នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើឡើងនៅទីបញ្ជាការកងរាជអាវុហត្ថខេត្ត ក្រោមអធិបតីភាពរបស់ឯកឧត្តម សៅ សុខា មេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមជាមួយលោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ និងលោក ម៉ៅ វុទ្ធី អភិបាលរងខេត្តសៀមរាប។
ក្នុងពិធីប្រកាសផ្ទេរមុខតំណែងខាងលើនេះ គេសង្កេតឃើញថា មានការចូលរួមពីរមេបញ្ជាការ មេបញ្ជាការរង រាជធានី ខេត្ត ស្រុក និងមន្ត្រីមន្ទីរសាធារណៈក្នុងខេត្តជាច្រើនផងដែរ។
ថ្លែងក្នុងឱនេះ ឯកឧត្តម សៅសុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ថា មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបចាស់ ឯកឧត្តម ម៉ន សាម៉ុន ត្រូវបានតំឡើងឋារន្តសក្តិជាគ្រូបង្វឹកអោយទៅនៅរាជធានីភ្នំពេញ ចំណែកលោកវីរៈសេនីយ៍ឯក ប៉ោ វណ្ណនិត ត្រូវបានចែងតាំងជំនួស ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប។ ឯកឧត្តម សៅសុខា បានកោដសសើរនូវស្នាដៃ របស់ឯកឧត្តម ម៉ន សាម៉ុន ដែលខិតខំប្រឹងប្រែងកសាងសមិទ្ធិផលជាច្រើនកន្លងមក និងបានបំពេញទួនាទីរបស់ខ្លួនបានល្អផងដែរ។ ឯឧត្តម សៅសុខា បានផ្តាំលោកវីរៈសេនីយ៍ឯក ប៉ោ វណ្ណនិត ពីរចំនុចគឺ ទី០១-ត្រូវគោរពទួនាទីរបស់ខ្លួនអោយបានខ្ជាប់ខ្ជួន ក្នុងនាមជាថ្នាក់ដឹកនាំនៃកងរាជអាវុធហត្ថខេត្ត និងទី២-ត្រូវតែយកគោលការណ៍សមូហភាពមកអនុវត្តិ ហើយត្រូវគោរពចាស់ទុំរៀមច្បងដែលមានបទពិសោធន៍យូរឆ្នាំណាស់មកហើយ និងសុំអោយលោក ប៉ោ វណ្ណនិត ធ្វើអោយបានល្អជាងលោក ម៉នសាម៉ុន មេបញ្ជាកាចាស់ទើបហៅថា ទំពាំងស្នងឬស្សី។
លោកវរសេនីយ៍ឯក ប៉ោ វណ្ណនិត បានធ្វើការប្ដេជ្ញាចិត្តថា និងខិតខំបំពេញតួនាទីរបស់ខ្លួនជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តអោយបានល្អ ដោយគោរពច្បាប់ គោរពវិន័យ គោរពក្រមសិលធម៌ និងខិតខំយកចិត្តទុកដាក់ គ្រប់គ្រង ដឹកនាំ កសាងអង្គភាព ការពារសន្តិសុខ សុវត្ថិភាពប្រជារាស្រ្ត និងប្រឆាំងរាលបទល្មើសទាំងឡាយនៅក្នុងខេត្តសៀមរាបនេះតែម្តង។ លោកវរសេនីយ៍ឯក ប៉ោ វណ្ណ បានបន្ថែមថា និងធ្វើការសហការអោយបានល្អជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ស្ថាប័នយុទ្តិធម៌ កងកម្លាំងមានសមត្ថកិច្ច អង្គភាពពាក់ព័ន្ទនានា ជាពិសេស ប្រជាពលរដ្ឋ និងមហាជនទូទៅ។
