មន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូប ត្រូវបានលោក លឹម មករន្ទ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ ដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន តែដាក់ឲ្យស្ថិតក្រោមការ ត្រួតពិនិត្យតាមផ្លូវតុលាការ ពីបទដឹកនាំកុបកម្ម និង បទចូលរួមក្នុងចលនាកុបកម្ម ពាក់ព័ន្ឋហិង្សា នៅលើស្ពាន នាគក្បែរទីលានប្រជាធិបតេយ្យ ។ តាមគម្រោងជនជាប់ចោទ ទាំង៥រូបនេះនឹងត្រូវដោះលែងឲ្យមានសេរីភាពនៅពេលរសៀល។
សេចក្តីរាយការណ៍ពីសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងថា លោក មាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មាននិង ប្រព័ន្ធ ផ្សព្វផ្សាយនៃ គណបក្សសង្គ្រោះជាតិនិង ជនជាប់ ចោទ ផ្សេងទៀត បានលើកពីបញ្ហាជាច្រើន ដើម្បីជាថ្នូរនឹងការសុំនៅក្រៅឃុំបណ្តោះអាសន្ន ។ ពួកគេបានលើកហេតុប្រហាក់ប្រហែលគ្នា អំពីស្ថានភាពជម្ងឺ និង ការដាក់ប្រាក់តម្កល់មួយ ចំនួន ។
លោក កែវ សុជាតិ តំណាងអយ្យការ ក៏យល់ស្របអំពីការស្នើសុំរបស់ក្រុមជនជាប់ ចោទ ផងដែរថា ត្រឹមត្រូវតាមទម្រង់ និង គតិច្បាប់ ។ ដូច្នេះ តុលាការគួរគម្បី សម្រេច តាមច្បាប់ ។
ក្នុងសំណុំរឿងនេះ មានជនជាប់ចោទសរុបចំនួន១១រូប ដែលក្នុង៥រូបកំពុងជាប់ ពន្ឋនាគារ រួមមាន លោក មាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មាននិង ប្រព័ន្ធផ្សព្វផ្សាយនៃគណបក្សសង្គ្រោះជាតិ លោក ស៊ុំ ពុទ្ឋី សមាជិកក្រុមប្រឹក្សាខណ្ឌច្បារអំពៅនៃគណបក្សសង្គ្រោះជាតិ លោក កែ ឃីម ហៅវីន ឌី សកម្មជនគណបក្សសង្គ្រោះជាតិ លោក ទេព ណារិន សមាជិកចលនាមហាជនរបស់គណបក្សសង្គ្រោះជាតិ និងលោក អ៊ុក ពេជ្រសំណាង សកម្មជនគណបក្សសង្គ្រោះជាតិ ។
ចំណែកជនជាប់ចោទ៦រូបទៀតកំពុងស្ថិតនៅក្រៅឃុំរួមមាន លោក អឿ ណារិត មន្ត្រីទទួល បន្ទុកកិច្ចការ សាធារណៈ នៃគណបក្សសង្គ្រោះជាតិនិងជាជំនួយការផ្ទាល់របស់អ្នក ស្រីមូរសុខហួរ លោក ឃិន រឿន ហៅ ឃិន ជំរឿន ប្រធានចលនាយុវជនរាជធានីភ្នំពេញ នៃគណបក្សសង្គ្រោះជាតិ លោកនាង សុឃុន ប្រធានសម្ព័ន្ធយុវជនជាតិខ្មែរ និងជាហិរញ្ញិកចលនាយុវជនគណបក្សសង្គ្រោះជាតិនៅខណ្ឌច្បារអំពៅ លោកសាន គឹមហេង ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ និងជាសមាជិកក្រុមប្រឹក្សាខណ្ឌទួលគោក លោក សាន សីហៈ លេខាធិការគណបក្សសង្គ្រោះជាតិ និង លោកអាន បឋម ហៅ សុខុម យុវជនគណបក្សសង្គ្រោះជាតិ ។
ជនជាប់ចោទទាំង១១នាក់នេះ ត្រូវបានតុលាការចោទប្រកាន់ពីបទដឹកនាំកុបកម្ម តាមមាត្រា៤៥៩ នៃក្រមព្រហ្មទណ្ឌ ត្រូវផ្តន្ទាទោសពី២០ឆ្នាំទៅ៣០ឆ្នាំ និង បទចូលរួមក្នុងចលនាកុបកម្ន តាមមាត្រា៤៥៧ នៃក្រមព្រហ្មទណ្ឌ ត្រូវផ្តន្ទាទោសពី៧ឆ្នាំទៅ១៥ឆ្នាំ ៕






