បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 06 ឆ្នាំ 2015 វេលាម៉ោង 10:23 នាទី ចំនួនអានៈ 3811

អ្នកម្តាយជាទីគោរពស្រលាញ់

អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទៅ​សួរ​សុខ​ទុក្ខ​ម៉ែដោយ​ផ្ទាល់ ចំណែក​ឯ​រូប​កូន​វិញ​សុខ​ទុក្ខ​តែ​ង​តែ​ដើរ​ទន្ទឹម​គ្នា​ជា​រៀង​រហូត​តាំង​ពី​កូន​មាន​ភរិយា​ហើយ​បែក​ឆ្ងាយ​ពី​អ្នក​ម៉ែ​មក​កសាង​ជីវិត​ថ្មីដោយ​ខ្លួន​ឯង។

ខ្ញុំ​មាន​រឿង​រ៉ាវ​នៅ​ក្នុង​ចិត្ត​ដែល​លាក់​ទុក​មក​ជា​យូរ​​មិន​អាច​រ៉ាយ​រ៉ាប់​ប្រាប់​អ្នក​ណា​ម្នាក់​បាន​ តែ​ថ្ងៃនេះ​កូន​​បាន​សម្រេច​ចិត្ត​សរសេរ​សំ​បុត្រ​មក​អ្នក​ម៉ែ​ដើម្បី​ប្រាប់​ពី​ទុក្ខ​កង្វល់​របស់កូន​អោយ​អ្នក​ម៉ែ​ជួយ​ផ្តល់​ជាយោបល់​ និង​ជួយ​បង្ហាញ​​ផ្លូវ​អោយ​កូន​ដើរ​ផង។ ខ្ញុំ​មាន​ការ​អាក់​អន់ចិត្ត​ជា​មួយ​ភរិយា​របស់​ខ្ញុំ​តាំង​តែ​ពី​នាង​ទើប​តែ​មាន​កូន​មួយ​ រហូត​ឥឡូវ​នាង​មាន​កូន​ពេញ​កន្ទេល​​ដែល​ជា​ចៅ​បង្កើត​របស់​ម៉ែទៅ​ហើយ តែ​នាង​នៅ​តែ​មិន​ចេះ​អភិវឌ្ឍន៍​ខ្លួន​ទាល់​តែ​សោះ មាន​ចំ​ណុច​ច្រើន​ណាស់​ដែល​ភរិយាខ្ញុំ​ធ្វើ​មិន​បានបើ​ទោះ​ជា​ខ្ញុំខំ​អប់​រំ​នាយ​យ៉ាង​ណា​ក៏ដោយ៖

១-កិច្ចការ​ផ្ទះ៖ នាង​មិន​ចេះ​រៀប​ចំ​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ផ្ទះ​អោយ​មាន​របៀប​រៀប​រយទេ តុទូកៅអី នៅ​រាយ​ប៉ាយ​សុទ្ធ​តែ​ធូលី​ដី​ដិត​ដាមឡើង​ក្រាស។ ខោអាវ​គ្មាន​ភ្លីធុំ​ក្លិន​ឆ្អេះ​ឆ្អាប​ ដាក់​ទុក​គ្រប់​ទិស​ទី មិន​ដឹង​អាណា​ចាស់​អាណាថ្មី។ ជុំ​វិញ និង​ក្នុង​​ផ្ទះសុទ្ធតែ​សំ​រាមថង់​ផ្លាស្ទិច សំ​បុកពីង​ពាងព័ទ្ធ​រុំ​ជុំ​ជិត។ ម្ហូប​អាហារ​ស្ងោ​មិន​ចំ​ស្ងោ ឆាមិន​ចំ​ឆា ជួន​ប្រៃ​ជូនសាប ជូន​ជូ ជូនផ្អែម ជូន​ឆ្អាប មិន​ដឹង​ជា​បាន​រូប​មន្ត​មកពី​ណាទេ? ឯផ្ទះបាយ​គ្មានអនាម័យ បាយ​សម្លរ​ជ្រុះ​រាយ​ប៉ាយ មាន់ទាឡើង​កកាយស៊ី​ជុំ​នួស​មនុស្ស។ ចៅ​របស់​ម៉ែជូន​កាល​មុខ​ប្រឡាក់​ដូច​ឆ្មា ខោអាវ​ប្រឡាក់​ដូច​ក្មេង​​រើស​សំ​រាមដែល​គ្មានម៉ែ​គ្មានឪ បាយ​ទឹក​គ្មាន​ពេល​កំ​ណត់ជូន​ឆាប់​បាន​ញុំាជូន​ថ្ងៃបាក់រសៀលឡើង​កូន​គេង​លក់​ដោយ​មិន​បាន​បាយ​ញុំាក៏មាន។ ទូរទស្សន៍បើក​មើល​រាល់ថ្ងៃតែដីមិន​ខ្ចីជូត សូមប្បី​កញ្ចក់​ទូរទស្សន៍ប្រឡាក់ឡើង​មើល​រូប​ស្ទើតែមិន​ឃើញ​ ក៏មិន​ចេះ​ទើស​ភ្នែកដែរ។ ក្នុង​បន្ទប់​របស់នាង​នឹងកូន​ចូល​មិន​បាន​ទេ រាយ​ប៉ាយ​ឆ្អេះក្លិន​ទឹក​នោមឡើង​វិលមុខ។

