មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង)

ដោយៈ សហការី ខេត្តសៀមរាប ថ្ងៃទី 27 ខែ 07 ឆ្នាំ 2015 វេលាម៉ោង 05:04 នាទី ចំនួនអានៈ 2380

នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​លោក​ចាង​ហ្វាង​នៅ​រសៀល​ថ្ងៃដដែលនេះ។

លោក ផ្លុង-រ៉េត ចាង​ហ្វាង​សារព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ជ្រាវ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប បាន​រៀប​រាប់​អោយ​ដឹងថា នៅ​ម៉ោង​ជាង​១២​ថ្ងៃត្រង់​លោក​បាន​ទទួល​ទូរស័ព្ទ​ហៅ​ចូល​មួយខ្សែដែល​ភាគីអ្នក​ខល​មក​បាន​សុំ​ណាត់​ជួប​លោកនៅ​បុរី​សៀង​ណាំស្ថិត​ក្នុង​ភូមិ​ខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ សូម​អាន ឬស្តាប់​ការ​ឆ្លង​ឆ្លើយ​​គ្នារ​វាង​​​លោក​​រ៉េត​ និង​ភាគីម្ខាងទៀត៖

លោកហ្គេននី​ អាឡូបាទ! ជំរាបសួរ បង​នៅ​ណាបង?
លោករ៉េតៈ ចុះបកខលមក​ពីណាវិញ?
លោក ហ្គេននីៈ ខលមក​ពី​វ៉ាស៊ីនតោនឌីស៊ី។
លោករ៉េតៈ អីយូយ! ឆ្ងាយម្លេះ!
លោក ហ្គេននីៈ ចង់ជួបបង​បន្តិច បាន​អត់​បង?
លោករ៉េតៈ ចង់​ជួប​ខ្ញុំ​! អ្នក​ណាគេនេះ?
លោក ហ្គេននីៈ ខ្ញុំ​ឈ្មោះ​ ហ្គេននីៗ ទើប​តែចុះ​ពី​ប្រលាន​យន្ត​ហោះ ​មក​ពីក្រុង​វ៉ាស៊ីន​តោនឌីស៊ី ចង់​​ជួបលោកបន្តិច លោក​ជួប​បាន​អត់ហ្នឹង?
លោករ៉េតៈ បងចង់ជួបខ្ញុំ​មាន​ការ​អីដែរ?
លោកហ្គេននីៈ ហៅ​មក​ផឹកស៊ី បុះច្រំ។
លោករ៉េតៈ អីយ៉ា! ផឹកស៊ីហើយ បុះច្រំទៀត!
លោក​ហ្គេននីៈ បងចាង​ហ្វាង​អ្នក​កាសែតមែនបង?
លោករ៉េតៈ បាទៗ
លោក​ហ្គេននីៈ បង​បាន​លុយ​អត់​ចុះ​ផ្សាយ បង​​អត់​បាន​​លុយបង​ចុះ​ផ្សាយ ខ្ញុំ​ចង់​ជួប​បង​បន្តិច។
លោករ៉េត៖ ហាក! បាន​លុយអ្នក​ណា​​​អត់​ចុះ​​ផ្សាយ ហើ​​មិន​បាន​លុយអ្នក​ណា​ចុះ​ផ្សាយ?
លោក​ហ្គេននីៈ បើ​អត់បាន​លុយ​​​ចុះ​ផ្សាយ បើ​បាន​លុយសម្ងំឈឹង។ ពួកកាសែតកម្ពុជាចឹងអី?
លោក​រ៉េតៈ ខ្ញុំ​កម្ពុជា សុវណ្ណភូមិ។
លោកហ្គេននីៈ ​អើ​ពួក​អាសុវណ្ណភូមិ​ហ្នឹងចឹង អាពួកសុវណ្ណភូមិហ្នឹង តិច​ទៀត​គេ​យក​ភូមិវា​អស់​ហើយ នៅ​តែ​ពួក​ នៅ​តែក្រុមទេៗ។
លោករ៉េតៈ តើ​មាន​ការ​អី​ទៀត​ទេលោក ខ្ញុំជាប់​រវល់​បន្តិច។
លោកហ្គេនីៈ អើ​រវល់​ទៅចុះ ​ពួកឯង​ថោកទាបជាង​ឆ្កែទៀត។

លោក​ ផ្លុង-រ៉េត​ បាន​បន្តថា លោក​មិន​ទាន់​បាន​សម្រេច​ចិត្ត​ដាក់​ពាក្យ​បណ្តឹង​នៅ​ឡើយ​ទេ តែ​លោក​បាន​រាយ​ការណ៍ជូន​មន្ត្រីប៉ូលីស​​ប៉ុស្តិ៍​សង្កាត់​ជ្រាវ​រួច​ហើយ បើ​មាន​ការ​គំរាម​ ឬ​ជេរ​ប្រមាត​សាជាថ្មី​ម្តង​ទៀតលោក និង​ដាក់​ពាក្យ​បណ្តឹង​តាម​ផ្លូវ​ច្បាប់។

