គ្រឿងញៀនចំនួន០៩ប្រភេទ ត្រូវបានដុតបំផ្លាញចោល នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿនញៀន ខេត្តសៀមរាប

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 27 ខែ 06 ឆ្នាំ 2015 វេលាម៉ោង 11:24 នាទី ចំនួនអានៈ 1764

សៀមរាប ៖ គ្រឿងញៀនចំនួន០៩ប្រភេទ ត្រូវបានដុតបំផ្លាញចោល នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿនញៀន ខេត្តសៀមរាប ក្រោមប្រធានបទចូលធ្វើឲ្យជីវិត និង សហគមន៍យើងគ្មានគ្រឿងញៀន  ដែលប្រព្រឹត្តនៅបរិវេណសួនច្បារព្រះអង្គចេកព្រះអង្គចម ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥នេះ  ក្រោមអធិបតីភាពរបស់ឯកឧត្តម​នាយឧត្តមសេនីយ៍ កែវ គឹមយ៉ាន  ឧបនាយករដ្ឋមន្ត្រី និង ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយមានការនិមន្ត អញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ ឯកឧត្តម លោកជំទាវជាគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត  អស់លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព អាជ្ញាធរក្រុង ស្រុក មន្តី្ររាជការ ព្រមទាំងលោកគ្រូ អ្នកគ្រូ យុវជនកាយរឹទ្ធកម្ពុជា  យុវជនកាកបាទក្រហមកម្ពុជា  សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋ ចំនួន៣ពាន់នាក់ចូលរួមផងដែរ ។

ក្នុងកិច្ចស្វាគមន៍របស់ឯ.ឧ ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប បានរាយការណ៍អំពីលទ្ធផលនៃការទប់ស្កាត់ និងការបង្ក្រាបគ្រឿងញៀន ក្នុងឆមាសទី១ ឆ្នាំ២០១៥នេះ របស់គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀន និងមន្រ្តីអនុវត្តច្បាប់គ្រប់ប្រភេទ ក្នុងនោះមានចំនួនសារុប ១១២ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន ២៨២នាក់    ប្រមូលវត្ថុតាងបានរួមមាន ប្រភេទថ្នាំមេតំហ្វេតាមីន   កេតាមីន  កូកាអ៊ីន  ថ្នាំគ្រាប់ WY   និងមានកញ្ឆាក្រៀម  ព្រមទាំងបញ្ជូនជនល្មើសផ្តន្ទាទោសចំនួន ២៧៥ នាក់ ស្រី ៥១នាក់ ។ ក្នុងនោះដែរឯកឧត្តមក៏បានអាននូវសាលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនដល់ជនរួមជាតិ សម្ខាន់ចំពោះក្រុមយុវវ័យកម្ពុជា ក្នុងឱកាសទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៦ មិថុនា ឆ្នាំ២០១៥នេះ ។ ក្នុងសារលិខិតនោះក៏បានបញ្ជាក់នូវ អត្ថន័យ ខ្លឹមសារ ក្នុងការដាល់ទឿនដល់ប្រជាពលរដ្ឋគ្រប់ទាប់យុវវ័យ ត្រូវឲ្យចាកជៀសឲ្យឆ្ងាយពីគ្រឿងញៀន ការប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀននាថ្ងៃនេះ ជាការដាស់នូវស្មារតីដល់ជនគ្រប់រូប ឲ្យរួបរួមគ្នាកសាងសង្គមមួយ ដែលគ្មានការផលិត ការចរាចរ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និង សូមឲ្យក្មួយៗទាំងឡាយត្រូវចាកឆ្ងាយពីគ្រឿងញៀន និង ចាប់យក កីឡាដែលនាំឲ្យមានសុខភាពមាំមួនផងដែរ ។

