លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ

ដោយៈ CCK ខេត្តសៀមរាប ថ្ងៃទី 04 ខែ 06 ឆ្នាំ 2015 វេលាម៉ោង 09:18 នាទី ចំនួនអានៈ 2636

យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ពុករលួយ ជា​ប្រព័ន្ធ ​ហើយ​ជា​ពិសេស​មាន​ការបើក​ដៃ​ពុករលួយ​យ៉ាង​ពេញបន្ទុក​ពី​សំណាក់​លោក  ​យូ សុធា ដែល​ជា​មេ​ប៉ុស្តិ៍​ព្រំដែន អន្តរជាតិ​ដាក់​ដាំ ​ដែល​មិនគួរ​ថ្នាក់លើ​មើលរំលង​នោះទេ ។​

​បើ​តាមប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹង​ថា ​ក្រុម​​​ឈ្មួញ​អាច នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ពី​ស្រុក​យួន​ ចូលមក​​ស្រុក​ខ្មែរ​ដូចជា ៖ ​ប្រេង​សាំង​ ទំនិញ​ចាប់ ហួយ​គ្រប់​ប្រភេទ នំ​កញ្ចប់  ​មី គ្រឿង​កំប៉ុង  ​ប្រេង​សណ្តែក ទឹក​ស៊ុប សាច់​ជ្រូគ និង​ស្រា​បៀរ​ជាដើម……។​

​ប្រភព​បាន​ឱ្យដឹងទៀតថា ​លោក ញ៉ែម វ៉ាន់​នី ដែល​ជា​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី និង​លោក តូច យន់ ស្នងការរង​ទទួលបន្ទុក កិច្ចការ​ព្រំដែន​ប្រហែលជា​អាច​ទទួលបាន​ផល​ប្រយោជន៍​យ៉ាងច្រើន​ពី​លោក យូ សុធា នោះ​ក៏​អាច​ថា​បាន ទើប​បណ្តោយឱ្យ មន្ត្រី​រូប​នេះ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ជាន់ឈ្លី​កំណែទម្រង់​ថ្នាក់លើ​យ៉ាង​ព្រហើន ដែល​គួរតែ​ក្រសួង​មហាផ្ទៃ​ពិនិត្យ​ពី​ការ​អ​សមត្ថ ភាព​របស់ ស្នងការរង តូច យន់ និង​ស្នងការ​ខេត្ត​មណ្ឌល​គី​រី ញ៉ែម វ៉ាន់​នី ដែល​សំបូរ​រឿងអាស្រូវ និង​កំពុង​ប្រញាប់ ប្តឹង​ពី​មន្ត្រី​ក្រោម ឱវាទ​ពីបទ​ពុករលួយ និង​បក្ខពួក​គ្រួសារ​និយម​នេះ​ផង ។​

​មាន​ការលើកឡើង​ពី​មន្ត្រី​ក្នុង​ស្នងការដ្ឋាន​ខេត្ត​នេះ​ថា លោក​ យូ សុធា ក្នុងនាម​ជា​ប្រធាន​ប៉ុស្តិ៍​ព្រំដែន​អន្តរជាតិ​ទ្វេភាគី ដាក់​ដាំ​ កំពុងតែ​ក្រអឺតក្រទម​យ៉ាង​ល្បីឈ្មោះ​បំផុត​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​គាបសង្កត់​លើ​ញើស​ឈាម​ប្រជាពលរដ្ឋ និង​ឈ្មួញ​ប្រមូល​ផលប្រយោជន៍​ពី​ក្រុម​ឈ្មួញ ដឹកឈើ​ប្រណិត​ទៅ​លក់​នៅ​ស្រុក​យួន​ និង​ប្រមូល​ផលប្រយោជន៍​ពី​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​ខុស​ច្បាប់​ចូល​ស្រុក​ខ្មែរ វិញ។​