លោក ផ្លុង-រ៉េត​ បាន​បន្ថែម​ថា នេះ​មិន​មែន​ជា​លើក​ទី​មួយទេដែល​គេ​ជេរ​លោ​ នៅ​ខែកក្កដា ឆ្នាំ២០១៥នេះ គឺកាល​ពី​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ មាន​គេ​ជេរម្តាយ​​លោក​ម្តង​រួច​ទៅ​ហើយ តាម​បណ្តាញ​សង្គម (Facebook) បន្ទាប់​ពី​លោក​បាន​សរសេរ​រិះកន់​កញ្ញាសាសាតាម​បណ្តាញ​សង្គម​ថា ˝តើ​កញ្ញាសាសា ជាស្រ្តី​ជន​ជាតិ​ខ្មែរ ឬជា​ស្រ្តី​ជន​ជាតិ​បរទេស បាន​ជាស្លៀក​ពាក់​លេច​លើ​លេច​ក្រោម​បែបនេះ?˝

អ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​ជន​មិន​ស្គាល់​មុខ ​ដែល​ខលទូរស័ព្ទ​​មក​គំរាម​លោក ផ្លុង-រ៉េត បាន​នៅ​ឡើយទេនៅ​រសៀល​ថ្ងៃដដែលនេះ ព្រោះ​ខល​ចូល​បី​ដង​មិន​មាន​អ្នក​លើក​ទទួល។

គេ​សង្កេត​ឃើញថា អ្នក​សារព័ត៌​មាន​នៅ​កម្ពុជា​ហាក់​មាន​ភាព​ទន់​ជ្រាយផុយ​ស្រួយ​នៅ​ឡើយ ដោយ​មាន​ការ​គំ​រាម​កំ​ហែងគ្រប់​បែបយ៉ាង​ និង​មាន​ការ​បាញ់​សម្លាប់​ ចាប់​ដាក់​គុគ ពី​ក្រុម​អ្នក​រក​ស៊ី​ខុស​ច្បាប់ ពី​អ្នក​មាន​អំ​ណាច ហើយ​មាន​ករណី​មួយ​ចំ​នួន​អ្នក​សារព័ត៌មាន​ពុំ​អាច​ទទួល​បាន​ភាព​យុត្តិធម៌នោះទេ ព្រោះ​តែ​ប្រ​ព័ន្ទ​យុត្តិធម៌នៅ​កម្ពុជា មិន​ឯករាជ មិន​មាន​តម្លាភាពពេញលេញ​នៅ​ឡើយ៕ ដោយ៖ សៀ-វិចិត្រ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

បរិយាយថ្ងៃនេះ៖ អាជ្ញាធរវៀតណាមព្យាយាម បិទសិទ្ធិសេរីភាពពលរដ្ឋកម្ពុជាក្រោម មិនអោយរៀនអក្ស?...    អាន1925ដង តំណាងអយ្យការបញ្ជាអោយមេព្រៃរឹបអូសឈើជាច្រើនម៉ែត្រគូបនៅក្បែរព្រៃស្អាក   អាន1833ដង គ្រោះថ្នាក់ចរាចរណ៍រវៀងម៉ូតូនិងក្របី   អាន1493ដង រដ្ឋាភិបាល​កំ​ណត់​ថ្ងៃ​ទី​១៥​តុលា​ជា​ថ្ងៃគោរព​វិញ្ញាណ​ក្ខន្ធ​សម្តេច​ឪ   អាន1798ដង ជំនួញឈើខុសច្បាប់របស់ សួនសំនៀង ហៅយាយព្រឿងគ្មានអ្នកហ៊ានប៉ះ   អាន1919ដង គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ខួប​ជ័យ​ជម្នះ ៧មករា   អាន1650ដង មេឈ្មួញឈ្មោះ ពន្លក ដឹកឈើក្រញូងឡើងកក្រើក ផ្លូវលេខ៦៧មេព្រៃរាប់ក្បាលឡានយកលុយ   អាន1791ដង អ៊ិនវរលក្ខណ៍ទេពីទៅ​អូស្ត្រា​លី​ស្ងាត់ៗ​លេច​មន្ទិល​ស្នេហា​ថ្មី   អាន1588ដង រដ្ឋាភិបាល​សម្ពោធ​វិមាន​ព្រះ​បរម​រូប​សម្ដេច​ឪ   អាន2002ដង រថយន្តដឹកឈើក្រញូង១គ្រឿងត្រូវបានប៉េអឹមផ្ទៃប្រទេសចាប់បាន   អាន1754ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      282នាក់
ម្សិលមិញ    2082នាក់
សប្ដាហ៍នេះ    13048នាក់
ខែនេះ    35557នាក់
ឆ្នាំនេះ   530021នាក់
សរុប   57881417នាក់
ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 03:08