បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 06 ខែ 08 ឆ្នាំ 2015 វេលាម៉ោង 03:29 នាទី ចំនួនអានៈ 2397

ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង់ ធ្លាក់បុណ្យធ្លាក់សក្តិ ធ្លាក់​ប្រាក់ខែ ឬបាត់​បង់​កិត្តិយស បាត់​បង់​ប្រជាប្រិយភាពនោះ​គេ​តែង​ពោលថា ថ្ងៃ​ខែ​ឆ្នាំ​នេះ​រា​សី​ស្រុត​ចុះ ឬយីអ៊ុន​ដាក់ហ្នឹងហើយ។

ពល​រដ្ឋ​កម្ពុជា​ភាគច្រើន​គោរព​ព្រះពុទ្ធសាសនា ហើយ​មួយ​ចំ​នួន​តូច​គោរព​ព្រហ្មញ្ញសាសនា និង​សាសនា​នានាជាដើម។ល។ អ្នក​ខ្លះ​ចូល​ចិត្តយក​ទៀន​ធូប​ទៅ​គោរព​បូរជា​ព្រះ​ពុទ្ធបដិមា ដើម្បី​សុំ​សេច​ក្តី​សុខ​សប្បាយ អ្នក​ខ្លះ​ចូល​ចិត្ត​រក​គ្រូម៉ស្រោច​ទឹករំដោះ​គ្រោះ​លើក​រាសីដែល​ជា​ជំ​នឿតាម​បែប​ព្រហ្មញ្ញ​សា​សា​នា​ជាដើម។

ថ្ងៃទី២៧ កក្កដា ឆ្នាំ២០១៣ ជា​ថ្ងៃបោះ​ឆ្នោត​អាណត្តិទី៥ជ្រើសតាំង​តំណាង​រាស្រ្តនៅ​កម្ពុជា គេ​សង្កេត​ឃើញថា គណបក្ស​ប្រជា​ជន​កម្ពុជា​ដែល​ជា​កណបក្ស​កាន់​អំ​ណាច​ដែល​មាន​លោក ហ៊ុន​សែន ជា​ស៊ីម ហេងសំរិន ជាអ្នក​ដឹក​នាំ​នោះ​ បាន​បាត់​បង់​ប្រ​ជា​ប្រិយ​ភាព បាត់​បង់​កៅ អី​នៅ​ក្នុង​រដ្ឋ​សភា​​ជា​ច្រើន ហើយ​គណបក្ស​សង្គ្រោះជាតិដែល​មាន​លោក​ សមរង្ស៊ី និង​លោក គឹមសុខា ជា​អ្នក​ដឹក​នាំ​បាន​កើន​កៅ​អី​នៅ​ក្នុ​ង​រដ្ឋ​សភា​ហួស​ពីការស្មាន។

នៅ​ខែកក្កដា ឆ្នាំ២០១៥នេះលោក ហ៊ុនសែន បាន​ប្រកាស​អោយ​លោកឧកញ្ញា សុខប៊ុន ដែល​ជា​អ្នក​មាន​លុយ​រាប់​រយលាន​ដុល្លារ និង​ជា​កូន​ប្រ​សា​របស់លោក កែវជុតតិម៉ា អតីតអភិបាល​ក្រុង​ភ្នំពេញ អោយ​ចូល​ខ្លួន​មក​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ បន្ទាប់ពី​លោក​ សុខប៊ុន បាន​ប្រើ​អំ​ពើរ​ហឹង្សាទៅ​លើ​កញ្ញា សាសា រួច​បាន​រត​គេចខ្លួន​ទៅ​ក្រៅ​ប្រ​ទេស​កម្ពុជា។ ការ​ប្រ​កាស​របស់​លោក ហ៊ុនសែន នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ប្រ​ជាពល​រដ្ឋ​កម្ពុជា​កំពុង​តែ​ខឹង​សម្បាចំពោះ​ការ​ប្រើ​ហឹង្សា​របស់​លោក​សុខ​ប៊ុន​ដែល​ជា​ជន​មាន​លុយ​មាន​អំ​ណាច​ទៅ​លើ​ស្ត្រី​ភេទទន់​ខ្សោយ ហើយ​អោយ​មេធាវី​របស់​ខ្លួន​ទៅ​ចចារ​បញ្ចប់​រឿង​ដោយ​ប្រើ​ទឹក​ប្រាក់។ ការ​ប្រ​កាស​របស់​លោក នាយករដ្ឋ​មន្ត្រី​ ហ៊ុន​សែន នេះ​ហាក់​ធ្វើ​ឡើង​ដោយ​យុទ្ធសាស្រ្ត​រុញទូក​បណ្តោ​យ​ទឹក​ ដើម្បី​ទាក់​ទាញ​ប្រ​ជាប្រិយ​ភាព​ពី​ពល​រដ្ឋ​កម្ពុជា ជាពិសេស​ស្ត្រី​ភេទដែល​គេ​ចាត់ទុកថា ជាមាតា​ពិភព​លោក។

