ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 06 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 01:21 នាទី ចំនួនអានៈ 2315

លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ ​វេលាម៉ោង​៨ព្រឹក ក្នុង​សំ​ណុំ​ព្រហ្ម​ទណ្ឌ​លេខ៨៨៩ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ ​ពី​បទ​បរិហាកេរ្តិ៍ តាម​សារព័ត៌មាន ដែល​ប្រព្រឹត្តិទៅ​​នៅ​ខេត្ត​សៀម​រាប​កាល​ពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៤។

លោក​ ប៉ាតសុខ បាន​ប្រាប់ ​​កម្ពុជា​សុវណ្ណភូមិ នៅ​ព្រឹក​ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៥នេះ​ថា ​លោក​មិន​ទាន់បានដឹង​ច្បាស់​នៅ​ឡើយទេថា អ្នក​ណាជាអ្នក​ប្តឹង​រូប​លោក តែ​លោក​ធ្លាប់​មាន​មិត្ត​ភ័ក្រ​ប្រាប់​ថា ប្រហែល​ជា​ក្រុម​សមត្ថ​កិច្ចនៅ​ភូមិ​មាត់​ខ្លា ស្រុក​ជីក្រែង ខេត្តសៀមរាប ជា​អ្នក​ប្តឹង​រូប​លោក​ ទាក់ទង​និង​ការ​បោះ​ពុម្ភ​ផ្សាយ​កាសែត​ ព្រះ​ច័ន្ទកម្ពុជា ឆ្នាំទី០៣ លេខ០៨ ចេញផ្សាយថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០១៤ ក្នុង​អត្ថបទមួយដែល​មាន​ចំ​ណង​ជើងថា (លោក ឈាង លាងពៅ និងលោក ថនឃេ ជាប៉ូលីសដៃម្ខាង​រកស៊ី​បទល្មើស​ដៃម្ខាង​ បង្ក្រាប​បទល្មើស​យកលុយ​ដាក់ហោ​ប៉ៅ)។

លោក ប៉ាត​សុខ បាន​ប្រាប់​អោយ​ដឹង​ទៀត​ថា លោក​មិន​មាន​ការ​ព្រួយ​បារម្ភណ៍ចំ​ពោះ​បណ្តឹង​ដែល​ចោទ​ប្រ​កាន់​លោក​ពី​បទ​​បរិហាកេរ្តិ៍ខាង​លើនេះទេ ព្រោះ​អត្ថ​បទ​ដែល​លោក​បាន​ចុះផ្សាយ​គឺ​សរសេរ​ឡើង​ដោយ​មាន​ក្រម​សីលធម៌ និង​វិជ្ជា​ជីវៈច្បាស់លាស់។ លោក​ ប៉ាត​សុខ បាន​បន្ថែមថា អត្ថបទ​ដែល​លោក​បាន​ចុះផ្សាយ​គឺ​មាន​ប្រភព​ច្បាស់លាស់ ពី​ប្រ​ជាពល​រដ្ឋ​ដែល​រងគ្រោះ​ដោយ​ក្រុម​សមត្ថ​កិច្ច​មួយក្តាប់​តូច​ជំ​រិត​ទាប្រាក់​ជា​ថ្នូរនិង​ការ​ដោះលែង​មនុស្ស និង​មិន​ចាប់​ចង​អ្នក​ប្រកប​របរនេសាទទាំង​ស្រប​ច្បាប់​និង​មិន​ស្រប​ច្បាប់​នៅ​ក្នុង​ខេត្តសៀមរាប តាម​មាត់​បឹង​ទន្លេសាបនៅ​រដូវ​បិតនេសាទ ឬរដូវ​ត្រីពង​កូន។ ​

