តុលាការបានចំណាយពេលជាង៥ម៉ោង ពោលគឺចាប់ពីម៉ោង៨និង៣០នាទី ក្នុងការសាកសួរលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងសំណុំរឿង ញុះញង់ឱ្យ ប្រព្រឹត្តបទឧក្រឹដ្ឋ ឬ ប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម នៅច្រើន កន្លែងក្នុង ប្រទេសកម្ពុជា ហើយជាលទ្ឋផល លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទប្រកាន់ ឬ មិនចោទ ប្រកាន់លោកកឹម សុខា នៅឡើយទេ។
មុនពេលឈានជើងចេញពីតុលាការ លោក កឹម សុខា បានថ្លែងយ៉ាងខ្លី ថា “ រាល់ការ ចោទប្រកាន់របស់តុលាការ លោកសូមធ្វើការ បដិសេធចោលទាំងស្រុង ។ មេធាវីការពារ លោកកឹម សុខា គឺលោក កែត ឃី បានថ្លែងផងដែរថា ការសាកសួរនេះត្រូវបានបិទ បញ្ចប់ហើយ ពោលគឺពុំមានការបន្តទៅ ថ្ងៃ ស្អែកទៀតទេ ។
គួរបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានការកោះហៅចូលឆ្លើយនេះ គឺដោយសារមើល ឃើញពីភាព ចលាចលក្នុងសង្គមប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ យ៉ាងធ្ងន់ធ្ងរ នោះ កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ២០១៤ លោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើពាក្យ បណ្តឹងដែលមានកម្មវត្ថុប្តឹងលោកសម រង្សី លោកកឹម សុខា លោករ៉ុង ឈុន និងបក្ខពួកពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រឹដ្ឋ ឬ ប្រព្រឹត្តអំពើបង្កឱ្យ មានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ពាក្យបណ្តឹងនេះបានបង្កជាសំណុំរឿងព្រហ្មទណ្ឌលេខ១៥ ចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ដែលមាន តំណាងអយ្យការ ជាម្ចាស់បណ្តឹងអាជ្ញា ហើយសំណុំរឿងនេះមានក្តោប ភស្តុតាង ជាច្រើន បញ្ជាក់ ពីពិរុទ្ឋភាពរបស់ ជនសង្ស័យនាក់ទាំងបី ដូចជាករណី នៅខេត្តកំពង់ចាម ក្រុងបាវិត ខេត្តស្វាយរៀង មុខរោងចក្រយ៉ាក ជីន ក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ផ្លូវវ៉េងស្រេង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និង ករណីឡោមព័ទ្ធសាលាដំបូងរាជធានីភ្នំពេញ ជាដើម។
បន្ទាប់មក ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងអនុប្រធាន លោក កឹម សុខា ព្រមទាំងលោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានចូលបំភ្លឺតាម ដីកាកោះរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រួចហើយ កាលពីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ កន្លងទៅ ដើម្បីធ្វើការឆ្លើយតបពីដំណើររឿងញុះញង់ ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬ ប្រព្រឹត្តអំពើបង្ក ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។
ចាប់តាំងពីពេលនោះមក តុលាការបានបន្តនីតិវិធី ដោយអញ្ជើញសមត្ថកិច្ចនិង តំណាងស្ថាប័ន ចូលបំភ្លឺលើករណីនេះដែរ ដើម្បីឲ្យចំណាត់ការក្នុងសំណុំរឿងនេះ មានតម្លាភាពនិងយុត្តិធម៌ ៕






នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែលលោកបា...Read more
មន្ត្រីរាជការនៃមន្ទីរធម្មការខេត្តពោធិ៍សាត់បានឲ្យដឹងថា ការដែលឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្តអំពើពុករលួយតាមរយៈកេងប្រវ័ញ្ចថវិកាជាតិ និងថវិកាចំណាយលើគម្រោងផ្សេងៗនោះគឺមានការបើកដៃពីលោក នូ...Read more
សូមមើល រូបភាព និងវីដេអូ សកម្មភាពគណបក្សសង្គ្រោះជាតិដង្ហែក្បួនបាតុកម្មអហឹង្សា ថ្ងៃទី១៥នៅរាជធានីភ្នំពេញ។
...Read more
ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាប ប្រាំនាក់ពុលទាំងអស់នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ បន្ទាប់ពីបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជន ប្តីបានស្លាប់បាត់បង់ជីវិត ឯកូនបីនាក់ និង...Read more
ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
លោក ឯម មុន្នី នាយរងរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ក្រោមការដឹកនាំរបស់លោក សំរិទ្ធសុខុន ព្រះរាជអាជ្ញារងតំណាងអយ្យការសាលាដំបូងខេត្តសៀមរាប បានចាប់រថយន្តឡិចស៊ិសដឹកឈើក្រញូង ១គ្រឿ...Read more
ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើមួយដ៏ល្អដែលមិនអាចកាត់ថ្លៃបាន។ ប៉ុន្តែក្នុងនោះក៏មានប៉ូលីសចរាចរណ៍មួយចំនួនតូចមិនគោរពក្រមសីលធម៌របស់...Read more
មន្ត្រីតុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ បានចេញដីកាកោះហៅលោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេត នៃសមាគមសិទ្ធិមនុស្សអាដហុក ឲ្យចូលបំភ្លឺ ...Read more
| ថ្ងៃនេះ | 1599 | នាក់ |
| ម្សិលមិញ | 2000 | នាក់ |
| សប្ដាហ៍នេះ | 3770 | នាក់ |
| ខែនេះ | 3770 | នាក់ |
| ឆ្នាំនេះ | 220862 | នាក់ |
| សរុប | 57572258 | នាក់ |
| ថ្ងៃទី 10 ខែ 05 ឆ្នាំ 2026 ម៉ោង 19:00 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

