ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 08:26 នាទី ចំនួនអានៈ 2731

សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ សមត្ថ​កិច្ចតាម​ដង​ផ្លូវ​ និង​មន្ត្រី​ជំ​នាញ​បើក​ដៃអោយ​​ ហើយ​មិន​​ព្រម​​ចុះ​បង្ក្រាប។

ប្រ​ភព​ព័ត៌មាន​ច្បាស់ការ​បាន​អោយ​ដឹក​ថា បច្ចុប្បន្ន​មាន​ក្រុម​ឈ្មួញ​ធំ​ៗ​មួយ​ចំ​នួន​កំពុង​តែ​រក​ស៊ី​ដឹក​ឈើ​ពី​ស្រុក​​ស្វាយ​លើ ពី​ស្រុក​អន្លង​វែង ពី​តំ​បន់​ព្រៃ​ស្អាក ពី​តំ​បន់​អូរកូន​តឹង ពី​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ចូល​មក​ស្តុកទុក​បណ្តោះ​អាសន្ត​​នៅ​ស្រុក​ប្រាសាទ​បាគងខេត្តសៀម​រាប រង​ចាំ​ពេល​វេលា​ដែល​អំ​ណោយ​ផល​ ទើប​យក​រឺ​ម៉ក​ទៅដឹក​​ជញ្ជួន​ក្នុង​មួយ​រឺ​ម៉ក​ប្រ​ហែល​៨ផ្លាន ឬមួយ​ម៉ែត្រ​គូប តែ​ដឹក​ជញ្ជូន​ទាំង​យប់​ទាំងថ្ងៃ​ដូច​ស្រ​ម៉ោចដូច​សត្វ​កណ្តៀរអញ្ចឹង។ ប្រ​ភព​បាន​បន្តថា ក្រុម​តៃ​កុង​រឺម៉ក​ទាំងនោះ​គឺ​ស៊ី​ឈ្នួល​គេទេ ឯថៅកែឈើ​ធំៗ​​ដែល​មាន​លុយ​រាប់​សិប​ដុល្លារនោះ​មិន​បាន​ចេញ​មុខ​ឡើយ តែ​ប្រ​ភព​បាន​លួច​បង្ហើប​ថា ក្នុង​នោះ​មាន​មេ​ឈ្មួញ​ម្នាក់​ឈ្មោះ​ គង់ ដែល​ជា​មន្រ្តី​ប៉ូលីស​នៅ​អធិការ​ស្រុក​ប្រាសាទ​បាគង ខេត្តសៀម​រាប​។

ក្រុម​ប្រ​ជាពល​រដ្ឋ​ដែល​តាម​ដាន​ហេតុការណ៍ និង​ស្ថា​ប័ណ​ឯក​រាជ​មួយ​ចំ​នួន​បាន​អះអាង​ថា នៅ​ពេល​ពួកគាត់​រាយ​ការណ៍​​ជូន​លោក លឹង្គ សុខា មន្រ្តី​រដ្ឋ​បាល​​ព្រៃឈើ​ក្រុង​សៀម​រាប ពី​ករណី​រឺម៉ក​ដឹក​ឈើ​ខាង​លើនេះ លោក​តែង​និយាយថា ដឹក​តិច​តួច​ពេក​ ចាំ​ថ្ងៃ​ណា​គេ​ដឹក​ច្រើន​ចាំ​លោក​ទៅ​ចាប់​ម្តង។

លោក​ យឹម​ស៊ី​វន នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ក្រុង​សៀមរាប​បាន​ប្រាប់​តាម​ទូរ​ស័ព្ធ​នៅ​រសៀល​​ថ្ងៃទី២០​មេសាឆ្នាំ២០១៥នេះថា លោក​ពុំ​ដែល​បាន​ដឹង​​ ហើយ​ក៏ពុំ​ដែល​បាន​ស្គាល់​ក្រុម​ឈ្មួញ​ខាង​លើ​នេះដែរ។

