អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 25 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 02:16 នាទី ចំនួនអានៈ 2692

ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន​បាក់ចំនួន២៦ដើម នៅ​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប កាល​ពីថ្ងៃទី២២ ខែមេសា ឆ្នាំ​២០១៥​កន្លង​ទៅ។

យោង​តាម​ប្រភព​ប្រ​ជាពលរដ្ឋ​នៅសង្កាត់​ស្លក្រាម ​ក្រុង​សៀមរាប​បាន​អោយដឹង​ថា កាល​ពី​ថ្ងៃ​ទី២២ ថ្ងៃ​ភ្លើង​​ដាច់ដំបូង ដាច់តែមួយផ្លេតរហូត​ដល់​ម៉ោង​៦ល្ងាចមាន​ភ្លើង​ប្រើវិញ ដល់​ព្រឹក​ទើប​ដាច់​ម្តងទៀត។ ពលរដ្ឋ​ខ្លះអះអាងថា ភ្លើង​ជូន​កាល​មាន​កន្លះថ្ងៃ បើ​ពេល​យប់វិញជួន​មាន​ពេល​ល្ងាច ជូន​ម៉ោង​១០ ឬម៉ោង​១១យប់ទើប​មាន​ភ្លើង​ប្រើ​រហូត​ដល់​ម៉ោង​៦ព្រឹក​ទើប​ដាច់។ ប្រ​ជាពលរដ្ឋ​នៅក្រុង​សៀមរាប​ខ្លះប្រាប់ថា ខាង​កាប៊ីន​ភ្លើង​គេ​ចែកចាយ​ចល័តវិលជុំ​ម្តង​ម្នាក់ តែ​នៅ​ជាយក្រុង​ ឬកន្លែង​ផ្សេង ពួកគាត់​មិន​បាន​ដឹង​ថា មាន​ភ្លើង​ប្រើ​ឬអត់​នោះទេ។

ងាកមក​ក្រុម​ប្រ​ជាពលរដ្ឋ​នៅ​ជាយ​ក្រុង​វិញដូចជានៅ​ឃុំ​ជ្រាវ​ជាដើម ពួកគាត់​បាន​អះអាង​ថា តាំង​ពី​ថ្ងៃដាច់​ភ្លើង​ដំ​បូង​រហូត​ដល់​រសៀល​ថ្ងៃទី២៥​មេសានេះ ពួកគាត់​មិន​ដែល​បាន​ទទួល​ភ្លើង​អគ្គីសនី​សូម្បី​១វិនាទីនោះទេ តែពួកគាត់​លឺថា នៅក្នុង​ក្រុង​គេ​មាន​ភ្លើង​ប្រើខ្លះៗ មិន​ដឹង​ជា​អ្នក​គ្រប់​គ្រងផ្នែក​អគ្គីសនី​គេ​មាន​គំនិត​បែបណាទេ បែបគេ​គិត​ថា អ្នក​នៅ​ជាយ​ក្រុង​ជាសត្វ​ មិន​មែន​ជា​មនុស្សទេ បាន​ជាគេ​មិន​ចែក​ភ្លើង​អោយ​ប្រើខ្លះ។

លោក ឆៃណា នៅ​សង្កាត់​ជ្រាវ​អះអាងថា គាត់​ជាអ្នក​ប្រកប​របរលាង​ម៉ូតូ​ដោយ​ប្រើ​ភ្លើង​អគ្គីសនី តែ​ដល់​​ភ្លើង​ដាច់តាំង​ពី​ថ្ងៃទី២២ រហូត​ដល់​រសៀល​ថ្ងៃទី២៥នេះហើយ នៅ​តែមិន​មាន​ភ្លើង​ប្រើ​សូម្បី​តែ​មួយ​វិនាទីបែបនេះ សង្ស័យ​តែគ្រួសារគាត់​ដាច់បាយ ហើយ​គ្មាន​លុយសង​ធនាគាទេខែនេះ ព្រោះសង្ឃឹម​លើ​ការលាង​ម៉ូតូរក​កំរៃ ដល់​ដាច់​ភ្លើង​អត់​បាន​លាង​ដូច្នេះ ខាត​បង់​លុយច្រើន​ណាស់ ម្យ៉ាង​ទៀត​អាច​ធ្វើ​អោយ​ជីវភាព​គ្រួសារគាត់​កាន់តែក្រ វា​ផ្ទុយពី​គោល​នយោ​បាយ​ឈ្នះៗរបស់សម្តេច​ហ៊ុនសែន ទាំង​ស្រុង។

