យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប

ដោយៈ រ៉េត ខេត្តបាត់ដំបង ថ្ងៃទី 11 ខែ 07 ឆ្នាំ 2015 វេលាម៉ោង 05:09 នាទី ចំនួនអានៈ 3189

យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា​ម៉ោង​​៥​និង​២០​នាទី​ល្ងាច​ ខណៈ​ដែល​មាន​មនុស្ស​ចំនួន​៤​នាក់​បាន​និង​កំពុង​ជិះ​កង់​ដើរ​លក់​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ម្តុំ​ភូមិ​កំពង់ព្រះ និង​ភូមិ​ស្វាយ​ជំនីក ក្នុង​ទឹកដី​ស្រុក​សង្កែ ខេត្ត​បាត់ដំបង។ ប្រភព​ព័ត៌មាន​ពី​​សន្តិសុខ​ផ្ទៃ​ក្នុង​បាន​ឲ្យ​ដឹង​ថា​ ​ នៅមុន​ពេល​ឃាត់​មនុស្ស​ទាំង​៤​នាក់​នេះ គឺ​កម្លាំង​ប៉ុស្តិ៍​ទាំងពីរ​គោលដៅ​ខាងលើ​បាន​រាយការណ៍​មក​ថា​ មានការ​ដើរ​លក់​យីហ៊ឺ ដែល​ហាក់បីដូច​ជាមាន​ភាព​មិន​ប្រក្រតី គឺ​សង្ស័យ​ថា​​​ជា​របស់​ក្លែងក្លាយ ​ទើប​លោក​អធិការរង​មួរ ឡាន​ ​បាន​បញ្ជា​ទៅ​កម្លាំង​ប៉ុស្តិ៍​​​ធ្វើ​ការ​ឃាត់​មនុស្ស​ទាំងនោះ​យក​មក​កាន់​អធិការដ្ឋាន​ជា​បណ្ដោះអាសន្ន​ដើម្បី​ឲ្យ​កម្លាំង​ជំនាញ​ត្រួតពិនិត្យ និង​ធ្វើការ​សាកសួរ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​​ទៀត​ថា ​​​ក្នុង​ហេតុការណ៍​នោះ​គេ​សង្កេត​ឃើញ​មាន​វត្តមាន​របស់​លោក​នួន សាន ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត លោក​វរសេនីយ៍ឯក ម៉ៅ រង្សី នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ លោក​ស៊ុន សុវណ្ណ អធិការ​នគរបាល​ស្រុក​សង្កែ និង​កម្លាំង ​ដែល​បាន​ប្រតិបត្តិការ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​របស់​ទាំងនេះ​ដោយ​ក្នុង​នោះ​មាន​យីហ៊ឺ​ បបែល និង​ហៃ​ប៊ី។ អ្នក​លក់​ទាំង​៤​នាក់​មាន​ឈ្មោះ​១.​កែវ សៅ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ​ ២.​កែវ កេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ (ត្រូវជា​កូន)។ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​កោះ​ត្រាច ឃុំ​ស្វាយ​ទង ស្រុក​កំពង់ត្រាច ខេត្ត​កំពត។ ៣.ជិន ផន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ស្លាប​តាអោ​ង ឃុំ​ស្វាយ​ទង​ត្បូង​ ស្រុក​កំពង់ត្រាច និង​៤. យ៉ិត ផុន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​តា​ខ្វា​យ ឃុំ​ស្វាយ​ទង​ដូចគ្នា។ តាម​ការសាកសួរ​ពី​កម្លាំង​ជំនាញ​អ្នក​ទាំង​៤​នាក់​នេះ​បាន​សារភាព​ថា ពួកគេ​បាន​ប្រកប​មុខរបរ​នេះ​អស់​រយៈពេល​ប្រមាណ​ជាង​ពីរ​ឆ្នាំ​មក​ហើយ ដោយសារតែ​ឃើញ​ថា​ មាន​អាជីវករ​ដែល​លក់ដូរ​នៅ​ផ្សារ​កំពត​យក​មក​លក់​ឲ្យ​ក្នុង​តម្លៃ​ថោកៗ ទើប​ពួកគេ​សុខចិត្ត​យក​ប្លង់ដី​ស្រែ​ទៅ​ដាក់​បញ្ចាំ​ដើម្បី​បាន​លុយ​យក​មក​ធ្វើ​ដើម​រកស៊ី​ ដោយ​បាន​នាំ​យក​ប្រភេទ​យី​ហ៊ឺ​ និង​បបែល​នេះ​ទៅ​លក់​នៅ​តាម​បណ្តា​ខេត្ត​ឆ្ងាយៗ ដើម្បី​ទទួល​បាន​កម្រៃ​សមរម្យ។ ពួកគេ​បាន​បន្ត​ទៀត​ថា ថ្មីៗ​នេះ​មាន​ក្រុម​តាក់​ស៊ី​មួយ​ចំនួន​បាន​ប្រាប់​ថា​ឲ្យ​ទៅ​លក់​នៅ​ខេត្តបាត់ដំបង​គឺ​អាច​លក់ដាច់ ទើប​ពួកគេ​បាន​នាំ​យក​ទំនិញ​ទាំងនេះ​ឆ្ពោះ​មក​ទិសដៅ​ខាងលើ​ដើម្បី​ជិះ​កង់​ដើរ​លក់​តាម​ភូមិ ដោយ​លក់​ចាប់ពី​ទឹកដី​ខេត្ត​ពោធិ៍សាត់ រហូតមកដល់​ខេត្តបាត់ដំបង​គឺមាន​រយៈពេល​ប្រមាណ​ជាង​១០​ថ្ងៃ​មកហើយ ប៉ុន្តែ​ផ្ទុយទៅវិញ​មិន​ដូចជា​ពាក្យ​គេ​ថា​នោះ​ទេ​គឺ​លក់​មិន​សូវដាច់​សោះ។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​ផ្ទៃ​ក្នុង​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​សកម្មភាព​នៃ​ការ​ត្រួតពិនិត្យ​របស់​លោក​ព្រះរាជអាជ្ញា