សៀមរាប : លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកបានចូលរួមសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយអនុវត្តតាមការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំពីសំណាក់លោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជាដើម្បីធ្វើអោយការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព អោយ កាន់តែមានប្រសិទ្ធភាពខ្ពស់។ ទើបជាក់ស្តែងជនសង្ស័យប្រុសស្រីទាំង២នាក់នេះ បានប្រព្រឹត្តក្នុងករណីសម្រួលអោយប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់នេះមិនអាចរត់គេចពីសមត្ថកិច្ចជំនាញបានឡើយ ។ លោក វរសេនីយ៍ទោ អ៊ុំ សាអាត បានបន្តអោយដឹងទៀតថាក្នុងកិច្ចចុះប្រិត្តិការណ៍ខាងលើបាន ធ្វើឡើងកាលពី ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៥ កន្លងទៅ នៅក្នុងភូមិសាស្ត្រ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ ដោយជនសង្ស័យ ទី ១ / មានឈ្មោះ សន រីយ៉ា ភេទ ប្រុស អាយុ ២៦ ឆ្នាំ ទី ២ / ឈ្មោះ រ៉េត កូនង៉ា ភេទ ស្រី អាយុ ២២ ឆ្នាំ ។ សមត្ថកិច្ចបានបន្តអោយដឹងទៀតថាបន្ទាប់ពីបានធ្វើការឃាត់ខ្លួននិងបានសួរនាំជនសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីខាងលើហើយនោះនៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាពួកគេពិតជាបានប្រព្រឹត្តនៅករណីទាំងអស់ខាងលើពិតប្រាកដមែន ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាងពីជនសង្ស័យបាននូវគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ១ កញ្ចប់តូច និងសម្ភារះប្រើប្រាស់គ្រឿងញៀនចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាបហើយកាលថ្ងៃទី២៦ នេះ ដើម្បីចំណាត់ការទៅតាមផ្លូវច្បាប់បន្ត ៕
លោក ព្រិន្ទបាលទោ ខេង ខេមរា






សិប្បកម្មឈ្មោះ ទូ ហៀង (យាយម៉ាប់)កំពុងក្លាយទៅជាទីតាំងស្តុកឈើនិងលក់ឈើប្រណិតនៅក្នុងឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ហើយក៏ជាជើងខ្លាំងល្បីឈ្មោះបោះសំឡេងជាច្រើនឆ្នាំមកហើយ...Read more
យោងតាមរបាយការណ៍នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបហបានអោយដឹងថា យ៉ាងហោចណាស់មានមនុស្សប្រុសស្រីចំនួន១០៣នាក់ បានស្លាប់ និង៤៥៦នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្...Read more
ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាប ប្រាំនាក់ពុលទាំងអស់នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ បន្ទាប់ពីបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជន ប្តីបានស្លាប់បាត់បង់ជីវិត ឯកូនបីនាក់ និង...Read more
យោងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋបានឲ្យដឹងថាការនាំចូល ទំនិញគេចពន្ធ និងទំនិញខុសច្បាប់តាមច្រករបៀងអូរអន្លក់ ភាគច្រើនមានហ្គាសធុងធំៗ ផលកសិកម្ម ជីគីមី និងប្រេងសាំងជាដើម ហើយពេលខ្ល...Read more
ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
ពុទ្ធោ! កូនប្រុសមាសម្តាយ
កូនប្រុសមាសម្តាយ ម្តាយនឹកកូនណាស់ ម្តាយស្មានតែកូនបានទទួលសេចក្តីសុខសាន្តក្នុងសង្គមគ្រួសាររបស់កូនហើយ តែបន្ទាប់ពីម្តាយបានអានសំបុត្ររបស់កូនទើបម្តា...Read more
ប្រភពព័ត៌មានបានអោយដឹងថា មន្ត្រីពាក់ព័ន្ធមួយចំនួនកំពុងតែធ្វើព្យុះភ្លៀង នៅម្ដុំផ្សារ ការបី ដែលមានទីតាំង ស្ថិតក្នុងឃុំធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដែលសកម្មភាពទាំងនេះ បានធ្វើឱ្យប្...Read more
ប្រភភពីស្រុកមេមត់ ឲ្យដឹងថារថយន្ត ប្រភេទយីឌុប១ គ្រឿងក្បាលពណ៌ ក្រហមលាយសពាក់ ស្លាកលេខ កំពង់ចាម 3A-3461ផ្ទុកឈើលេខ ១ប្រភេទសុក្រំដែល មានមុខកាត់ធំៗ ពេញប្រៀបចំណុះ ផ្ទុកមិនក្រោម ៤០...Read more
| ថ្ងៃនេះ | 970 | នាក់ |
| ម្សិលមិញ | 1772 | នាក់ |
| សប្ដាហ៍នេះ | 9413 | នាក់ |
| ខែនេះ | 11206 | នាក់ |
| ឆ្នាំនេះ | 124723 | នាក់ |
| សរុប | 57476119 | នាក់ |
| ថ្ងៃទី 05 ខែ 03 ឆ្នាំ 2026 ម៉ោង 15:02 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

