មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 08:28 នាទី ចំនួនអានៈ 2508

ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុស​ច្បាប់​ពី​ប្រ​ជា​ពល​រដ្ឋ​ដែល​ចូល​ទៅ​កាប់​បំ​ផ្លាញ​នៅ​តំ​បន់​អភិរក្ស​រួច​ដឹក​ចេញ​តាម​រទេះគោ​ ឬគោយន្ត​កន្ត្រៃយក​មក​លក់​អោយ​លោក​ ឆាយ។

យោ​តាម​សម្តី​មេព្រៃសង្កាត់ស្រែណូយ លោក ខុងសារ៉ាត់ បានឲ្យដឹង​កាលពីរពេល​ថ្មីៗនេះថា ដេប៉ូ១កន្លែង ដែល​មាន​យីហោ ស្រែណូយ ដែលមានថៅកែឈ្មោះ(ឆាយ)នោះ ពិតជាបានទិញឈើដោយខុសច្បាប់ខ្លះមកលក់មែន ដោយសារតែឈើក្រុមហ៊ុនមានតម្លៃថ្លៃពេក​លក់មិនចំណេញ។ លោក ខុងសារ៉ាត់ មេព្រៃសង្កាត់​ស្រែណូយបន្ថែមថា រឿងដេប៉ូទិញឈើល្មើសច្បាប់មកលក់នោះ បើអ្នកកាសែតឃើញជួយកាក់អោយ​ជាប់​ផង ចាំលោកឲ្យមន្ត្រីក្រោម​ឱវាត​ទៅចាប់។

ប្រភព​ព័ត៌មាន​បាន​រាយការណ៍​ឲ្យដឹងថា នៅតំបន់ស្រែណូយមាន ក្រុមឈ្មួញឈើ៣នាក់ ដែលរកស៊ីឃុប​ឃិត​ជា​មួយ​អ្នក​​កាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើ ជាយូរណាស់មកហើយ មិនដែលមាន​សមត្ថកិច្ច ឬ​មន្រ្តី​ជំ​នាញ​ណា ចេញមុខធ្វើការត្រួតពិនិត្យ ឬបង្ក្រាបឲ្យបានជោកជ័យតាម យុទ្ធសាស្ត្រ របស់ ប្រមុខរាជ រដ្ឋាភិបាលកម្ពុជានោះឡើយ។ ប្រភពបានបន្តថា ឈ្មួញឈើទាំង៣នាក់នោះ ទី១ឈ្មោះ (ឆាយ) ថៅកែដេប៉ូ លក់ឈើយីហោស្រែណូយ ទី២ឈ្មោះ រិទ្ទ បងប្អូននិងឈ្មោះឆាយ ទី៣ឈ្មោះ សេងសាវុធ។ ប្រភព​បន្ថែមថា ដោយឈ្មួញឈើទាំង៣នាក់នេះ ជាមេក្លោងដ៍ធំជាងគេ នៅតំបន់ស្រែណូយ មិនមានសមត្ថកិច្ចឬជំនាញណាហ៊ានធ្វើការប៉ះពាល់នោះទេ ដែល​ជាហេតុ​ធ្វើ​អោយ​មហាជន​សង្ស័យថា អាចមាន​ភាគ​ហ៊ុន​របស់​មន្ត្រី​រាជ​ការ​នៅ​ក្នុង​ស្រុក​វ៉ារិន​នេះ។

អ្នក​តាម​ដាន​ក្រុម​ឈ្មួញ​ដឹក​ឈើ​ខាង​លើ​បានឲ្យដឹងថា ឈ្មួញឈើទាំង៣នាក់នេះ បានធ្វើសកម្មភាព កាប់បំផ្លាញព្រៃឈើ នៅតំបន់ស្រុកវ៉ារិន ស្រុកត្រពាំងប្រសាទ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និង​ដី​អភិរក្ស​គូលេន​ព្រម្មទេព្យ ដោយឈ្មួញទាំងនេះ បានប្រើសេវាថ្លៃការពារ បង់ឲ្យសមត្ថកិច្ចពាក់ព័ន្ទទាំងអស់ ជាពិសេស មេព្រៃសង្កាត់ស្រែណូយតែម្ដង និង​បរិស្ថានក្រសួងនៅ​ត្រពាំង​ក្រសាំង ក្នុង​ខេត្តសៀមរាប។អ្នក​តាម​ដាន​បានឲ្យដឹងទៀតថា ឈ្មួញឈើទាំង៣នាក់ខាងលើបាន ដឹកឈើយកទៅចែកចាយ នៅស្រុកអង្គរជុំ និងក្រុងសៀម​រាប ដោយពួកគេបានប្រើប្រាស់ មធ្យោបាយដឹកជញ្ជូន ដោយ រថយន្តស៊ាំយុង គោយន្ត​កែឆ្នៃ និងគោយន្តកន្តៃ ក្នុង១ថ្ងៃៗមិនក្រោមពីរ៣០គ្រឿងនោះឡើយ ចំណែកសមត្ថកិច្ច និងជំនាញ គ្មានចេះអ្វីក្រៅតែពីរលាបាទដៃទទួលលុយតែប៉ុណ្ណោះ ហើយ​ម្យ៉ាង​ទៀត​ពួក​ក្រុម​មន្ត្រី​ជំនាញ​ទាំងនេះ ហាក់ដាក់ម៉ូជា​មួយ​អ្នក​រក​ស៊ី ពេល​អ្នក​រក​ស៊ី​ដឹក​ឈើ​ជិត​ដល់​ស្នាក់ការ​របស់​ពួកគេ ពួកគេ​នាំគ្នាគេច​អស់​ បើ​ខល​ហៅ​ថា ជាប់​រវល់​ប្រជុំ​ ឬ​រវល់​នៅ​ឆ្ងាយ។

ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ឃុំ​ស្រែណូយពីរបីនាក់ ​បាន​អោយ​ដឹងថា លោក ឆាយ ថៅកែដេប៉ូឈើ​ឈ្មោះស្រែណូយ បាន​​បញ្ជាអោយ​ក្រុម​អ្នក​ដឹក​ឈើ​អោយ​ខ្លួន​ ពេល​ដឹក​ឈើ​កុំ​ឈប់​ បើ​ទោះ​ជាមានអ្នក​ណាកាក់​ក៏ដោយ​ បើមិន​ដល់​ដេប៉ូហាម​ឈប់​តាម​ដង​ផ្លូវ បើ​អ្នក​ណាកាក់​ បើក​គោយន្ត​បុកវាទៅ មិន​បាច់​បារម្ភណ៍ទេ ព្រោះ​គេ​មាន​ខ្នង​នៅ​ពី​ក្រោ​យ​ក្នុង​ការ​រក​ស៊ីខាងលើនេះ។

គួររំ​លឹក​ផង​ដែរថា កាលពី​ឆ្នាំ​២០១៤ មាន​អ្នក​សារព័ត៌មាន​មួយ​ក្រុម​បាន​រាយ​ការណ៍ទៅ​តុលាការ​ ​ពី​ការ​រកស៊ី​ឈើ​ខុស​ច្បាប់​របស់​លោក ឆាយ និង​ការ​ស្តុក​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ព្រៃ តែ​នៅ​ពេល​លោក​មេព្រៃស្រែ​ណូយ​បាន​បញ្ជាអោយ​កូន​ចៅ​បើក​ឡាន​ទៅ​ដឹក​យក​ឈើ​ខុស​ច្បាប់​នោះ ស្រាប់​តែប្រហែល​៣០​នាទី​ក្រោម​មក​មិន​ទាន់​បាន​លើក​ឈើ​ដាក់​ឡាន​ផង​ ពួក​គេ​ក៏នាំ​គ្នាដកថយ​ ដោយ​ប្រាប់​អ្នក​កាសែតថា មេអោយ​ដក​ថយ ព្រោះ​នៅ​ទី​នេះ​ក្បែរ​តំ​បន់​ទាហ៊ាន។ ហេតុការណ៍នេះ​ សបញ្ជាក់​អោយ​ឃើញ​ថា លោក ឆាយ ពិត​ជាមាន​ខ្នង​ក្រាសមែន សូម្បី​តុលាការបញ្ជាក៏​គ្មាន​អ្នក​ណា​ហ៊ាន​ចាប់​ឈើ​នេះដែរ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ប្រាក់ ប៉ូលី ប្រធាន​ភូមិ​បាល​ក្រុង​ប៉ោយ​ប៉ែត​ល្បី​ថា​ប្រព្រឹត្ត​អំពី​ពុករលួយក្នុង​ការ...    អាន1785ដង ព្យាករណ៍កម្ពស់​ទឹក​ជំ​នន់ថ្ងៃ​ទី​២៩​ខែតុលា​ឆ្នាំ២០១២   អាន1792ដង អារីណាក្លឹប​ជា​ទី​តាំង​សម្រាប់ក្រុម​ក្មេង​ទំនើងបើក​ឆាក​ប្រ​យុទ្ធគ្នាជា​រៀង​រាល់យប់    អាន2154ដង តើបេក្ខភាពប្រធាន គ.ជ.ប ថ្មី គួរតែបុគ្គលដែលមានលក្ខណៈសម្បត្តិយ៉ាងណា?   អាន2369ដង CCHR បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​អ្នក​សារ​ព័ត៌មាន   អាន1823ដង លោក សុខគឹមសេង សមាជិកក្រុមប្រឹក្សាខេត្តមកពីគណបក្សសង្គ្រោះជាតិសរសេរលិខិតស្នើសុំទៅលោក ឃឹ?...    អាន2379ដង ឃាត់ខ្លួនជនសង្ស័យដ៏សកម្ម ចំនួន០២នាក់ បានជាបន្តបន្ទាប់ ជាប់ពាក់ព័ន្ធនឹងករណី អំពើលួចមានស?...    អាន1620ដង ឃាត់ខ្លួន ជនជាតិចិន១៦៤នាក់ ពាក់ព័ន្ធករណី បើកល្បែងភ្នាល់តាមប្រព័ន្ធ Internet នៅក្នុងក្រុងសៀមរ?...    អាន1709ដង បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ   អាន4620ដង រថយន្តដឹក ស្រាបៀរ ANCHOR បើកបុករបាំងថ្ម   អាន1790ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      136នាក់
ម្សិលមិញ    2179នាក់
សប្ដាហ៍នេះ    10807នាក់
ខែនេះ    33316នាក់
ឆ្នាំនេះ   527780នាក់
សរុប   57879176នាក់
ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 01:11