អ្នក​យក​ព័ត៌មាន​យើង​បាន​រាយ​ការណ៍​ទៅ​លោក ម៉ុងប៊ុន​លីម នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើនៅ​រសៀល​ដដែល​នេះ​​ លោក​មាន​ប្រ​សាសន៍ថា ចាំ​អោយ​មន្រ្តី​ក្រោម​ឱវាត​របស់​លោក​ ចាត់​ការ​រឿង​បទ​ល្មើស​ព្រៃ​ឈើ​ខាង​លើ​នេះ។

លោក ខាំលឿ មេឃុំ​កណ្តែក​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​ល្ងាច​ដដែល​នេះថា លោក​ពិត​ជា​បាន​ឃើញ​រឺ​ម៉ក​ដឹក​ឈើ​ខាងលើ​នេះ​មែន ហើយ​លោក​ថា ឃើញ​ដឹក​រាល់​តែថ្ងៃ តែ​មាន​អ្នក​ណា​ទៅ​ហ៊ាន​ចាប់​ចង​គេ សូម្បី​មេ​ប៉ុស្តិ៍​ឃុំ​កណ្តែក​ក៏​មិន​ហ៊ាន​សួរនាំ​គេ​ផង។

លោក ក្អោម រ៉ន មេឃុំ​ជ្រាវ​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​ល្ងាចដដែល​នេះដែរថា រឿង​រឺ​ម៉ក​ដឹក​ឈើ​ខាង​លើ​នេះ លោក​ពិត​ជា​ឃើញ​ដឹក​មែន​ តែ​លោក​មិន​បាន​ដឹក​ពីគោល​ការណ៍​ខាង​រដ្ឋ​បាល​ព្រៃ​ឈើ​យ៉ាង​ណានោះ​ទេ មិន​ដឹក​ថា គេ​ត្រូវ​ចាប់​អាឈើ​ប្រ​ភេទ​ណាខ្លះ ព្រោះ​ឃើញ​រឺម៉ក​តែង​ដឹកជា​ឈើ​សំ​រាប់​ធ្វើ​ផ្ទះ​ មិន​មែន​ជា​ឈើ​ប្រណិត​ទេ ដូច្នេះមិន​ដឹង​ធ្វើ​មេច។

អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​ពន្យល់​ពី​លោក មិន​ ចន្ថា អធិការស្រុក​ប្រាសាទ​បាគង​បាន​ទេ ព្រោះ​មិន​មាន​លេខ​ទូរ​ស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំ​នង​ ពាក់ព័ន្ធ​និង​មាន​ការ​ចោទ​ប្រ​កាន់​ថា លោក គង់ មេ​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ខាង​លើ​ជា​កូន​ចៅ​របស់លោក មិន​ចន្ថា នេះតែ​ម្តង​។​

សូម​រំ​លឹក​ផង​ដែរ​ថា ប្រ​ពន្ធ និង​ប្អូន​ថ្លៃ​ស្រី របស់​លោក​ មិន​ចន្ថា អធិការ​ស្រុក​ប្រាសាទ​បាគងក៏​ជា​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ដែរ​ ឥឡូវ​លេច​លឺ​ថា កូន​ចៅ​លោក​អធិការ​រក​ស៊ី​ដឹក​ឈើ​ទៀត ដែល​ទង្វើ​ទាំង​នេះធ្វើ​អោយ​ពល​រដ្ឋ​រិះ​គន់ និង​សង្ស័យថា ​ថ្ងៃអនាគត់​ប៉ូលីស​នៅ​អធិការ​ស្រុក​​ប្រាសាទបាគង​ទាំង​មូល​អាច​ក្លាយ​ជា​អ្នក​រក​ស៊ី​ដឹក​ឈើ​ទាំង​អស់​ក៏មិន​ដឹងដែរ?