លុយកាក់៖ ចាយវាយ​ផ្តេស​ផ្តាស មិន​ដឹង​មុខ​មិន​ដឹង​បាត មាន​ច្រើន​ចាយ​ច្រើន មាន​តិច​ចាយ​តិច បើ​ថ្ងៃណាមាន​រាង​ច្រើន​ទៅ​ផ្សា​ទិញ​របស់​ប្រើស​ប្រាសសុទ្ធ​តែ​កញ្ច្រែង​ចាន​ឆ្នាំង​របស់​យួន​ដឹក​តាម​ម៉ូតូឬ​ដឹក​តាម​រឺម៉ក​លក់​ ជា​របស់​មិន​ល្អប្រើ​បាន​តែ​ពី​របីថ្ងៃបាក់​បែក​អស់​ទិញ​ថ្មី​ទៀត។ នាង​មិន​បាន​ខ្វាយ​ខ្វល់​អំ​ពីការ​​ចំ​ណាយ​ចំ​ណូល​អ្វី​ទាំង​អស់​ មាន​ក៏ចាយ​អត់​ក៏អត់​ទៅ ខ្ញុំ​មិន​ដែល​លឺ​នាង​និយាយថា ចង់​មាន​ចង់​បាន តើ​រក​អី​ធ្វើ​អី​បាន​មាន​បាន​នឹង​គេ​នោះ​ទេ បន្ទុក​គ្រួសារ​ទាំង​ក្រៅ​ទាំង​ក្នុង​ត្រូវ​ធ្លាក់​មកលើ​ខ្ញុំ​ទាំង​អស់។​

ការនែនាំ៖ ខ្ញុំ​ព្យាយាម​នែនាំនាង​អស់​រយៈពេល​ជាង​១០​ឆ្នាំហើយ តែនាង​នៅ​តែ​មិន​កែ បើ​ថាអោយ​តិចៗ​ធ្វើ​ដូច​មិន​លឺ តែ​បើ​ថាអោយ​រាង​ខ្លាំង នាង​​ខឹងតែម្តង ហើយនាង​​តបមក​ខ្ញុំ​វិញ​ថា មេច​មិន​ទៅ​រក​ម៉ីណា​ល្អជាង​នេះទៅ​។

ចំណុចល្អ៖ នាង​ក៏មាន​ចំ​ណុច​ល្អខ្លះដែរត្រង់ថា នាង​ចេះ​ស្រលាញ់កូន ហើយ​បើ​ថ្ងៃខ្លះ​ខ្ញុំ​ដើរ​លេង​ជាមួយ​មិត្ត​រួម​ការ​ងារ​រាង​យប់​ជ្រៅ​ក៏នាង​មិន​ដែល​ដេញ​ដោល​ដែរ ម្យ៉ាង​ទៀត​នាង​មិន​សូវ​ចេះ​ប្រ​ចណ្ឌដូច​ភរិយាអ្នក​ដ៏ទៃនោះ​ទេ ហើយ​ក៏​ពុំ​ដែល​តម្រូវ​អោយ​ខ្ញុំ​ទិញ​របស់​ផ្គាប់​ចិត្តនាងទេ ឬ​ជូន​ដើរ​លេង​ដូច​គេ​ដូច​ឯងដែរ។

