ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង ​ជួញដូរ​ផ្លូវភេទ

ដោយៈ ចន្ទ្រគ្រាស ខេត្តសៀមរាប ថ្ងៃទី 05 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 08:39 នាទី ចំនួនអានៈ 2614

ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រមទាំង​មានការ​សង្ស័យ​ជួញដូរ​ផ្លូវភេទ និង​ប្រើ​កាហ្វេ​មាន​ជាតិ​គីមី​ផង​ដែរ​។

បុគ្គលិក​ខ្មែរ​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​កោះសន្តិភាព​នៅ​ថ្ងៃនេះ​ថា ហាង​កាហ្វេ​នោះ​មាន​យីហោ​ណូ​គារ​កាហ្វេ ស្ថិត​នៅ សង្កាត់​សាលា​កំរើក ២​កន្លែង និង​សង្កាត់​ស្វាយ​ដង្គំ ១​កន្លែង ដែល​មាន​ម្ចាស់​ហាង​ឈ្មោះ​ញឹក បាន​គាបសង្កត់​កម្លាំង​ពលកម្ម បុគ្គលិក និង​បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ ដូច​ជា​ហាម​មិន​ឲ្យ​ប្រើ​ទូរស័ព្ទ​ដៃ ដោយ​លើក​ហេតុផល​ថា  ខ្លាច​ទាក់ទង​ទៅ​សង្សារ ឬ​ទៅ​ក្រុម​គ្រួសារ ហាម​មិន​ឲ្យ​ស្នាក់​នៅ​ខាងក្រៅ​កន្លែងធ្វើការ និង​ដើរ​លេង​កំសាន្ដ​យប់​ព្រលប់​ជាដើម​។ បុគ្គលិក​ដដែល​បន្ដ​ថា ប៉ុន្ដែ​បើ​បុគ្គលិក​ជា​ជនជាតិ​វៀតណាម​វិញ ថៅកែ​រូប​នោះ​មិន​ហាមឃាត់ និង​រារាំង​ឡើយ​។  លើស​ពី​នេះ​ទៀត ម្ចាស់​ហាង​កាហ្វេ​យួន​រូប​នោះ គំរាម​ថា តាម​សម្លាប់​ចោល បើសិន​ពួក​គេ​ផ្លាស់​ប្ដូរ​ទៅ​ធ្វើការ​នៅ​កន្លែង​ផ្សេង ដែល​ពួក​គេ​យល់​ថា នេះ​ជា​ការ​ប៉ុនប៉ង​មនុស្សឃាត ដោយ​ចេតនា និង​ជា​ការ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ទៅ​លើ​កម្មករ​ខ្មែរ ខណៈ​កម្មករ​យួន​ដែល​បំរើ​ការ​ជាមួយ​គ្នា​នោះ បែរជា​មាន​សេរីភាព​ជាង​កម្មករ​ខ្មែរ  តើ​នេះ​ជា​ច្បាប់​ខ្មែរ ដើម្បី​ឲ្យ​យួន​ចូល​មក​រកស៊ី​នៅ​ស្រុក​ខ្មែរ​សម្រាប់​មើលងាយ​ខ្មែរ​ឬ?

ជាមួយ​គ្នា​នោះ​ដែរ ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ហាង​កាហ្វេ​ណូ​គារ​នោះ សង្ស័យ​មានការ​ជួញដូរ​គ្រឿងញៀន ជួញដូរ​ផ្លូវភេទ និង​ប្រើប្រាស់​កាហ្វេ​មាន​ជាតិ​គីមី ដើម្បី​បំរើ​អតិថិជន​ផង​ដែរ​។ ប្រភព​បន្ថែម​ថា មូលហេតុ​ដែល​ហាង​កាហ្វេ​ណូ​គា អនុវត្ដ​ផ្ទុយ​ពី​ច្បាប់​កម្ពុជា​នោះ ដោយសារ​ម្ចាស់​ហាង​កាហ្វេ​នោះ មាន​មន្ដ្រី​សមត្ថកិច្ច​ដែល​មាន​អំណាច​នៅ​ពីក្រោយ​ខ្នង ។ ក្រុម​អ្នក​ផ្តល់​ព័ត៌មាន​បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ជំនាញ​អនុវត្ដ​ច្បាប់​ទៅ​លើ​ហាង​កាហ្វេ​នោះ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ផង​។

