លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ

ដោយៈ សហការី ភ្នំពេញ ថ្ងៃទី 04 ខែ 06 ឆ្នាំ 2015 វេលាម៉ោង 01:23 នាទី ចំនួនអានៈ 2420

មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អាជីវករផ្សេងៗជា​ច្រើន​នាក់​សង្ស័យថា អាច​មាន​ការ​ប្រព្រឹត្តិអំពើពុក​រលួយនៅ​ពី​ក្រោយ​ខ្នងបញ្ហានេះ។

កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៥ ក្រសួង​រ៉ែ និង​ថាមពល បានរៀបចំ​កិច្ចប្រជុំ​រវាង ថ្នាក់ដឹកនាំ​ក្រសួង​ជាមួយ​នឹង​អាជីវករ​ធ្វើ អាជីវកម្ម​បូម​ខ្សាច់ ដើម្បី​បញ្ជាក់​ប្រាប់ ពី​នីតិវិធី​ចូលរួម​ដេញថ្លៃ​ធ្វើ អាជីវកម្ម​ខ្សាច់​ដែល​ក្រុមហ៊ុន​បាន​ចាត់ទុកថា ក្រសួង​កំពុង​លេង ៣​សន្លឹក ស៊ី​ឡាក់​រដ្ឋាភិបាល ។​
​បើ​តាម​គម្រោង ក្រសួង​រ៉ែ​និង​ថាមពល បាន​កំណត់​យក​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៥ សម្រាប់​ជា កាលបរិច្ឆេទ​ដេញថ្លៃ ប៉ុន្តែ​ក្នុង​កិច្ចប្រជុំ​នេះ ខាង​ក្រសួង​បាន​លើក​ពេល​កំណត់ យក​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៥ វេលា ម៉ោង​៨​ព្រឹក​វិញ សម្រាប់​ដេញថ្លៃ​ធ្វើឡើង នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ ស្ថិត ក្នុង​ខណ្ឌ​ចំការ​មន រាជ្យធានីភ្នំពេញ។​

​ផ្ទុយទៅវិញ អាជីវករ​ជា​ច្រើន បាន​លើកឡើង​ជា​សំណួរ ​ទៅកាន់​ថ្នាកដឹកនាំ​ក្រសួង​រ៉ែ​ និង ថាមពល ដើម្បី​ឱ្យ​ចម្លើយ ឆ្លើយតប ចម្ងល់​របស់​គាត់ ដោយ​ផ្តោត​សំខាន់ ឆ្ងល់​ថា ហេតុអ្វី​ក៏​អង្គភាព​កំពង់ផែ ស្វយ័ត​ភ្នំពេញ មិន​មាន​ការដាក់ ដេញថ្លៃ​ជាមួយ​ក្រុមហ៊ុន​ចំនួន​៥៥​ដែល​ត្រូវ ដេញថ្លៃ​នោះ​ឬ​ចង​មុង​ទុក​ប្រព្រឹត្ត​អំពើ​ពុករ​លួ​យ ។

​ខណៈពេលនោះលោក ឌិ​ត ឌី​ណា អ្នកនាំពាក្យ ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ថ្លែងថា ករណី កំពង់ផែ​ស្វយ័ត​ភ្នំពេញ​មិន​ត្រូវបាន​ដេញ ថ្លៃ គឺ​ធ្វើ​ឱ្យ​រដ្ឋ​ចំណេញ​លើ​ការស្តារ​ផ្លូវ នាវាចរ ពីព្រោះ​ការស្តារ​ផ្លូវ​នាវាចរ រដ្ឋ​ត្រូវ​ចំណាយលុយ​។ ដូច្នេះ​បើ​កំពង់ផែ គាត់​មាន​គ្រឿងចក្រ​ស្តារ​ឱ្យ​គាត់​ធ្វើ​ចុះ នោះ​មិន​ចាំបាច់​រដ្ឋ​ត្រូវ​ចំណាយលុយ ផង​។ លោ​កឌិត ឌី​ណា បន្តថា ហើយ គាត់​យក​ខ្សាច់​ជា​រឿង​របស់​គាត់​ចុះ​នៅ​ពេល​ដែល​លោក ឌី​ណា ឆ្លើយ ដូច្នេះ បានន័យថា គាត់​ឆ្លើយ​ឱ្យ​រួច​តែ​ពី​មាត់​ប៉ុណ្ណោះ ព្រោះ​អ្វីៗ​ទៅតាម​ផែនការ​ដែល​គេ​រៀបចំ​ចង​មុង​ទុក​រួច​ទៅ​ហើយ ។