យោងតាមប្រភពព័ត៌មានបានអោយដឹងថា យុវជនក្លាហានជានិស្សិតសកល វិទ្យាល័យខេមរៈ ម្នាក់កំពុងជាប់ពន្ធនាគារព្រៃស រឿងប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុក បដិសេធ...Read more
យោងតាមប្រភពពីប្រជាពលរដ្ឋអ្នករកស៊ីដឹកដំណាំកសិផលយកទៅលក់នៅទឹកដីថៃ បានត្អូញត្អែរទាំងទឹកភ្នែកថា មានមត្ថកិច្ចប្រចាំនៅច្រកទ្វារអន្តរជាតិព្រំ ចំណុះខេត្តប៉ៃលិន៣ទៅ៤ស្ថាប័ន បាន...Read more
យោងតាមរបាយការណ៍នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបហបានអោយដឹងថា យ៉ាងហោចណាស់មានមនុស្សប្រុសស្រីចំនួន១០៣នាក់ បានស្លាប់ និង៤៥៦នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្...Read more
យោងតាមមន្ត្រីតុលាការថ្លែងអោយដឹងថា នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ លោក លាងសំណាត់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោក សុខ ប៊ុន អតីតប្រធានក្រុមហ៊ុន TEHO Devel...Read more
បើយោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងឃុំរកាត និងឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា រយៈពេលប៉ុន្មានខែកន្លងទៅនេះបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពី ព្រៃក្នុងត...Read more
ក្បួនរថយន្ដរបស់សម្ដេចក្រុមព្រះដែលកំពុងធ្វើដំណើរត្រឡប់ទៅទីក្រុងភ្នំពេញវិញ ត្រូវបានរថយន្ដដឹកដីមួយគ្រឿងបានបើកចូលក្បួនរថយន្តរបស់ព្រះអង្គ ហើយគៀររថយន្ដរបស់ព្រះអង្គបណ្តាលអោ...Read more
យោងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋបានឲ្យដឹងថាការនាំចូល ទំនិញគេចពន្ធ និងទំនិញខុសច្បាប់តាមច្រករបៀងអូរអន្លក់ ភាគច្រើនមានហ្គាសធុងធំៗ ផលកសិកម្ម ជីគីមី និងប្រេងសាំងជាដើម ហើយពេលខ្ល...Read more
កូន
អាឡូ ជំរាបសួរ អ្នកម៉ែ!
ម៉ែ
អាឡូ ចាស! កូនសម្លាញ់ ម៉ែនឹកកូនណាស់ បាត់កូនមួយរយៈពុំដែលឃើញទូរស័ព្ទមកលេងម៉ែសោះ តើកូនរវល់ម...Read more
យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់អាណាក្បាលអាហ្នឹង" អាជ្រឹមកំពុងធ្វើការងារនេះរាល់ថ្ងៃ។
យុត្តិសាស្ត្រ ទី២. "ដា...Read more
| ថ្ងៃនេះ | 677 | នាក់ |
| ម្សិលមិញ | 2082 | នាក់ |
| សប្ដាហ៍នេះ | 13443 | នាក់ |
| ខែនេះ | 35952 | នាក់ |
| ឆ្នាំនេះ | 530416 | នាក់ |
| សរុប | 57881812 | នាក់ |
| ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 07:06 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

