លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 28 ខែ 07 ឆ្នាំ 2015 វេលាម៉ោង 07:36 នាទី ចំនួនអានៈ 2356

លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណត់​ ដោយ​មាន​ការ​បើក​ភ្លើង​ខៀវ​ពី​ក្រុម​មន្ត្រីជំ​នាញ និង​សមត្ថ​កិច្ច​ទាំង​តូច​ទាំង​ធំ​នៅ​ខេត្ត​សៀមរាប។

យោង​តាម​ប្រ​ភព​ព័ត៌មាន​ច្បាស់​ការ​បាន​អោយ​ដឹង​ថា រយៈពេល​ប្រហែល​បី​ខែ​ចុង​ក្រោយ​នេះ​លោក ដោ ប៉ូ បាន​ប្រើ​រថ​យន្ត​ម៉ាក​យីឌុប​ ដឹក​ឈើ​ពី​ស្រុក​ត្រ​ពាំង​ប្រាសាទ ខេត្ត​ឧត្តរមាន​ជ័យ​យក​មក​ចែក​ចាយ​ក្នុង​ក្រុង​សៀមរាប និង​យក​ទៅ​ចែក​ចាយ​នៅ​ខេត្ត​នានា​ដូច​ជា​ខេត្ត​បន្ទាយ​មាន​ជ័យ​ជាដើម។ ប្រ​ភព​បាន​បន្តថា លោក ដោ ប៉ូ ដឹក​ឈើ​លើ​ស​ច្បាប់​កំ​ណត់​ ដោយ​ខាង​រដ្ឋ​បាល​ព្រៃ​ឈើ​បាន​កំ​ណត់​អោយ​ដឹក​ត្រឹម​តែ​ម្ភៃ ទៅម្ភៃ​មួយ​ម៉ែត្រគូប​តែប៉ុណ្ណោះ តែ​លោក​ ដោប៉ូ​បាន​ដឹក​រហូត​ដល់​៥០ ឬ៦០ ម៉ែត្រ​គូប​ ដើម្បី​កេ​ង​ចំ​ណេញយក​លុយ​ដាក់​ហោប៉ៅ​ផ្ទាល់​ខ្លួន​ បំ​បាត់​ថវិការ​ចំណូល​ និង​បំ​ផ្លាញ​ផ្លូវ​ថ្នល់របស់​រដ្ឋ​។

ជាក់​ស្តែង​កាល​ពី​ម៉ោង​ប្រហែល​១១​យប់​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ លោក​ដោប៉ូ​បាន​ដឹក​ឈើ​ពេញ​មួយ​រថ​យន្ត​យី​ឌុប​យក​មក​លក់​អោយ​ដេប៉ូ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ ក្នុង​សង្កាត់​ជ្រាវ។ ខ​ណៈ​នោះ​ លោក​ឆៃ ​អ្នក​រត​ការ​អោយ​លោក​ដោប៉ូ​បាន​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ជា​មួយ​ក្រុម​ខ្លាហោះ​ដោយ​ខាង​ខ្លា​ហោះ​កាក់​ឡាន​សាក​សួមិន​ព្រម​ឈប់ រហូត​ដល់​លោក អ៊ំ​ អមរ៉ា ស្នង​ការ​រង​ទទួល​ន្ទុក​ផ្នែក​បង្ក្រាប​បទ​ល្មើស​សេដ្ឋ​កិច្ច​ខេត្តសៀមរាប ​ហៅ​អ្នក​ទាំង​សង​ខាង​ទៅ​អោយ​ប៉ូលីស​ប៉ុស្តិ៍​សង្គាត់​សាលា​កំ​រើក​សាកសួរ​ធ្វើ​កំ​ណត់​ហេតុ។ ប្រ​ហែល​មួយ​ម៉ោង​ក្រោយ​មក​លោក​ អ៊ំ អម​រ៉ា បាន​កាន់​ក្រដាស​ច្បាប់​ដឹក​ឈើ (ប៉េសេ) មួយ​សន្លឹក​ទៅ​ដល់​កន្លែង​ដេប៉ូទិញ​​ឈើខាងលើ​​ ហើយ​លោក​បាន​ហៅ​លោក ឡឹងសុខា មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ អោយ​ទៅ​ពិនិត្យ​ច្បាប់ដឹក​ឈើ​មួយ​យី​ឌុប​ខាងលើ។ ពេល​លោក មេព្រៃ​ឡឹង​សុខា ទៅ​ដល់​ក្នុង​ចំណោម​អ្នក​កាសែត​ប្រហែល​ជាង​២០នាក់នោះ លោក​ អ៊ំ​ អមរ៉ា បាន​ហុច​ក្រដាស​ច្បាប់​ដឹក​ឈើ​ទៅ​អោយ​លោក ឡឹង​សុខា ហើយ​សួរថា ˝លោក ខា តើ​ច្បាប់​ត្រឹម​ត្រូវ​ទេ?˝ លោក ខាឆ្លើយថា ˝ត្រឹម​ត្រូវ​ហើយ˝ លោកអ៊ំអមរ៉ា សួរបន្ត ˝លោក ខា ត្រឹម​ត្រូវ គ្រាប់​គ្រាន់​ ច្បាស់​លាស់ហើយឬ?˝ លោក​ខាឆ្លើយ​ទៀតថា ˝ត្រឹម​ត្រូវ​ ច្បាស់​លាស់អស់ហើយ˝ បន្ទាប់​មក​លោក អ៊ំអមរ៉ា និយាយថា បើ​ត្រឹម​ត្រូវ​ហើយ​ តោះ​យើង​ទៅ។

