ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ?

ដោយៈ សហការី ខេត្តកំពង់ស្ពឺ ថ្ងៃទី 02 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 10:34 នាទី ចំនួនអានៈ 2422

យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាងតិច​ពី ​២០០​ទៅ​៣០០​លាន​ រៀល​ដោយ​គ្មាន​ញញើត ​អ្វី​ទាំងអស់​។

លោក ញិ​ល  សំបូរ និង​បក្ខពួក​កិប កេង​ភាគច្រើន​ ទៅលើ​ប្រាក់​ ចំណាយ​ក្នុង​ជំពូក​៦០  ជំពូក ៦១​និង​៦២  និង​មួយផ្នែក​នៃ​ការចំណាយ​ ក្នុង​ជំពូក​៦៤ សូម្បីតែ​ថវិកា​ សម្រាប់​ជួសជុល​រ ថយន្ត​និង ​ចំណាយ​លើ​សម្ភារៈ​ការិយាល័យ​ក៏​លោក ញិ​ល សំបូរ និង​បក្ខពួក​លេប​ត្របាក់​ដែរ​។ បញ្ហា​នេះ​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​ត្រូវ​ចុះទៅពិនិត្យ​ដោយផ្ទាល់​ដើម្បី​រក​ឲ្យ​ឃើញ​ការពិត ព្រោះ​កន្លងមក​ក្រុមអធិការកិច្ច​ក្រសួងពាណិជ្ជកម្ម​មិនសូវ​យកចិត្តទុកដាក់​ស៊ើបអង្កេត​ករណី​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​តាម​បណ្តា​ខេត្ត​នានា​ប្រព្រឹត្ត​អំពើពុករលួយ​នោះទេ​។ ជាពិសេស​លោក ស៊ុន ចាន់ថុល ដែលជា​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​មិនគួរ​បណ្តោយ​ឲ្យ​មន្ត្រី​ពុករលួយ​ដូចជា​លោក ញិ​ល សំបូរ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​ទ្បើ​យ​។

ល្មម​ដល់ពេល​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចាត់វិធានកា​រលើ​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ស្ពឺ​ដែលសំបួរ ​រឿងអាស្រូវ​ពុករលួយ​របស់​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ស្ពឺ​ឈ្មោះ ញិ​ល សំបូរ ជា​សាធារណៈ​។ បន្ទាប់ពី​មានពត៍មានចុះ ផ្សាយ​អត្ថបទ​នេះ​ជា​សាធារណៈ​រួចមក ស្រាប់តែ​មានប្រតិកម្ម​ពី​ជនអនាមិក​ដែល​ទំនងជា​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​លើក​ទ្បើង​ថា “​ឯកឧត្តម ស៊ុន ចាន់ថុល ពិតជា​មិន​ពាក់ព័ន្ធ​នៅក្នុង​អំពើពុករលួយ​ណាមួយ​ដូចដែល​បាន​ចោទប្រកាន់​ក្នុង​សារព័ត៌មាន​របស់លោក​នោះ​ទ្បើ​យ​”​។ លោក ស៊ុន ចាន់ថុល មិន​ជាប់​ពាក់ព័ន្ធ​អំពើ​ពុករលួយ​ជាមួយ​លោក ញិ​ល សំបូរ ទេនោះ​គួរ​ចាត់វិធានការ​លើ​លោក ញិ​ល សំបូរ ជាបន្ទាន់​ ​។​

ថ្មីៗ​នេះ​ប្រភពពី​មន្ត្រីរាជការ​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ស្ពឺ​បាន​លាតត្រដាង​ពី​អំពើពុករលួយ​របស់លោក​ញិ​ល សំបូរ ក្នុង​តំណែង​ជា​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ហើយ​ឃុបឃិត​ជាមួយ​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ចាប់តាំងពី​បាន​ទ្បើង​កាន់តំណែង​ជា​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ស្ពឺ​ពេលណា​លោក ញិ​ល សំបូរ បាន​ឃុបឃិត​ជាមួយ​កូនប្រសា​របស់ខ្លួន​ដែលជា​អនុប្រធាន​មន្ទីរ ហើយ​រៀបចំ​បណ្តាញ​ពុករលួយ​យ៉ាងរឹងមាំ កេងប្រវ័ញ្ច​ថវិការដ្ឋ​តាម​គ្រប់​រូបភាព​គ្មាន​ញញើត​អ្វី​ទាំងអស់​។ បញ្ហា​នេះ​បើ​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​ចង់ដឹង​ការពិត​សូម​ចុះទៅ​សាកសួរ​មន្ត្រីរាជការ​ក្នុង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ស្ពឺ ប្រាកដជា​ដឹង​ការពិត ហើយ​កុំ​ខំ​ជួយ​បិទបាំង​ភាព​ព្រងើយកន្តើយ​របស់លោក​រដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល ដោយ​ខ្វះ​ការពិចារណា​៕ សហការី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ទូសាភឿត រៀបគម្រោងវាសដីធ្វើប្លង់បើទោះជាបង់លុយអោយម្ចាស់ដីមិនគ្រប់ក៏ដោយ   អាន1672ដង ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ   អាន2581ដង លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្ត...    អាន3101ដង សហជីព យល់ព្រមកំណត់ប្រាក់ខែកម្មករ១២០ដុល្លារ   អាន1633ដង បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ   អាន2402ដង ផ្ទះ៣ខ្នងត្រូវភ្លើងឆេះខ្ទេចទៀតហើយ   អាន1781ដង តើអៀរគឹមស្រេង ជានរណា?   អាន1760ដង ដីលក់   អាន1984ដង ក្រុមនិស្សិបាតផ្សាមួយក្រុម បានប៉ះទង្គិចជាមួយក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ?   អាន1778ដង លោក​ សេង​ ឈួន​មេជញ្ជីងថ្លឹ​ងរថយន្តទូ​ទាំងប្រទេស​គួរពិនិត្យ​មើលលោក​ អ៊ុន សុធា​ប្រ​ធានមន?...    អាន1637ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4888នាក់
ម្សិលមិញ    11948នាក់
សប្ដាហ៍នេះ    16847នាក់
ខែនេះ    81860នាក់
ឆ្នាំនេះ   364512នាក់
សរុប   57715908នាក់
ថ្ងៃទី 30 ខែ 06 ឆ្នាំ 2026 ម៉ោង 02:14