គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង

ដោយៈ DJខេមរា ខេត្តសៀមរាប ថ្ងៃទី 25 ខែ 06 ឆ្នាំ 2015 វេលាម៉ោង 11:21 នាទី ចំនួនអានៈ 2542

នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាសបួន ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និង ជា នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ជាមេបញ្ជាការដ្ឋានអង្គរក្ស រួម ទាំងអស់លោកជានាយ និង ពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្ស និង មន្ត្រីប្រតិបត្តិករស៊ីម៉ាក់  បានអញ្ជើញចូលរួមរំលែកទុក្ខ និង គោរពវិញ្ញាណក្ខ័ន្ត សពរបស់ លោក ប៊ួយ គឹមលៀង ប្រធានក្រុម B.A.C.01​ចំណុះទីបញ្ជាការស៊ីម៉ាក់ ភ្នំពេញ  ដែលបានទទួលមរណភាព កាលពីវេលាម៉ោង១៥ និង៤៨នាទី នារសៀលថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៥ ដោយរោគាពា ក្នុងជន្មាយុ ៥៦ឆ្នាំ នៅភូមិ ទ្រៀក សង្កាត់សៀមរាប ក្រុង ខេត្តសៀមរាប ។ 

បន្ទាប់ពីគណៈប្រតិភូបានដាក់នូវកម្រងផ្កា និង ការបូជ្ញាទៀន ធូក ដើមី្បឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខ័ន្ត នៃសពលោក ប៊ួយ គឹមលៀង និង ធ្វើការស្មឹងស្មាត គោរពវិញ្ញាណក្ខ័ន្តនៃសព  ក្នុងការរំលឹងនូវគុណបំណាច់របស់លោក ដែលបានតស៊ូពុះពារក្នុងការបំរើជាតិមាតុភូមិ នៃទឹកដីសុវណ្ណភូមិកម្ពុជាយើង ក្នុងការបោសសម្អាតនូវយុទ្ធភ័ណ្ឌមិនផ្ទុះ ដែល​សេសសល់កាលពីសង្រ្គាម  ។

ក្នុងការចូលរួមរំលែកទុក្ខនៃក្រុមគ្រួសារលោក ប៊ួយ គឹមលៀង នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង និង អស់លោក ព្រមទាំងសមាជិកក្រុមប្រតិភូដែលបានចូលរួម ក្នុងការរំលែកទុក្ខ គោរពវិញ្ញាណក្ខ័ន្ត បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់នូវកុលបុត្រខ្មែរដ៏ឆ្នើម ដែលត្រូវជាមិត្តភក័្តរួមការងារ ។ ម៉្យាងទៀត​ចំពោះគំរូនៃវីរៈភាព និង រាល់ស្នាដៃនៃសមិទ្ធផលដ៏ធំធេងដែលលោកបានបន្សល់ទុកនៅ ក៏បានធ្វើបងប្អូនរួមការងារនៃអង្គភាពស៊ីម៉ាក ចងចាំជានិច្ចនូវគំរូវីរៈដ៏ឆ្នើមរបស់លោក ដែលធ្វើឲ្យកូនចៅជំនាន់ក្រោយ សិក្សារៀនសូត្រពីវីរៈភាពទាំងនេះ ។

ក្នុងនោះដែរឯកឧត្តមឧត្តមសេនីយ៍ទោ គង់ ប៊ុនលី ក៏បានអាននូវសារលិខិតរំលែកទុក្ខរបស់ឯកឧត្តម នាយឧត្តម សេនីយ៍ផ្កាយមាសបួន ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និង ជានាយករងខុទ្ទកាល័យសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ជាមេបញ្ជាការដ្ឋានអង្គរក្ស រួមទាំងអស់លោកជានាយ និង ពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្ស ជូនចំពោះគ្រួសារសពលោក ប៊ួយ គឹមលៀង    ព្រមទាំងបានធ្វើការឧទិ្ទសជូនដល់វិញ្ញាណក្ខ័ន្តលោក ប៊ួយ គឹមលៀង   ឲ្យបានទៅកាន់ទីសោយសុខក្នុងសុគតិភពថ្មី  ព្រមទាំងសូមបែរក្រោយឲ្យពរជ័យដល់ថ្នាក់ដឹកនាំជាតិ បងប្អូនរួមការងារ និង ក្រុមគ្រួសារ សូមឲ្យជួបតែសេចក្តីសុខ នឹង ដឹកនាំប្រទេសឲ្យមានកិច្ចអភិវឌ្ឍរីកចម្រើន ។

ដើមី្បចូលរួមក្នុងពិធីបុណ្យសពរបស់លោក ប៊ួយ គឹមលៀង នេះដែរឯកឧត្តម នាយឧត្តម សេនីយ៍ផ្កាយមាសបួន ហ៊ីង ប៊ុនហៀង និង លោកជំទាវ បានចូលរួមឩបត្ថមនូវថវិកា ១ពាន់ដុល្លា , អង្ករ​២០០គក្រ , ប៊ីចេង ០៥គក្រ , ទឹកត្រី ០២យូរ ,ទឹកស៊ីអ៊ីវ ០២យូរ ដល់ក្រុមគ្រួសារសពដើមី្បចាត់ចែងប្រើប្រាស់ក្នុងពិធីបុណ្យសពផងដែរ ។

ឱកាសនោះដែរគណៈប្រតិភូក៏បានអញ្ជើញចូលរួមក្នុងពិធី ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ជាមួយក្រុមគ្រួសារនៃសព​ ៕ដោយ៖ លោក ខេង ខេមរា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស?...    អាន2335ដង ប្រុសស្រីវ័យក្មេង១គូជាប់ជុងប៉ូលីសពីបទប្រើស្រាសគ្រឿងញៀន   អាន2007ដង លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន នៅតែប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយ...    អាន1245ដង រថយន្តដឹកឈើក្រញូងលោតឆ័ត្រ១គ្រឿងត្រូវបានជាប់ជុង   អាន2088ដង អត្រាគ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១២ កើតមាន១១៦លើកថយចុះ៨៨លើក    អាន1694ដង រថយន្តក្រុមហ៊ុនដឹកសំរាម Gaea បើកបុកម៉ូតូ១គ្រឿងបណ្តាលអោយមនុស្ស២នាក់ស្លាប់   អាន1835ដង មេគយលោក ឆាយសុធា និង ហង្ស វណ្ណ សហការគ្នាប្រមូលុយបីទំនិញគេចពន្ធ   អាន1636ដង ប៉េអឹមចល័តតាមដងផ្លូវជាតិលេខ៦មិនបង្រ្កាបរថយន្តដឹក ឈើបែជាកំពុងកាងរថយន្តដឹកឈើ ទៅវិញ   អាន1936ដង ត្រកូល​​ប្រាក់​ចាប់ផ្តើមធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ក្នុង​ខេត្ត​ព្រះ​សី​ហនុ​អាងខ្នង ​លោក ​ស...    អាន1992ដង គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ខួប​ជ័យ​ជម្នះ ៧មករា   អាន1650ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      282នាក់
ម្សិលមិញ    2082នាក់
សប្ដាហ៍នេះ    13048នាក់
ខែនេះ    35557នាក់
ឆ្នាំនេះ   530021នាក់
សរុប   57881417នាក់
ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 03:08