បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 10 ខែ 07 ឆ្នាំ 2015 វេលាម៉ោង 09:41 នាទី ចំនួនអានៈ 2425

លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរបាលក្រុង ដែលនិយមបក្ខពួក និងដាក់ខែយកលុយតាមវង់ល្បែង។ លិខិតអនាមិកដែលអ្នកបាចថ្លើមធំហ៊ានធ្វើមុខស្នងការនគរបាលនោះ ត្រូវបានប៉ូលិស រើសបានហើយថតបង្ហោះចែកចាយគ្នាតាមបណ្តាញហ្វេសប៊ុកមើល រហូតផ្អើលពេញក្រុងសៀមរាប។ ក្នុងលិខិតសរសេរថា "គោរពជូនលោកស្នងការនគរបាលខេត្ត យើងខ្ញុំជាមន្ត្រីនគរបាលក្រុង មិនសប្បាយចិត្តសូមអន្តរាគមន៍ពីលោកស្នងការ លើការតែងតាំងមុខតំណែង មន្ត្រីនគរបាល នាពេលកន្លងមក និងពេលបច្ចុប្បន្ន។ ការតែងតាំងមុខតំណែងលោកអធិការក្រុង តែងតាំងតែមនុស្សបក្ខពួករបស់ខ្លួន ភាគច្រើន កម្លាំងថ្មី និងកម្លាំងអសកម្មតាមប៉ុស្តិ៍ ដែលបានបញ្ឈរជើង ពីព្រោះពួកគេសំបូរលុយស៊កប៉ាន់ យកតួនាទី។ ឯអ្នកធ្វើយូហើយមើលមិនឃើញទេ ព្រោះគ្មានលុយស៊កប៉ាន់"។ លិខិតបានសរសេរទៀតថា " មានមន្ត្រីឈ្មោះ ម៉ុក បូរ៉ា បានដើរប្រ មូលលុយតាមល្បែងហ្គេម ឆ្នោត និងតាមកន្លែងវ៉ៃស៊ិច ដែលជ្រកក្រោមស្លាកម៉ាស្សា នៅក្នុងក្រុងសៀមរាប។ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ ឈ្មោះ ម៉ុក បូរ៉ា បានទៅឆក់ត្រី ហើយយកកាំភ្លើង អាកា បាញ់ជាច្រើនគ្រាប់ នៅវាលស្រែប្រាំង ក្នុងសង្កាត់ជ្រាវក្រុងសៀមរាប ផ្អើលពលរដ្ឋទាំងថ្ងៃ តែលោកអធិការមិនដាក់វិន័យទេ ថែមទាំងតែងតាំងជាអនុផ្នែកព្រហ្មទណ្ឌទៀត"។ ក្រៅពីលាតត្រដាងរឿងអាស្រូវលោកអធិការ លិខិតដែលមិនចុះថ្ងៃទី និងឈ្មោះ បានសំណូមពរ ការតែងតាំងមុខតំណែងមន្ត្រីណាមួយ គួរតែប្រជុំវាយតំលៃឲ្យបានត្រឹមត្រូវ ពិសេសគួរមើលមន្ត្រីចាស់ដែលធ្វើការយូរឆ្នាំ។ កម្លាំងជាវិន័យមិនគួរតែងតាំងទេ។ លោកស្នងការ គួតែបង្កើតគណៈកម្មការត្រួតពិនិត្យកម្លាំងក្នុងក្រុងសៀមរាប កុំជឿលើរបាយការណ៍។ ជុំវិញហេតុការណ៍ខាងលើនេះ លោកវរសេនីយ៍ទោ ទិត ណារ៉ុង អធិការនគរបាលក្រុងសៀមរាប បានថ្លែងតាមទូរស័ព្ទថា លោកសុំមិនធ្វើអធិប្បាយទេ ព្រោះលោកបានរាយការណ៍ជូនលោកស្នងការរួចហើយ។ ចំណែកលោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប និយាយថា លោកនៅមិនទាន់ដឹងទេ ព្រោះពេលនេះ កំពុងប្រជុំនៅឯភ្នំពេញ។ បន្ទាប់ពីលិខិតអនាមិក បានរសាត់ ទៅដល់ដៃមន្ត្រីប៉ូលិស ស្ទើរពេញខេត្តសៀមរាប ក៏មានព័ត៌មានទម្លាយតៗគ្នាថា លោកអធិការរូបនេះ ក្រៅពីដើរដាក់ខែ យកលុយតាមបនល្បែង និងតាមបណ្តាបទល្មើសផ្សេងៗ ក៏តម្រូវឲ្យប៉ូលិសក្រោមឪវាទ ដែលនៅតាមប៉ុស្តិ៍ ឬគោលដៅ បង់ប្រាក់ទៅឲ្យលោក ១០០ ដុល្លារ ក្នុង ១ខែផងដែរ។ បើមិនដូច្នេះទេ ចាំបាច់ត្រូវផ្លាស់ប្តូរចេញពីកន្លែងឈរជើង មិនខ្វល់ថា មន្ត្រីក្រោមឪវាទ រកប្រាក់ដោយវិធីណាឡើយ។ ប្រភពបន្តថា ទង្វើ និងសកម្មភាពរបស់លោកអធិការ បានធ្វើឲ្យមន្ត្រីក្រោមឪវាទ មានសតិអារម្មណ៍ អស់ជំនឿលើការងារ ព្យាយាមប្រព្រឹត្តិអំពើពុករលួយ ដើម្បីបានប្រាក់បង់ខែឲ្យមេ។ ប្រភពដដែល បន្ថែមទៀតថា បច្ចុប្បន្ន បនល្បែងក្នុងក្រុងសៀមរាប កំពុងរីកដូចផ្សិត តួយ៉ាង ដូចជាកន្ទុយលេខ (ឆ្នោត) ប្រជល់មាន់ ពិសេសហ្កេមបាញ់ត្រី តែសមត្ថកិច្ចក្នុងមូលដ្ឋាន មិនអាចទៅក្បែរបានទេ បើមិនចឹងឮដល់លោកអធិការភ្លាមៗ (គ្រោះថ្នាក់)។ ល្បែងហ្កេមបាញ់ត្រី ដែលកំពុងពុះកញ្ជ្រោលខ្លាំងជាងគេ នាពេលនេះ គឺនៅក្នុងក្លឹបស្នូកឃ័រ ឈ្មោះ ប៊ីអេសស៊ី (BSC) ដែលមានទីតាំងនៅចំណុចផ្លូវកែងផ្សារញ៉ែ ក្បែរគោលដៅឈរជើងរបស់ប៉ូលិស។ ក្នុងក្លឹបមួយនេះ ពួកអ្នកចូលលេង ភ្នាល់ចាញ់ឈ្នះរាប់ម៉ឺនដុល្លារ ហើយភាគច្រើន អ្នកដែលចូលទៅកន្លែងនោះ ក៏ជក់ថ្នាំញៀនថែមទៀត។ ប្រភពដើម ពីមាតុភូមិ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

អៀ.ឆៃយិនឈ្មួញរកស៊ីឈើក្រញូងធ្វើឃានអ្នកកាសែតមិនបានសម្រេច   អាន1655ដង បង្រ្កាបទីតាំងកាសីុណូអត់ច្បាប់ធំមួយ នៅក្នុងបុរីប្រិមប្រិយ   អាន1764ដង ពល​រដ្ឋ​​ខេត្ត​សៀមរាបក្លាយ​ជា​អ្នក​អត់ការងារ​ធ្វើ​​នាំ​គ្នា​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថ?...    អាន1643ដង បំភ្លឺ: ពាក្យថាអ្នកជាប់គុគឬចេញពីគុគមិនធ្វើលិខិតបញ្ជាក់កិរិយាមាយាទគឺជាការយល់ច្រឡំ   អាន2035ដង ឧត្តម​សេនីយ៏យោធា ​​​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន ​​ត្រូវ​បាន​​ដោះលែង​   អាន1614ដង ពិធីសម្ភោធន៍ការិយាល័យគណៈគ្រូពេទ្យ   អាន1770ដង គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់   អាន2547ដង បុរសអាយុ៦៩ឆ្នាំម្នាក់ត្រូវអធិការនគរបាលស្រុកអន្លង់វែងចាប់ខ្លួនដោយមិនដឹងមូលហេតុ   អាន1828ដង កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ   អាន2699ដង ក្រុម​ចលនា​យុវជន​​គណបក្ស​សមរង្ស៊ី​​គ្រោង​ធ្វើ​ការ​តវ៉ា​​នៅ​ថ្ងៃទី​៨វិច្ឆិកា   អាន1929ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      282នាក់
ម្សិលមិញ    2082នាក់
សប្ដាហ៍នេះ    13048នាក់
ខែនេះ    35557នាក់
ឆ្នាំនេះ   530021នាក់
សរុប   57881417នាក់
ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 03:08