លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប

ដោយៈ សហការី ខេត្តស្ទឹងត្រែង ថ្ងៃទី 03 ខែ 09 ឆ្នាំ 2015 វេលាម៉ោង 05:30 នាទី ចំនួនអានៈ 2454

ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ចុប្បន្ន​នេះ​ តែ​មិន​មាន​ជំនាញ ឬក្រុម​សមត្ថ​កិច្ច​ណាចេញ​មុខ​បង្ក្រាប​ទាល់តែសោះ ដែល​ធ្វើ​អោយ​ពល​រដ្ឋ​មាន​ការ​សង្ស័យ​ថា ប្រហែល​ជាមាន​ការ​ឃុប​ឃិត​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ជា​មិន​ខាន។

ប្រភព​ពី​ពល​រដ្ឋ​​បាន​បញ្ជាក់ថា ឈើ​មុខកាត់​ប្រមាណ​ជាង ១​ម៉ែត្រ និង​តូច​ជាង​នេះ ឬ​ឈើ​ប្រភេទ​លេខ​១ លេខ​២ និង​លេខ​៣ ត្រូវបាន​ឈ្មួញ​ខិលខូច​ដឹកជញ្ជូន​មក​ស្តុក​ទុក​ក្នុង​តំបន់​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ រួច​កែច្នៃ​អារច្រៀក​ជា​ចំរៀក​ទៅ​តាម​តម្រូល​ការ​របស់​ពួកគេ​។

ប្រជាពលរដ្ឋ​មូលដ្ឋាន​ដែល​បាន​ចុះ​តាមដាន​បញ្ហា​នេះ បាន​ពន្យល់ថា ឈើ គឺ​ត្រូវបាន​យកមក​អារច្រៀក​ក្នុង​តំបន់​ផ្ទៃ​អាង​ឲ្យ​ទៅជា​ឈើ​ស្របច្បាប់​ដោយ​មិនចាំបាច់​បង់ពន្ធ ឬក៏​បង់ពន្ធ​ក្នុង​តម្លៃ​​ទាប​ ដែល​ជា​ហេតុ​ធ្វើ​អោយ​ព្រៃ​ឈើ​រលាយ​ហិន​ហោច ហើយ​ថែម​ទាំង​បំ​បាត់​ថវិការ​ចំណូល​របស់​រដ្ឋ​ទៀត​ផង។​

ក្រុម​ប្រជាពលរដ្ឋនៅ​​ខេត្តស្ទឹងត្រែង​បាន​អះអាងថា សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ក្រៅ​តំបន់​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ​ដោយ​ក្រុមហ៊ុន លោក លឹមប៊ុណ្ណា (ហៅ ឧកញ៉ា ខ្នា)​ ដែល​បាន​ធ្វើឡើង​តាំងពី​ឆ្នាំ​២០១៣​មក​នោះ នៅតែ​បន្ត​ដឹក​តាម​រថយន្ត​យី​ឌុប​ធំៗ​ចេញទៅ​លក់​នៅ​ប្រទេស​យួន រហូតដល់​បច្ចុប្បន្ន ដែល​អ្នកភូមិ​ព្រួយបារម្ភ​ថា ព្រៃឈើ​នឹង​ហិនហោច​អស់​ដោយសារតែ​ក្រុម​ឈ្មួញ​រូប​នេះ​។

ប្រភព​​បានបញ្ជាក់​ថា បើ​សមត្ថកិច្ច​ពិតជា​មាន​ភាព​ស្អាតស្អំ និង​មាន​សមត្ថភាព​ពិតប្រាកដ​ស្រប​​តាម​ជំនាញ និង​កាតព្វកិច្ច​របស់ខ្លួន ហើយ​មាន​ឆន្ទៈ​បង្ក្រាប​បទល្មើស​ព្រៃឈើមែន​នោះ​ ម្ល៉េះមេ​​ឈ្មួញ ​លឹមប៊ុន​ណ្ណា និង​បក្ខពួក​មិន​អាចធ្វើ​សកម្មភាព​ដូច​សព្វថ្ងៃ​នេះទេ​។​

​សកម្មជន​ព្រៃឈើ​នៅ​ខេត្តស្ទឹងត្រែង បានដាក់​ការទទួលខុសត្រូវ​ករ​ណី​កាប់បំផ្លាញ​ព្រៃឈើ​នៅក្រៅ​ផ្ទៃ​អាង​តំបន់​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ​ទៅលើ​អាជ្ញាធរខេត្ត និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ថា​មិនបាន​ផ្តល់ដំណឹង​ជាក់លាក់​ទាក់ទិន​ការកំណត់​ព្រំប្រទល់​តំបន់​ផ្ទៃ​អាង​ឲ្យ​សង្គម​ស៊ីវិល​ជ្រាប រួមទាំង​អាជ្ញាធរ​មូលដ្ឋាន​នៅ​តំបន់​នោះ និង​សហគមន៍​ជាដើម​។

ប្រភព​ដដែល​បាន​បញ្ជាក់ថា​ភាពមិនច្បាស់លាស់​ក្នុងការ​កំណត់​ទីតាំង​ផ្ទៃ​អាង គឺជា​ចេតនា​ឆ្លៀតឱកាស​ផ្សំគំនិត​របស់​មន្ត្រី​ជំនាញ និង​អ្នកមានអំណាច​ក្នុង​ខេត្តស្ទឹងត្រែង ក្នុងការ​កាប់​បំផ្លាញ​​ធនធាន​ព្រៃឈើ​ដ៏​ធំ​សម្បើម​នៅក្នុង​ខេត្ត​មួយ​នេះ​៕ដោយ៖ សហការី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ប្រុសស្រីវ័យក្មេង១គូជាប់ជុងប៉ូលីសពីបទប្រើស្រាសគ្រឿងញៀន   អាន2007ដង ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ   អាន2607ដង ក្រុមហ៊ុនធ្វើអាជីកម្មឈើនៅស្រុកជាំក្សាន្ដដឹកជញ្ជូនឈើអត់ច្បាប់រត់ការបង់លុយក្រោមតុបីខេ?...    អាន1691ដង ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ា?...    អាន2444ដង ព្យាករណ៍កម្ពស់ទឹកជំនន់ សំរាប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២   អាន1773ដង សមេ្តច ហ៊ុនសែន ​បាន​ទទួលសំបុត្រពីលោក សមរង្ស៊ី   អាន1782ដង កូនប្រុសនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើត្រូវបានគេរាយការណ៍ថាកំពុងដឹកឈើយ៉ាងអាណាធិ?...    អាន441ដង ត្រកូល​​ប្រាក់​ចាប់ផ្តើមធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ក្នុង​ខេត្ត​ព្រះ​សី​ហនុ​អាងខ្នង ​លោក ​ស...    អាន1992ដង លោករស់សេរី និងលោកស្រីឃ្លាំងយួនរងការចោទថា មិនអោយនិស្សិតវាស់ដីអោយពលរដ្ឋ   អាន1612ដង ព្រះសង្ឃ ២៥០០អង្គ នឹងសូត្រធម៌មុខបរមរាជវាំង   អាន1852ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      426នាក់
ម្សិលមិញ    2082នាក់
សប្ដាហ៍នេះ    13192នាក់
ខែនេះ    35701នាក់
ឆ្នាំនេះ   530165នាក់
សរុប   57881561នាក់
ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 04:47