើម្បី​ស្រាវជ្រាវ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​។ នៅ​ចំពោះមុខ​សមត្ថកិច្ច ម្ចាស់​កាណូត​រុញ​ជន​ទាំង​២​នាក់ បាន​បដិសេធន៍​ថា គ្មាន​កាណូត​ណា​បុក​កាណូត​ពួកគេ​ទេ​។

​លោក ធៀ​ម សុង នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវទឹក​ខេត្ត​បានអោយដឹងថា​៖​ក្រោយពី​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​បង់សំណាញ់​ជាប់​រកឃើញ​កាណូត​នេះ​និង​ម៉ាស៊ីន​ម៉ាក​ម៉ា​ណូ​តា​១៨​សេះ  កាលពី​ម៉ោង​៣​និ​១៥​នាទី​ល្ងាច​ថ្ងៃទី​២៥ ខែ​មិនា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្បាលកោះ​ចោរ ក្នុង​ឃុំ​ប្រ​ឡា​សមាស  មក​សមត្ថកិច្ច​បាន​សុំ​យក​កាណូត​នេះ​ត្រូវបាន​រក្សា​ទុកជា​ភ័ស្តុតាង​ក្នុង​សំណុំរឿង​។​ទន្ទឹមនេះដែរ​លោក ឆាយ ចំរើន ជា​ម្ចាស់​កាណូត​និង​ជា​ឪពុក​បង្កើត​ជនរងគ្រោះ​ក៏បាន​មកសុំ​កាណូត​បា​ឡា​ស្មា​ច់នេះ​យកទៅ​ជួសជុល ប្រគេន​លោក​ប្រើប្រាស់​វិញ​ផងដែរ​តែ ការ​ស្ន​សុំ​នេះ​គឺជា​សិទ្ធ​របស់​ចៅក្រម​កាន់​សុំ​ណុំ​រឿង​និង​លោក​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​ជា​អ្នកសម្រេច​៕​​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កម្មវិធីបើកផ្សារប្រតិដ្ឋលើកទី៦ នៅអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទ្រកោសា   អាន1934ដង បាញ់បោះសេរីបីយប់ជាប់គ្នាដើម្បីស្វាគមស្នងការឡើងថ្មី   អាន1978ដង លោកជំទាវ លី អ៊ំអេង អំពាវនាវសូមអោយសម្តេច ហ៊ុនសែន ជួយអន្តរាគមន៍ រឿងអាជ្ញាធរអប្សរា​ធ្វើទុក?...    អាន1745ដង ក្រុ​ម​ហ៊ុ​ន​ឧក​ញ៉ា ​ទ្រី ​ភា​ព រ​ង​ការ​ចោទ​ប្រ​កាន់​ថាបាន​រំលោភ​ដីធ្លី​ប្រ​ជា​ពលរ​ដ្?...    អាន1892ដង កោះសង្សារ ឋានសួគ៌នៃ ទេសចរ​ស្នេហា​ធម្មជាតិ   អាន1858ដង លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត   អាន2409ដង ក្រុមដាវសាំម៉ូរៃប្រាំមួយនាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីកាប់មនុស្សស្លាប់   អាន1785ដង ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី   អាន2793ដង ថ្នាក់ដឹកនាំប្រសួងព័ត៌មានគោរពវិញ្ញាណក្ខន្ធអ្នកកាសែតស្លាប់និងបាត់ខ្លួន   អាន556ដង ព្រះកោដ្ឋ ដង្ហែចូលព្រះបរមរាជវាំង   អាន1683ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      659នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8866នាក់
ខែនេះ    78578នាក់
ឆ្នាំនេះ   475586នាក់
សរុប   57826982នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 06:16