       បន្ទាប់ពីចំណាប់អារម្មណ៍អ្នកផ្តាច់គ្រឿងញៀន និង ការប្តេជ្ញាចិត្តរបស់សិស្សានុសិស្ស ព្រមទាំងការអានសាលក្រមដុតបំផ្លាញគ្រឿងញៀនរួចមក នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសាសន៍ថា ការប្រារព្ធឡើងនូវទិវានេះ គឺស្ថិតក្នុងបំណងបំផុសស្មារតី និងអំពាវនាវឲ្យជនគ្រប់រូប យកចិត្តទុកដាក់ និង ចូលរួមឲ្យបានកាន់តែសកម្មថែមទៀត ក្នុងគ្រប់សកម្មភាព ដែលគាំទ្រដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន  ពីព្រោះថាបើគ្មានការចូលរួមពីសំណាក់មហាជនគ្រប់រូបនោះទេ  ការដោះស្រាយបញ្ហាគ្រឿងញៀននេះ ពិតជាមានភាពស្មុគស្មាញ និងពិបាកឈានទៅរក ការលុបបំបាត់ ជាក់ជាមិនខាន ។   ជាមួយគ្នានេះដែរ ឯកឧត្តម បានប្រើប្រាស់វេទិកានៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ផ្ញើសារទៅកាន់បងប្អូនពលរដ្ឋ និងក្មួយៗដែលបាននឹងកំពុងប៉ះពាល់គ្រឿងញៀន  ត្រូវព្យាយាមខិតខំបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់ បើទោះជាបញ្ឈប់នោះមានការលំបាកយ៉ាងណាដោយ ហើយត្រូវហ៊ាននិយាយប្រាប់មិត្តភក្តិ បងប្អូន ឳពុកម្តាយ ដើម្បីទទួលបានការលើកទឹកចិត្ត និងគាំទ្រក្នុងការផ្តាច់គ្រឿងញៀន ។ ជាមួយនឹងការផ្ញើសារនេះ ឯកឧត្តម ក៏បានផ្ញើអនុសាសន៍បន្ថែមថា  គ្មាននរណា អាចដោះស្រាយបញ្ហាគ្រឿងញៀន ដែលក្មួយៗបានប៉ះពាល់នោះ  ប្រសើជាងការបោះបង់ចោលដោយខ្លួនក្មួយៗ ផ្ទាល់នោះទេ  ។

គួរបញ្ជាក់ដែរថា នៅក្នុងទិវាអបអរសាទរចំពោះទិវានេះ សាលាដំបូងខេត្តសៀមរាប បានបញ្ជូនគ្រឿងញៀន ដែលទាក់ទងទៅនឹងសំណុំរឿងគ្រឿងញៀនចំនួន ៣០៦រឿង   ដែលសាលាដំបូងខេត្តសៀមរាប បានចាត់ការជាសមត្ថកិច្ច និងបានចេញសាលក្រមនិងដីកាសម្រេចរឹបអូស ដើម្បីដុតបំផ្លាញចោល ។ គ្រឿងញៀនទាំងនោះរួមមាន ប្រភេទ យ៉ាម៉ា ចំនួន ៦ពាន់៣១៥គ្រាប់ ម៉ាទឹកកក ៣ពាន់៦៥៨ក្រាម និង ៥៩១កញ្ចប់ និង ថ្នាំប្រភេទ កូកាអ៊ីន ១១ពាន់៩២៦ក្រាម ,ប្រភេទ ហេរ៉ូអ៊ីន ១១កញ្ចប់ ស្រោម សំបុត្របិទជិត ១៩២កញ្ចប់ ,កញ្ឆាក្រៀម ១១កញ្ចប់ ,កញ្ឆាគ្រាប់០២កញ្ចប់ ,ម្សៅពណ៌ស្ករ ០១កញ្ចប់ និង ម្សៅពណ៌ផ្កាឈូក ០២ថង់ ត្រូវបានដុតបំផ្លាញចោលនាថ្ងៃនេះផងដែរ ៕

 

ដោយ លោក  ខេង ខេមរា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន នៅតែប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយ...    អាន1245ដង លោកសុរិយាប្រាសាទស៊ូប៊ែឌី នឹងអមដំណើរលោកសមរង្ស៊ី និងលោកកឹមសុខា ទៅតុលាការក្រុង   អាន1695ដង ពលរដ្ឋ​បឹង​កក់​និង​បុរី​កីឡា ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី    អាន1641ដង គ្រូពេទ្យនៅ គ្លីនិកប្រសិទ្ធ ខ្វះបច្ចេកទេសធ្វើអោយស្ត្រីម្នាក់ស្លាប់   អាន1860ដង រដ្ឋាភិបាលសំរេចឲ្យសាងសង់រូបសំណាកព្រះមហាវិរក្សត្រ   អាន1620ដង តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​មួយ​រូប ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទបាញ់​បោះ   អាន1771ដង លោក​ ​តេង សួន​ សំងំ​​ប្រពឹត្តអំពើពុក​រលួយ​ប្រមូលលុយពី បទល្មើសលើផ្ទៃ​​ស​មុ​ទ្រគ្រប់ប្រភ?...    អាន1814ដង ធីសុវណ្ណថាប៉ះជាមួយយ៉ុងខេមរា នៅក្បែតុលាការឬរាជធានីភ្នំពេញ(មានវីដេអូ)   អាន1923ដង វប្បធម៌~អរិយធម៌   អាន9720ដង ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ   អាន3831ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      566នាក់
ម្សិលមិញ    2082នាក់
សប្ដាហ៍នេះ    13332នាក់
ខែនេះ    35841នាក់
ឆ្នាំនេះ   530305នាក់
សរុប   57881701នាក់
ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 06:12