នារីវ័យក្មេងម្នាក់ចុះលេងទឹក នៅបឹងយក្សឡោម មិនបានប្រុងប្រយ័ត្នពាក់អាវពោងការពារលង់ទឹកស្លាប់ខណៈមកកំសាន្តនៅខេត្តរតនគីរីដែលធ្វើអោយមហាជនភ្ញាក់ផ្អើលចោមរោមមើលឈូឆរ។
ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិសិល សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគីរី ត្រង់ចំណុចបឹងយក្សឡោម ហើយរហូតដល់ម៉ោង៥និង៤៤នាទីល្ងាច ថ្ងៃដដែលទើបរកសាកសពឃើញ។
យុវនារីរងគ្រោះនោះឈ្មោះ វឿន ស្រីភា អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិ ព្រៃព្នៅ ឃុំ ព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ជាយុវសិស្ស រៀនថ្នាក់ទី១១ អនុវិទ្យាល័យ ព្រៃព្នៅ បានមកកំសាន្តលេងខេត្តរតនគីរីនេះ ជាមួយអ៊ុំប្រុសបង្កើតឈ្មោះ ផល និងលោកយាយបង្កើតឈ្មោះ ម៉ី ដែលរស់នៅភូមិ.ឃុំជាមួយគ្នា។
បើតាមការរៀបរាប់ ពីលោកយាយ ម៉ី ជាយាយជនរងគ្រោះ បានអោយដឹងថា ពួកគាត់ព្រមទាំងឪពុកម្ដាយនិងចៅគាត់ ដែលលង់ទឹកស្លាប់នោះ បាននាំគ្នាមកពីខេត្តព្រៃវែង ធ្វើបុណ្យនៅប៊ូស្រា ខេត្តមណ្ឌលគីរី ហើយនឹកឃើញថា ចង់ស្គាល់បឹងយក្សឡោម ខេត្តរតនគីរី ជាខេត្តជាប់គ្នា ផ្លូវក៏ស្រួលធ្វើដំណើរផងនោះ ក៏នាំគ្នាមកលេង តែឪពុកម្ដាយចៅស្រី (ជនរងគ្រោះ) វិលត្រឡប់ទៅផ្ទះវិញមុន មិនបានមកលេងទេគាត់ក៏បានសុំឪពុកម្ដាយ អោយចៅស្រីមកលេងជាមួយ។
មកពីខេត្តមណ្ឌលគីរី ដល់ខេត្តរតនគីរី ប្រហែលជាម៉ោង១២ ថ្ងៃត្រង់ (ថ្ងៃកើតហេតុ) ក៏នាំគ្នាមកញ៉ាំបាយនៅបឹងយក្សឡោមតែម្ដង ក្រោយពេលញ៉ាំបាយរួច ចៅរបស់គាត់ទៅតែងខ្លួន ជាជនជាតិភាគតិចថតលេង ក្រោយមកគេក៏ទៅលេងទឹក មិនបានពាក់អាវពោងទេ ខណៈនោះក៏រអិលជើង លង់ទឹកតែម្ដង ឃើញហេតុការណ៍ដូចច្នេះ ជនបរទេស៣នាក់ បានទៅជួយដែរ តែនាងលិចទៅក្នុងទឹកបាត់ទៅ ជនបរទេសនោះ ខំមុជរាវរកដែរតែរកមិនឃើញ។
ក្រោយពេលកើតហេតុ សមត្ថកិច្ច ព្រមទាំងព្រះរាជអាជ្ញា បានចុះទៅដល់កន្លែងកើតហេតុ ហើយចាត់ចែង រកអ្នកមុជរាវរកសព និងក្រោយពីរកសពឃើញ ក៏បានពិនិត្យធ្វើកំណត់ហេតុ ប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ។
លោក ង៉ែត វិទូ ប្រធានមន្ទីរទេសចរណ៍ បានអោយដឹងថា ករណីលេងទឹក ហើយលង់ទឹកស្លាប់នេះជាលើកទី១ ហើយក្នុងដើមឆ្នាំ២០១៥ បើគិតពីឆ្នាំ២០០៧ រហូតមកដល់ឆ្នាំ២០១៥ ករណីលង់ទឹកមាន២លើក ស្លាប់អស់៣នាក់ លើកទី១ លង់ស្លាប់ម្ដង២នាក់ លើកនេះស្លាប់ម្នាក់ លោកមិនបានបញ្ជាក់ថា លង់ទឹកស្លាប់លើកទី១នោះ នៅពេលណា ឆ្នាំណានោះទេ។
