ប្រជាពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើសុំមអោយលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ដកលោក ហោណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសចេញពីដំណែង បន្ទាប់ពីមានប្រតិកម្មខ្លាំងៗ ចំពោះសាលិខិត របស់លោក ហោណាំហុង ដែលផ្ញើទៅរដ្ឋសភាកាលពីថ្ងៃអង្គារថា មូលហេតុដែលឲ្យនាំជនជាតិវៀតណាមបាញ់ថ្នាំពុលបំផ្លាញដំណាំកសិករខ្មែរនៅខេត្តត្បូងឃ្មុំ គឺមកពីប្រជាពលរដ្ឋខ្មែរទាំងនោះបានដាំដំណាំលើទឹកដីវៀតណាមទៅវិញ ។
លិខិតរបស់ស ហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា បានសរសេរថា “សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា យល់ឃើញថា លោក ហោ ណាំហុង ប្រមុខការទូតរបស់កម្ពុជា បានធ្វើផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ ត្រង់មាត្រា៥២ ដែលចែងថា រដ្ឋាភិបាលកម្ពុជាត្រូវរក្សាការពារឯករាជភាព អធិបតេយ្យភាព បូរណភាពទឹកដី និងរដ្ឋាភិបាលត្រូវរក្សាការពារនីត្យានុកោលភាព និងយកចិត្តទុកដាក់ជាអាទិភាពចំពោះជីវភាពរស់នៅ និងសុខមាលភាពរបស់ពលរដ្ឋ” ។
កន្លងទៅថ្មីៗនេះគេសង្កេតឃើញថា តំណាងរាស្ត្រមកពីបក្សប្រឆាំង បានផ្ញើលិខិតទៅប្រធានរដ្ឋសភា ឲ្យចេញកិច្ចអន្តរាគមន៍ទៅក្រសួងការបទេស ក្រោយពីបានចុះពិនិត្យផ្ទាល់នៅកន្លែងកើតហេតុដោយរកឃើញថា ដំណាំ១០ហិកតា របស់កសិករខ្មែរចំនួន៩គ្រួសារនៅខេត្តត្បូងឃ្មុំ ត្រូវបានបំផ្លាញដោយជនជាតិ យួន (វៀតណាម) ។ តំណាងរាស្ត្រទាំងនោះបានចាត់ទុកករណីនេះថា កងកម្លាំងសមត្ថកិច្ចយួន បានរំលោភបំពានមាក់ងាយមកលើប្រជាពលរដ្ឋខ្មែរយ៉ាងធ្ងន់ធ្ងរ និងអធិបតេយ្យរបស់កម្ពុជា ប៉ុន្តែលោក ហោ ណាំហុង បែជាអះអាងទាំងទទឹងទិសថា ដីនោះជារបស់វៀតណាមទៅវិញ។
កាលពីថ្ងៃពុធម្សិលមិញ ក្រសួងការបរទេសកម្ពុជាបាន បញ្ជាក់ជាសាជាថ្មីថា ដីទំហំ១០ហិកតាដែលគណបក្សសង្រ្គោះជាតិបានអះអាងថា ជាដីរបស់កម្ពុជានោះ គឺជាដីរបស់វៀតណាមដែលរដ្ឋាភិបាលកម្ពុជា និងវៀតណាមបានឯកភាពគ្នាឲ្យប្រជាពលរដ្ឋខ្មែរដាំដំណាំ នេះបើយោងតាមការបំភ្លឺរបស់លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បន្ថែមទៅលើលិខិតរបស់រដ្ឋមន្រ្តីក្រសួងការបរទេស លោក ហោ ណាំហុង ដែលបានផ្ញើទៅ លោក ហេង សំរិន ប្រធានរដ្ឋសភា ។
គូររំលឹកផងដែរថា កាលពីថ្ងៃទី១៩ខែមេសា ឆ្នាំ២០១៥កន្លងទៅថ្មីៗនេះ កម្លាំងសមត្ថកិច្ចវៀតណាមបាននាំពលរដ្ឋខ្លួនចុះធ្វើសកម្មភាពបាញ់ថ្នាំពុលបំផ្លាញផលដំណាំរបស់កប្រជាកសិករខ្មែរ នៅភូមិជើង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំអស់ចំនួន១០ហិកតា។
ករណីសារលិខិតរបស់លោក ហោណាំហុង និងការបកស្រាយបំភ្លឺរបស់លោក កុយ គួង ដែលបានសរសេរទៅកាន់ប្រធានរដ្ឋសភានេះ យើងជាពលរដ្ឋខ្មែរ ដែលជាម្ចាស់ទឹកដី មិនអាចទទួលយកបានទេ ហើយក៏សូមធ្វើការសំនូមពរយ៉ាងទទួចទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មេត្តាដកលោកហោណាំហុងចេញពីតំណែងជាបន្ទាន់ ជៀសវាងធ្វើអោយរាស្រ្តខ្មែរ និងប្រទេសលើសកលលោកគេសើចចំអកថា រដ្ឋាភិបាលកម្ពុជា យកមនុស្សដែលគ្មានឧត្តមគតិស្នេហាជាតិ មកប្រើបែបនេះទើបធ្វើអោយប្រទេសជាតិចេះតែហិនហោច បាត់បង់ទឹកដី និងធ្វើអោយប្រទេសជិតខាងកាន់តែបានចិត្តពីមួយថ្ងៃទៅមួយថ្ងៃក្នុងការឈ្លានពានចង់លេបត្របាក់យកទឹកដីខ្មែរដ៏កម្សត់មួយនេះ៕ ដោយ៖ ផ្លុង-រ៉េត






យោងតាមប្រភពព័ត៌មានពីបណ្តាញសង្គម (Facebook) ដែលអាចជឿងទុកចិត្តនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះបានអោយដឹងថា លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចប...Read more
ថ្មីៗនេះមេប៉ុស្តិ៍លោក ពេជ មុនីរតន៍ នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនកោះរកា ដែលស្ថិតនៅក្នុងឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង កំពុងរងនូវការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋថា កំពុងបាន...Read more
នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអាទិត្យនេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។
...Read more
បើយោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងឃុំរកាត និងឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា រយៈពេលប៉ុន្មានខែកន្លងទៅនេះបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពី ព្រៃក្នុងត...Read more
កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការតម្លាភាពកម្ពុជា បានចេញផ្សាយនូវរបាយការណ៍ ដែលខ្លួនខិតខំស្រាវជ្រាវចងក្រងអស់រយៈពេល២ឆ្នាំ ដោយវាយតម្លៃទៅលើស្ថាប័នចំនួន១៣ រាប់ទាំងស្ថាប័នតុល...Read more
តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុសស្រីចំនួន៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ គ្របដណ្ដប់លើ៣ឃុំ ក្...Read more
ឈើក្រញូងខុសច្បាប់ជិត២តោន ត្រូវបានលោក សំរិទ្ធសុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងតំណាងអយ្យការ បញ្ជាអោយកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាបរឹបអូសទៅតាមផ្លូវច្បាប់ នៅរសៀលថ្ងៃទី...Read more
| ថ្ងៃនេះ | 3811 | នាក់ |
| ម្សិលមិញ | 11948 | នាក់ |
| សប្ដាហ៍នេះ | 15770 | នាក់ |
| ខែនេះ | 80783 | នាក់ |
| ឆ្នាំនេះ | 363435 | នាក់ |
| សរុប | 57714831 | នាក់ |
| ថ្ងៃទី 30 ខែ 06 ឆ្នាំ 2026 ម៉ោង 01:45 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

