នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក នួន សក្តិចំរើនរិទ្ធិ អធីការរងក្រុងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ និងលោកអនុសេនីយ៍ឯក ជឹង ម៉ារ៉ា នាយផ្នែកព្រហ្មទណ្ឌ បានកោះហៅមន្រ្តីនគរបាលព្រហ្មទណ្ឌតាមប៉ុស្តិ៍ទាំង១៣ក្នុងក្រុងសៀមរាប អោយចូលសិក្សាបន្ថែមអំពីនិតិវិធីព្រហ្មទណ្ឌ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប។
លោក ជឹង ម៉ារ៉ា នាយផ្នែកព្រហ្មទណ្ឌក្រុងបានអោយដឹងថា នៅព្រឹកថ្ងៃទី២៣នេះ គឺលោកអនុសេនីយ៍ឯក នួន សក្តិចំរើនរិទ្ធិ អធីការរងក្រុងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានចំនាយពេលបីម៉ោងក្នុងការនែនាំបន្ថែមទៅលើមន្រ្តីព្រហ្មទណ្ឌតាមប៉ុស្តិ៍ទាំង១៣នៅក្នុងក្រុងសៀមរាបទាំងមូល អំពីនិតិវិធីព្រហ្មទណ្ឌ និងការនែនាំបន្ថែមអំពីរបៀបកសាងសំណុំរឿងព្រហ្មទណ្ឌ។
លោក ជឹងម៉ារ៉ា បានបន្ថែមថា ក្នុងនោះលោកអធិការរងក៏បាននែនាំបន្ថែមទៅនគរបាលប៉ុស្តិ៍ទាំង១៣ថា អោយយកចិត្តទុកដាក់ចំពោះសុវត្ថិភាពប្រជាពលរដ្ឋតាមមូលដ្ឋាន និងសន្តិសុខសង្គម ភូមិឃុំមានសុវត្ថិភាព ស្របទៅតាមយុត្តិសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកអធិការរងក្រុងបានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាអោយចេះគោរពច្បាប់ ត្រូវចូលរួមសហការជាមួយសមត្ថកិច្ច និងជៀសវាងអោយឆ្ងាយពីគ្រឿងញៀន ដើម្បីក្លាយជាពលរដ្ឋល្អនៅក្នុងសង្គមជាតិទាំងមូល៕ ដោយ៖ ផ្លុង-រ៉េត






យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានវៀតណាមបានអោយដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាលអោយមនុស្សម្នាក់បានស្លាប់ និង១០នាក់ទៀតបានបាត់ខ្លួនដោយនាវិកប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
នៅរសៀលថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៥នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី តំណាងដ៏ ខ...Read more
រឿងដ៏ចម្លែកដែលពុំដែលធ្លាប់លឺមួយបានកើតឡើងដោយ គ្រូពេទ្យបង្អែក ផ្នែកវះកាត់ម្នាក់បានរត់គេចខ្លួនពីមន្ទីរពេទ្យបង្អែកខេត្តក្រចេះនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥នេះ បន្ទ...Read more
នារីវ័យក្មេងម្នាក់ចុះលេងទឹក នៅបឹងយក្សឡោម មិនបានប្រុងប្រយ័ត្នពាក់អាវពោងការពារលង់ទឹកស្លាប់ខណៈមកកំសាន្តនៅខេត្តរតនគីរីដែលធ្វើអោយមហាជនភ្ញាក់ផ្អើលចោមរោមមើលឈូឆរ...Read more
មន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូប ត្រូវបានលោក លឹម មករន្ទ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ ដោះលែងឲ្យនៅក្រៅឃុំ...Read more
អាជ្ញាធរក្រុង ហែរហមអមដោយសមត្ថកិច្ចចំរុះ និងដឹកនាំដោយលោក សោម សម្បត្តិ អភិបាលរងក្រុងទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់ និងចូលរួមដោយកញ្ញា ទីវ គឹមកល្យាណ ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត...Read more
| ថ្ងៃនេះ | 282 | នាក់ |
| ម្សិលមិញ | 2082 | នាក់ |
| សប្ដាហ៍នេះ | 13048 | នាក់ |
| ខែនេះ | 35557 | នាក់ |
| ឆ្នាំនេះ | 530021 | នាក់ |
| សរុប | 57881417 | នាក់ |
| ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 03:08 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

