ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះម្នាក់ក្នុងចំណោមប្រជាពលរដ្ឋដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថាអស់រយៈពេល៥ខែកន្លងមកហើយដែលឈ្មោះ សឹន សៅ អតីតជាប៉ូលីសស័ក្ក២ក្នុងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តឩត្តរមានជ័យមាន ទីលំនៅបច្ចុប្បន្នក្នុងភូមិវត្តស្វាយ សង្កាត់ សាលាកំរើក ក្រុង និង ខេត្តសៀមរាប ដែលជាអ្នកធ្លាប់រត់ការជាច្រើនលើកច្រើនសារនាំពលករខ្មែរទៅធ្វើការនៅប្រទេសកូរ៉េទាំងប្រថុយប្រថាន។
ជនរងគ្រោះបាននិយាយបន្តថា លោក ប៉ូលីសស័ក្ក២ សឹន សៅ អតីតជាមន្ត្រីក្នុងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តឩត្តរមានជ័យម្នាក់នេះកាលពីអំឡុង៥ខែមុខក្នុងឆាំ្ន២០១៥ គាត់បាននិយាយគ្នាជាមួយនិងជនរងគ្រោះថា បន្ទាប់ពីលោក ប៉ូលីស ស័ក្ក២ សឹន សៅ បានទទួលយកលុយពីប្រជាពលរដ្ឋហើយគាត់និងរត់ការនាំប្រជាពលរដ្ឋណាដែលចង់ទៅធ្វើការនៅប្រទេសកូរ៉េបានដោយសុវត្ថិភាព ។
ប្រភពព័ត៍មានបាននិយាយបន្តទៀតថារហូតមកដល់ពេលនេះអស់រយៈពេល៥ខែហើយដែលលោក ប៉ូលីសស័ក្ក២ សឹន សៅ អតីតជាមន្ត្រីក្នុងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តឩត្តរមានជ័យបានយកលុយចំនួន ១៧០០ ដុល្លារពីពួកគាត់ហើយមិនបាននាំពួកគាត់ទៅធ្វើការនៅប្រទេសកូរ៉េដូចការសន្យានោះទេ។
រហូតពេលខ្លះជនរងគ្រោះបាននាំគ្នាមករក លោក ប៉ូលីសស័ក្ក២ សឹន សៅ នៅផ្ទះស្ថិតនៅក្នុង ភូមិវត្តស្វាយ សង្កាត់ សាលាកំរើក ក្រុង និង ខេត្តសៀមរាប ជាច្រើនលើកច្រើនសារទៀតក៏អ្នកផ្ទះរបស់លោក ប៉ូលីសស័ក្ក២ សឹន សៅ បានព្យាយាមនិងយាយលាក់បាំងដោយនិយាយថា លោក សឹន សៅ បានផ្លាស់ប្តូរការងារពី មន្ត្រីក្នុងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តឩត្តរមានជ័យទៅបំរើការងារជាប៉ូលីសនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ។ ដោយជនរងគ្រោះក៏បានធ្វើការសុំណូមពរដល់ លោក ប៉ូលីសស័ក្ក២ សឹន សៅ មេត្តាលើកទូរស័ព្ទនិងប្រគល់លុយអោយគ្រប់ចំនួនមកជនរងគ្រោះវិញទោះបីមិនបានទៅធ្វើការនៅប្រទេសកូរ៉េដូចការសន្យាបោកប្រាស់របស់លោក ប៉ូលិសស័ក្ក២ សឹន សៅ ក៏ដោយ ។
ជាប់ពាក់ព័ន្ធនិងករណីខាងលើភ្នាក់ងារអ្នកយកព័ត៍មានយើងមិនអាចសុំការបំភ្លឺពី លោកអនុសេនីយ៍ទោ សឹន សៅ អតីត មន្ត្រីក្នុងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តឩត្តរមានជ័យដែលបានផ្ទេរការងារទៅបំរើការងារថ្មីជាប៉ូលិសនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បាននោះទេ ព្រោះទូរស័ព្ទចូលជាច្រើនដងតែគ្មានអ្នកទទួល ។