​តាម​ក្រុមអាជីវករ​បាន​លើកឡើង​ទៀតថា ពួកគាត់​នៅតែ​មាន​ឆន្ទៈ​ប្រកបដោយ ស្មារតី អនុវត្ត​ទៅតាម​សេចក្តីសម្រេច របស់​រាជរដ្ឋាភិបាល និង​ច្បាប់​ផ្សេងៗ ទៀត ប៉ុន្តែ​ពួកគាត់​ឆ្ងល់​ថា តាំង​ពី​លោក ស៊ុយ សែម ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រី ក្រសួង​ឧស្សាហកម្ម​រ៉ែ​ និង​ថាមពល​ថ្មី និង ក្រោយ​មក​ជា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ និង​ថា​មពល ពុំ​ដែល​ឃើញ​មាន​ការធ្វើ​អាជីវកម្ម ខ្សាច់ ឬ​រ៉ែ​មាស​ឱ្យ​ដេញថ្លៃ​ទេ។

​មិនតែប៉ុណ្ណោះ​ក្រុម​អាជីវករ​ជាច្រើន​បាន​នាំគ្នា​ខ្សឹប​ខ្សៀវរិះគន់ថា ថ្នាក់ដឹកនាំ​ក្រសួង​រ៉ែ ​និង​ថាមពល និយាយ​ទៅ​កើត​ជុំវិញ បញ្ហា ផ្តល់​ឱ្យ​កំពង់ ផែ​ស្វយ័ត​ភ្នំពេញ​ធ្វើ​អាជីវកម្ម ហើយ ពួក​គាត់​ត្រូវតែ​ដេញថ្លៃ គឺ​ពុំ​មាន​ត​ម្លា ភាព ហើយ​ក៏​គ្មាន​សេចក្តីសម្រេច​ពី​រាជ​រដ្ឋាភិបាល​ណា​មួយ​ដែល​បញ្ជាក់ថា អង្គ ភាព​របស់​រដ្ឋ ត្រូវតែ​មាន​សិទ្ធិ​ដោយ​មិន បាច់​ដេញថ្លៃ និង​មាន​អាទិភាព​ធ្វើ​អា​ជីវ​កម្ម​ជាង​អាជីវករ និង​ក្រុមហ៊ុន​ឯកជននោះឡើយ ។

​ជាងនេះទៅទៀត ក្រុមអាជីវករ​បាន​និយាយ​ចំអកឡកឡឺយ​ថា នៅក្នុង​កិច្ចប្រជុំ​គណៈអធិបតី គឺមាន ក្រសួង​រ៉ែ​ និង​ថាមពល ដែល​ចូលរួម​មក ពី​តំណាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្នុង​នោះ​តំណាង​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែល​ជា​គណៈអធិបតី​ផង​នោះ ក៏​បាន​ឆ្ងល់​ជុំវិញ​ចំណាត់ការ​របស់ ក្រសួង​រ៉ែ​និង​ថាមពល​ចាត់ចែង​ឱ្យ​មាន ការដេញថ្លៃ ទៅលើ​ការធ្វើ​អាជីវកម្ម ខ្សាច់​។ ប៉ុន្តែ​ខាង​ក្រសួង​បាន​ឆ្ងល់​រួច​ក៏ សួរ​ទៅកាន់​ខាង​ក្រសួង​រ៉ែ​និង​ថាមពល ថា “​ជាធម្មតា​រាល់​ការដេញថ្លៃ ដែលមាន លក្ខណៈ​ស្រប​ច្បាប់ លុះណាតែ​ធ្វើឡើង ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ វត្ថុ ចុះ​ហេតុអ្វី​ក៏​ខាង​ក្រសួង​រ៉ែ​និង​ថាមពល ដេញថ្លៃ ហើយ​ខាង​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​អត់​ដឹង​អី​សោះ? ករណីនេះ ថ្នាក់ដឹកនាំ​ក្រសួង​រ៉ែ​និង​ថាមពល ហាក់ ដូចជា​មិន​មាន​ធ្វើ​ការដោះស្រាយ គ្រាន់ តែ​លោក ឌិ​ត ឌី​ណា បញ្ជាក់​យ៉ាង​ខ្លី​ថា “​រឿង​ហ្នឹង​ចាំ​យើង​ធ្វើ​ជា​លក្ខណៈ​ផ្ទៃក្នុង​ជា​ក្រោយ។