ក៏ដូចជា​លោកនាយ​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ គឺ​បាន​រក​ឃើញ​​ថា​យីហ៊ឺ​ និង​បបែល​ទាំង​នោះ ​ផ្សំ​ពី​សារធាតុ​​ប្លាស្ទិក​ និង​ជាតិ​កៅស៊ូ ព្រោះ​នៅ​ពេល​ធ្វើ​ការ​ដុត​ជាមួយ​នឹង​ភ្លើង​សាកល្បង​ឃើញ​ថា​មានការ​រួញ​ឈ្ងៀម​ហើយ​ឆេះ។ នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា​របស់​ទាំង​នេះ​គឺជា​របស់​ក្លែងក្លាយ ដែល​អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​អ្នក​ដែល​ទិញ​យក​ទៅ​បរិភោគ​បាន​យ៉ាង​ងាយ។ ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​ផ្ទៃ​ក្នុង​ដដែល​​បាន​បញ្ជាក់​ថា បន្ទាប់ពី​បាន​ប្រឹក្សា​យោបល់​រវាង​លោក​ព្រះរាជអាជ្ញា និង​ការិយាល័យ​ជំនាញ​រួចមក​ វត្ថុ​​តាង​រួមមាន​យី​ហ៊ឺ និង​បបែល​សរុប​ទម្ងន់១៦០​​គីឡូក្រាម និង​ហៃ​ប៊ី​ទម្ងន់៧,៥០​គីឡូក្រាម ត្រូវ​បាន​ដកហូត​ដើម្បី​ធ្វើ​ការ​ដុត​បំផ្លាញ​ចោល។ ចំណែក​មនុស្ស​ទាំង​៤​នាក់​ដែល​ប្រកបមុខរបរ​នេះ ​លោក​ព្រះរាជអាជ្ញា​សម្រេច​មិន​ឃុំខ្លួន​នោះ​ទេ ដោយ​តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា​និង​បញ្ឈប់​សកម្មភាព​រក​ស៊ី​នូវ​មុខរបរ​ ដែល​មាន​ភាព​មិន​ប្រក្រតី​បែបនេះ​តទៅទៀត បើ​ទោះ​បីជា​អ្នកលក់​ទាំង​៤​នាក់​នេះ​បាន​បដិសេធ​ថា​ មិន​ដឹង​ថា​មាន​សារធាតុ​ជ័រ ឬ​ប្លាស្ទិក​យ៉ាងណាក៏ដោយ។ ពាក់ព័ន្ធ​នឹង​​ករណី​ខាង​លើ​នេះ ​សូម​ប្រជាពលរដ្ឋ​ទាំង​អស់​បង្កើន​នូវ​ការប្រុងប្រយ័ត្ន​មុននឹង​ទិញ​របស់​នេះ​យក​ទៅ​បរិភោគ​ ពោលគឺ​ត្រូវ​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​ជៀសវាង​ការទិញ​ប៉ះ​របស់​ក្លែងក្លាយ​វា​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព៕ ប្រភពដើម ពីកម្ពុជាថ្មី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សុខភាព  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ឈ្មួញស្រីវ័យក្មេងដឹកឈើអត់ច្បាប់អត់មានអ្នកចាប់ មានតែអ្នកយកលុយបែបពុករលួយ   អាន1824ដង ក្រុម​យោធា​បាញ់​រះ​បណ្តាល​ឲ្យ​ពលរដ្ឋ​ម្នាក់​រង​របួស​ធ្ងន់ ​ក្នុង​ទំនាស់​ដីធ្លី​នៅ​ខេ?...    អាន1892ដង អាជ្ញាធរស្រុកថ្មពួក តម្រង់​សីលធម៌​ វិជ្ជាជីវៈ​ពេទ្យ​ឡើងវិញ   អាន1648ដង លោក សម រង្ស៊ី ស្វែង​រក​​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ   អាន1894ដង លោក ទូសាភឿត រៀបគម្រោងវាសដីធ្វើប្លង់បើទោះជាបង់លុយអោយម្ចាស់ដីមិនគ្រប់ក៏ដោយ   អាន1688ដង សកម្មភាពដឹកជញ្ជូនឈើក្រញូង នៅខេត្តសៀមរាប កម្រើកឡើងវិញ សមត្ថកិច្ចពាក់ព័ន្ទ នាំគ្នាររាប់ក?...    អាន1856ដង សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩?...    អាន2454ដង ចិនចេញមុខការពារខ្លួនពីការចោទប្រកាន់របស់អាមេរិកចំពោះទំនាក់ទំនងយោធាជាមួយកម្ពុជា   អាន2314ដង លោក សាន្ត រដ្ឋស៊ីង ថៅកែដីឡូតិ៍នៅខេត្តសៀមរាប បានឧបត្ថមថវិការមួយចំនួនដល់លោក កេត ចន្រ្តា ដែ?...    អាន2032ដង លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ   អាន2472ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      282នាក់
ម្សិលមិញ    2082នាក់
សប្ដាហ៍នេះ    13048នាក់
ខែនេះ    35557នាក់
ឆ្នាំនេះ   530021នាក់
សរុប   57881417នាក់
ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 03:09