បន្ទាប់​ពី​លោក​ នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ប្រ​កាស​អោយ​លោក​ សុខ​ប៊ុន ចូល​ខ្លួន​មក​ដោះ​ស្រាយ​រឿង​វិវាទ​ជាមួយ​កញ្ញា​​សាសានោះ ប្រជា​ពល​រដ្ឋ​កម្ពុជា សង្គម​សីវិល ជា​ពិសេស​អ្នក​លេង​​បណ្តាញ​សង្គម (Facebook) បាន​ធ្វើ​ការ​វាយ​ប្រ​ហា​ រិះ​គន់​ យ៉ាង​ចាស់​ដៃ​ទៅ​លើ​លោក​ ហ៊ុន​សែន ថា ហាក់​មាន​ភាព​លំអៀង និង​ជ្រៀត​ជ្រែករឿង​តុលាការ ដោយ​គេ​យក​ករណី​រឿង​លោក ឈូកបណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត ដែល​បាន​បាញ់​កម្មការីនីបី​នាក់​អោយ​រង​របួស​ស្ទើ​តែ​បាត់​បង់​ជីវិតទៅ​ហើយ​នោះ ហើយ​សមត្ថ​កិច្ច​ តុលាការ មិន​អាច​ចាប់​ខ្លួន​លោក​ឈូក​បណ្ឌិត​បាន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំរហូត​ទល់ពេល​​បច្ចុប្បន្ននេះ។

អ្នក​ណា​ក៏គេ​ដឹង​ដែរថា លោកឈូកបណ្ឌិត ជា​ក្មួយ​របស់​លោក​ជុំ​​ទាវ ម៉ែនសំ​អន ហើយ​លោក​ទំទាវ​ម៉ែន​សំ​អន ជា​ឧប្ប​នាយក​រដ្ឋ​មន្ត្រី ដែល​អាច​ហៅ​បាន​ថា ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋា​ភិបាល​លោក ហ៊ុន​សែន។

ពាក្យ​ចាស់​មួយឃ្លាបាន​ពោល​ថា ˝បើ​វៃ​ឆ្កែអោយ​មើល​ម្ចាស់˝ ប្រហែល​ជា​ដោយ​សា​រ​លោក​ ឈូក​បណ្ឌិត​ ជា​ក្មួយ​របស់​លោក​ ជុំ​ទាវ​ ម៉ែន​សំ​អន នេះហើយ បាន​ជា​កន្លងមក​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន មិន​ដាច់​ចិត្ត​ប្រ​កាស​អោយ​គេ​ចាប់​ខ្លួន​លោក​ឈូកបណ្ឌិត​មក​ផ្តន្ទាទោស​តាម​ផ្លូវ​ច្បាប់ តែ​ចុង​ក្រោយ​លោក​ ហ៊ុន​សែន​ នៅ​តែ​ប្រ​កាស​អោយ​លោក​ ឈូក​បណ្ឌិត​ ចូល​ខ្លួន​មក​ទទួល​ទោស​តាម​ផ្លូវ​ច្បាប់​ដដែល ទៅ​តាម​ការ​សំ​នូម​ពរ​របស់​កម្មការីនី រោង​ចក្រដែល​ជា​ដើមបណ្តឹង និង​តាម​ការ​សំ​នូម​ពរ​របស់​ប្រ​ជាពល​រដ្ឋ​កម្ពុជា។ ករណី​នេះដែល​គេ​សង្គេត​ឃើញ​ថា លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ហាក់​ត្រូវ​បាន​គេ​កាត់​កន្ទុយ​ញាត់​មាត់ ដែល​មិន​អាច​និយាយបាន ដូច​ពាក្យ​ចាស់​ពោលថា ˝ហាទៅ​វាស្លាក់ ខ្ជាក់ទៅ​វាស្លែង ស្តោះទៅ​វាត្រូវ​តែទ្រូង​ឯង˝។

កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៥នេះ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន​ បាន​ប្រើ​ពាក្យ​សម្តី​មិន​សម​រម្យទៅ​លើ​ស្រ្តី​ភេទខណៈពេល​ដែល​លោក ហ៊ុន​សែន​ ទៅ​សម្ពោធស្ពាន​មិត្តភាព ចិន​-កម្ពុជ តាខ្មៅ។ ពាក្យ​សម្តីប៉ុន្មានម៉ាត់ដែល​លោក​ ហ៊ុន​សែន បាន​និយាយជាសាធារណៈនោះគឺ ˝មី មីស្រី មីស្រីមួយហ្នឹង ឬមីស្រីមីញី˝ ដោយ​លោក​ផ្តោត​ទៅ​លើ ឬអះអាងថា ​ស្រ្តី​បឹង​កកម្នាក់​នោះ​ ដែល​តែង​តែ​ប្រើ​ហឹង្សា​ទៅ​លើ​សមត្ថ​កិច្ច​ និង​ក្រុម​សន្តិសុខ ដោយប្រើ​ជើង​​ទាត់​ធាក់ ដូច​ប្រុសៗអញ្ចឹង។