​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះដែរ ក៏​មាន​ក្រុម​មន្ត្រី​ស្នើសុំ​ឱ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ព្រោះ ច្រក​ដាក់​ដាំ ​ដែល​មាន​ចម្ងាយ​ប្រមាណ​២០​គី​ទ្បូ​ម៉ែត្រ ស្ថិន​នៅ​ប៉ែក​ខាងត្បូង​ឆៀង​ខាងកើ​ត​ទី​រួម​ខេត្ត​មណ្ឌលគិរី កំពុង​កើតមាន​បទល្មើស​ឆ្លងដែន​យ៉ាង​ពេញបន្ទុក​ក្រោម​ក្លៀក​របស់​ឈ្មោះ យូ សុធា និង​ក្រោម​ក្លៀក​ការធ្វើ​មិនដឹងមិនឮ​របស់ ស្នងការរង តូច យន់ និង​ស្នងការ ញ៉ែម វ៉ាន់​នី  ហើយក៏​មាន​សំណូមពរ​ឱ្យ​ថ្នាក់លើ​គួរតែ​ចុះ​ត្រួតពិនិត្យ​នូវ​ភាព​មិន​ប្រក្រតី របស់​ច្រកទ្វារ​ភាគី​ដាក់​ដាំ​នេះ​ជា​បន្ទាន់​ផង ។ ជាពិសេស គឺ​ការ​នាំចូល​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​ខុសច្បាប់​នោះ តែម្តង ដែល​គេ​គណនា​ពី​មេ​ប៉ុស្តិ៍​ខាងលើ​កេង​បំបាត់​ពន្ធ​រដ្ឋ​ក្នុង​មួយ​យប់​មួយ​ថ្ងៃ​ឬ​មួយ​ខែៗ ស្មើនិង​រាប់សែន​ដុល្លារ ដែល​ធ្វើឱ្យ​មេ​ប៉ុស្តិ៍​ដាក់​ដាំ យូ សុធា គ្រប់ទឹក​ត្រូវប៉ាន់​បំផុត ​ហើយ​​មិន​គួរ​លោក សុខ ផល មើលរំលង​នោះទេ ។​

​ដូចជា ជុំវិញ​សកម្មភាព​នាំចេញ​ឈើ​ប្រណិត​ទៅ​ស្រុក​យួន​ និង​សកម្មភាព​នាំ​ទំនិញគេចពន្ធ​ចូល ស្រុក​ខ្មែរ ពុំ​មាន​ការថយចុះ​នោះ ទេ បាន​ធ្វើឱ្យ​លោក យូ សុធា និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃ​ទៀត​ប្រចាំ​ច្រក​ដាក់​ដាំ​បាន​ឃុបឃិត​គ្នា​ធ្វើ អ្វីៗ​ដើម្បី​តែ​ផលប្រយោ ជន៍​ផ្ទាល់ខ្លួន​ទុក​រក្សា​​កៅអីតែ​ប៉ុណ្ណោះ​។​

​ដោយឡែក​ជុំវិញ ករណី​នេះ​គួរតែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​មាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន គួរតែ​ចាត់​វិធាន ការស៊ើបអង្កេត​ជា​បន្ទាន់ ដើម្បី​កុំឱ្យ​លោក យូ សុធា និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​ដាក់​ដាំ​ប្រព្រឹត្ត​អំពើ​ពុករលួយ តាមតែ​ទំនើងចិត្ត​ជាន់ឈ្លី​កិត្តិយស​ប៉ូលិស​ថ្នាក់​ជាតិ​ជា​បន្តទៅទៀត ។

កម្ពុជាសុវណ្ណភូមិ ​ពុំ​ទាន់​អាច​សុំ​ការ​បក​ស្រាយ​ពី​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ខាង​លើ​បាន​ទេនៅ​ព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៥នេះ ព្រោះ មិន​មាន​លេខ​ទូរ​ស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំ​នង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

​ពោត​អាចជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម និង​លើស​សម្ពាធ​ឈាម​   អាន2130ដង សារជូនពរ លោក អនុសេនីយ៍ឯក យុទ្ធភូមិភាគ៤ ខាន់ ង៉ិក   អាន2492ដង តៅ សាវឿន អតីតនិស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បញ្ចេញលិខិតសុំអភ័យទោស   អាន2115ដង Apple iPhone 6 official sales kick off in a number of countries   អាន791ដង គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ   អាន2877ដង ក្រុម​អាជ្ញាធរអប្សរា៤នាក់ចុះជីកដាំបង្គោលរបងបិតមុខដីពលរដ្ឋ​មិន​បានសម្រេច   អាន2075ដង ពិ​ធី​ប្រកាស​​ផ្ទេរ​ភារ​កិច្ច​និង​​តែង​​តាំង​​មុខ​តំណែង​​មន្ត្រី​នគរ​បាល​​នៃ​​ស្នង​?...    អាន1920ដង គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់   អាន2546ដង កូនប្រុសនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើត្រូវបានគេរាយការណ៍ថាកំពុងដឹកឈើយ៉ាងអាណាធិ?...    អាន441ដង ប្រធា​ន​ស្នា​ក់កា​រសន្តិសុ​ខលេ​ខ ៧០​២ ​ឈ្មោះ ​មាន ​ប៊ុនធឿន ​ចាប់ក្មេ​ងប្រុស​ម្នាក់​វាយឲ...    អាន1669ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      288នាក់
ម្សិលមិញ    2179នាក់
សប្ដាហ៍នេះ    10959នាក់
ខែនេះ    33468នាក់
ឆ្នាំនេះ   527932នាក់
សរុប   57879328នាក់
ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 02:35