បញ្ហា​នេះ ក្រុមអាជីវករ​បាន​និយាយថា កុំថាឡើយ តែ​ក្រុម​អាជីវករ​នាំគ្នា​ឆ្ងល់ រឿង​ករណី ដេញថ្លៃ​នេះ​សូម្បី​តែ​ខាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក៏​មិន​យល់​ដែរ ហើយ​ទុក រឿងនេះ ទៅ​ពិភាក្សា​គ្នា​ក្រោយ ដោយ ការ​លាក់បាំង​ជាមួយ​បងប្អូន​អាជីវករ​ទៅវិញ។

ពាក់ព័ន្ធ​​បញ្ហាខាង​លើ​​នេះ គេ​សង្ឃឹម​ថា ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ មិន​ទុក​ឱ្យ​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ហ៊ីបា​វី និង​លោក ស៊ុយ សែម រដ្ឋមន្ត្រី​រ៉ែ និង​ថា​ម​ជិះសេះ លែងដៃ​ប្រព្រឹត្ត​អំពើពុករលួយ ជាន់ឈ្លី​កំណែទម្រង់​ច្បាប់ របស់​រដ្ឋាភិបាល ​លោក ហ៊ុនសែន នោះទេ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

តម្រួតថៃបាញ់ខ្មែរម្នាក់ទៀតហើយរបួសធ្ងន់ច្រកអានសេះខេត្តព្រះវិហារ    អាន1698ដង សុំអំពាវនាវដល់អង្គភាពមជ្ឈមណ្ឌលព័ត៌មានវិទ្យសាស្រ្តខ្មែរមេត្តាបើកលុយឲ្យអ្នកយកព័ត៌មាន   អាន1748ដង រថយន្តកាងឈើក្រញូងបំរុងគាបធ្វើឃាតរថយន្តអង្គរក្សស័ក្តិ៣   អាន1590ដង មន្រ្តីក្រសួងការងារ ចាប់រំលោភកូនក្រមុំអ្នកភូមិទាំងថ្ងៃមិនត្រូវបានឃាត់ខ្លួន   អាន1582ដង កន្លែងស្តុកឈើក្រញូងដ៏មហិមាមួយត្រូវបានសមត្ថកិច្ចចុះទៅដល់ហើយបន្ទាប់ពីអ្នកកាសែតបានរាយក?...    អាន1769ដង ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្?...    អាន2295ដង កាណូតអូសលៀសខ្ចៅអូសឡើងកករទឹកពេញ១ចំហៀងទន្លេសាប   អាន1929ដង អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោល?...    អាន2693ដង សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា   អាន2746ដង ចៅហ្វាយខេត្តស្រះកែវ និងលោក សុខសុវណ្ណ ឡើងថ្លែងមតិសំណេះសំណាលថ្ងៃខួបកំណើតអ្នកកាសែត   អាន1709ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      282នាក់
ម្សិលមិញ    2082នាក់
សប្ដាហ៍នេះ    13048នាក់
ខែនេះ    35557នាក់
ឆ្នាំនេះ   530021នាក់
សរុប   57881417នាក់
ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 03:10