គេ​ពុំ​ដឹងថា ការប្រើ​ពាក្យ ˝មី មីស្រី មីស្រីមួយហ្នឹង ឬមីស្រីមីញី˝ សម្តីប៉ុន្មាន​ម៉ាត់​របស់​លោក​ផ្កាយ​៥​ផុត​លេខ​រូប​នេះ កើត​ចេញ​ដោយ​ចេតនា ឬ​ដោយ​អចេតនានោះទេ? តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក៏​ត្រូវ​បាន​ប្រ​ជាពលរដ្ឋ​ខ្មែរ សង្គម​ស៊ីវិល អ្នក​លេង​បណ្តាញ​សង្គម​ គេ​បាន​រិះ​គន់​យ៉ាង​ខ្លាំងផង​ដែរ ដោយ​គេ​ចោទថា លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន មើល​ងាយស្រ្តី​ភេទ ហើយ​អ្នក​ខ្លះ​បាន​សរសេរចោទសួរថា ˝ហេតុអ្វី​លោក​ហ៊ុន​សែន ធ្វើ​ដល់​ទៅ​ជា​នាយក​រដ្ឋ​មន្ត្រី​ទៅ​ហើយ បែជា​ប្រើ​ភាសា មិន​សមរម្យ​ មើល​ងាយ​ស្រ្តី​ ជាសាធារណបែបនេះ? ចុះ​ម្តាយ​របស់​លោក ក៏ជាស្រ្តី ភរិយារបស់​លោកក៏ជាស្រ្តីផងដែរ ហេតុ​អ្វី​លោក​មិន​អោយ​តំ​លៃ​ស្ត្រី​ ដែល​ជា​មាតាពិភពលោក​ដូច្នេះ?˝

ជុំ​វិញ​ការ​រិះគន់​លោក​ ហ៊ុន​សែន ខាងលើនេះ ក៏មាន​សង្គម​ស៊ី​វិល មួយចំ​នួន​បាន​រិះ​គន់​​តាម​វិទ្យុបរទេសថា បើ​ទោះ​ជា​ស្រ្តី​បឹង​កកនោះ​ប្រ​ព្រឹត្តិដូច​ការ​ចោទប្រ​កាន់​ក៏ដោយ ក៏​លោក​ ហ៊ុន​សែន​ មិន​ត្រូវ​ប្រើ​ពាក្យ​សម្តី​មើល​ងាយ​នោះទេ សូម្បី​តែ​អ្នក​ទោស​ក៏គេ​មាន​សេចក្តី​ថ្លៃថ្នូររបស់​គេ​ដែរ មិន​អាច​ប្រើ​ពាក្យ​សម្តី​តិះដៀល​ មើល​ងាយ​មើ​ថោក​បែបនេះ​នោះ​ទេ។

មាន​បណ្តាញ​សង្គម​ខ្លះ​សរសេរដោយ​ចម្ងល់​ថា ˝នៅ​ទី​សាធារណៈ លោក​ហ៊ុន​សែន​ហ៊ាន​ប្រើ​ពាក្យ​សម្តី​អសុរស់បែបនេះ ចុះ​នៅ​ផ្ទះ​មិន​ដឹង​ជា​ជេរគេ​ជេរឯង​គុំ​រោះគុំ​រើយ​យ៉ាង​ណានោះទេ?˝

បើ​តាម​ការ​វិភាគ ការ​ប្រើ​ពាក្យ​សម្តី​មិន​សម​រម្យ​ ទៅ​លើ​ស្រ្តី​បឹង​កក់​រូបនោះ​គឺ​ប្រ​ហែល​ជា​លោក ហ៊ុនសែន ចង់​លើក​ទឹក​ចិត្ត​ក្រុម​សមត្ថ​កិច្ច និង​ពពួក​សន្តិ​សុខ​ស៊ី​ឈ្នួល អោយ​មាន​ទឹក​ចិត្ត​ក្លា​ហាន​ក្នុង​ការ​តតាំងជាមួយក្រុម​បាតុករខ្មែរ ដែល​គ្មាន​អាវុធ គ្មាន​ដំ​បងឆកនៅ​​ក្នុង​ដៃនោះហើយ​មើលទៅ តែអ្វី​ដែល​គួរ​អោយ​សោក​ស្តាយ​នោះ ការ​លើក​ទឹក​ចិត្ត​ម្ខាង បែជាធ្វើ​អោយ​ប៉ះ​បាល់​ដល់ភាគីម្ខាង​ទៀត​ និង​ប៉ះ​ពាល់​ដល់​ស្ត្រី​លើ​ពិភពលោក​ទៅវិញ។

