តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន?

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 01:34 នាទី ចំនួនអានៈ 3430

សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​មាន​ការ​សន្សំទុកចែកកូន​ចែកចៅនោះ​ទេ សូម្បី​តែព្រះពោធិសាត់ក៏មិន​អាច​បង្រៀន​អោយ​ចេះចង​ចាំបានដែរ រហូតដល់ថ្នាក់​កូន​មិន​ស្គាល់​ម្តាយ ឪពុកមិន​ស្គាល់កូន​ ដែល​គេអាច​យក​មក​ប្រៀបធៀប​បាន​ជាមួយ​មនុស្សដែល​វង្វេង​ ឬ​បំភ្លេច​​រឿងរាវ​ប្រវត្តិសាស្រ្ត​កាល​ពី​អតីតកាលដូច្នេះដែរ។

អ៊ំស្រីវ័យ​ជាង​៥០​ឆ្នាំម្នាក់អង្គុយ​នៅ​ក្រោម​ដើម​ស្វាយ ដែល​មាន​ម្លប់​ត្រឈឹង​ត្រឈៃ ក្នុង​វង្វង់​នៃ​ក្មេង​ប្រុស​ស្រីជាច្រើននាក់ ​បាន​និទាន​រឿងមួយត្រួសៗថា៖ ​កាល​ពី​ព្រេងនាយ​​មាន​​សត្វចតុបាត (សត្វ​​ជើ​ង​បួន) ​មួយ​ប្រ​ភេទ​បាន​ចាប់​បដិសន្ធិឡើង (ចាប់កំណើត) ហើយ​ពុំ​ទាន​មាន​ឈ្មោះ​នៅ​ឡើយ គ្រានោះ​ សត្វ​មួយ​ក្បាល​នេះបាន​ទៅ​សួរ​ព្រះពោធិសាត់ដែល​នៅ​គង់​សមាធិក្រោម​ដើម​ពោធិ៍មួយថា ព្រះអង្គសូម​ជួយដាក់​ឈ្មោះ​អោយ​ខ្ញុំ​ព្រះករណាផង ព្រោះ​ខ្ញុំមិន​ទាន់​មាន​ឈ្មោះទេ។ គ្រានោះ​ព្រះពោធិសាត់បានដាក់ឈ្មោះអោយ​សត្វ​នោះថា សុណខ។ បន្ទាប់​ពី​ព្រះ​អង្គបាន​ដាក់​ឈ្មោះ​អោយ​រួច​កូន​សុណខ​ក៏សប្បាយ​ចិត្តពន់ពេក​ឥឧប្បមា ក៏រត​ទៅ​បាត់​។ មួយ​ស្រ​បក់​ក្រោយ​មក​ស្រាប់​​តែ​មក​ដល់​វិញ​ក្រឡឺម ហើយសួរទៅ​កាន់ព្រះអង្គថា ព្រះ​អង្គ! តើ​ខ្ញុំ​ឈ្មោះអ្វី? ព្រះ​អង្គ​ឆ្លើយ​ថា ឯងឈ្មោះ សុណខ ។ ស្តាប់​រួចក៏រត​ទៅ​បាត់​ទៀត មួយ​ស្រ​បក់​ក៏​មក​ដល់វិញទៀត​ សួរ​សំ​នួរ​ដដែល​​ៗជាច្រើន​ដង រហូត​ដល់​ព្រះ​អង្គឆ្វេង​យល់ថា នេះ​កម្ម​ពៀរ​វេ​រា​ ដោយ​ខ្លួន​ជាសត្វ​តិរិច្ឆាន មិន​អាច​ទទួល​យក​ឈ្មោះ​ដ៏ពិរោះ​នេះ​បានទេ ដូច្នេះ​ព្រះ​អង្គ​ក៏​ប្រាប់​​ម្តង​​ទៀត​ថា ឯងឈ្នោះ អាឆ្កែ។ បន្ទាប់​មក​​កូន​សុណខ​មួយក្បាលនោះក៏បានចង់​ចាំ​ឈ្មោះ​របស់​ខ្លួនថា ឆ្កែ ជារៀងរហូតមក​ដល់​សព្វ​ថ្ងៃនេះ។