ប្រជាពលរដ្ឋ​ខ្លះត្អូញត្អែថា គ្មានភ្លើង​បូមទឹកដាក់អាង ដាក់បង្គន់ ហើយ​ក៏គ្មានលទ្ធភាពទៅទិញ​ម៉ាស៊ីន​ភ្លើង​ប្រើដែរ សង្ឃឹមតែភ្លើង​រដ្ឋ ឥឡូវ​រលាយបាត់សូន្យមិន​ឃើញ​មក​សោះ។ ពួកគាត់​បន្ថែមថា ធ្លាប់តែជុះអាចម៌ដាក់បង្គន់ ហើយប្រើទឹកលាង ឥឡូវ​ជុះអាចម៌ដាក់ថង់ យក​ក្រដាសកេត ព្រោះបង្គន់អត់មានទឹកប្រើ។​ពួកគាត់បន្ថែមទៀតថា ការអត់ធន់មានកំណត់ ថ្ងៃណាមួយបើនៅ​តែដាច់ភ្លើង​ដូច្នេះដដែលៗ គាត់នឹង​ជុះអាចម៌ដាក់ថង់យកទៅដាក់មុខ​អាគ្គីសនីខេត្តសៀមរាបម្តង អោយ​ពួកគេ​ដឹងថា អត់ភ្លើងអត់ទឹកវាពិបាកយ៉ាងណា។

ពលរដ្ឋ​ខេត្តសៀមរាប​ឆ្ងល់ថា តើ​ការទៅតភ្លើង​អគ្គីនីពីស្រុក​ថៃនេះ វាមកពី​គំនិត​អ្នក​ណា? តើជាគំនិត​របស់​រដ្ឋាភិបាល ឬជាគំនិត​ប្រ​ធាន​អគ្គីសនីចាស់លោក ជៀម កោសេន? ឬ​មក​ពី​រដ្ឋា​ភិបាល​កម្ពុជាក្រ? គ្មា​លទ្ធភាពទិញ​ម៉ាស៊ី​ភ្លើង​ប្រើ​ខ្លួន​ឯង សំ​រាប់​ខេត្ត​ទេសចរណ៍មួយនេះ?

បើយោង​តាម​សម្តីប្រធាន​អគ្គីនី​ខេត្ត​សៀមរាបលោក គង់ពុទ្ធី បានអះអាង​ប្រាប់​អ្នក​កាសែត​ក្នុង​ស្រុកថា ម៉ាស៊ី​ភ្លើង​ក្នុង​ខេត្ត​មាន​ភ្លើង​តែ​ ១០មេហ្កាវ៉ាត​ តែ​ប៉ុណ្ណោះដូច្នេះមិន​អាច​បំ​ពេញ​តម្រូវ​ការ​របស់​ប្រ​ជា​ពល​រដ្ឋ​នៅក្នុង​ខេត្ត​ទាំង​អស់​បាន​ទេ។ លោក គង់​ពុទ្ធី បាន​បន្ថែមថា មាន​កន្លែងខ្លះខាង​អគ្គីសនីផ្តល់​ភ្លើង​អោយ​ពី​ម៉ោង​៨ព្រឹក​ដល់​ម៉ោង១ថ្ងៃ កន្លែង​ខ្លះពី​ម៉ោង​១រសៀល​ដល់​ល្ងាច និង​ផ្តល់ភ្លើង​អោយ​ខាង​មន្ទីរពេទ្យ​សំខាន់ៗមួយចំនួនទៀត។

ទោះជាយ៉ាង​ណា​ក៏ដោយ ​ក៏ការបក​ស្រាយ​របស់​ប្រធាន​អគ្គីសនីខេត្តសៀមរាប លោក គង់ពុទ្ធី មិន​ត្រឹម​ត្រូវ​ដូច​លោក​បាន​អះអាង​ខាង​លើនេះទេ ព្រោះ​គេ​សង្កេត​ឃើញ​ថា វាមានភ្លើង​តែនៅ​ក្នុង​ក្រុង​មួយក្តាប់​តូច​តែប៉ុណ្ណោះ អ្នក​មាន​ភ្លើង​ប្រើ​នៅ​តែមាន ឯអ្នក​អត់​នៅ​តែអត់ វប្ប​ធម៌ចែក​រំលែក​គឺ​គ្មាន​ទេ​សំ​​រាប់​ប្រ​ជា​រាស្រ្ត​ទូទៅ សំ​រាប់​អ្នកក្រ និង​អ្នក​នៅ​ជាយក្រុង។

