ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ លោក ជុង ឡឹម បានរងការអាមាសយ៉ាងខ្លាំង ក្នុង កិច្ចប្រជុំមួយ ត្រូវបានលោក គោស៊ុំ សារឿត អភិបាលខេត្តព្រមានពីរឿងអសកម្មមួយចំនួននៅក្នុងមន្ទីរ ក្រៅពីនេះក៏បានលើកឡើងពីភាពមិនច្បាស់លាស់នៃការងាររបស់ប្រធានមន្ទីររូបនេះផងដែរ ជុំវិញការ ងារពាក់ពន្ធ័វិស័យទេសចរណ៍ក្នុងខេត្ត។ លោក គោស៊ុំ សារឿត បានបញ្ជាក់ថា ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ មិនសូវបាន មកធ្វើការទៀងទាត់ទេ សួរមន្ត្រីពេលណាក៏លឺតែមេ(លោក ជុង ឡឹម ) រវល់តែនៅរាជធានីភ្នំពេញរហូត សូមលោកត្រូវកែប្រែនិងត្រួតពិនិត្យរាល់ការងាររបស់ខ្លួនឡើងវិញ។ ការព្រមាននេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៥ ក្នុងឱកាសដែល លោកអភិបាល អញ្ជើញជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយ ស្តីពីច្បាប់ការគ្រប់គ្រងអាជីវកម្ម មណ្ឌលកម្សាន្ត ទេសចរណ៍មនុស្សពេញវ័យ ប្រភេទអាជីវកម្មខារអូខេ ក្លឹប រង្គសាល នៅសាលាខេត្តបន្ទាយ មានជ័យ។ ទន្ទឹមគ្នានៃការលើកឡើងនេះ គេបានឃើញលោក ជុង ឡឹម ប្រធានមន្ទីរទេសចរណ៍ខេត្ត បន្ទាយមានជ័យ បានក្រោកឈរហើយបញ្ចេញប្រតិកម្មតបជាមួយអភិបាលខេត្តវិញផងដែរ តែត្រូវ លោកអភិបាលខេត្តព្រមានថា ការហៅលោកប្រជុំថ្ងៃនេះបើអេះមិនចំរមាស់ទេគឺមិនឈឺទេ គឺហៅលោក មកនិយាយឲ្យដឹងខ្លួន មិនមែនជាពេលលោកឯងមកបកស្រាយយកល្អឬយករួចខ្លួនទេ បើពូកែចឹងពីមុន ម៉េចមិនធ្វើឲ្យល្អមក ចាំមកនិយាយយកល្អអីថ្ងៃនេះ?បើនិយាយពីការងារមួយចំនួននោះគឺគ្មានភាព ច្បាស់លាស់ទាល់តែសោះ។ រហូតមកដល់ពេលនេះទើបដឹងថា អាជីវកម្មដែលពាក់ពន្ធ័និងវិស័យទេសចរណ៍ក្នុងខេត្តបន្ទាយ មានជ័យ មួយណាក៏គ្មានច្បាប់ ដូចជា ម៉ាស្សា ការ៉ាអូខេ ក្លឹមកំសាន្ត រង្គសាល ផ្ទះសំណាក់ សណ្ឋាគារ ..ល..។ពេលសួរនាំអីបន្តិចថាគេស្នើរសុំច្បាប់ទៅក្រសួង ចុះយើងដែលជាអាជ្ញាធរដែនដីធ្វើអី? តើពេល មានបាតុភាពអ្វីពាក់ពន្ធ័ជាភ្ញៀវទេសចរណ៍ តើនរណាជាអ្នកទទួលខុសត្រូវ?តើក្រសួងហោះមកដោះ ស្រាយឬ?






មានការរិះគន់ធ្ងន់ៗថា លោក ស៊ុយសែម ថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញ ធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ ដែលធ្វើអោយក្រុមអ...Read more
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារជនជ្រាបថា នាថ្ងៃច័ន្ទទី០៨ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង០៨:០០ព្រឹក ព្រឹទ្ធសភា...Read more
ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវបាត់បង់ជីវិតភ្លាមៗគួរអោយរន្ធត់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដន្លងរបស់ខ្លួនថយក្រោយបុកពេញទំហឹងនៅវេលាម៉ោង១១និង៤៥នាទ...Read more
នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក នួន សក្តិចំរើនរិទ្ធិ អធីការរងក្រុងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ និងលោកអនុសេនីយ៍ឯក ជឹង ម៉ារ៉ា នាយផ្នែកព្រហ្មទណ្ឌ បានកោះហៅមន្រ្តីនគរបាលព្...Read more
ប្រទេសកម្ពុជា ជាប្រទេសដែលមានវប្បធម៌ អរីយ្យធម៌វ័យចំណាស់មួយនៅលើសកលលោក ហើយជាពិសេសប្រទេសមួយនេះសំបូរទៅដោយធនធានធម្មជាតិ ដូចជារ៉ែមាស រ៉ែត្បូង ទឹកដីព្រៃព្រឹក្សា មច្ឆារស់នៅព...Read more
លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
ការធ្វើអាជីវកម្មថ្មកែវ នៅចំណុចជួរភ្នំ១៥០ ស្ថិតនៅក្បែវត្តគិរីសិលាកែវ ក្នុងភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដែលក្តោបក្តាប់ដោយលោកឧកញ៉ាដ៏វ័យក្មេងម្នាក់ ប្រចាំខេត...Read more
យោងតាមប្រភពព័ត៌មានពីក្រុងភ្នំពេញនៅព្រឹកថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥នេះ បានអោយដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាសក្នុងអង្គប្រជុំប្រចាំសបា្ដហ៍របស់ខ្លួននៅទីស្ដីការគណរដ...Read more
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបើកសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (ស...Read more
| ថ្ងៃនេះ | 459 | នាក់ |
| ម្សិលមិញ | 1628 | នាក់ |
| សប្ដាហ៍នេះ | 9026 | នាក់ |
| ខែនេះ | 10246 | នាក់ |
| ឆ្នាំនេះ | 55625 | នាក់ |
| សរុប | 57407021 | នាក់ |
| ថ្ងៃទី 08 ខែ 02 ឆ្នាំ 2026 ម៉ោង 05:53 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

