ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញារង អមសាលា ដំបូង ខេត្តសៀមរាប បានបើកប្រតិបត្តិការណ៍ ចុះត្រួតពិនិត្យ រថយន្តដឹកឈើ របស់ ក្រុមហ៊ុន តាំងអ៊ាង គ្រុប ដែល សមត្ថកិច្ច មានការ សង្ស័យថា ដឹកលើសច្បាប់ របស់ រដ្ឋបាលព្រៃឈើ តែករណីនេះ មហាជន បានលើកឡើងថា នគរបាល ប្រាំងបទល្មើស សេដ្ឋកិច្ច តាមបំបែក ឆ្នាំងបាយ របស់មេព្រៃ។
ប្រតិបត្កិការណ៍ នេះធ្វើឡើង នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៥ នៅដេប៉ូ លក់ឈើ មួយចំនួន ស្ថិតនៅ ភូមិជល្លង់ សង្កាត់ សាលាកំរើក ក្រុងសៀមរាប ក្នុងនោះក្រុមសមត្ថកិច្ច បានសង្ស័យ ទៅលើ រថយន្ត ដឹកឈើ១ គ្រឿង ម៉ាក យីឌុប ព័ណខ្លាញ់ក្ដាម ពាក់ស្លាក លេខ កំពង់ធំ៖ ៣អា. ១១៧៨ ដែលបាន ទម្លាក់លក់ ឲ្យ ដេប៉ូយីហោ ឈ្មោះ នូ ទូច ស្ថិត នៅភូមិខាងលើ។
មន្ត្រីរដ្ឋបាល ព្រៃឈើ បានឲ្យដឹងថា រថយន្ដឹកឈើ ដែល ក្រុមសមត្ថកិច្ច កំពុងតែ ត្រួតពិនិត្យ ជារបស់ ក្រុម ហ៊ុន តាំង អ៊ាង គ្រុប បានដឹកចេញ ពីរស្រុករវៀង ខេត្តព្រះវិហារ ស៊ីញ៉េ អនុញាត្តដោយ លោកហង្ស សំរិត នាយ ផ្នែករដ្ឋបាលព្រៃឈើ រវៀង។
ពាក់ព័ន្ទ តៅនិងករណីនេះ មន្ត្រីនគរបាល នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត បានឲ្យដឹងថា ខណះពេលនេះ មន្ត្រីនគរបាល របស់លោក កំពុងតែធ្វើការ ត្រួតពិត្យ ដោយមាន ការចូលរួម ពីមន្ត្រីរដ្ឋបាលព្រៃឈើផងដែរ។
មន្ត្រីនគរបាល បន្ថែមថា ក្នុងករណីនេះ បើសិនជា ធ្វើការ ត្រួតពិនិត្យទៅ ឃើញថា មានឈើលើស ច្បាប់នោះ ត្រូវ ប្រគល់ ឲ្យទៅ ជំនាញ រដ្ឋបាលព្រៃឈើ ចាត់ការ បង់ពីន័យ ទៅតាម ច្បាប់ស្ដីពីរព្រៃឈើ ហើយបើ សិនជា ម្ចាស់ឈើ មិនព្រម បង់ពីន័យទេ និងបញ្ជូន សំណុំរឿងទៅ ស្ថាប័នតុលាការ ដើម្បីអនុវត្ត ទៅតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា ដេប៉ូ លក់ឈើយីហោ នូទូច កន្លងទៅ គេមានការ សង្ស័យថា បានបើកចំហរ ទិញឈើដោយ ខុសច្បាប់មក លក់ យ៉ាង អនាធិបតេយ្យ ក្នុងនោះ ដេប៉ូ ភុំ ឡង់ឌី និងដេប៉ូ ភុំ តុលា ផងដែរ ដែលគេ សង្កេតឃើញថា បើកទិញឈើ មានភាព មិនក្រក្រតី។
សូមបន្ថែមថា នៅម៉ោង១២និង២១នាទីនេះលោក សឿនសេន បានប្រាប់តាមទូរស័ព្ទថា ការវាស់វែងមិនទាន់ចប់នៅឡើយទេ ហើយលោកនិងផ្តល់ព័ត៌មាននៅពេលធ្វើការវាស់វែងចប់៕សហការី






ក្លឹបក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែលមានទីតាំងនៅទល់មុខនឹងវត្តដំណាក់ ក្រុងសៀមរាប កំពុងចាក់ភ្លេងបង្កសំឡេងខ្លាំង ដើម្បីមុខរបររកស៊ីជារៀងរាល់យប់។ ការចាក់សំឡេងឮខ្លាំង ដោយប្...Read more
សកម្មភាពរថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ពីស្រុកវ៉ារិនមកក្រុងសៀមរាបរាប់សិបគ្រឿងនៅពេលយប់ តែមិនមានមន្រ្តីជំនាញ ឬក្រុមសមត្ថកិច្ចណាធ្វើដឹងធ្វើលឺ...Read more
សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច
...Read more
ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
បើយើងសង្កេតតាមដានមើលអោយបានដិតដល់អំពីជីវភាព និងជីវិតរបស់ប្រជាជនខ្មែរតាំងពីយូរលុងណាស់មកហើយ រហូតមកទល់កំលុងប្រហែលជាង១០ឆ្នាំមុននោះ គេឃើញថា ប្រជាជនខ្មែរមានសុខភាពល្អ...Read more
ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្តខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។
...Read more
លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាង ឡោតិចសេងភិភពផ្លែឈើនៅម៉ោងជាង៧យប់ នៅចំណុចបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវ២៥០ សង្កាត់ទូលស្វាយព្រៃ២ ខណ...Read more
នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥នេះ មានប្រជាពលរដ្ឋតំណាងសហគមន៍ចំនួន៧ស្រុកផ្សេងៗគ្នា មានបំណងហែញត្តិ ដាក់ជូនអភិបាលខេត្តសៀមរាប ពាក់ព័ន្ទនិងរឿងជម្លោះដីធ្លីរបស់ពួកគាត់ តែត្រូ...Read more
មនុស្សកំបុតដៃ
កំបុតជើង
កំបុតទាំងដៃកំបុតទាំងជើង
មនុស្សកំបុតត្រចៀក
មនុសកំបុតច្រមុះ
មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ
មនុស្សកំបុតម្រាមដៃ
មនុស្សកំបុតម្រាមដៃម្រា...Read more
| ថ្ងៃនេះ | 282 | នាក់ |
| ម្សិលមិញ | 2082 | នាក់ |
| សប្ដាហ៍នេះ | 13048 | នាក់ |
| ខែនេះ | 35557 | នាក់ |
| ឆ្នាំនេះ | 530021 | នាក់ |
| សរុប | 57881417 | នាក់ |
| ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 03:08 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