បើ​យើង​ក្រឡេក​មើល​នៅ​ក្នុង​សង្គម​តាំង​ពីព្រេង​នាយ​រហូត​ដល់​បច្ចុប្បន្ននេះ សត្វ​តិរិច្ឆាន ជាច្រើន​ ដូច​ជាគោ ក្របី សេះ ឆ្កែ ឆ្នា មាន់ទា ….។ល។ ពួកគេ​មិន​ស្គាល់​មេបា ឬកូន​ចៅ​របស់​ខ្លួននោះទេ។ មេបង្កើត​បានកូន​ឈ្មោល ដល់​កូន​ធំ​ ពាក់​មេខ្លួន​ឯង បាបង្កើត​បាន​កូន​មេ ពេល​កូន​ធំ​ឡើង​ពាក់​កូន​ខ្លូន​ឯង​បន្ត បងប្អូន​ពាក់​គ្នារញេរញៃ ពេលស៊ីអាហារម្តងៗ​ខាំគ្នា ឈ្លោះ​គ្នា​លាន់​​លឺ​សំ​លេង​គងរំពង​លឺ​ដល់​ផ្ទះពីរ​ផ្ទះបី។

បើ​យើង​មើល​ពី​សង្គម​មនុស្ស​បច្ចុប្បន្ននេះ ​យើង​សង្កេត​ឃើញថា មាន​មនុស្ស​មួយ​ចំ​នួន​មាន​ចរិត​ដូច​សត្វ​តិរិច្ឆាន មិនស្គាល់បុណ្យបាប មិន​ស្គាល់ចាស់ទុំ មិន​ស្គាល់គុណម្តាយឪពុក មិន​ស្គាល់ប្រ​វត្តិ​របស់​ខ្លួន​ ថាដើម​ឡើយ​ខ្លួន​កើត​ចេញ​មក​ពី​ប្រភពណា មិនស្គាល់​​ប្រ​វត្តិសាស្រ្ត​របស់​ប្រ​ទេស​ជាតិ មិន​ស្គាល់​អ្នក​ណាមិត្ត​ អ្នក​ណាជាសត្រូវ មិនចេះ​ស្រលាញ់​កេរមរតករបស់​ដូនតា មិន​ថែរក្សាការពារ​​ទ្រព្យ​សម្បត្តិ និង​ទឹក​ដី​របស់​ខ្លួន​ទុក​អោយ​កូន​ចៅ​ជំ​នាន់ក្រោយនោះ​ទេ នេះ​ហើយ​ដែល​ចាស់​ៗខ្លះ​ធ្លាប់​ជេរកូន​ចៅ​របស់​ខ្លួន​​​ដែល​មិន​ដើរតាម​ដំ​បូរម្មានថា អាកូន​តិរិច្ឆាន ​អា​តិ​រិ​ច្ឆាន ឬអាមាន​ចរិត​ដូច​សត្វ​តិរិច្ឆាន។

កើត​មក​ជាមនុស្ស​រស់​បាន​តែមួយជាតិ ស្លាប់​ទៅ​វិញ​ធាតុតែមួយចាន ហើយ​ខ្សែជីវិត​ខ្លីណាស់​ដូច្នេះអ្នក​គួរ​គប្បីសាង​នូវ​អំ​ពើល្អ  ចេះ​ស្រលាញ់​ជាតិ​មាតុភូមិ ចេះ​ជួយយក​អាសាអ្នក​ដទៃ ចេះថែរក្សាអ្វីៗគ្រប់​យ៉ាង​ទុកអោយ​កូន​ចៅ​ជំ​នាន់ក្រោយ នោះ​ទើប​អ្នក​មាន​កិត្តិយស មាន​គេរឈ្មោះជាអមតៈ ដូច​ពាក្យចាស់​ពោលថា ស៊ូអោយ​ស្លាប់​ខ្លួន​ កុំ​អោយ​ស្លាប់​ឈ្មោះ កុំ​អោយ​ខ្លួន​នៅ​រស់​ តែ​ឈ្មោះ​ស្លាប់​បាត់។

ជាក់ស្តែង​យើង​ឃើញថា បុព្វ​បុរសរបស់​ខ្មែរ​យើង​បាន​បន្សល់ទុក​ទឹកដី​សុវណ្ណភូមិ​ដ៏រុង​រឿង​ និង​ប្រាង្គប្រាសាទបុរាណជាច្រើន​នៅ​តាម​បណ្តារខេត្តក្រុង​ ទុក​អោយ​កូន​ចៅ​ជំ​នាន់​ក្រោយ ទទួល​ផល​ប្រយោជន៍ដ៏មហាសាលនេះ។ ចុះ​ហេតុអ្វី​យើង​រាល់​គ្នាមិន​នាំ​គ្នាការពារ​វាអោយ​បាន​គង់​វង់បន្ត​ទុក​អោយ​កូន​ចៅ​ជំ​នាន់​ក្រោយ​របស់​យើងម្តង​?