ជនរងគ្រោះបាននិយាយថា ចាំមើលថាតើមេខ្យល់បោកប្រាស់ដែលជាមន្ត្រីប៉ូលិសស័ក្ក២ សឹន សៅ រូបនេះអាចរត់គេចខ្លួនពីប្រទេសកម្ពុជា និងមិនចូលផ្ទះជារៀងរហូតឫក៏យ៉ាងណា? ហើយបញ្ហាទាំងអស់នេះមានតែថ្នាក់ដឹកនាំក្រសួងមហាផ្ទៃទេ ដែលអាចជួយរកយុត្តិធម៍ជួនប្រជាពលរដ្ឋនិងចាត់វិធានការក្តៅចំពោះមន្ត្រីប៉ូលិសណាដែលបានធ្វើខុសពីវិន័យរបស់កងកម្លាំងប្រដាប់អាវុធ ដែលជាហេតុធ្វើអោយប្រជាពលរដ្ឋអស់ជំនឿចិត្ត៕ ដោយ៖ ខេង ខេមរា






អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលសៀមរាម លោក អ៊ុំ សំអាន បានប្រាប់ ឲ្យលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
ស្ត្រីម្នាក់វ័យចំណាស់ម្នាក់ដែលគេអះអាងថាជាម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋ នីសា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង...Read more
បើយើងសង្កេតតាមដានមើលអោយបានដិតដល់អំពីជីវភាព និងជីវិតរបស់ប្រជាជនខ្មែរតាំងពីយូរលុងណាស់មកហើយ រហូតមកទល់កំលុងប្រហែលជាង១០ឆ្នាំមុននោះ គេឃើញថា ប្រជាជនខ្មែរមានសុខភាពល្អ...Read more
រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈក្រុម ឈ្មួញដឹកចេញ ពីភូមិសាស្ត្រ ខេត្តឧត្តរមានជ័យ បម្រុងឆ្ពោះទៅ ទីផ្សារងងឹតឯព្រំប្រទល់ ប្រទ...Read more
យោងតាមប្រភពព័ត៌មានបានអោយដឹងថា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថកិច្ចក្រុងបាត់ដំបងចាប់បានជនសង្ស័យ ដែលបានចាប់ខ្លួននាងក្រមុំអាយុ១៨ឆ្នាំ កំពុងលាងសណ្តែកនៅផ្ទះ...Read more
មនុស្សយើងគ្រប់រូប តែងតែចង់អោយមានសុខភាពល្អ មានរូបរាងស្អាតសង្ហា មានប្រាជ្ញាវៀងវៃ មានទ្រព្យសម្បត្តិស្តុកស្តម្ភ មានលុយកាក់ច្រើន ចង់ទទួលទានអាហារឆ្ងាញៗ។ តែនាពេលបច្ចុប្បន្ន មានម្ហូប...Read more
សេចក្តីរាយការណ៍មួយបានអោយដឹងថា លោក បូរ-គុណ មេគយច្រកភ្នំដី ដែលបានចាក់ដីរំលោភយកដីមាត់ស្ទឹងសែសិន ដែលមាបណ្តោយប្រវែង៤៥ម៉ែត្រ និងទទឹង១០ម៉ែត្រ ត្រូវបានលោកអភិបាលខេត្តបន្ទាយ...Read more
យោងតាមប្រភពពីប្រជាពលរដ្ឋអ្នករកស៊ីដឹកដំណាំកសិផលយកទៅលក់នៅទឹកដីថៃ បានត្អូញត្អែរទាំងទឹកភ្នែកថា មានមត្ថកិច្ចប្រចាំនៅច្រកទ្វារអន្តរជាតិព្រំ ចំណុះខេត្តប៉ៃលិន៣ទៅ៤ស្ថាប័ន បាន...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖
១- ស្គាល់ហេតុ
២- ស្គាល់ផល់
៣- ស្គាល់ប្រពន្ធ &nb...Read more
ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមជនល្មើសឆក់យកម៉ូតូគេចខ្លួនដោយសុវត្តិភាព សមត្ថកិច្ច ដុតដៃដុតជើងស្រាវជ្រាវមុខសញ្ញាចោរប្លន់ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០២ខែធ្នូឆ្នា...Read more
| ថ្ងៃនេះ | 288 | នាក់ |
| ម្សិលមិញ | 2179 | នាក់ |
| សប្ដាហ៍នេះ | 10959 | នាក់ |
| ខែនេះ | 33468 | នាក់ |
| ឆ្នាំនេះ | 527932 | នាក់ |
| សរុប | 57879328 | នាក់ |
| ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 02:34 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

