ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា

ដោយៈ សហការី ខេត្តសៀមរាប ថ្ងៃទី 06 ខែ 06 ឆ្នាំ 2015 វេលាម៉ោង 09:03 នាទី ចំនួនអានៈ 2621

ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង​មុន​។

ក្បួន​រថយន្ត​ទេសចរណ៍​ថៃ​ទាំងនេះ គឺ​ធ្វើដំណើរ​តាម​រថយន្តក្រុង​ខ្មែរ និង​ថៃ​៨០​គ្រឿង ចូលមក​កម្ពុជា តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ដែល​រៀបចំ​ចាត់ចែង​ដោយ​ក្រុមហ៊ុន​ATK/EY ដែលមាន​លោក ស៊ូ​រ៉ា​ពង្ស ម៉ា​នី​ពង្ស ឯកអគ្គរាជទូត​ថៃ ប្រចាំ​កម្ពុជា និង​ជា​អគ្គលេខាធិការ​សមាគម​ន៍​មិត្តភាព​ថៃ កម្ពុជា និង​លោក ផាក​កា​រ៉ា​ក់ថន ធៀន​ឆៃ អភិបាលខេត្ត​ស្រះកែវ ដោយមាន​ការទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​លោក ហោ សារុន អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើនរូប​។

​លោក ស៊ូ​រ៉ា​ពង្ស ម៉ា​នី​ពង្ស ឯកអគ្គរាជទូត​ថៃ ប្រចាំ​កម្ពុជា និង​ជា​អគ្គលេខាធិការ​សមាគម​ន៍​មិត្តភាព​ថៃ​-​កម្ពុជា បាន​ថ្លែងថា ការ​មក​ទស្សនា​របស់​ភ្ញៀវ​ទេសចរណ៍​ថៃ​នាពេលនេះ គឺជា​ការចុះ​សិក្សា​ស្វែងយល់​ពី​តម្រូវការ​ពលរដ្ឋ​កម្ពុជា ដើម្បី​ពង្រីក​ការលក់​ផលិតផល​របស់ខ្លួន ព្រោះ​ពលរដ្ឋ​កម្ពុជា​ភាគច្រើន គឺ​និយម​គាំទ្រ និង​ប្រើ​ផ​លិ​ផល​ថៃ ដូចជា​គ្រឿងឧបភោគ បរិភោគ បរិក្ខា​ប្រើប្រាស់ សង្ហា​រឹម រថយន្ត ត្រាក់ទ័រ និង​គ្រឿងសំណង់​ផ្សេងៗ​។ ក្នុងនោះ លោក​ក៏បាន​ថ្លែង​ទៅកាន់​ពលរដ្ឋ​ខ្លួន​ដែលជា​អាជីវករ ដែល​លក់​មិន​ដាច់ ពិបាក​ក្នុង​ការធ្វើ​អាជីវកម្ម​ចូរ​កុំ​អស់សង្ឃឹម សមាគមន៍ និង​រក​ទីផ្សារ​ជូន​។

​អភិបាលខេត្ត​បន្ទាយមានជ័យ លោក គោ​ស៊ុំ សារឿ​ត ថ្លែង​នាឱកាស​នោះ​ថា ការអញ្ជើញ​មក​ទស្សនា​របស់​ក្រុម​អា​ជីករ​ថៃ​នាពេលនេះ គឺ​បង្ហាញ​ពី​ការ​រឹតចំណង​សាមគ្គីភាព​រវាង​ប្រទេស​ទាំងពីរ គឺ​កម្ពុជា​-​ថៃ ពិសេស​គឺ​កា​រលើ​កម្ពស់​ពាណិជ្ជកម្ម​លើ​វិស័យ​ទេសចរណ៍ ការដោះដូរ​ទំនិញ និង​ការលក់​ផលិតផល​ផ្សេងៗ ហើយ​វា​ក៏​ជាការ​ស្វែងយល់​ពី​តម្រូវការ​របស់​អ្នកប្រើប្រាស់ ដើម្បី​ព​ង្រី​ទំហំ​ពាណិជ្ជកម្ម​មុនពេល​អាស៊ាន​ជិត​ចូលមក​ដល់​ផងដែរ​។

​គួរ​បញ្ជាក់ថា ប្រតិភូ​អាជិ​វករ​ថៃ​ទាំងនេះ ត្រូវ​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ ផ្តល់នូវ​ការទទួល​ទាន​អាហារ​នៅកាស៊ី​ណូ​ផ្កាយ​៥ រួច​ទើប​បន្តដំណើរ​ទៅ​ទស្សនា​ប្រាសាទ​អង្គ​វត្ត ប្រាសាទបាយ័ន តំបន់​រមនីយ​ដា្ឋ​ជាច្រើន​ផ្សេងទៀត និង​កន្លែង​តាំង​ពិ​ពណ៌​ពាណិជ្ជកម្ម​ថៃ នៅលើ​ទឹកដី​ទីក្រុង​អង្គរ​៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ម៉មសូណង់ដូ ត្រូវសាលាឧទ្ធរណ៍បន្តឃុំខ្លួន   អាន1635ដង ពុកខ្ញុំជាប៉ូលីសចរាចរណ៍   អាន4799ដង រថ​យន្ត​ដឹក​សពលោកអៀងសារីខូចមុន​ទៅ​ដល់គេហដ្ឋាន   អាន1593ដង សារជូនពរ លោក អនុសេនីយ៍ឯក យុទ្ធភូមិភាគ៤ ខាន់ ង៉ិក   អាន2492ដង រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេ?...    អាន2227ដង លោក ឡុង​​ស្រេ​ង ​ល្បី​ឈ្មោះ​ក្លា​យ​ជាឧ​ត្តម​សេ​នី​យ​ត្រី ​អនុ​ប្រ​ធាន​នា​យ​ដ្ឋាន ​ន​គរ?...    អាន1872ដង សមត្ថកិច្ចចម្រុះចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកដែលបង្ករផលប៉ះពាល់ដល់ពលរដ្ឋនិងបរិស្ថាន   អាន1719ដង ជនរងគ្រោះនិងក្រុមគ្រួសារអំពាវនាវសុំឲ្យតុលាការជួយផ្តល់យុត្តិធម៌   អាន807ដង តើសម្តេច ហ៊ុនសែន ពិតជាមិនដឹងរឿងអយុត្តិធម៌ របស់លោក ចេងដារ៉ាវុធ មែនទេ?   អាន2084ដង ឃុំខ្លួននិសិ្សតពីរនាក់ ដែលវាយនិងផ្ទុះអាវុធ   អាន1737ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      378នាក់
ម្សិលមិញ    2082នាក់
សប្ដាហ៍នេះ    13144នាក់
ខែនេះ    35653នាក់
ឆ្នាំនេះ   530117នាក់
សរុប   57881513នាក់
ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 04:05