ក្រុមមន្ត្រីអ្នកមុខអ្នកការមួយចំនួនដែលបានចូលរួមក្នុងពិធីផ្ទេរមុខតំណែងខាងលើនេះ បានខ្សឹបខ្សៀវគ្នាថា ពួកគេនិងរងចាំមើលថាតើ លោកវីរៈសេនីយ៍ឯកវ័យក្មេង ប៉ោ វណ្ណនិត រូបនេះអាចទទួលរាប់រងការងារជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបបានល្អប៉ុណ្ណាដែរ? ហើយពួកគាត់បន្ថែមថា លោក ម៉នសាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តចាស់គឺជាមនុស្សដែលមានសមត្ថភាពខ្ពស់ក្នុងការដឹកនាំ ដែលពួកគាត់មានការសោកស្តាយបំផុត ចំពោះថ្នាក់លើដែលបានផ្លាស់ប្តូរលោក ម៉នសាម៉ុន ចេញពីខេត្តសៀមរាប តែទោះជាយ៉ាងណាពួកគាត់បានអះអាងថា រលកក្រោយតែងតែដេញរលកមុនយ៉ាងដូច្នេះហើយ តែគ្រាន់តែចង់អោយរលកក្រោយធ្វើអោយបានល្អជាងរលកមុនទៅបានហើយជាសវៀងអាប់មុខដល់លោក សៅសុខា ដែលជាមេរបស់ខ្លួនផង និងជាឪពុកក្មេកផង៕ ដោយ៖ ផ្លុង-រ៉េត






សកម្មភាពរថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ពីស្រុកវ៉ារិនមកក្រុងសៀមរាបរាប់សិបគ្រឿងនៅពេលយប់ តែមិនមានមន្រ្តីជំនាញ ឬក្រុមសមត្ថកិច្ចណាធ្វើដឹងធ្វើលឺ...Read more
គេសង្កេតឃើញថា មានបុគ្គលមួយចំនួននៅបំរើការក្នុងក្រសួងសង្គមកិច្ចមានបក្ខពួកនិយម បណ្តាលអោយមានភាពអយុត្តិធម៌លើមន្ត្រីរាជការ ដូច្នេះលោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ...Read more
យោងតាមប្រភពព័ត៌មានពីក្រុងភ្នំពេញនៅព្រឹកថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥នេះ បានអោយដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាសក្នុងអង្គប្រជុំប្រចាំសបា្ដហ៍របស់ខ្លួននៅទីស្ដីការគណរដ...Read more
តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុសស្រីចំនួន៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ គ្របដណ្ដប់លើ៣ឃុំ ក្...Read more
បើយើងសង្កេតតាមដានមើលអោយបានដិតដល់អំពីជីវភាព និងជីវិតរបស់ប្រជាជនខ្មែរតាំងពីយូរលុងណាស់មកហើយ រហូតមកទល់កំលុងប្រហែលជាង១០ឆ្នាំមុននោះ គេឃើញថា ប្រជាជនខ្មែរមានសុខភាពល្អ...Read more
យោងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋបានឲ្យដឹងថាការនាំចូល ទំនិញគេចពន្ធ និងទំនិញខុសច្បាប់តាមច្រករបៀងអូរអន្លក់ ភាគច្រើនមានហ្គាសធុងធំៗ ផលកសិកម្ម ជីគីមី និងប្រេងសាំងជាដើម ហើយពេលខ្ល...Read more
ប្រជាពលរដ្ឋខេត្តសៀមរាបបានសាទរចំពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទរ...Read more
ជាយូរណាស់មកហើយដែលឈ្មួញឈើក្រញូងដ៏ល្បីល្បាញម្នាក់ឈ្មោះ តឿ បានធ្វើសកម្មភាពដឹកជញ្ជូនឈើក្រញូងចេញពីស្រុកអន្លង់វែង ឆ្លងកាត់ខេត្តសៀមរាបយកទៅលក់នៅព្រំដែនប្រទេសវៀតណាមយ៉ាងសកម្មបំផ...Read more
ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
| ថ្ងៃនេះ | 304 | នាក់ |
| ម្សិលមិញ | 1919 | នាក់ |
| សប្ដាហ៍នេះ | 6294 | នាក់ |
| ខែនេះ | 76006 | នាក់ |
| ឆ្នាំនេះ | 473014 | នាក់ |
| សរុប | 57824410 | នាក់ |
| ថ្ងៃទី 23 ខែ 07 ឆ្នាំ 2026 ម៉ោង 03:38 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

