លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 18 ខែ 07 ឆ្នាំ 2015 វេលាម៉ោង 11:13 នាទី ចំនួនអានៈ 4695

យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​កញ្ញា​សាសា​អតី​ត​ពិធី​ការនី​ទូរទស្សន៍មួយរូប ដែល​ល្បី​ខាង​ដើរលេង​​យប់​តាម​មណ្ឌល​កម្សាន្ត​នានាក្នុង​ក្រុង​ភ្នំពេញ។​

ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹង​ទៀត​ថា លោក​សុខ​ប៊ុន​មិន​មាន​ការ​ចាប់​ចង​ពី​ប៉ូលីស​អាំង​ទែប៉ូល​នោះ​ទេ គឺ​លោក​សម្រេច​ចិត្ត​ចូល​ខ្លួន​មក​បំ​ភ្លឺ​ចំ​ពោះ​មុខ​តុលាការ​ទៅ​តាម​ផ្លូវ​ប្បាប់ តាម​ការ​នែនាំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំ​នួន​បាន​អោយ​ដឹងថា​កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​កក្កដា ឆ្នាំ២០១៥ កញ្ញាសាសា បានស្នើសុំ​ឱ្យតុលាការផ្តន្ទាទោស លោក សុខ​ប៊ុន ទៅតាមផ្លូវច្បាប់ ដោយមិនព្រមទទួលយកសំណងក្រៅ​ផ្លូវ​ការ​អ្វីទាំងអស់ខណៈ​ពេល​នាង​ចូល​បំ​ភ្លឺនៅ​សាលា​ដំ​បូង​រាជា​ធានី​ភ្នំពេញ។ កញ្ញាសាសា​បាន​បន្ថែម​ថា រឿង​ទាម​ទា​សំ​ណង​នាង​ទុក​អោយឪពុក​របស់​នាង​ជា​អ្នក​សម្រេច។

គួរ​រំ​លឹក​ផង​ដែរថា លោក សុខប៊ុន ត្រូវ​បានតុលាការ​សម្រេចចោទ​ប្រកាន់​ពី​បទប្រើអំពើហិង្សា​ ទៅ​លើ​កញ្ញា សាសា នៅភោជនីយដ្ឋាន​មួយកន្លែង ក្បែរ​មជ្ឈ​មណ្ឌល​កោះ​ពេជ្យ​កាល​ពី​យប់​ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥ ដែល​ត្រូ​វ​បាន​គេ​ស្គាល់ថា ជា​កន្លែង​ផឹក​ស៊ី​រាំច្រៀង​ពេល​រាត្រី។

ក្រោម​ពី​មាន​ការ​ភ្ញាក់​ផ្អើល​រឿង​លោក សុខប៊ុន ប្រើ​អំ​ពើ​ហឹង្សា​លើ​កញ្ញាសាសា តាម​បណ្តាញ​សារព័ត៌មាន និង​បណ្តាញ​សង្គម ដែលរហូត​​ឈាន​ដល់​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ប្រកាស​ជា​សាធារណៈ អោយ​លោក​សុខ​ប៊ុន​ចូល​ខ្លួន​មក​ដោះ​ស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់នោះ ក៏​មានមតិ​​រិះ​គន់​ពី​បណ្តាញ​សង្គម (Facebook) ​យ៉ាង​ធ្ងន់​ៗ​ផង​ដែរថា តុលាការ​ហាក់​មិន​ឯករាជ ស្ថិត​នៅ​ក្រោម​សំ​ពាធរបស់​អ្នក​មាន​អំ​ណាច និង​មិន​មាន​ភាព​យុត្តិធម៌​សម្រាប់​អ្នក​ក្រីក្រ ដោយ​គេ​មើល​ឃើញ​ថា ករណី​ឃាត្តកម្ម​ជា​ច្រើ​ន​នៅ​កម្ពុជា តុលាការ​មិន​បាន​វែក​មុខ​ឃាត្ត​ ឬចាប់​ជន​ដៃ​ដល់​មក​ផ្តន្ទាទោសនោះទេ ដូច​ជាករណី​រឿង​លោក ឈូគបណ្ឌិត បាញ់​កម្ម​ករ​ជា​ច្រើន​នាក់​អោយ​រង​របួស​អស់​រយៈ​ពេល​ជាយូ​រឆ្នាំ​ណាស់​មក​ហើយ តែតុលាការ​នៅ​តែ តាម​ចាប់​លោក​ឈូគ​បណ្ឌិត​មិន​បាន​ ហើយ​រដ្ឋា​ភិបាល​ក៏​មិន​ឃើញ​ចេញ​មុខ​ប្រ​កាស​អោយ​លោក​ឈូគបណ្ឌិត​ចូល​ខ្លួន​មក​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ដូច​លោក​ សុខ​ប៊ុន​ នោះដែរ។​

