ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជាដើម ដឹកចេញពីក្រុងបានលុង ខេត្តរតនគិរីឆ្ពោះទៅតាមផ្លូវជាតិលេខ៧៨ ច្រកទ្វារអន្តរជាតិព្រំដែនអូរយ៉ាដាវ ដើម្បីលក់នៅប្រទេសវៀតណាម ដោយមិនស្របច្បាប់។
ប្រភពពីឈ្មួញម្នាក់សុំមិនបញ្ចេញឈ្មោះបានអោយដឹងថា រថយន្តសាំយ៉ុងដឹកឈើប្រណិតចេញទៅច្រកព្រំដែនអូរយ៉ាដាវគឺមានដឹកឈើ និងខ្លះទៀតបង្កប់ឈើប្រណិតដោយកែបាតរថយន្តលាក់ទុកឈើប្រណិតនៅខាងក្រោមកៅអីរថយន្ត និងឈើប្រណិតទាំងនោះលាក់នៅជញ្ជាំងសង់ខាងរថយន្ត កែដំបូលរថយន្តសាំយ៉ុងខាងលើដើម្បីដាក់ផ្ទុកឈើប្រណិតទាំងអស់នោះ។
ឈ្មួញដែលរកស៊ីដឹកជញ្ជូនឈើក៏បានបង្ហើបប្រាប់អ្នកយកពត៌មានយើងថា ដោយសារតែខ្លួនខឹងដល់ពួកមន្ត្រី នគរបាលសមត្ថកិច្ច នៅតាមផ្លូវដែល ឈរចាំយកលុយបង់អោយគ្រប់ជំនាញសមត្ថកិច្ចនៅទីនោះ ដោយរូបគេដឹកជញ្ជូនឈើប្រណិតតាមរថយន្តសាំយ៉ុង ពីក្រុងបានលុងឆ្ពោះទៅព្រំដែនអូរយ៉ាដាវ ទៅលក់នៅប្រទេសវៀតណាម បើគិតជាប្រាក់ចំណេញស្ទើរមិនចង់រួចដើមផងនោះ។
គួរបញ្ជាក់ផងដែរថា ឈើប្រណិតប្រភេទធ្នង់ដែលកំពុងដឹកជញ្ជូនតាមរយៈម៉ូតូពីព្រៃចូលមកក្នុងក្រុងបានលុងតាមផ្លូវស្រុកអូរជុំ និងផ្លូវភូមិតឺន ដើម្បីដឹកជញ្ជូនមកអោយក្រុមឈ្មួញ ឡានសាំយ៉ុង និងរថយន្តស៊េរីទំនើបខាងលើ។ រថយន្តដឹកឈើប្រណិតសាំយ៉ុង និងប្រភេទរថយន្តស៊េរីទំនើបដែលកំពុងដឹកជញ្ជូនឈើប្រណិតយ៉ាងគគ្រឹកគគ្រេងអាណាធិបតេយ្យនោះត្រូវគេឃើញថា នៅក្នុងមួយថ្ងៃដឹកជញ្ចូនឈើប្រណិតយ៉ាងតិចពីរជើង ឯរថយន្តស៊េរីទំនើបមួយគ្រឿងវិញនោះដឹកជញ្ជូនឈើប្រណិត ដឹកបាន៤ទៅ៥ជើងក្នុងរយៈពេល១ថ្ងៃ។
ជុំវិញករណីខាងលើនេះផងដែរ មានមន្ត្រីមួយរូបបានខ្សឹបប្រាប់អ្នកសារពត៌មានយើងអោយដឹងថា រថយន្តដែលដឹកឈើប្រណិតខុសច្បាប់ទាំងអស់នោះ គេបានរត់ការបង់លុយទៅអោយខាងមន្ត្រីជំនាញក្នុងខេត្តនិងនៅតាមដងផ្លូវជាតិលេខ៧៨ទាំងនោះអស់ទៅហើយ។ គេដឹកឈើបទល្មើសតាមរថយន្តខាងលើ ទើបគេមិនបង្ក្រាប។ រីឯសមត្ថកិច្ចច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់សុទ្ធតែត្រូវរ៉ូវគ្នាអស់ទៅហើយដែរ ទើបគេបើកភ្លើងខៀវអោយឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ឆ្លងកាត់ មិនបង្ក្រាបដូច្នេះ អ្នករកស៊ីដឹកជញ្ជួនឈើប្រណិតល្មើសច្បាប់ មិនខ្លាចក្រុមអ្នកសារពត៌មានចុះផ្សាយឡើយ ព្រោះគេបានបង់លុយអោយសមត្ថកិច្ចក្នុងក្រុង ក្រៅក្រុងរហូតទៅដល់ព្រំដែនប្រទេសវៀតណាមថ្នាក់ធំ ថ្នាក់តូច តាមតួនាទីអស់ទៅហើយ ទើបពួកគេមិនខ្លាចក្រុមអ្នកសារពត៌មានចុះផ្សព្វផ្សាយនោះទេ។
ពួកក្រុមឈ្មួញរកស៊ីដឹកឈើខុសច្បាប់ខាងលើនេះ ពួគគេបានដើរអួតអាងថា គ្មានអ្នកណាចាប់ឈើរបស់ពួកគេទេ ព្រោះថ្នាក់ដឹកនាំបានត្រូវរូវគ្នា ដោយវប្បធម៌សន្ទា រវាងគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិកាលពីពេលកន្លងទៅថ្មីៗនេះ។ ពួកគេបន្ថែមថា ឥលូវមេដឹកនាំត្រូវគ្នា មានអ្នកណារិះគន់ទៀត ដូច្នេះទាន់ឱកាសល្អគិតតែពីដឹកទៅ មានលុយជួលខ្មោចអោយកិនម្សៅក៏បានដែរ ម្យ៉ាងទៀតអ្នកដឹកខុសច្បាប់មានដែលឃើញជាប់គុគឯណា៕ ឡុង សារ៉េត