ការរៀនសូត្រ៖ នាង​មិន​ដែល​ចង់​រៀន​សូត្រ​អ្វី​បន្ថែម​ដើម្បី​អភិវឌ្ឍន៍ខ្លួន​ឡើង សូម្បី​តែ​កូន​ក៏នាង​មិន​ដែល​យក​សៀវ​ភៅ​មក​បង្រៀន​បន្ថែម​ដែរ បើ​ទំ​នេរ​មាន​តែ​មើល​ទូរទស្សន៍​តាម​ដាន​ភាគ​តែប៉ុណ្ណោះ។

អ្នក​ម៉ែនេះ​ជាចំ​ណុច​ខ្លះៗ​ដែល​កូន​ចង់​ប្រាប់​អោយ​ម៉ែដឹង នៅមាន​រឿង​ច្រើន​ទៀត​ដែល​​មិន​អាច​រៀប​រាប់​អស់តាម​ការ​សរសេរ​សំ​បុត្រ​នោះទេ ការ​អត់​ធន់​របស់​កូន​គឺ​មាន​កំ​ណត់​ កូន​សូម​ជំ​រាប​ម៉ែថា កូន​ចង់​ធ្វើ​ការ​លែង​លះ​ជាមួយ​នាង​ តែ​អ្វី​ដែល​ធ្វើ​អោយ​កូន​ទ្រាំ​ដល់​ថ្ងៃនេះគឺចៅៗ​របស់​ម៉ែ​។ បើខ្ញុំ​លែង​នាង​ ច្បាប់ច្បាស់​ជា​ចែក​កូន​អោយ​ពួក​ខ្ញុំ​ ខ្ញុំ​បារម្ភណ៍ថា កូន​​ដែល​នាង​យក​ទៅ​មិន​បាន​សេចក្តី​សុខ មិន​បាន​ទទួល​ចំ​ណេះ​ដឹង ម្យ៉ាង​ទៀត​ខ្លាច​ប្តី​ក្រោយ​របស់​នាង​ធ្វើ​បាប​កូន​របស់​ខ្ញុំ​។ តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ណា? សូម​អ្នក​មាន​គុណជួយ​ប្រាប់​ខ្ញុំ​ផង។ ថ្ងៃនេះ​ទើប​ខ្ញុំ​ភ្ញាក់​ខ្លួន​ថា ការ​យក​ប្រ​ពន្ធ​ចិត្ត​ឯង ដោយ​មិន​បាន​សិក្សា​ពី​ពូជ​ពង្ស​វង្ស​ត្រកូល ទើប​បាន​ជាខុស​ដូច្នេះ ដូចពាក្យចាស់មួយបាន​ពោលថា ˝ធ្វើ​ស្រែអោយ​មើ​ល​ស្មៅ ទុកដាក់​កូន​ចៅ​អោយ​មើល​ផៅ​សណ្តាន˝ ឬ ˝ស្លឹកឈើជ្រុះ​មិន​ឆ្ងាយ​ពីគល់˝។

សេចក្តីស្នេហា​ធ្វើ​អោយ​មនុស្សងងឹតងងុលថ្លង់​ខ្វាក់លែង​ដឹង​អ្វីទាំងអស់ ស្នេហា​វ័យ​សិក្សា គឺ​ធ្វើ​អោយ​មនុស្ស​មិន​បាន​ពិចារណាអោយ​បាន​ស៊ី​ជម្រៅ​នោះទេ ព្រោះ​តែ​ក្តី​ស្រលាញ់​នាពេល​បច្ចុប្បន្ន បើ​ទោះ​ជា​ថ្ងៃអនាគត់​យ៉ាង​ណា​ក៏មិន​បាន​គិត​ដល់​ដែរ។ អោយ​តែ​បាន​នាង​ទោះ​ជា​ដើរ​ឆ្លង​ភ្នំ​ភ្លើង​ក៏មិន​រុញ​រាដែរ តែ​ពេល​ដឹង​ថាខ្លួន​ខុសទើប​ដឹង​ថា ពិបាក​ដកខ្លួន ដូច​ពាក្យ​ចាស់មួយ​ទៀត​បាន​​ពោល​ថា ˝ធ្វើ​ស្រែខុស​មួយ​ឆ្នាំ​ត្រូវ​មួយ​ឆ្នាំ តែបើ​យក​ប្រ​ពន្ធខុស​ម្តង​គឺ​ខុស​មួយ​ជីវិត˝។

