បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 09:32 នាទី ចំនួនអានៈ 2717

ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្រាសាទ​អង្គរ​វត្ត មិន​ដូច​ជា​ខ្លោង​ទ្វារ​របស់​ខ្មែរទេ បែជាដូច​ជាខ្លោងទ្វារ​របស់​យួន​ចិន​ទៅ​វិញ។

ជាក់ស្តែង​ខ្លោង​ទ្វារ​ពីរ​ត្រូវ​បាន​គេ​សាង​សង់នេះគឺ មួយនៅ​ចំ​ផ្លូវ​ចូល​ខាងលិច​នៃ​ខ្លោង​ទ្វារ​ប្រា​សាទ​អង្គរវត្ត ឯខ្លោង​ទ្វារទីពីរគឺនៅ​ចំ​ច្រក​ផ្លូវ​ខាង​ត្បូង​នៃ​ប្រាសាទ​អង្គរ​វត្ត ហើយ​កាល​ពី​ថ្ងៃ​ទី០៤ ខែមេសា ឆ្នាំ២០១៥នេះ ខ្លោង​ទ្វារ​ទី​ពីរ​មិន​ទាន់​ត្រូវ​បាន​បញ្ចប់​ការ​សាង​សង់ទាំង​ស្រុង​​នៅ​ឡើយទេ។

ពល​រដ្ឋ​ទាំង​ចាស់​ទាំងក្មេង​នៅ​ខេត្តសៀមរាប រអូរទាំឆ្ងល់ថា តើ​អ្នកឆ្នៃម៉ូដ្ឋ​ខ្លោង​ទ្វារដែល​ដាក់​តាំង​នៅ​ផ្លូវ​ចូល​ប្រា​សាទ​អង្គរ​វត្តទាំង​ពីរ​​នេះគេ​ទៅ​រៀន​នៅ​ប្រទេស​​ណាដែរ? បាន​ជាសាង​សង់​ខ្លោង​ទ្វារ​នៅ​មុខ​ប្រាសាទបុរាណរបស់​ខ្មែរ បែជា​ខុស​ប្លែក​ពី​ខ្លោង​ទ្វារ​បុរាណតាម​ប្រាសាទ​ផ្សេង​ៗ វា​ទៅ​ជា​ខ្លោង​ទ្វារ​កូន​កាត់ ដោយ​មាន​ចំ​ណុច​មួយ​ចំ​នួន​ដូច​ខ្លោង​ទ្វារ​ចិន​យួនទៅវិញ។

ចំណុច​ដែល​ពលរដ្ឋ​ខ្មែរ​រិះ​គន់​ទៅ​លើ​ខ្លោង​ទ្វារ​នេះ​គឺ ទីមួយការ​លាប​ពណ៍ឆើត​ឆាយ មាន​ពណ៍លឿង ពណ៍ក្រហម ទីពីរម៉ូដ្ឋ​មួយបន្ទះនៅ​ក្រោម​អក្សរ​អង្គរ​សង្ក្រានវាដូច​ម៉ូដ្ឋ​ខ្លោង​ទ្វារ​របស់​​ចិនយួន ទីបីបន្តោងផ្លែស្វាយសងខាង​ក្រោម​ខ្លោង​ទ្វារក៏មិន​សម​នឹងដាក់​ និង​ទីបួនកន្លែង​កន្ទុយ​នាគវា​​គ្រាន់​តែ​កែពី​អក្សរ​យួនចិនទៅ​ជា​កន្ទុយនាគតែ​ប៉ុណ្ណោះ។​

អ្នក​ខ្លះគេរិះគន់ធ្ងន់ទៅ​លើ​ពណ៍របស់​ខ្លោង​ទ្វារ​សង្គ្រានខាង​លើថា ការ​លាប​ពណ៍​ឆើត​ឆាយ​ លឿងក្រហម បែបនេះវាធ្វើ​អោយ​លុប​បាត់​សោភ័ណភាព​ប្រាសាទ​បុរាណខ្មែរ ដែល​អាច​ធ្វើ​អោយ​ភ្ញៀវ​បរទេស​គេ​យល់​ច្រឡំថា ខ្មែរ​ក៏មាន​ខ្លោង​ទ្វារដូច​ចិន​យួន​ដែរ ឬ​អាច​អោយ​ជន​បរទេស​គេ​ច្រឡំ​ថា ខ្មែរ​លួច​ម៉ូដ្ឋ​របស់​គេខ្លះៗ​​មក​ប្រើ​ប្រាស​។

បើ​យោង​តាម​ប្រ​វត្តិសាស្រ្ត​ ប្រជាជន​ខ្មែរ​មាន​ដើម​កំ​ណើត​តាំង​ពី​សត្តវត្សទី១នៃគ្រឹះសករាជ ដែល​មាន​ឈ្មោះថា ហ្វូណន ឬនគរភ្នំ ដែល​បាន​ចារទុក​ក្នុង​ផែន​ទីប្រ​វត្តិសាស្រ្ត។ ដូច្នេះ​ស​បញ្ជាក់​អោយ​ឃើញ​ថា ខ្មែរ​មាន​វប្បធម៌ អ​រិ​យ​ធម៌របស់ខ្លួន​តាំង​ពី​យូរ​លុង​ណាស់មក​ហើយ មិន​មែន​ទើប​តែ​ដើរ​ឈ្លានពាន​វាទទីលួច​ប្លន់​ទឹក​ដី​គេ​មក​ធ្វើ​ជា​របស់​ខ្លួន​ដូច​ប្រ​ទេស​មួយ​ចំ​នួន​នោះ​ទេ។ បុព្វ​បុរស​ខ្មែរ​បាន​បន្សល់ទុក​ប្រាង្គ​ប្រាសាទ​បុរាណជាច្រើន​នៅ​កម្ពុជា​ សំ​រាប់​កូន​ខ្មែរ​ជំ​នាន់ក្រោយ​ ដែល​អាច​និយាយ​បាន​ថា ខ្មែរ​អាច​ទទួល​ចំ​ណូល​ពី​ភ្ញៀវ​ទេស​ចរណ៍​ជាតិ​ និង​អន្តរជាតិជា​ច្រើន​សន្ធឹក​សន្ធាប់​សំ​រាប់​ការ​អភិវឌ្ឍន៍ប្រ​ទេស​ជាតិ និង​ចិញ្ចឹម​ប្រ​ជា​រាស្រ្ត​របស់​ខ្លួន។

