បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 04 ខែ 08 ឆ្នាំ 2015 វេលាម៉ោង 11:57 នាទី ចំនួនអានៈ 2687

ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្លះមាន​ស្តេច និង​មាន​នាយក​រដ្ឋ​​មន្ត្រី​ដូច​ជា​ប្រ​ទេស​ខ្មែរ​ ប្រ​​ទេស​ថៃជាដើម ហើយ​ថ្នាក់​ដឹក​នាំ​ និង​ប្រ​ជារាស្រ្ត​ទាំងនោះតែង​តែស្រលាញ់​ និង​ការ​ពារ​ទឹក​ដី​របស់​​ពួកគេ​អោយ​បាន​គង់​វង់​សំ​រាប់​បន្សល់​ទុក​អោយ​កូន​ចៅ​ជំ​នាន់​ក្រោយ​របស់​ពួក​គេ។​

គេ​សង្កេត​ឃើញថា នៅ​ប្រ​ទេស​កម្ពុជាតាំង​ពីឆ្នាំ១៩៩៣មក គឺ​មាន​ការ​បោះឆ្នោតជ្រើស​តាំង​តំ​ណាង​រាស្រ្ត ដើម្បី​បង្កើត​សភា ក្នុង​ការ​ជ្រើសតាំង​នាយក​រដ្ឋ​មន្ត្រី អោយ​ដឹក​នាំ​ប្រ​ទេសដ៏​កម្សត់​​មួយ​​នេះ​ទៅ​តាម​លិទ្ធិប្រ​ជាធិប្បតេយ្យសេរីពហុបក្ស។

ទាំងគណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​ជាច្រើន​ តែង​តែ​ប្រ​គួតប្រ​ជែង​គ្នាដណ្តើម​ការ​គាំទ្រ ដណ្តើម​អំ​ណាច ដណ្តើម​កៅអី​នៅ​រដ្ឋ​សភា ព្រោះ​តែ​មានបំ​ណង​ចង់គ្រប់​គ្រង​ទឹក​ដី​ ចង់​បញ្ចេញស្នាដៃរបស់​ខ្លួន​អោយ​គេ​ចារក្នុង​ប្រ​វត្តិសាស្រ្ត។

ប្រ​ជារាស្ត្រ​អ្នក​គាំទ្រ​គណបក្សនីមួយៗ តែងតែអួត​ហើយ​គាំទ្រថា បក្ស​របស់​ខ្លួនល្អ ខ្លាំង​ពូកែ ស្នេហាជាតិ ចេះ​ស្រលាញ់​រាស្ត្រ ចេះស្រលាញ់​ទឹក​ដី ចេះ​អភិវឌ្ឈន៍ប្រទេសជាតិ  ហើយ​បង្អាប់​បក្ស​ដែល​ខ្លួន​មិន​ពេញ​ចិត្ត​ថា អន់ខ្សោយ ផ្ទុយ​ពី​បក្សរបស់ខ្លួន។ មិន​តែប៉ុណ្ណោះ មាន​អ្នក​ងុប​ងុល​និង​នយោបាយ​មួយចំ​នួន​ឈាន​ដល់​ ជេរប្រ​មាត តិសដៀល កាប់​ចាក់​ប្រើ​អំ​ពើ​ហឹង្សា ទៅ​អ្នក​គាំទ្រនិន្នាការ​នយោបាយផ្សេង​ពីខ្លួនក៏មាន។

គ្មាន​នរណាម្នាក់​ដឹង​ពី​កំហុស​ដោយ​អចេតនារបស់​ខ្លួននោះទេ ហើយក៏គ្មាន​នរណាម្នាក់​មើល​មុខ​ខ្លួនឯង​ឃើញ​ដែរ មាន​តែ​យក​កញ្ជក់មក​ឆ្លុះទើប​អាច​មើល​មុខ​ខ្លួន​ឯងឃើញ។ ដូច្នេះប្រ​ទេស ​ដែល​កាន់លិទ្ធិប្រជា​ធិប្បតេយ្យ ត្រូវ​តែមាន​បក្សស្រប​ បក្សប្រឆាំង​ ចាំរិះគន់ក្នុង​ន័យស្ថាបនា ឈ្លោះគ្នាដើម្បីជាតិមាតុភូមិរុងរឿង និង​សុវត្ថិភាព មិន​មែន​ឈ្លោះ​គ្នា​ដើម្បី​លក់​ជាតិ​នោះទេ។

