មន្ត្រីតុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ បានចេញដីកាកោះហៅលោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេត នៃសមាគមសិទ្ធិមនុស្សអាដហុក ឲ្យចូលបំភ្លឺ នៅថ្ងៃទី១៣ ខែកក្កដាខាងមុខនេះ តាមបណ្តឹងរបស់លោកមេធាវី ច័ន្ទ វិចិត្រ តំណាងឲ្យព្រះរាជអាជ្ញារងមួយរូប និងចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាបមួយរូប ប្តឹងចោទចំនួន៣បទល្មើស ដោយភ្ជាប់យកករណីធ្វើសន្និសីទកាសែត និងដាក់ពាក្យបណ្តឹងទៅ៤ស្ថាប័ន ពាក់ព័ន្ធការចាប់ឃុំខ្លួនពលរដ្ឋពីរនាក់ នៅស្រុកស្វាយលើ ខេត្តសៀមរាប។ តាមប្រភពព័ត៌មានច្បាស់ការណ៍ពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ពាក្យបណ្តឹងនេះ ចុះថ្ងៃទី២៧ ខែឧសភា និងបានដាក់ដល់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥។
ប្រភពដដែល បានអះអាងថា ពាក្យបណ្តឹងនេះ បានចោទប្រកាន់លោក នី ចរិយា ចំនួន៣បទល្មើស គឺបទបរិហារកេរ្តិ៍ជាសាធារណៈ បទប្តឹងបរិហារបង្កាច់កេរ្តិ៍ និងបទផ្សព្វផ្សាយនូវការអត្ថាធិប្បាយ ដើម្បីធ្វើសម្ពាធលើយុត្តាធិការ(តុលាការ) តាមមាត្រា៣០៥ មាត្រា៣១១ និងមាត្រា៥២២ នៃក្រមព្រហ្មទណ្ឌ។
ដើមចមដែលនាំឲ្យមានការដាក់ពាក្យបណ្តឹងនេះ គឺកើតឡើងដោយសារលោក នី ចរិយា បានធ្វើសន្និសីទសារព័ត៌មានមួយនៅទីស្នាក់ការសមាគមនៅខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥ ដោយចោទមន្ត្រីតុលាការខេត្តសៀមរាបថា ចាប់ពលរដ្ឋដាក់ពន្ធនាគារខុសនីតិវិធីច្បាប់។
លោក នី ចរិយា បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានថា ព្រះរាជអាជ្ញារង លោក សុក កែវបណ្ឌិត និងចៅក្រមស៊ើបសួរ លោក គី ឬទ្ធី បានឃុបឃិតគ្នាប្រព្រឹត្ដអំពើពុករលួយ យកដីពលរដ្ឋខ្មែរប្រគល់ឲ្យសហគមន៍ជនជាតិវៀតណាម និងបានចាប់ខ្លួនពលរដ្ឋពីរនាក់ នៅភូមិរំដេង ស្រុកស្វាយលើ ដាក់ពន្ធនាគារ ធ្វើឡើងខុសនីតិវិធីច្បាប់។
បន្ទាប់មក អយ្យការអមសាលាដំបូងខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មាន កម្រាស់៥ទំព័រ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៥ ដោយច្រានចោលការចោទប្រកាន់នេះថា ការចាប់ខ្លួនពលរដ្ឋស្រុកស្វាយលើពីរនាក់ ដាក់ពន្ធនាគារ កាលពីខែមករា ឆ្នាំ២០១៥កន្លងមកនោះ ធ្វើឡើងទៅតាមនីតិវិធីច្បាប់ ដោយមិនមានការប្រព្រឹត្តអំពើពុករលួយ ឃុបឃិតគ្នាយកដីពលរដ្ឋខ្មែរ ប្រគល់ឲ្យជនជាតិវៀតណាមនោះឡើយ។
