លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង

ដោយៈ លឹមហួ ខេត្តកោះកុង ថ្ងៃទី 29 ខែ 06 ឆ្នាំ 2015 វេលាម៉ោង 04:14 នាទី ចំនួនអានៈ 2356

ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង ដែល​បាន​បញ្ជា​អោយ លោក យួន ឈី​វ អ្នកយកព័ត៌មាន​កាសែត​ថ្ងៃនេះ ទៅ​បង្ហាញខ្លួន​នៅ​សវនាការ​នា​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៥ វេលា​ម៉ោង ២ រសៀល​។​

​លោក​សុខ សុវណ្ណ មាន​ប្រសា​ស​ន៏​ថា ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង និង តុលាការខេត្ត ហាក់បីដូចជា​ប្រញាប់ប្រញាល់​ទៅលើ​ដំណើរការ​កាត់ក្តី​ពាក់ព័ន្ធ និង អ្នកសារព័ត៌មាន​ខ​ណះ​ដែល​បណ្តឹង​របស់​អ្នក សារព័ត៌មាន​គឺ លោក យួន ឈី​វ ប្តឹង​លោក ម៉េង តិច ប្រធានការិយាល័យ​បរិស្ថាន​ស្រុកស្រែ​អំបិល តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ដង​ពែង ស្ថិតនៅ​ភូមិ​ត្រពាំង ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង បែរជា​មិនទាន់​ចាត់ការ​ទៅវិញ​នេះ​ជា​ភាពអយុត្តិធម៌​មួយ​ដែល​មិនអាច​ទទួលយកបាន​នេះ​សបញ្ជាក់​អោយឃើញថា​ ​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង​មាន​អា​ថ៍កំ​បាំង​អ្វីមួយ​បានជា​លំអៀង​ទៅកាន់​ភាគី ម៉េង តិច​។​

​គួររំលឹកថា​ កាលពីពេល​កន្លងមក លោក យួន ឈី​វ អ្នកយកព័ត៌មាន​ថ្ងៃនេះ បាន​ប្តឹង​លោក ម៉េង តិច ពីបទ​ប្រើ​អំពើ ហិង្សា​គំរាមកំហែង តែ​ត្រូវ​តុលាការខេត្ត​កោះកុង​មិន​ចាត់ការ ចំណែកឯ​បណ្តឹង​របស់​លោក ម៉េង តិច ប្តឹង​មក លោក យួន ឈី​វ វិញ ពីបទ​កំហែង​យក​ព័ត៌មាន​ត្រូវបាន​តុលាការ​ខេត្តកោះកុង បើ​សវនាការ​កាត់ក្តី​កំបាំងមុខ​ដោយ ដាក់ទោស​១​ឆ្នាំ​ដោយ​ព្យួរទោស​។​

​បច្ចុប្បន្ននេះ​ស្ថាប័ន​អយ្យការ​ខេត្តកោះកុង ក៏បាន​ប្រញាប់ប្រញាល់​បើក​សវ​ការ​​មួយ ទៀត លើ​បណ្តឹង​របស់លោក ម៉េង តិច ចោទប្រកាន់​លោក យួន ឈី​វ ពីបទ​ល្មើស​បរិហារកេរ្តិ៍​ជា​សា​ធារ​ណះ ហើយ តុលាការ​ពុំបាន​យក​ច្បាប់​ស្តីពី​របប​សារព័ត៌​មានមក​អនុវត្ត បែរជាយក​មាត្រា ៣០៥ នៃ​ក្រមព្រហ្មទណ្ឌ​មក​​អនុវត្ត ទៅវិញ​។​

​ចំណែក លោក យួន ឈី​វ ដែលជា​ជន​ត្រូវ​ចោទ​បាន​សំណូមពរ​សុំអោយ​ចៅក្រម​ជំនុំ​ជំ​រះ​​ខេត្តកោះកុង​មេត្តាជួយ​រក​យុត្តិធម៌​និង​ទម្លាក់ចោល​ការចោទប្រកាន់​ពីបទ​បរិហារកេរ្តិ៍​ជា​សា​ធារ​ណះ ដែល​នឹងត្រូវ​បើក​​សវនាការ​នៅ​រសៀល​ថ្ងៃ​២៩​មិថុនា​នេះ ។​