កោះសន្តិភាព មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ម្ចាស់​ហាង​កាហ្វេ​ណូ​គារ ឈ្មោះ​ញឹក​នោះ​បាន​ទេ ដោយសារ​ទូរស័ព្ទ​របស់​លោក​នៅ​ក្រៅ​តំបន់​សេវា ។ ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ លោក​ទិ​ត្យ ណា​រ៉ុ​ង អធិការ​ក្រុង​សៀមរាប បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​០៤ មេ​សា ២០១៥ ថា  លោក​និង​ឲ្យ​មន្ត្រី​ជំនាញ​ទៅ​ប្រាប់​ក្រុម​បុគ្គលិក​ទាំងនោះ ឲ្យ​ដាក់​ពាក្យបណ្តឹង​មក​សមត្ថកិច្ច ទើប​សមត្ថកិច្ច​មាន​សិទ្ធិ​កោះហៅ​ម្ចាស់​ហាង​ចូល​មក​បំភ្លឺ ជុំវិញ​ករណី​ដែល​បុគ្គលិក​ចោទប្រកាន់​ខាងលើ ប្រសិនបើ​ម្ចាស់​ហាង​នោះ ប្រព្រឹត្តិ​ដូច​កម្មករ​លើក​ឡើង​ខាងលើ​នោះ​មែន​។​លោក​បន្ដ​ថា ចំណែក​ការ​ជួញដូរ​ផ្លូវភេទ ជួញដូរ​គ្រឿងញៀន និង​ការ​ប្រើប្រាស់​កាហ្វេ​មាន​ជាតិ​គីមី​ជាដើម​នោះ មិនមែន​ជា​ជំនាញ​របស់​លោក​ទេ​។ លោក​បន្ថែម​ទៀត​ថា  លោក​ទទួលស្គាល់​ថា​ម្ចាស់​ហាង​កាហ្វេ​ណូ​គារ​នោះ​ពិត ជា​មាន​ខ្នងបង្អែក​នៅ​ពី​ខាងក្រោយ​មែន​។

គួរ​រំ​លឹ​ង​ផង​ដែរ​ថា តាម​ការ​សង្កេត​ឃើញជាក់ស្ដែង​របស់​អ្នក​តាមដាន​ហាង​កាហ្វេ​កំពុង​រីក​ដុះដាល​ដូច​ផ្សិត​នៅ​ក្នុង​តំបន់​ទេសចរណ៍​អង្គរ​មួយ​នេះ  ស្ទើ​១០០% ដែល​មាន​ម្ចាស់​ជា​ជនជាតិ​វៀតណាម  ហើយ​គេ​មិន​ដែល​ឃើញ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណាមួយ​ចុះ​បង្ក្រាប​ម្តងណា​ឡើយ​។ ហាង​កាហ្វេ​នីមួយ​ៗ​មាន​អ្នកបំរើ​ភាគច្រើន​ជា​ក្មេង​ស្រី​ជនជាតិ​វៀត​មិន​ទាន់​គ្រប់​អាយុ និង​មួយ​ចំនួន​ទៀត​ជា​ជនជាតិ​ខ្មែរ​។ នៅ​ពេល​រាត្រី​ពួកក្មេង​ស្រី​អ្នកបំរើ​ហាង​កាហ្វេ​ទាំងនោះ មាន​សម្លៀក​បំពាក់​ឆើតឆាយ ខើច​លើ ខើច​ក្រោម អម​ទៅ​ដោយ​ភ្លើងពណ៌ ព្រម​ព្រៀប បាន​ដូច​ជា​កន្លែង​ឋាន​សួគ៌ា​ផង​ដែរ​៕ ប្រភពដើមពី កោះសន្តិភាព

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

បទវិភាគ៖ គណបក្សប្រជាជនបាត់បង់អ្នកគាំទ្រដោយសាមន្រ្តីថ្នាក់ក្រោម   អាន1538ដង ជីវប្រវត្តិ​សង្ខេប​របស់​សម្តេច​ព្រះ​នរោត្តម សីហនុ   អាន1623ដង តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន   អាន3664ដង ដំណឹងជ្រើសរើសបុគ្គលិក    អាន2060ដង កម្លាំងចម្រុះចុះឃាត់គ្រឿងចក្រកាយដីលក់ក្រោមលេសថាធ្វើបារាយណ៍   អាន1891ដង ផ្កាយ៣អង្គរក្សនាយករដ្ឋមន្ត្រីសុំច្បាប់ដឹកឈើទៅធ្វើផ្ទះមិនចេះអស់   អាន1576ដង វាយ​​កូនហើយ​យក​កាវវិទ្យា​សាស្រ្តបិត​ដៃ​ភ្ជាប់​​ជញ្ជាំង​ជាប់​គុគ​៩៩ឆ្នាំ   អាន1788ដង អ្នកកាសែតម្នាក់និងមន្រ្តីបរិស្ថានម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធបទល្មើសព្រៃឈើ   អាន1885ដង ប៉េអឹមព្រះសីហនុសីុមិនឆ្អែត   អាន1696ដង លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស?...    អាន2322ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      377នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8584នាក់
ខែនេះ    78296នាក់
ឆ្នាំនេះ   475304នាក់
សរុប   57826700នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 03:26