លិខិតបានចាត់ទុកថា ការលើកឡើងរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥ របស់លោក នី ចរិយា ប្រធានផ្នែកសិទ្ធិមនុស្ស ជារូបភាពមួយលាបពណ៌គ្នា និងមានចរិតញុះញង់ឲ្យមានការរើសអើសពូជសាសន៍ ដែលធ្វើឲ្យការផ្សព្វផ្សាយព័ត៌មាន មានការយល់ច្រឡំធ្ងន់ធ្ងរទៅលើស្ថាប័នអនុវត្ដច្បាប់។ អយ្យការអម សាលាដំបូងខេត្តសៀមរាប ស្នើយ៉ាងទទូចឲ្យសមាគមន៍អាដហុក ជាពិសេសលោក នី ចរិយា ងាកមកចូលក្នុងគន្លងនៃការអនុវត្ដផ្លូវច្បាប់ ដើម្បីធានាបាននូវការគោរពសិទ្ធិបុគ្គល និងស្នើឲ្យសារព័ត៌មានផ្សេងៗឈប់ចុះផ្សាយតាមការលើកឡើងរបស់សមាគមអាដហុក។
ទោះជាយ៉ាងនេះក្តី នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ លោក នី ចរិយា បានដាក់ពាក្យបណ្តឹងប្តឹងលោក សុក កែវបណ្ឌិត លោក គី ឬទ្ធី ទៅកាន់ស្ថាប័នចំនួន៤ គឺឧត្តមប្រឹក្សានៃអង្គចៅក្រម អគ្គព្រះរាជអាជ្ញាអមមហាអយ្យការសាលាឧទ្ធរណ៍ ប្រធានតុលាការកំពូល និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយយកករណីដែលលាតត្រដាងក្នុងសន្និសីទកាសែតនាពេលកន្លងមក ជាដើមចមដាក់បន្ទុកដដែល៕






លោកអគ្គនាយកដ្ឋានទូរគមនាគមន៍កម្ពុជា មិនទាន់បានធ្វើកំណែទម្រង់ឱ្យបានស៊ីជម្រៅទៅតាមទិសដៅ របស់រាជរដ្ឋាភិបាលអាណត្តិទី ៥ នៅឡើយ ។ ការគ្រប់គ្រងនឹងដឹកនាំរបស់អគ្គនាយកបច្ចុប្បន្នកំពុងបង្កើត បក្...Read more
លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួនទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍នេសាទចុះបង្រាបបទល្មើសដាក់របាំង...Read more
ដីភ្នំនៅស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យជាច្រើនកន្លែងកំពុងប្រឈមនឹងការឈូសឆាយ កាយយកអាចម៏ដីលក់យ៉ាងអណាធិបតេយ្យ បំភ្លេចបំផ្លាញភ្នំធម្មជាតិ ពីសំណាក់ក្រុមជនខិលខូច ដោយគេពុំដឹងថា ការ...Read more
ការចិញ្ចឹមត្រីឆ្ដោរល្មើសច្បាប់ច្រើនហួសប្រមាណ ធ្វើអោយមានតម្រូវការត្រីល្អិតយកមកធ្វើជាចំណីត្រីឆ្តោរទាំងនោះច្រើនឡើងៗ ដោយការប្រើឧបករណ៍នេសាទចាប់យកត្រីល្អិតច្រើនជាងគេក្នុង...Read more
យោងតាមបណ្តាញសង្គម Facebook បានអោយដឹងថា ប្រជាពលរដ្ឋរាប់ម៉ឺននាក់ប្រមូលផ្តុំជួបជុំគ្នានៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ ក្នុងការធ្វើមហាបាតុកម្មអហឹង្សា។
...Read more
ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
| ថ្ងៃនេះ | 667 | នាក់ |
| ម្សិលមិញ | 2082 | នាក់ |
| សប្ដាហ៍នេះ | 13433 | នាក់ |
| ខែនេះ | 35942 | នាក់ |
| ឆ្នាំនេះ | 530406 | នាក់ |
| សរុប | 57881802 | នាក់ |
| ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 07:01 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