​លោក អ៊ិន គង់​ជិត អ្នកសម្របសម្រួល​អង្គ​ការ​លីកាដូ​ប្រចាំ​ខេត្តកោះកុង​​បានអោយដឹងថា ករណីនេះ​លោក​យួន​ឈី​វ ធ្លាប់បាន​មកសុំ​អន្តរាគមន៍​ពី​លីកាដូ​ហើយ​អោយជួយ​រក​មេធាវី​ដែរ​តែ​​ខាង​​ភ្នំពេញ​​មិនទាន់​ឆ្លើយតប​លោក​បាន​មានប្រសាសន៍​បន្តថា សំណុំរឿង យួន ឈី​វ និង​ម៉េង តិច ស្ថាប័ន​អយ្យការ​ដូចជា​មានការ​លំអៀង​ទៅ​ភាគី​ម៉េង​តិច​ដោយ​អា​ថ៍កំ​បាំង​អ​ញ្ជឹ​ង​មន្ត្រី​សិទ្ធិមនុស្ស​រូបនេះ​ក៏បាន​បន្តទៀតថា​ករណី​​តុលា​ការយក​រឿងនេះ​មក​ចាត់ការ​ជា​រឿង​ចំលែក​ដែល​គ្រាន់តែ​បទ បរិហាកេរ្តិ៍​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ (Facebook)​បែរជា​អយ្យការ​អម​សាលាដំបូង​ខេត្ត​លោក ស្រី ម៉ា​នី ចោទប្រកាន់​តាម​មាត្រា​៣០៥​នៃ​ក្រម​ព្រំ​ទណ្ឌ​​ទៅវិញ​ចំណែកឯ​ច្បាប់​នៃ​របប​សារព័ត៌មាន​មិនត្រូវ​បាន​យកមក អនុវត្តន៍​នេះ​ដូចជា​ឆ្លុះបញ្ចាំង​តុលាការ​ប្រើ​អំណាច​​បំបាក់ស្មារតី​និង​បំភិតបំភៃ​ទៅលើ​អ្នកសារព័ត៌មាន​លោក​អ៊ិន​គង់​ជិត ក្នុងនាម​មន្ត្រី​សិទ្ធិមនុស្ស​អំពាវនាវ​ដ​ល់​ស្ថាប័ន​​តុលាការ​មេត្តា​ស៊ើបអង្កេត​អោយមាន​តម្លាភាព​និង​ទម្លាក់​ការ ចោទប្រកាន់​នេះ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

​ពោត​អាចជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម និង​លើស​សម្ពាធ​ឈាម​   អាន2130ដង មន្ទីរសម្រាកព្យាបាលក្រុងតាខ្មៅចាក់ថ្នាំស្លាប់​មនុស្សប្រុងបង់លុយ១៥០០ដុល្លារបិតមាត់ស្?...    អាន1660ដង រាជរដ្ឋាភិបាលចេញសារាចរណែនាំស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ   អាន1839ដង គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច   អាន4507ដង លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម   អាន2790ដង ពលរដ្ឋជិតកើតល្បេងទាំងចាស់ទាំងក្មេងដោយសាផ្លូវក្រោយ តេលាធ្វើមិនរួចដីហុយងងឹតមេឃ   អាន1876ដង អគ្គរាជទូត​អង់គ្លេស និង​CEOP​ ​ផ្ដល់​ប័ណ្ណ​សរសើរ​ជូន​អគ្គស្នងការ​នគរបាល​ជាតិ   អាន1848ដង HRW រិះគន់​របប​ក្រុងភ្នំពេញ​ដែល​មិនបាន​ស៊ើបអង្កេត​ម៉ត់ចត់​ករណី​ចាប់​ពង្រត់​សកម្មជន​នយោ?...    អាន2201ដង ខ្សឹបដាក់ត្រចៀក៖ រថយន្តបិទកញ្ចក់ពណ៍ខ្មៅ ជិះធ្វើចរាចរណ៍ពេញខេត្តប៉ូលីសចរាចរណ៍ធ្វើមិនដឹង...    អាន2027ដង ករណី ឈូក បណ្ឌិតសាលាឧទ្ធរណ៏ផ្តើមសវនាការថ្ងៃទី២៧កុម្ភៈ   អាន1670ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      288នាក់
ម្សិលមិញ    2179នាក់
សប្ដាហ៍នេះ    10959នាក់
ខែនេះ    33468នាក់
ឆ្នាំនេះ   527932នាក់
សរុប   57879328នាក់
ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 02:38