មាន​ពល​រដ្ឋ​​មួយ​ចំ​នួន​បាន​ឆ្ងល់​ថា តើ​ការ​ប្រើ​អំពើ​ហឹង្សា​ដោយ​ចេតនា នៅ​ក្នុង​ក្រម​ព្រហ្ម​ទណ្ឌ តើ​មាន​ស្ថាន​ទម្ងន់​ទោស​កំ​រិតណា? ត្រូវ​ជាប់​គុគ​ប៉ុន្មាន​ឆ្នាំ? ហើយ​ត្រូវ​ពិន័យ​ជា​ទឹក​ប្រាក់​ប៉ុន្មានដែរ? ទើប​កញ្ញាសាសាហ៊ាន​បង្ហើប​ថា បើ​សុខ​ប៊ុន​បង់លុយ​​​អោយ​នាង​២លាន​ដុល្លារ​អាមេរីក នាង​អាច​ធ្វើ​ការ​ពិចារណា។

លោក មេធាវី របស់​លោក​សុខ​ប៊ុន​ធ្លាប់​បាន​ប្រាប់​អ្នក​កាសែតថា អំ​ពើ​ហឹង្សា​ខាង​លើ​កើត​ឡើង​ដោយ​កញ្ញាសាសា ប្រើ​ពាក្យ​ជេរ​ប្រ​មាត និង​គប់​ទូរ​ស័ព្ទ​ទៅ​លើ​លោក​សុខ​ប៊ុន​មុន​ ទើប​ធ្វើ​អោយ​លោក​សុខ​ប៊ុន​ខឹង​រហូត​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​រូប​នាង តែ​កញ្ញា​សាសា​បាន​បដិសេធថា នាង​មិន​បាន​ជេរ​លោក​សុខ​ប៊ុន និង​មិន​បាន​គប់​ទូរស័ព្ទ​ទៅ​លើ​លោក​សុខ​ប៊ុន​ដូច​ការ​ចោទនោះ​ទេ។

ក្រុម​ប្រ​ជា​ពល​រដ្ឋ​អ្ន​ក​ញៀន​កាហ្វេនៅ​តៀម​កាហ្វេបាន​រិះ​គន់​ថា ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​មួយ​ចំ​នួន​ជា​មនុស្ស​ចម្លែក ចូល​ចិត្ត​យក​រឿង​តូច​ធ្វើ​ជា​ធំ​ ហើយយក​​រឿង​ធំ​ធ្វើ​ជាតូច។ ពួកគេ​បន្តថា រឿង​យួន​យក​ដី​តាម​ព្រំ​ដែនកម្ពុជា​​ដែល​ជា​រឿង​ក្តៅ មិន​មាន​អ្នក​ចាប់​អារម្មណ៍ទេ ទាំង​អ្នក​ច្បាប់​ ទាំង​ថ្នាក់​ដឹក​នាំ​កំពូល ជា​ពិសេស​កញ្ចក់​ទូរទស្ស​ន៍​មួយចំនួន រឿង​ឈូគ​បណ្ឌិត​ជា​ឃាត្ត​ករ​ប្រើ​អាវុធ​បាញ់​កម្មករ​ ហើយ​សមត្ថ​កិច្ច​ចាប់​មិន​បាន​ក៏​មិន​មាន​អ្នក​ចាប់​អារម្មណ៍ដែរ​ តែ​បែ​ជា​មកនាំ​គ្នា​​ចាប់​អារម្ម​ណ៍​ទៅលើ​រឿង​ប្រើ​អំ​ពើ​ហឹង្សា​នៅ​កន្លែងផឹក​ស៊ី ​បារបន​ទៅ​វិញ នេះ​វា​ជា​រឿង​ទប់​សំណើច​មិន​បាន​ ហាសៗៗៗហាៗៗៗៗ៕​ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  តារា  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុម​សមត្ថ​កិច្ច​បាន​កំណត់​មុខ​សញ្ញា​ក្រុម​ចាប់​ជំ​រិត​កូន​ថៅ​កែ​នុំ​ប័ុង​បាន​ហើយ   អាន1888ដង លោក ​ទៀ ​សុខា​ពាក់​ផ្កាយ២ ​និង​លោក កាន់ ​កៅ​ពាក់​​ផ្កាយ​​១ ឃុប​ឃិត​ជាមួ​យឈ្មួញ​បង្កើត​ ប?...    អាន2023ដង អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់ម?...    អាន2582ដង តារិនម្ចាស់ការដ្ឋានបូមខ្សាច់បន្ទាយស្រី ថារថយន្តដឹកដីខ្សាច់ធ្លាក់ពេញថ្នល់មិនមែនជារបស់?...    អាន1887ដង លទ្ធផលប្រលងមធ្យមសិក្សាទុតិយភូមិចំណេះទូទៅនិងបំពេញវិជ្ជា ខេត្តកណ្តាល    អាន1993ដង លោក សមរង្ស៊ី មកដល់ភ្នំពេញ អាមេរិកស្នើឲ្យចរចា   អាន1644ដង ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក   អាន2951ដង បង្ក្រាបទីតាំងបើកលែងល្បែងសីុសងខុសច្បាប់   អាន1796ដង លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយ...    អាន4096ដង មន្ត្រីនគរបាលខេត្តសៀមរាបម្នាក់ ស្នើរសុំអភិបាលខេត្តសៀមរាបជួយពន្លឿនការដោះស្រាយ ក្រុមហ៊ុ...    អាន1778ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      677នាក់
ម្សិលមិញ    2082នាក់
សប្ដាហ៍នេះ    13443នាក់
ខែនេះ    35952នាក់
ឆ្នាំនេះ   530416នាក់
សរុប   57881812នាក់
ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 07:05