លោក សុខ សុវណ្ណ ប្រ​ធាន​ក្រុមប្រឹក្សាសារ​ព័ត៌មានកម្ពុជា បាន​មាន​ប្រាសាសន៍​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី០៥នេះថា បើ​យោង​តាម​ច្បាប់​របស់​អ្នក​សារព័ត៌មាន​ អ្នក​ដែល​ត្រូវ​គេ​សរសេរ​ចុះ​ផ្សាយ ត្រូវ​សរសេរ​លិខិត​ស្នើ​សុំ​អោយ​ចាង​ហ្វាង​ ឬ​និពន្ធនាយក​កាសែត​នោះ​ ចុះ​ផ្សាយ​បក​ស្រាយសា​​ឡើង​វិញ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ បើ​អ្នក​ដែល​ត្រូវ​បាន​គេ​ចុះ​ផ្សាយ យល់​ឃើញ​ថា ការ​សរសេរ​ចុះ​ផ្សាយ​នោះ​វា​មិន​ត្រឹម​ត្រូវ​ខុស​ពី​ការពិត ហើយ​សាមី​​ខ្លួនមិន​​បាន​ប្រព្រឹត្តិដូច​ការ​ចោទ​ប្រកាន់​ មុន​ទៅ​ដាក់​ពាក្យ​បណ្តឹង​តាម​ផ្លូវ​ច្បាប់។ លោក សុខ​សុវណ្ណ បាន​បន្ត​ថា តុលាការ​ត្រូវ​តែ​យក​ច្បាប់​របប​​​សារព័ត៌មាន​មក​អនុវត្តចំពោះ​អ្នក​សារ​ព័ត៌​មាន។ លោក សុខសុវណ្ណ បាន​បន្ថែមថា តុលាការ​មិន​គួរ​ធ្វើ​ការ​ចោទ​ប្រ​កាន់​ទៅ​លើ​អ្នក​សារ​ព័ត៌មានអំ​ពី​បទ​បរិហាកេរ្តិ៍​នោះ​ទេ ព្រោះ​អ្នក​សារព័ត៌មាន​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​សង្គមទូទៅ  ហើយ​ជា​អ្នក​នាំ​សារពីប្រ​ជា​​រាស្រ្ត​ទៅ​រដ្ឋាភិបាល​​ ឬ​ពី​រដ្ឋាភិបាល​​មក​រាស្រ្តវិញ។

បើ​យោង​តាម​ក្រម​ព្រហ្ម​ទណ្ឌ​ថ្មីនៃ​មាត្រា​ ៣០៦ បាន​ចែងថា អំ​ពើ​បរិហារកេរ្តិ៍ តាម​សារព័ត៌មាន​ ការ​បរិហាកេរ្តិ៍ដែល​ប្រ​ព្រឹត្ត​តាម​សារព័ត៌មាន ត្រូវ​ស្ថិត​នៅ​ក្រោម​បទបញ្ញត្តិនៃ​ច្បាប់​ស្តី​ពី​របបសារព័ត៌មាន។

មានត្រា ៤១ នៃ​រដ្ឋ​ធម្មនុញ្ញបាន​ចែងថា ប្រ​ជាពល​រដ្ឋ​ខ្មែរ​​មាន សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិរបស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះ​ពុម្ភផ្សាយ សេរីភាព​ខាង​ការ​ប្រ​ជុំ។

មាត្រា ១៩ នៃ​កតិកាសញ្ញាអន្តរជាតិបាន​ចែងថា៖ ១-ជន​គ្រប់​រូប​មាន​សិទ្ធិ​ប្រ​កាន់​យក​មតិយោបល់​ដោយ​គ្មាន​ការ​ជ្រៀត​ជ្រែក។ ២-ជន​គ្រប់​រូប​មាន​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញមតិ។ សិទ្ធិនេះ​ត្រូវ​រាប់​បញ្ចូល​ទាំង​សេរីភាព ស្រាវ​ជ្រាវ​ព័ត៌មាន ទទួល​ និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន និង​គំនិត​សព្វ​បែបយ៉ាង​ដោយ​មិន​គិត ពី​ព្រំ​ដែន​ដោយ​ផ្ទាល់​មាត់ សរសេរ ឬបោះ​ពុម្ព​តាម​ទម្រង់​តា​ម​សិល្បៈក្តី ឬ​ដោយ​មធ្យបាយ ផ្សព្វ​ផ្សាយ​ដ៏ទៃក្តី តាម​ការ​ជ្រើ​ស​រើស​របស់​ខ្លួន។