បើ​យោង​តាម​ការ​សង្កេត​តាម​ដាន សរបញ្ជាក់​អោយ​ឃើញថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ លោក​ ហ៊ុនសែន បាន​បាត់​បង់​ប្រ​ជាប្រិយ​ភាព បាត់​បង់​ការ​គាំទ្រពី​ប្រ​ជាពល​រដ្ឋ​កម្ពុជា នេះ​បើ​ប្រៀប​ធៀបកាល​ពី​ប៉ុន្មាន​ឆ្នាំមុន មិន​តែ​ប៉ុណ្ណោះ​ការ​និយាយស្តីរបស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហាក់​ឆេវឆាវ ខឹង​ច្រឡោត​តោតតូង រីឯផ្ទៃមុខ​ហាក់​មិន​សប្បាយ​រីករាយ ម្យ៉ាង​ទៀតតាំង​ពី​មាន​បណ្តាញសង្គម (facebook) ម៉ោ គេ​ជេរដៀល​ត្មេះ អ្នកខ្លះ​កាត់​រូប​លោក ហ៊ុនសែន ទៅ​តជាមួយក្បាលឆ្កែ អ្នក​ខ្លះ​កាត់​រូប​យក​ជើង​ជាន់​ក្បាល​ ជេរប្រមាត ដាក់​ទំ​នាយជា​ច្រើន​រាប់​មិន​អស់។

ប្រជា​ពល​រដ្ឋ​ខ្មែរតែង​និយាយតៗគ្នាថា ˝អោយ​តែ​រាសីស្រុតចុះ ឬយីអ៊ុន​ដាក់​ រក​អីក៏ខាត ធ្វើ​អី​ក៏ខុស ដើរ​ទៅ​ណាមកណាសូម្បី​តែឆ្កែក៏វាមិន​ព្រុះ​ដែរ បើ​រាសីឡើងវិញ អង្គុយនៅ​តែ​ផ្ទះក៏មាន​គេ​ហៅ​អោយ​លុយដែរ ការ​ងាររត​រក​មនុស្ស​ ទៅ​ណា​ក៏គេ​ហៅ នៅ​ឯណាក៏គេ​រលឹក˝។ ដូច្នេះ​កត្តា​ទាំងអស់​ខាង​លើ​នេះហើយ ដែលសរបញ្ជាក់​អោយ​ឃើញថា លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ប៉ុន្មានឆ្នាំចុងក្រោយ​នេះ រាសីស្រុត​ចុះ ឬយី​អ៊ុន​ដាក់៕ ដោយ​៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ   អាន2244ដង សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩?...    អាន2430ដង ពលរដ្ឋចោទថា លោកផ្កាយ៣ ប៉ុលសុគន្ធ កំពុងជីករំលើងភ្នំជីសូខុសច្បាប់   អាន1633ដង លោក​ នុត​ លីឆូ​យឃុ​បឃិត​ឲ្យឈ្មួ​ញធំៗ​ នាំចូ​លទំនិ​ញប​ង់ពន្ធ​មិន​គ្រប់តាម​ច្រក​ផែ ​កែវផ?...    អាន1623ដង សំណុំ​រឿង​លោក ឈូក បណ្ឌិត ​អាច​នឹង​ត្រូវ​ដក​ចេញ​   អាន1817ដង ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ   អាន2302ដង បរិយាយថ្ងៃនេះ៖ ពលរដ្ឋខ្មែរចង់អោយថ្នាក់ដឹកនាំថ្មីដេញយួនខុសច្បាប់ចេញពីកម្ពុជា   អាន1820ដង អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន!   អាន2838ដង នាយក​រដ្ឋមន្រ្តីកម្ពុជាព្រមានថា មិនត្រូវលើកលែងឡើយចំពោះអ្នកបាញ់បោះ សេរីតាមទំនើងចិត្តនៅ...    អាន1695ដង បាត់ខ្លួនជាង១ខែនៅសល់តែគ្រោងឆ្អឹងសង្ស័យថាជាអំពើប្លន់    អាន1703ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5692នាក់
ម្សិលមិញ    11948នាក់
សប្ដាហ៍នេះ    17651នាក់
ខែនេះ    82664នាក់
ឆ្នាំនេះ   365316នាក់
សរុប   57716712នាក់
ថ្ងៃទី 30 ខែ 06 ឆ្នាំ 2026 ម៉ោង 02:34