ដោយសា​ការចែក​ចាយ​ភ្លើង​មិន​មាន​តម្លាភាពនេះ​បាន​ធ្វើ​អោយ​មាន​ការ​រិះ​គន់ និង​មាន​ការ​សង្ស័យ​ពី​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ថា លោក​ គង់ពុទ្ធី ប្រ​ធាន​អគ្គីសនីថ្មីរូប​នេះហាក់មាន​ចេតនាផ្តល់​ភ្លើង​អោយ​តែបក្ស​ពួក អ្នក​មាន​ អ្នក​មាន​អំ​ណាច មួយចំ​នួន​តែប៉ុណ្ណោះ មិន​មាន​បំ​ណង​ចែក​រំលែក​អោយ​ស្មើ​ភាពគ្នានោះទេ។

សូម​បញ្ជាក់ថា នៅ​តាម​ហាង​លក់គ្រឿង​​អគ្គីសនី ហាងលក់ម៉ាស៊ីនភ្លើង​ រយៈពេល​ប៉ុន្មានថ្ងៃនេះ មាន​ប្រ​ជារាស្រ្ត​ឈរ​តំរៀប​ជួរ​គ្នា ទិញ​កង្ហា ទិញ​អាគុយ ទិញម៉ាស៊ីនភ្លើង ទិញ​អំ​ពូល​ អ្នក​ក្រទិញ​ទៀន ទិញប្រេងកាត ទិញ​ចង្កៀង ទុក​ប្រើ​ប្រាស​ពេលយប់ ដែល​ជាហេតុធ្វើ​អោយ​ពួកគាត់​ចំណាយលុយ មិន​ថា​អ្នក​មាន​ ឬអ្នក​ក្រនោះទេ ព្រោះ​តែ​អគ្គីសនី​ខេត្តសៀមរាប គ្មាន​លទ្ធភាព​ចែក​ចាយ​ភ្លើង​អោយ​ពួកគាត់​ប្រើប្រាស់ ធ្វើ​អោយ​ពួកគាត់​រិះ​គន់ថា ខេត្តទេសចរណ៍ទាំង​មូល​ទៅ​តភ្លើង​ពី​ថៃ ដែល​មាន​ចម្ងាយ​រាប់​រយគីឡូដីមក​ប្រើ អន់ជា​ង​អាចម៌គោកសិកម្មទៅទៀត៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

តំណាងអយ្យការបញ្ជាអោយមេព្រៃរឹបអូសឈើជាច្រើនម៉ែត្រគូបនៅក្បែរព្រៃស្អាក   អាន1833ដង រថយន្ត​ធួរីស១គ្រឿង ឆេះខ្ទេចពេលកំពុងធ្វើ ដំណើរនៅវិហារសួរ    អាន1731ដង កម្មករ​វីង​ស្តា​ផ្ទុះ​កូដ​កម្ម​ជាង​១០០០​នាក់​ទាមទា​លក្ខ័ណ​ការ​ងារ   អាន1844ដង ស្ត្រីម្នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីសមត្ថកិច្ចរកឃើញប៊ីចេញក្លែងក្លាយ១៨តោន   អាន1851ដង លោក ថៃ-គឹមហេង ជំនួយការ និងជាប្រធានអង្ករក្ស របស់លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យប្រើរថយន្...    អាន1671ដង ខ្សឹបដាក់ត្រចៀក៖ រថយន្តបិទកញ្ចក់ពណ៍ខ្មៅ ជិះធ្វើចរាចរណ៍ពេញខេត្តប៉ូលីសចរាចរណ៍ធ្វើមិនដឹង...    អាន2027ដង មេញ្មួញឈ្មោះពុំ កំពុងសំរុកដឹកឈើក្រញូងមុនបោះឆ្នោត   អាន1911ដង ពលរដ្ឋនិងអ្នកតាមដានការបង្ក្រាបឃ្លាំងស្តុកឈើក្រញូងរបស់ជនជាតិវៀតណាមបានដាក់ការសង្ស័យថា ?...    អាន1753ដង កូវីដ១៩៖ហេតុអ្វីជនជាតិខ្មែរជ្រើសរើសជំនាញគ្រូពេទ្យជំនាញសន្តំ និង​ប្រពោធនកម្ម?   អាន2039ដង លោក​ហ៊ុន​សែន​​បកស្រាយ​ពីការ​ឡើង​ប្រាក់​ខែ​ដល់​គ្រូបង្រៀន   អាន1782ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      414នាក់
ម្សិលមិញ    2179នាក់
សប្ដាហ៍នេះ    11085នាក់
ខែនេះ    33594នាក់
ឆ្នាំនេះ   528058នាក់
សរុប   57879454នាក់
ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 04:22