មាត្រា ២០ នៃ​ច្បាប់​របបសារព័ត៌មាន៖ អំ​ពើ​ប្រ​ព្រឹត្ត​របស់​និយោជន និពន្ធនាយក ឬអ្នក​និពន្ធ​អត្ថ​បទ ដែល​រំ​លោភច្បាប់​ព្រហ្មទណ្ឌ ត្រូវ​ទទួល​ទោស​តាម​ច្បាប់​ព្រហ្មទណ្ឌ។ ប៉ុន្តែទោះ​ជា​យ៉ាង​ណាក៏ដោយ ក៏​គ្មាន​ជនណា​ម្នាក់​ត្រូវ​ចាប់​ចង ឬ​ដាក់​ពន្ធនាគារ ដោយ​សារ​ការ​បញ្ចេញមតិឡើយ។

ពាក់ព័ន្ធករណី​ខាងលើ​នេះ កម្ពុជា​សុវណ្ណភូមិ មិន​ទាន់​អាច​សុំ​ការ​ពន្យល់​ពី​លោក សំរិទ្ធ សុខុន ព្រះ​រាជអាជ្ញា​រង​អម​សាលា​ដំ​បូង​ខេត្តសៀម​រាប​បាន​ទេ ថា​អ្នក​ណា​ជា​ដើម​បណ្តឹង​ ព្រោះ​ថ្ងៃទី​០៦​នេះជា​ថ្ងៃដែល​ពល​រដ្ឋ​កម្ពុជា និង​មន្រ្តីរាជការសំ​រាក​ប្រា​រព្ធពិធីបុណ្យ ច្រត់ព្រះនង្គ័ល។

លោក ប៉ាតសុខ ចាងហ្វាង​កាសែត ព្រះច័ន្ទ​កម្ពុជា សូម​សំ​នូម​ពរ​ទៅ​លោក សំ​រិទ្ទ សុខុន ព្រះរាជអាជ្ញា​រងអម​សាលាដំ​បូង​ខេត្ត​សៀមរាប​ និង​ លោក កើត វណ្ណរ៉េត ព្រះរាជ​អាជ្ញា​សាលាដំ​បូង​ខេត្ត​សៀមរាប មេត្តា​កុំ​ធ្វើ​ការ​ចោទ​ប្រកាន់​រូប​លោក ពី​បទ​បរិហាកេរ្តិ៍ខាង​លើ ព្រោះ​ដើម​បណ្តឹង​មិន​បាន​សរសេរ​លិខិត​មក​រូប​លោក ឬ​និពន្ធ នាយក​របស់​លោក អោយ​ធ្វើ​ការ​បក​ស្រាយ​បំ​ភ្លឺនោះ​ទេ៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

មន្រ្តីក្រសួងការងារ ចាប់រំលោភកូនក្រមុំអ្នកភូមិទាំងថ្ងៃមិនត្រូវបានឃាត់ខ្លួន   អាន1581ដង ក្មេងស្រីអាយុ៨ឆ្នាំក្លាយជាមេគ្រួសាររកស៊ីចិញ្ចឹមជីដូនឈឺនិងប្អូនៗ២នាក់   អាន1927ដង ប្រ​ជាព​​ល​រដ្ឋ ​រ​ស់​នៅ​ក្បែ​របុ​រី ប៉េ​ង ​ហួត ​បឹង​ស្នោ ​រង​ការលិ​ចល​ង់ ខួ​បប្រាំង ​ខួ?...    អាន1680ដង ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ?...    អាន2272ដង អង្គការលីកាដូ បន្ទោសអាជ្ញាធរថាប្រើកងទ័ពដែលមិនមានជំនាញទៅបង្ក្រាបករណីវិវាទដីធ្លី និងស្ន...    អាន2440ដង តាចាស់ព្រើលអាយុ៧១ឆ្នាំល្បួងក្មេងស្រីទៅបេះអម្ពិលរួចចាប់រំលោភ   អាន1945ដង ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ   អាន2326ដង ក្រសួង​ព័ត៌មាន​ថ្កោលទោស​ការ​ប្រើ​ហិង្សា​ទៅ​លើ​អ្នក​កាសែត   អាន1954ដង ម៉ក់ជីតូ ស្នើ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បំភ្លឺ​ចំពោះ ​ការ​ភ្ជាប់​រូប​លោក​ទៅ​នឹង​ឧក្រិដ្ឋ...    អាន1730ដង មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ   អាន2438ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      44នាក់
ម្សិលមិញ    2179នាក់
សប្ដាហ៍នេះ    10715នាក់
ខែនេះ    33224នាក់
ឆ្នាំនេះ   527688នាក់
សរុប   57879084នាក់
ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 00:29