ក្រុមឈ្មួញកំពុងធ្វើសកម្មភាពសម្រុកដឹកជញ្ជូនឈើយ៉ាងអាណាធិបតេយ្យទៅលក់នៅប្រទេសវៀណាម តាមច្រករបៀងព្រំដែនស្រុកអណ្តូងមាស ហើយការធ្វើអាជីវកម្មដោយពុំស្របច្បាប់នោះមានរយៈពេលច្រើនខែកន្លងទៅហើយ តែសមត្ថកិច្ចនៅក្នុងតំបន់នោះមិនបានទប់ស្កាត់នោះទេ ដែលជាហេតុនាំអោយគេសង្ស័យថា ក្រុមឈ្មួញរកស៊ីខុសច្បាប់ និងសមត្ថកិច្ចប្រហែលជាត្រូវរូវគ្នា។
កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥ ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានចុះទៅបង្ក្រាបបានរថយន្តកែច្នៃមួយគ្រឿងដែលផ្ទុកឈើប្រណិតពេញរថយន្តរួចប្រគល់អោយទៅមេព្រៃខេត្តដើម្បីចាត់វិធាការបន្តទៅតាមច្បាប់។
តាមប្រភពបានអោយដឹងថា បច្ចុប្បន្នក្រុមឈ្មួញបានសម្រុកដឹកជញ្ជូនឈើដែលមិនស្របច្បាប់នេះយ៉ាងគគ្រឹគគ្រេងតាមប្រភេទរថយន្តស៊េរីទំនើបនិងរថយន្តកែច្នៃដើម្បីយកទៅលក់អោយវៀតណាមតាមច្រករបៀងភូមិចង ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី យ៉ាងអាណាធិបតេយ្យ រហូតមកដល់ពេលនេះសមត្ថកិច្ចពាក់ព័ន្ធធ្វើប្រងើយមិនមានវិធានការទប់ស្កាត់បង្ក្រាបឡើយ។
ប្រភពបន្តបានឲ្យដឹងថា ការបង្ក្រាបបទល្មើសឈើប្រណិតសមត្ថកិច្ចនៅទីនោះហាក់បីដូចមិនឃើញ ឫក៏ធ្វើមិនដឹងសង្ស័យពួកគេកំពុងតែងងឹតភ្នែកដោយសារតែកញ្ចប់លួងចិត្តពីឈ្មួញទាំងអស់នោះហើយ ទើបមើលអ្វីមិនឃើញបែបនេះ។ ពួកក្រុមឈ្មួញរកស៊ីជំនួញឈើប្រណិតខុសច្បាប់ទាំងអស់នោះកាន់តែបានដៃ ហើយបន្តធ្វើសកម្មភាពខ្លាំងខ្លាថែមទៀត ដោយបានដឹកឈើពីតំបន់ផ្សេងៗយកទៅលក់អោយវៀតណាមធ្វើអាជីវកម្មនៅប្រទេសគេ។ កាលពីវេលាម៉ោងជាង៩យប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥នេះខណៈដែលពួកឈ្មួញកំពុងធ្វើការដឹកជញ្ជូនឈើប្រណិតលេខ១ទៅកាន់តាមច្រករបៀងខាងលើ។
ពេលនោះកម្លាំងប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តដែលមានចំនួន៤នាក់បានចុះទៅបង្ក្រាបហើយឃាត់បានរថយន្តកែច្នៃមួយគ្រឿងដែលកំពុងចរាចរណ៍ដឹកឈើផ្ទុកពេញរថយន្តនោះរួចបញ្ជូនមកស្នងការដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់។
លោក នូវ ដារ៉ា នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានអោយដឹងថា រថយន្តដឹកឈើនោះគឺឈ្មួញបំរុងដឹកយកទៅលាក់ទុកដើម្បីបន្តដឹកជញ្ជូនយកទៅលក់ឲ្យវៀតណាមតាមច្រករបៀងភូមិចង ឃុំញ៉ាង ប៉ុន្តែដឹកទៅដល់ចំណុចភូមិពែង ឃុំញ៉ាង ស្រុកអណ្តូងមាសកម្លាំងយើងបានចុះទៅបង្ក្រាបបានតែរថយន្តកែច្នៃនិងឈើប្រណិតពេញរថយន្តតែតៃកុងរថយន្តបានរត់គេចខ្លួនបាត់។ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានបន្តថា ឈើទាំងអស់នោះរួមមានជិត៣០កំណាត់ មានមុខកាត់ចាប់ពី៤តឹកចុះ មានប្រវែងជាង៣ម៉ែត្រ។ ក្រោយពីធ្វើកំណត់ហេតុរួចឈើនឹងរថយន្តដែលជាភស្តុតាងល្មើសនោះបានប្រគល់ឲ្យទៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្តដើម្បីចាត់វិធានការតាមច្បាប់ព្រៃឈើផងដែរ៕ ដោយ៖ឡុង សៅ






យោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋនៅខេត្តបន្ទាយមានជ័យ កាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះបានអោយដឹងថា លោក ឡុង-សំអឿន ប៉ូលីសសេដ្ឋកិច្ចក្រសួងសក្តិបី បានដេញថ្លៃយកតំណែងរបស់លោក ហុក-...Read more
យោងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋបានឲ្យដឹងថាការនាំចូល ទំនិញគេចពន្ធ និងទំនិញខុសច្បាប់តាមច្រករបៀងអូរអន្លក់ ភាគច្រើនមានហ្គាសធុងធំៗ ផលកសិកម្ម ជីគីមី និងប្រេងសាំងជាដើម ហើយពេលខ្ល...Read more
ជារៀងរាល់ថ្ងៃគេសង្កេតឃើញថា ក្រុមឈ្មួញរកស៊ីដឹកឈើខុសច្បាប់តាមរថយន្តគ្រប់ប្រភេទ គោយន្តកន្រ្តៃ និងរទេះគោ បានចរាចរណ៍យ៉ាងអាណាធិប្បតេយ្យតាមដងផ្លូវពីចំណុចស្រុកគូលែនខេត្...Read more
យោងតាមប្រភពព័ត៌មានបានអោយដឹងថា យុវជនក្លាហានជានិស្សិតសកល វិទ្យាល័យខេមរៈ ម្នាក់កំពុងជាប់ពន្ធនាគារព្រៃស រឿងប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុក បដិសេធ...Read more
មន្ត្រីរាជការនៃមន្ទីរធម្មការខេត្តពោធិ៍សាត់បានឲ្យដឹងថា ការដែលឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្តអំពើពុករលួយតាមរយៈកេងប្រវ័ញ្ចថវិកាជាតិ និងថវិកាចំណាយលើគម្រោងផ្សេងៗនោះគឺមានការបើកដៃពីលោក នូ...Read more
តាំងពីយម់ថ្ងៃ១៧ឈានចូលទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែលអគ្គីភ័យបានឆាបឆេះក្លឹបកម្សាន្ត ហ៊ីបហប់ រហូតមកដល់ព្រឹកថ្ងៃទី១៩នេះ ក្រុមប្រជាពលរដ្ឋនៅខេត្តសៀមរាប នៅតែមានការមន្ទិលសង្ស័យថា ម...Read more
ប្រទេសកម្ពុជា ជាប្រទេសដែលមានវប្បធម៌ អរីយ្យធម៌វ័យចំណាស់មួយនៅលើសកលលោក ហើយជាពិសេសប្រទេសមួយនេះសំបូរទៅដោយធនធានធម្មជាតិ ដូចជារ៉ែមាស រ៉ែត្បូង ទឹកដីព្រៃព្រឹក្សា មច្ឆារស់នៅព...Read more
អស់រយៈពេលជាយូរឆ្នាំណាស់មកហើយជំងឺអសកម្ម និងភាពកំសោយរបស់អាជ្ញាធរខេត្តសៀមរាប និងរដ្ឋបាលជលផល ដែលជាមន្រ្តីជំនាញ នៅតែកើតមានឡើងតាំងពីអាណត្តិរបស់លោក ស៊ូ-ភិរិន រហូតមកដល់លោក ឃឹ...Read more
យោងតាមប្រភពពីប្រជាពលរដ្ឋអ្នករកស៊ីដឹកដំណាំកសិផលយកទៅលក់នៅទឹកដីថៃ បានត្អូញត្អែរទាំងទឹកភ្នែកថា មានមត្ថកិច្ចប្រចាំនៅច្រកទ្វារអន្តរជាតិព្រំ ចំណុះខេត្តប៉ៃលិន៣ទៅ៤ស្ថាប័ន បាន...Read more
| ថ្ងៃនេះ | 378 | នាក់ |
| ម្សិលមិញ | 2082 | នាក់ |
| សប្ដាហ៍នេះ | 13144 | នាក់ |
| ខែនេះ | 35653 | នាក់ |
| ឆ្នាំនេះ | 530117 | នាក់ |
| សរុប | 57881513 | នាក់ |
| ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 04:04 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