ក្នុង​នាម​យើង​ជាកូន​ខ្មែរ​ យើង​មិន​ត្រូវ​ភ្លេច​ខ្លួន​ វង្វេង​ប្រ​វត្តិសាស្រ្តនោះទេ យើង​ត្រូវ​ចែចងចាំ​អោយ​ច្បាស់​ថា អ្នក​ណាមិត្ត​ អ្នក​ណាជាសត្រូវ អ្នក​ណាជាចោរ ដែល​បាន​លួច​ទឹក​ដី​របស់​យើង​។ សាមគ្គីជាកម្លាំង ដូច​ពាក្យស្លោកខ្មែរបាន​ពោលថា ចង្កឹសមួយបាច់​កាច់​មិន​បាក់ ឬ​សុភាសិត​ក្នុង​រឿង​សាមកុក​បាន​និយាយថា ចង្កឹសមួយដើម​អាច​កាច់បាក់ រីឯដើមឈើ​មួយដើម​ ក៏មិន​ហៅ​ថា ព្រៃដែរ។

បច្ចុប្បន្ននេះ ​ការ​ចរាចរណ៍គ្រឿងញៀន ការ​ផ្សាយ​ពាណិជ្ជកម្មគ្រឿង​ស្រវឹង កំពុង​រីករាលដាល​ពេញ​ប្រ​ទេស​កម្ពុជា ដូច្នេះ​យើង​ជាយុវជន ជាទំ​ពាំង​ស្នង​ឬស្សី ត្រូវ​តែ​ជៀស​អោយ​ផុតពី​គ្រឿង​ញៀន និង​គ្រឿង​ស្រវឹង​ទាំងនេះ ដូចពាក្យស្លោកមួយពោលថា បើ​ឃ្លាន​កុំ​អាល​ស៊ី បើ​ងងុយ​កុំ​អាល​ដេក ដូច្នេះមុន​ទទួល​ទាន​ត្រូវ​តែគិតថា តើ​អាហារ​នេះ​មាន​គុណ​វិបត្តិចំពោះ​យើង​ដែរ​ឬ​ទេ​។​ អ្នក​ជា​យុវជន​ត្រូវតែ ​ខិត​ខំ​ក្រេប​ជញ្ជក់​យក​ចំ​នេះដឹង​ល្អៗ ដើម្បី​ជួយខ្លួនឯង ជួយ​ក្រុម​គ្រួសារ ជួយប្រ​ទេស​ជាតិ​អោយ​រួច​ផុត​ពី​មហិច្ចតាលោភលន់​របស់​ជន​ឈ្លានពាន​ទាំង​ឡាយ ដែល​មាន​បំ​ណង​លេប​ត្របាក់​យក​កម្ពុជាធ្វើ​ជា​ទឹក​ដី​របស់​ខ្លួនតាំង​ពីយួលុងមក រហូត​ដល់​បច្ចុប្បន្ននេះ៕ ដោយ៖ ផ្លុង-រ៉េត (សូម​ជួយចែក​រំ​លែក​បន្ត ​បើ​អ្នក​ស្រ​លាញ់​ប្រ​ទេស​ជាតិរបស់ខ្លួន)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ហ៊ុន សែន៖ កម្ពុជា​មិន​មែន​ទទួល​បាន​សន្តិភាព​ដោយសារ​វត្តមាន​​អ៊ុនតាក់   អាន1891ដង ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១)   អាន6357ដង ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម...    អាន2440ដង ប្អូនស្រី​នាយិការ​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​ចុះ​ចេញពីផ្ទះទៅ​តាម​ប្រុស​ស្ន?...    អាន1868ដង សមេ្តចតេជោ ហ៊ុន សែន បានចាត់ការបងប្អូនជីដូន១ដែលរត់ការលក់ដីរដ្ឋ   អាន1766ដង បាញ់បោះសេរីបីយប់ជាប់គ្នាដើម្បីស្វាគមស្នងការឡើងថ្មី   អាន1984ដង បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ   អាន2377ដង លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង ចុះចែកអំណោយ នៅឃុំល្វា   អាន2358ដង ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មា?...    អាន2315ដង តុលាការ​ក្រុង​ភ្នំពេញ​ដោះ​លែង​សកម្មជន​ការពារ​ដីធ្លី​បុរីកីឡា​ឲ្យ​មាន​សេរីភាព   អាន1592ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      288នាក់
ម្សិលមិញ    2179នាក់
សប្ដាហ៍នេះ    10959នាក់
ខែនេះ    33468នាក់
ឆ្នាំនេះ   527932នាក់
សរុប   57879328នាក់
ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 02:39