ក្នុងជំនួបមួយដែលមានការចូលរួមរវាងអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៩ មិថុនា នេះ ឯក្រុងខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធានក្រុមប្រឹក្សាអ្នកសារព័ត៌មានកម្ពុជា បានសម្តែងប្រតិកម្មចំពោះស្ថាប័ន អយ្យ...Read more
និស្សិតកំរិតបរិញ្ញាប័ត្រម្នាក់ឈ្មោះ តៅសាវឿន មានទីលំនៅបច្ចុប្បន្ន ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប និងជាអតីតនិស្សិតសកលវិទ្យាល័យសៅស៍អ៊ីសថ៍អេសៀ (South East...Read more
ពលរដ្ឋខេត្តសៀមរាបបានធ្វើការរិះគន់ធ្ងន់ៗថា អ្នកគ្រប់គ្រងអគ្គីសនីខេត្តបានធ្វើការចែកចាយភ្លើងមិនមានតម្លាភាពបន្ទាប់ពីភ្លើងបានដាច់ ដោយសាខ្យល់បក់លាយភ្លៀងបណ្តាលអោយបង្គោលភ្លើងបាន...Read more
នៅលើភិភពលោកនេះ គ្មាននរណាម្នាក់ចង់អោយប្រទេសជាតិមានសង្គ្រាមកើតឡើងនោះទេ សង្គ្រាមអាចធ្វើអោយប្រទេសជាតិធ្លាក់ដុនដាមខាងផ្នែកសេដ្ឋកិច្ច សង្គ្រាមអាចធ្វើអោយមនុស្សស្លាប់ បែកបាក់ព...Read more
ជាយូរណាស់មកហើយដែលឈ្មួញឈើក្រញូងដ៏ល្បីល្បាញម្នាក់ឈ្មោះ តឿ បានធ្វើសកម្មភាពដឹកជញ្ជូនឈើក្រញូងចេញពីស្រុកអន្លង់វែង ឆ្លងកាត់ខេត្តសៀមរាបយកទៅលក់នៅព្រំដែនប្រទេសវៀតណាមយ៉ាងសកម្មបំផ...Read more
រថយន្តសាន់យ៉ុងពណ៍សគ្មានស្លាកលេខដឹកឈើសិប្បកម្មពីលើ បង្កប់ឈើប្រណិតខាងក្រោមមួយគ្រឿងត្រូវបានរដ្ឋបាលព្រៃឈើបង្ក្រាបនៅចំណុចផ្លូវហៃវ៉េក្នុងស្រុកប្រាសាទបាគងនៅវេលាម៉ោង៩និង៥០នាទី...Read more
យើងខ្ញុំចាងហ្វាងសារព័ត៌មាន កម្ពុជាសុវណ្ណភូមិ មានកិត្តិយសសូមជំរាបជូនដំណឹងដល់សាធារណជន អាជ្ញាធរដែនដី និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់អោយបានជ្រាបថា អង្គភាពសារព័ត៌មាន កម្ពុជាសុ...Read more
យោងតាមប្រភពពីប្រជាពលរដ្ឋអ្នករកស៊ីដឹកដំណាំកសិផលយកទៅលក់នៅទឹកដីថៃ បានត្អូញត្អែរទាំងទឹកភ្នែកថា មានមត្ថកិច្ចប្រចាំនៅច្រកទ្វារអន្តរជាតិព្រំ ចំណុះខេត្តប៉ៃលិន៣ទៅ៤ស្ថាប័ន បាន...Read more
សិប្បកម្មឈ្មោះ ទូ ហៀង (យាយម៉ាប់)កំពុងក្លាយទៅជាទីតាំងស្តុកឈើនិងលក់ឈើប្រណិតនៅក្នុងឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ហើយក៏ជាជើងខ្លាំងល្បីឈ្មោះបោះសំឡេងជាច្រើនឆ្នាំមកហើយ...Read more
| ថ្ងៃនេះ | 282 | នាក់ |
| ម្សិលមិញ | 2082 | នាក់ |
| សប្ដាហ៍នេះ | 13048 | នាក់ |
| ខែនេះ | 35557 | នាក់ |
| ឆ្នាំនេះ | 530021 | នាក់ |
| សរុប | 57881417 | នាក់ |
| ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 03:08 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