ជុំវិញករណីខាងលើនេះលោកប្រធានមន្ទីរទេសចរណ៍ ខេត្តរតនគីរី សូមអំពាវនាវ ដល់ភ្ញៀវទេសចរណ៍ទាំងឡាយ ទាំងភ្ញៀវក្នុងស្រុក និងភ្ញៀវក្រៅស្រុកទាំងអស់ ដែលមកលេងខេត្តរតនគីរី នៅតាមរមណីយ៍ដ្ឋានទឹកធ្លាក់នានា ជាពិសេសនៅបឹងយក្សឡោម សុំមេត្តាពាក់អាវពោងអោយបានត្រឹមត្រូវ មុននិងចុះលេងទឹក និងសុំអោយមានការប្រុងប្រយ័ត្ន កំអោយ មានហានិភ័យផ្សេងៗ កើតមានឡើង ក្នុងឧកាសបុណ្យចូលឆ្នាំខាងមុខនេះ និងក្រោយចូលឆ្នាំរហូតរៀងទៅ៕ដោយ៖ ឡុង សៅ






មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖
១- ក្រេវក្រោធ
២- រមិលគុណ
៣- ឬស្យា
៤- កំណាញ់
៥- មាយា
៦- អួតក្អេងក្អាង
៧- ពោលកុហក
៨- ប្រាថ្នាអាក្រក់
៩- យល់ឃើញខុស...Read more
មានសេចក្តីរាយការណ៍មកថាលោក រស់ជុគ មានឋានៈជាវីរៈសេនីយទោ នាយរងការិយាល័យទី២ នៃកងពលតូចស្មើជើងលេខ៤២ បានកំពុងតែដឹកជញ្ជូនឈើតាមរថយន្តយីឌុបលើសចំនួនកំណត់ និងមិនមែនជាឈ...Read more
នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើសនេសាទខុសច្បាប់អូសអួនទ្រង់ទ្រាយធំ បានធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងនៅដែននេសាទ ជារៀងរាល់ថ្ងៃបាន ម៉ាសេរី ហើយបទល្មើសទាំងនេះមានភ...Read more
1.កង្វល់គ្រប់គ្រងផ្ទះ
២.កង្វល់គ្រប់គ្រង និងតត្រកូល
៣.កង្វល់ចង់បានលាភ
៤.កង្វល់ក្នុងការបង្រៀន
៥.កង្វល់ក្នុងការងារ
៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ
៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ
៨...Read more
កន្លងមកលោក នូ ស៊ីថា គឺជាមន្ត្រីមួយរូប ដែលថ្នាក់លើចាត់តាំងឱ្យទៅធ្វើជាប្រធាន គយប្រចាំច្រកដូង ៧ដើម នៃស្រុកមេមត់អំឡុងពេលនោះ លោក នូ ស៊ីថា បានយកតួនាទីរបស់ខ្លួនទៅប្រើប្រាស់ ដើម្បីទាញយ...Read more
នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើរូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
លោក ចាបសុផារិទ្ធ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ កំពុងតែសប្បាយ ក្នុងការប្រមូលលុយក្រោមតុពីក្រុមឈ្មួញរកស៊ីនាំទំនិញខុសច្បាប់ចូលពីប្រទេសថៃ មកកម្ពុជាតាមច្រកមួយចំនួន...Read more
អស់រយៈពេលជាយូរឆ្នាំណាស់មកហើយជំងឺអសកម្ម និងភាពកំសោយរបស់អាជ្ញាធរខេត្តសៀមរាប និងរដ្ឋបាលជលផល ដែលជាមន្រ្តីជំនាញ នៅតែកើតមានឡើងតាំងពីអាណត្តិរបស់លោក ស៊ូ-ភិរិន រហូតមកដល់លោក ឃឹ...Read more
| ថ្ងៃនេះ | 288 | នាក់ |
| ម្សិលមិញ | 2179 | នាក់ |
| សប្ដាហ៍នេះ | 10959 | នាក់ |
| ខែនេះ | 33468 | នាក់ |
| ឆ្នាំនេះ | 527932 | នាក់ |
| សរុប | 57879328 | នាក់ |
| ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 02:39 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