យើង​ជារាស្រ្តខ្មែរ ទោះ​ជាកាន់និន្នាការ​នយោបាយ​ណាក៏ដោយ តែរឿង​មួយគត់​ដែល​យើង​ត្រូវ​ធ្វើ​គឺ ស្នេហាជាតិមាតុភូមិរបស់​យើង។ យើង​ជារាស្រ្តខ្មែរ កើត​លើដីខ្មែរ ឬកើត​នៅ​លើ​ដី​ប្រ​ទេស​​ណា​ក៏​ដោយ យើង​ត្រូវ​តែចងចាំរឿងរាវ​ប្រវត្តិសាស្រ្ត យើង​ត្រូវ​តែចេះស្រលាញ់គ្នា យើង​ត្រូវ​តែការពារទឹកដីរបស់យើងអោយ​បានគង់វង់ យើង​ត្រូវ​តែរួមគ្នាដេញចោរឈ្លានពានចេញ​ពី​ទឹក​ដីរបស់យើង។

ក្នុង​នាម​យើង​ជាកូន​ខ្មែរ យើង​ចង់សួរអ្នកថា៖ បើ​អ្នក​គាំទ្រគណបក្សប្រជាជនកម្ពុជា តើ​អ្នក​ជាខ្មែរដែរឬទេ? បើ​អ្នក​គាំ​ទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ តើ​អ្នក​​ជា​ខ្មែរ​ដែរឬ​ទេ? បើអ្នក​គាំ​ទ្រ​គណ​បក្ស​ផ្សេងៗទៀត តើអ្នក​ជាខ្មែរដែរឬទេ? បើ​ទឹក​កម្ពុជាបាត់​បង់​ដូច​ ប្រទេសចម្ប៉ា តើ​អ្នក​គាំទ្រ​គណបក្សប្រជាជន ឬអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ ជាអ្នក​បាត់​បង់​ប្រ​ទេសគម្ពុជា?

ប្រទេសចម្ប៉ាជាគំរូ ទឹកដីកម្ពុជាក្រោមជាមេរៀន បើ​យើង​ទាំង​អស់​គ្នាជាជនជាតិខ្មែរ មិន​ក្រោកឈរ មិន​រួម​គ្នាជាធ្លុង​មួយទេនោះ កម្ពុជានិងត្រូវ​បាត់​បង់​ដូច​នគរចម្ប៉ាមិន​ខាន។

ថ្នាក់​ដឹកនាំគេប្រជែងគ្នាក្នុងការ​ដណ្តើមកៅ​អី ដណ្តើម​ងាជានាយករដ្ឋ​មន្រ្តី នោះ​ជារឿង​របស់​គេ ធម្មតា​ប្រទេស​ជាតិនីមួយៗត្រូវ​តែមាន​ថ្នាក់​ដឹកនាំល្អ ក្នុង​ក្រុម​គ្រួសារត្រូវ​តែមាន​មេគ្រួសារ ទូក​ត្រូវ​តែមានក្បាល​និង​ចង្កូត តែយើង​ជាពលរដ្ឋល្អ ត្រូវ​តែចេះស្រលាញ់​ប្រទេសជាតិ រឿង​បក្សទុកមួយឡែក តែរឿង​ទឹក​ដី​ជារឿង​របស់​យើង​រាល់គ្នា ចូរអ្នក​កុំ​កុហក់ខ្លួនឯង និង​កុំ​ទំ​លាក់​អំ​រែក​នេះ​ចេញ​ពី​ខ្លួន​អោយ​សោះ ចូរអ្នក​កុំនិយាយថា រឿង​ប្រទេសជាតិទុក​អោយថ្នាក់​ដឹកនាំគេធ្វើចុះ និយាយ​បែប​នេះ​គឺ​ខុស​ហើយ បើ​និយាយបែបនេះច្រើន​ដង ហើយមាន​អ្នក​ផ្សេងគេលឺ ដូន​តារបស់​អ្នក​ដែល​បាន​ចែកឋាន​ទៅ គាត់​​ច្បាស់​ជា​ខ្មាស​គេ​ជាង​ដើរ​ស្រាត​ទៅ​ទៀត។

នាពេល​បច្ចុប្បន្នគេសង្កេតឃើញថា ជនបរទេសកំពុង​ធ្វើ​សង្គ្រាមត្រជាក់ ក្នុង​ការ​លេប​ត្របាក់​យក​ទឹកដីកម្ពុជា មិន​មែន​អ្នក​មិន​ដឹងនោះទេ តែអ្នក​ហាក់ភ្លេច​ខ្លួន មិន​បាន​គិត​ពិចារណាអោយ​ស៊ី​ជម្រៅ ដូចពាក្យចាស់ពោលថា ហៃអើៗ ដូច​អាជ័យធ្លាក់ទឹក គេមេច អញ់មេច តាម​តែព្រហ្ម​លិខិត​ទៅ។