អ្នក​ឈរ​មើល​ និង​ឈរ​ស្តាប់​ លោក​អ៊ំអមរ៉ា និង​លោក ឡឹង​សុខា ឆ្លើយ​ឆ្លង​គ្នាបាន​រិះគន់ថា អ្នក​ទាំង​ពីរ​កំ​ពុងតែ​ឆ្លើយ​ឆ្លង​គ្នា​ដូច​អ្នក​ស្រុក​គេ​សែន​អ្នក​តាអញ្ចឹង (​មាន់​ហើយ​ឬ? បាទមាន់ហើយ​ ស្រាហើយ​ឬ បាទស្រាហើយ ហូប​ចុក​ឆ្អែត​ហើយ​ឬ បាទឆ្អែតហើយ)។

នៅ​រសៀល​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៥ ម្សិល​មិញ រថ​យន្តយី​ឌុប​ដឹក​ឈើ​ពេញ​របស់​​លោក ដោប៉ូ បាន​ដឹក​ឈើ​ពី​ស្រុក​ត្រ​ពាំង​​ប្រាសាទ ខេត្ត​ឧត្តរមាន​ជ័យ​ យក​មក​លក់​អោយ​ដេប៉ូ​មួយ​ផ្សេង​ទៀតដែលគេ​ស្គាល់​​ថៅ​កែ​ដេប៉ូ​ឈ្មោះ​ ចាន់​ថុន (ហៅ​វ៉ា) នៅ​ភូមិ​ទ្រាក សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប។

ក្រុម​អ្នក​យក​ព័ត៌មាន​បាន​ព្យាយាម​ទូរស័ព្ទ​ទៅគ្រប់​មន្ត្រី​ជំ​នាញ​ក្នុង​ខេត្ត តែ​​គ្មាន​អ្នក​លើក​ទូរស័ព្ទ សូម្បី​តែ​លោក កើត វណ្ណារ៉េត ព្រះ​រាជ​អាជ្ញា​សាលាដំ​បូង​ខេត្ត​សៀមរាបក៏​មិន​លើក​ទូរ​ស័ព្ទ​ដែរ​។ បន្ទាប់​មក​អ្នក​កាសែត​បាន​ទូរស័ព្ទ​រាយ​ការ​ទៅ​លោក ឯម មុន្នី អធិការ​ដ្ឋាន​ទទួល​បន្ទុក​បង្ក្រាប​បទ​ល្មើស​ខាង​ជើង​បឹង​ទន្លេសាប លោក​បាន​សន្យាថា អោយ​កូន​ចៅ​ដែល​ជា​រដ្ឋ​បាល​ព្រៃ​ឈើ​នៅ​ខេត្ត​សៀមរាប​បី​នាក់​ទៅ​ត្រួត​ពិនិត្យ​ឈើ​ខាង​លើ​តែ ចាំ​បាត់ៗប្រហែល​ជាង​២ម៉ោង​នោះ​ អ្នក​កាសែត​ទូរស័ព្ទទៅ​ម្តង​ទៀត លោកឯម​មុន្នី​ថា ជាប់​រវល់ក៏បិទ​ទូរស័ព្ទ​បាត់ទៅ។

រថ​យន្ត​ដឹក​ឈើ​ទាំង​ពី​រគ្រឿង​ខាងលើ​មេ​ព្រៃ​បាន​ប្រាប់​ថា មាន​ច្បាប់​(ប៉េសេ)ចំនួន​២១​ម៉ែត្រ​គូប តែ​ជាក់​ស្តែងគឺលោកដោប៉ូ ដឹក​ប្រហែល​ជាង​៥០​ទៅ៦០​ម៉ែត្រ​គូប​ឯណោះ។