សូម​បញ្ជាក់ផងដែរថា ដេប៉ូលក់ឈើ​នៅ​ក្រុង​សៀមរាប​ទាំង​តូច​ទាំង​ធំ គឺ​ទិញ​ឈើ​ស្រប​ច្បាប់​មិន​បាន​១% (មួយភាគរយ) ផង​ទេ ក្រៅ​ពី​នោះ​ពួកគេ​បាន​លួច​ទិញ​ឈើ​ខុស​ច្បាប់​ដែល​ក្រុម​ឈ្មួញ​ងងឹតលួច​ដឹក​ជញ្ជូន​យក​មក​លក់​អោយ ដែល​ឈើ​ទាំង​នេះ​ត្រូវ​បាន​គេ​ដឹង​ច្បាស់​ថា ក្រុម​ឈ្មួញ​កណ្តាល​បាន​ទិញ​ពី​ពួក​អ្នក​កាប់​បំ​ផ្លាញ​ព្រៃ​ឈើ នៅ​តំ​បន់​អភិរក្ស​ ឬ​តំ​បន់​ហាម​ឃាត់។

យើង​សង្ឃឹម​ថា អាជ្ញាធរដែនដី សមត្ថ​កិច្ចគ្រប់​លំ​ដាប់​ថ្នាក់ និង​អស់​លោក​មេ​ព្រៃ​ខេត្ត​សៀម​រាប​មេត្តា​ភ្ញាក់​ពី​ដំ​ណេក​ឡើង ហើយ​ចាត់​វិធានការ​អោយ​បាន​តឹង​រឹង​ទៅ​លើ​ក្រុម​ឈ្មួញ​ដឹក​ឈើ​ខុស​ច្បាប់​ទាំង​តូច​ទាំង​ធំ​ផង​ទាន៕ ដោយ​៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ប៉ូលីសចរាចរណ៍វាយអ្នករត់ម៉ូតូឌុបបែកមុខខ្ទេចផ្អើលពេញផ្លូវ៦០ម៉ែត្រ   អាន2564ដង មេគយលោក ឆាយសុធា និង ហង្ស វណ្ណ សហការគ្នាប្រមូលុយបីទំនិញគេចពន្ធ   អាន1598ដង ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អ...    អាន2589ដង បរិយាយថ្ងៃនេះ៖ ក្រោមការដឹកនាំដ៏ទន់ខ្សោយរបស់ លោកស៊ូភិរិន្ទ បទល្មើសនេសាទកើតពេញខេត្តសៀមរ?...    អាន1811ដង ព្រះសង្ឃ ២៥០០អង្គ នឹងសូត្រធម៌មុខបរមរាជវាំង   អាន1811ដង ឈើមួយរថយន្តត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រីចាប់បានទាំងព្រឹក   អាន1694ដង លោកផ្កាយ២ចាន់រិទ្ធឌីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធគ្រឿងញៀន    អាន1803ដង លោក ទុំ ណូ អួតអាងប្រាប់មន្ត្រីពីការជះទឹកលុយទៅឲ្យលោកគុណញឹមអគ្គនាយកគយរាប់រាប់ម៉ឺនដុល្លា?...    អាន1773ដង លោក ឡៅសុម៉េង បានបកស្រាយថាលោកទិញដីនិងផ្ទះពីលោក ធីវលី និងអ្នកស្រី ហូប៉ោះ ដោយស្របច្បាប់ពីក?...    អាន2316ដង ពលរដ្ឋ​កម្ពុជាក្រោម​ជេរលោក​អ៊ាគឹម​ស្រេងដូច​ភ្លៀង​រហែកមេឃ   អាន1846ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      488នាក់
ម្សិលមិញ    1780នាក់
សប្ដាហ៍នេះ    488នាក់
ខែនេះ    79545នាក់
ឆ្នាំនេះ   193062នាក់
សរុប   57544458នាក់
ថ្ងៃទី 23 ខែ 03 ឆ្នាំ 2026 ម៉ោង 03:54