ភ្ញៀវទេស​ចរណ៍​ជាតិ​ និង​អន្ត​រជាតិ​មួយ​ចំ​នួន​បាន​និយាយថា ការ​ធ្វើ​កម្មវិធី​អង្គរ​សង្ក្រាន​នៅ​តំ​បន់​ប្រាសាទ​អង្គរ​វត្ត​ និង​អង្គរ​ធំនៃ​ខេត្ត​សៀមរាប​នេះ វាពិត​ជា​ធ្វើ​អោយ​មាន​ការ​ទាក់​ទាញ និង​អាច​ទទួ​ល​បាន​ចំ​ណូល​ពិត​មែន​ តែ​ក៏មាន​គុណ​វិប្បត្តិមួយ​ចំ​នួន​ដែរ ដូច​ជាការកក​ស្ទះ​ច​រា​ចរណ៍​រាប់​​សិបម៉ោងពេល​ធ្វើ​ដំ​ណើរ​ ដែល​ធ្វើ​អោយ​អ្នក​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិពិបាក​ក្នុង​ការ​ធ្វើ​ដំ​ណើរ​ឆ្លង​កាត់​ទៅ​ទស្សនា​ប្រាសាទ​នានាក្នុ​បរិវេណអង្គរ។ ពួកគាត់​បន្តថា បើ​អ្នក​រៀប​ចំ​កម្មវិធីនេះប្តូរ​ទីតាំង​ ដោយ​រក​ទី​តាំង​ណា​ដែល​ទំ​នេរ​ មាន​ទីធ្លាធំ​ទូលាយ​នោះ​វា​ប្រ​សើ​ជាជាង វា​អាច​អោយ​អ្នក​ទស្សនា​អាច​ចូល​រួម​បាន​ច្រើន​ ហើយ​វា​មិន​ប៉ះ​ពាល់ដល់​ការ​ធ្វើ​ដំ​ណើរ​ទៅ​ទស្ស​នា​ប្រា​សា​ទ​អង្គរ​វត្ត និង​ប្រាសាទជាច្រើន​ទៀត ព្រោះ​ភ្ញៀវ​ទេសចរណ៍​គេមក​លេង​ខេត្ត​សៀមរាប គឺគេ​មក​មើល​ប្រាសាទ​បុរាណ មិន​មែន​មក​មើល​កម្ម​វិធី​អង្គរ​សង្ក្រាន​ទេ។

ជុំ​វិញ​ការ​រិះគន់​ដើម្បី​ស្ថាបនា​ខាងលើ​នេះ ពល​រដ្ឋ​ខ្មែរ​សង្ឃឹមថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធី​អង្គរ​សង្ក្រាន និង​ធ្វើ​ការ​ពិចារណា​ កែលំ​អ​សាឡើងវិញ​ចំ​ពោះ ខ្លោង​ទ្វារ​ដែល​មាន​ការ​រចនាបែប​ច្របូក​ច្រ​បល់លាយ​ឡំ​បែបនេះ៕ ដោយ៖ ផ្លុង-រ៉េត​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លទ្ធផលនៃការ​ជួបពិភាក្សា រវាងគណបក្ស​ធំទាំង២នៅ​ព្រឹកនេះ   អាន1593ដង លោក កែវកុសល់ ហៅប៉ូ ប៉េអឹមស្រុកស្វាយលើកាងនិងរតការឈើក្រញូងយូរឆ្នាំ តែថ្នាក់លើធ្វើមិនដឹង   អាន1727ដង លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌   អាន3767ដង អត្រាគ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១២ កើតមាន១១៦លើកថយចុះ៨៨លើក    អាន1694ដង តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមកកាន់បិណ្ឌនៅខេត្ត សៀមរាបខណៈរដ្ឋសភាបើកអង្គប្រជុំលើកដំប?...    អាន1642ដង លោក​ហ៊ុន​ សែន​ មាន​ប្រសាសន៍ថា កម្ពុជា​នឹង​មាន​ផ្សារ​ទំនើប​ដ៏​ធំ​មួយ វិនិយោគ​ដោយ​ជប៉ុន   អាន1623ដង ព្រះករុណាព្រះ​បាទសម្តេចព្រះ​នរោត្តម​សី​ហនុ​បាន​សោយទី​វង្គត​នៅ​ទីក្រុង​ប៉េកាំង   អាន1714ដង តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន?   អាន3429ដង លោកអធិការនគរបាលក្រុងសៀមរាប បញ្ជាអោយធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណី ...    អាន1858ដង ដក​តំណែង​ប្រធាន​មន្ទីរពេទ្យ​ស្រុក​ថ្មពួក​ដោយសារ​បណ្ដោយ​ឲ្យ​អ្នក​ជំងឺ​ស្លាប់   អាន1839ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      146នាក់
ម្សិលមិញ    2179នាក់
សប្ដាហ៍នេះ    10817នាក់
ខែនេះ    33326នាក់
ឆ្នាំនេះ   527790នាក់
សរុប   57879186នាក់
ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 01:24