អ្នក​រត​ការ​រថ​យន្ត​ដឹក​ឈើ​របស់​លោក ដោប៉ូ បាន​ដើរ​និយាយតាម​តៀម​កាហ្វេថា រថ​យន្ត​ដឹក​ឈើ​របស់​លោក ដោប៉ូ មុន​ចូល​ដល់​ខេត្ត​សៀមរាប បាន​រាយការណ៍ ឬជូន​ដំ​ណឹង​ទៅ​គ្រប់​សមត្ថ​កិច្ច​ក្នុង​ខេត្ត​សៀមរាប​អស់​ហើយ គ្មាន​អ្នក​ណា​គេ​ទៅ​វាស់​វែង ឬចាប់​ចង​អីទេ បើ​ទោះ​ជា​អ្នក​កាសែត​ខំ​ស្រែក​រហូត​បែក​បំ​ពង់​ក​ក៏ដោយ។

សូម​បញ្ជាក់​ថា សូម្បី​ជញ្ជីង​ថ្លឹង​រថ​យន្ត​នៅ​ផ្លូវ​ក្រវ៉ាត់​ក្រុង ក៏បើ​ក​ផ្លូវ​អោយ​រថ​យន្ត​របស់​លោក ដោប៉ូ​ ទៅ​ដោយ​រលួន​ដែរ​បើ​ទោះ​ជា​ដឹង​ថា រថ​យន្ត​នេះ​ដឹក​លើស​ទម្ងន់​ក៏ដោយ។

បើ​ទោះ​ជា​លោក ឃឹម​ ប៊ុនសុង អភិបាល​ខេត្ត​សៀមរាប ខិត​ខំ​ជួស​ជុល សាង​សង់ផ្លូវ​ថ្នល់​យ៉ាង​ណា​ក៏ដោយ ក៏ផ្លូវ​ថ្នល់​នៅ​ខេត្ត​សៀមរាប និង​ចាប់​ផ្តើម​រលាយ​សាជាថ្មី​ទៀត បើ​មេ​ព្រៃ មន្ទីរ​សាធារណការនិង​ដឹក​ជញ្ជូន ជញ្ជីង​ថ្លឹង​រថ​យន្ត បណ្តោយ​អោយ​ឈ្មួញ​ដុះ​ស្លែ ទាំង​នេះ​ដឹក​ឈើ​លើស​ច្បាប់​កំ​ណត់​បែបនេះ៕ ដោយ៖ ផ្លុង-រ៉េត (ផ្សាយសាឡើងវិញ)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

គ្រួសារ​ជន​ជាប់​ចោទ​បទ​បង្កើត​តំ​បន់​អបគមន៍​អំ​ពាវ​នាវ​អោយ​ដោះ​លែង​សាច់​ញាតិ    អាន1632ដង លោក សម រង្ស៊ី ស្វែង​រក​​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ   អាន1880ដង ខារាអូខេពីរ៉ាមីតត្រូវភ្លើងឆេះមានអាថ៍កំបាំងហាមអ្នកកាសែតមិនអោយចូលថត (   អាន1608ដង សមត្ថ​កិច្ច​ក្រ​បួច​បាន​ជន​សង្ស័យ​៥​នាក់​ដែល​ប្លន់​ធនាគារ​អេ​ស៊ី​លីដា   អាន1563ដង មានសត្វតិរច្ឆានលួចគាស់ផ្នូរសពគ្រីស្ទានយកធាតុបោះចោលក្នុងព្រៃ   អាន1548ដង សហព័ន្ធសហជីបទៅសាលា​ក្រុង​ទាមទារឲ្យសកម្មជនសហជីបចូលធ្វើការវិញ    អាន1623ដង ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ)   អាន3164ដង លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ   អាន2446ដង លោកទា-គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើបើកឡានបុកគេរួចរតគេចផ្អើលពេញទីក្រុង   អាន1913ដង ព្រះរាជអាជ្ញាបញ្ជាអោយប៉ូលីសដាក់បារាសចាប់ឈើក្រញូង៣រថយន្ត   អាន2006ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5925នាក់
ម្សិលមិញ    11948នាក់
សប្ដាហ៍នេះ    17884នាក់
ខែនេះ    82897នាក់
ឆ្នាំនេះ   365549នាក់
សរុប   57716945នាក់
ថ្ងៃទី 30 ខែ 06 ឆ្នាំ 2026 ម៉ោង 02:40