ម៉ោង​ធ្វើការ​អោយ​បក្ស អ្នក​ជាមនុស្ស​របស់​បក្ស តែក្រៅម៉ោង​ធ្វើ​ការ​អោយ​បក្ស អ្នក​ជាមនុស្ស​ឯកជនម្នាក់ អ្នក​មិន​ត្រូវ​ប្រកាន់​ពណ៍សម្បុរ ប្រកាន់​បក្សនោះទេ បើ​អ្នក​ប្រកាន់​អ្នក​និង​បាត់​បង់​មិត្ត បាត់​បង់​ញាតិ បាត់បង់​ទឹកដី ជាមិន​ខាន។ ក្រៅ​ម៉ោង​ធ្វើ​ការ​អោយ​បក្ស អ្នក​ត្រូវ​តែ​សាមគ្គី​គ្នា​ដើម្បី​រក​ដំ​ណោះ​​ស្រាយ ក្នុងការ​ជួយ​សង្គ្រោះប្រទេសជាតិ អោយ​រួច​ផុត​ពី​ចោរឈ្លានពាន អោយ​ខាន​តែ​បាន ព្រោះយើង​ជារាស្ត្រ​ខ្មែរ។ យើង​មិន​ជឿងថា អ្នក​មិន​ដឹង​ពី​ស្ថាន​ភាព​ស្រុក​ខ្មែរ​បច្ចុប្បន្ន​នោះទេ?

សរុប​សេចក្តីមក ក្នុង​នាម​អ្នក​ជាកូន​ខ្មែរ ទោះអ្នក​កាន់និន្នាការ ឬគាំទ្រគណបក្សនយោ​បាយ​ណាក៏ដោយ ក៏អ្នក​នៅ​តែជាខ្មែរ អ្នក​និង​រស់នៅលើ​ដីខ្មែរ ដូច្នេះអ្នក​ត្រូវតែ រួម​គ្នាជាធ្លុង​មួយ ដើម្បីការពារ​ទឹក​ដី​របស់យើង​ អោយ​បាន​គង់វង់ ទុក​អោយ​កូន​ចៅ​ជំនាន់ក្រោយរបស់យើង៕ ដោយ៖ ផ្លុង-រ៉េត​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រសួងមហាផ្ទៃ អនុញ្ញាតិឲសហជីពហែក្បួន   អាន1953ដង លោក​ម៉ម សុណង់​ដូ​ធ្លាក់​ខ្លួន​ឈឺ​ក្នុង​ពន្ធនាគារ​ជាលើក​ទីពីរ    អាន1664ដង ឃាត្តករដែលបាញ់សម្លាប់លោក កែមលី ត្រូវ​បាន​ចាប់ខ្លួន   អាន2270ដង បរិយាយថ្ងៃនេះ៖ ប្រពៃណីជាន់កថែមនៅតែបន្តកើតមានក្នុងខួក្បាលមនុស្សអាត្មានិយម   អាន1756ដង ពលរដ្ឋ​បឹង​កក់​និង​បុរី​កីឡា ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី    អាន1634ដង នាយក​រដ្ឋមន្រ្តីកម្ពុជាព្រមានថា មិនត្រូវលើកលែងឡើយចំពោះអ្នកបាញ់បោះ សេរីតាមទំនើងចិត្តនៅ...    អាន1703ដង សមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកជួញដូរ ចាត់ចែងនិងសម្រួលអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធា?...    អាន1688ដង កូនប្រុស​ស្នងការ​នគរបាល​ខេត្តកណ្តាល បាញ់ផ្អើលក្រុងតា​ខ្មៅ​គ្មាន​អ្នក​ហ៊ានចាប់   អាន1624ដង នាង កាតុ ឆេះ​ដុំ​នឹង​ព័ត៌មាន​លែងលះ​ប្តីព្រោះ​អត់មាន​កូន   អាន1725ដង លោក អ៊ុយ ទុយ មេភូមិកន្ត្រកអាងមានលុយ និងអំណាចធ្វើផ្ទះលើដីផ្លូវមិនគោរពច្បាប់នាំអោយរាស្ត្?...    អាន1781ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      275នាក់
ម្សិលមិញ    2182នាក់
សប្ដាហ៍នេះ    10677នាក់
ខែនេះ    80389នាក់
ឆ្នាំនេះ   477397នាក់
សរុប   57828793នាក់
ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 05:02