អ្នក​ម៉ែ​ កូន​មិន​ចង់​រំ​ខាន​អ្នក​ម៉ែទេ ព្រោះ​វ័យ​របស់​កូន​សម​ល្មម​អាច​ដោះ​ស្រាយ​រឿង​វិបត្តិ​គ្រួសារ​ខ្លួន​ឯង​បាន​ហើយ តែ​កូន​គិត​ហើយ​គិត​ទៀតថា អ្នក​ម៉ែ​ជាអ្នក​មាន​គុណ​របស់​កូន ហើយ​នៅ​លើ​លោក​នេះ​មាន​តែ​ម៉ែ​ទេដែល​យល់​ចិត្ត​កូន ហើយ​ស្រលាញ់​កូន​ជាង​គេ។ បើ​ទោះជា​ម៉ែ​មាន​យោបល់​យ៉ាង​ណា​ក៏ដោយ​ ក៏កូន​និង​យក​មក​ពិចារណាអោយ​បាន​ល្អិត​ល្អន់។

ជា​ចុង​ក្រោយ​កូន​សូម​លើក​ម្រាម​ដៃ​១០​បន់ស្រន់​បួងសួង​ដល់​វត្ថុ​សាក​សិទ្ធ​ក្នុង​លោកយើង​នេះ អោយ​ជួយ​ថែរក្សា​ម៉ែ​អោយ​មាន​សេច​ក្តី​សុខ មាន​សុខ​ភាព​ល្អ មាន​អាយុជាង​រយ​ព្រះ​វស្សា ដើម្បី​ជា​ម្លប់​ដ៏ត្រ​ជាក់​ដល់​កូន​ៗ​របស់​ម៉ែ៕

សៀមរាប ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សំនេរតែងសេចក្ដី  កំណាព្យ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្?...    អាន2618ដង ចោរ​គ្មានបេះដូងបាញ់យកប៉ូតូ​ពេល​កំពុង​ឌុបស្រី​ស្នេហ៍​   អាន1740ដង ដក​តំណែង​ប្រធាន​មន្ទីរពេទ្យ​ស្រុក​ថ្មពួក​ដោយសារ​បណ្ដោយ​ឲ្យ​អ្នក​ជំងឺ​ស្លាប់   អាន1825ដង ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក   អាន4267ដង ពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​ពួក​ជម្លៀស​ចេញ​ពី​លំនៅ​ដោយសារ​ទឹក​ជំនន់    អាន1841ដង សមត្ថកិច្ច​នគរបាល​ខណ្ឌមាន​ជ័យឃាត់​ខ្លួនអ្នក​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍សាក​សួរ​និង​?...    អាន1703ដង វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី   អាន2632ដង អង្គ​កឋិនទាន​ក្រសួង​ព័ត៌មាន​ ដង្ហែ​ទៅ​ខេត្ត​សុរិន្ទ​ ប្រទេស​ថៃ​ ប្រមូល​ប​ច្ឆ័​យ​បាន​ច?...    អាន1760ដង លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប   អាន2355ដង ប្រាក់ ប៉ូលី ប្រធាន​ភូមិ​បាល​ក្រុង​ប៉ោយ​ប៉ែត​ល្បី​ថា​ប្រព្រឹត្ត​អំពី​ពុករលួយក្នុង​ការ...    អាន1770ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5451នាក់
ម្សិលមិញ    11948នាក់
សប្ដាហ៍នេះ    17410នាក់
ខែនេះ    82423នាក់
ឆ្នាំនេះ   365075នាក់
សរុប   57716471នាក់
ថ្ងៃទី 30 ខែ 06 ឆ្នាំ 2026 ម៉ោង 02:28