លោក ឯម មុន្នី នាយរងរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ក្រោមការដឹកនាំរបស់លោក សំរិទ្ធសុខុន ព្រះរាជអាជ្ញារងតំណាងអយ្យការសាលាដំបូងខេត្តសៀមរាប បានចាប់រថយន្តឡិចស៊ិសដឹកឈើក្រញូង ១គ្រឿង និងឃាត់ខ្លួនឈ្មួញឈើម្នាក់នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥ម្សិលមិញ ហើយក្នុងនោះក៏បានរកឃើញសារធាតុញៀន មួយចំនួនផងដែរ។
លោក ឯម មុន្នី នាយរងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាង ជើងបឹងទន្លេសាប បានឲ្យដឹងតាមទូរសព្ទ័ថា តាមពិតករណី នេះកម្លាំងរបស់លោក មានការសង្ស័យថា ឡានខាងលើផ្ទុកឈើគ្រញូង ប៉ុន្តែនៅពេលដេញតាមឆែកឆែ ឡាននោះបានព្យាយាម រត់គេចបាត់ទាំងយប់។ លុះព្រឹកឡើងក៏បានជួបប្រទះជាថ្មី ហើយក៏បាន ឃាត់ចាប់តែម្តង។ លោកបន្តថា នៅពេលចាប់ជាក់ស្តែងនោះ ក្នុងឡានមិន មានឈើគ្រញូងទេ ពីព្រោះជនសង្ស័យ បានទម្លាក់ឈើចុះអស់ហើយ។ ប៉ុន្តែបានបន្សល់ ស្លាកស្នាមដោយឡាន មិនមានពូកកៅអីខាងក្រោយ និងមានកំទេចឈើនៅជាប់ក្នុងឡាននៅឡើយ។ លោកបន្តថា ជនសង្ស័យ ដែលជាមេឈ្មួញ ឈើគ្រញូងឈ្មោះ ឃួន សុធារ័ត្ន ភេទប្រុស អាយុ២៤ មានទីលំនៅភូមិទួល ក្រឡាញ់ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី។ ចំណែករថយន្តដែលដកហូតម៉ាក ឡិចស៊ិស RX300 ពណ៏ទឹកមាសគ្មានស្លាកលេខ និងគ្មានពូកអង្គុយ។ ក្រោយពេលឃាត់ ខ្លួនជនសង្ស័យ ក៏បែកធ្លាយ ជាប់ពាក់ព័ន្ទករណីគ្រឿងញៀនបន្ថែមទៀត។
លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបានអោយដឹងដែរថា ឡានខាងលើ នេះបន្ទាប់ពីខាងមេព្រៃសង្ស័យថា មានផ្ទុក បទល្មើសឈើគ្រញូង ក៏បានដេញស្ទាក់ តែឡាននោះបាន ព្យាយាមបើក រត់គេចពី ស្រុកស្វាយលើ បកទៅខេត្តព្រះវិហារ។ តែអកុសលឡាននោះបានក្រឡាប់នៅក្នុងទឹកដីខេត្តព្រះវិហារ ក៏យកឡានមួយផ្សេង ទៀតមកដឹកឈើទាំង នោះចេញទៅបាត់ ហើយឡានដដែល បានបើកចូលមក ខេត្តសៀមរាបវិញ ទើបសមត្ថកិច្ចឃាត់បាននៅស្រុកស្វាយលើតែម្តង។ លោកបន្តថា នៅពេលឃាត់ឡាន និងឃាត់ខ្លួនអ្នក បើកបរខាងលើ ក៏មានការ សង្ស័យជននោះ ជាប់ពាក់ពន្ធ័ ករណីគ្រឿងញៀន បន្ថែមទៀត។ បច្ចុប្បន្នជនសង្ស័យ បញ្ជូនទៅ ការិយាល័យ នគរបានប្រឆាំង គ្រឿងញៀនខេត្ត ឯរថយន្ត រក្សាទុកនៅ ស្រុកស្វាយលើ ដើម្បីស៊ើបអង្កេតជាបន្ត។
សូមបញ្ជាក់បន្ថែមថា ឈើគ្រញូងកំពុង តែចាប់ផ្តើមចរាចរណ៏ឡើងវិញយ៉ាងគគ្រឹកគគ្រេង ឆ្លងកាត់ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ធំ ឆ្ពោះទៅទីផ្សារងងឹត នៅព្រំប្រទល់ ខេត្តកំពង់ចាម ដោយគេសង្ស័យថា សមត្ថកិច្ចមួយចំនួន ជាអ្នកបើកភ្លើខៀវ ឲ្យមានបទល្មើស នេះកើតឡើង ដើម្បីផលប្រយោជផ្ទាល់ខ្លួន៕






ការធ្វើអាជីវកម្មថ្មកែវ នៅចំណុចជួរភ្នំ១៥០ ស្ថិតនៅក្បែវត្តគិរីសិលាកែវ ក្នុងភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដែលក្តោបក្តាប់ដោយលោកឧកញ៉ាដ៏វ័យក្មេងម្នាក់ ប្រចាំខេត...Read more
មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា ម្ចាស់ផ្ទះសំណាក់យីហោ (ធួក ប៊ុនថុន) និងមនុស្សប្រុសស្រីចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥នេះ បន្ទាប់ពីរធ្វើកា...Read more
ភ្នាក់ងារទូរទស្សន៍២ស្ថាប័នគឺលោក ផូ ប៊ុនថន ភ្នាក់ងារហង្សមាស និងលោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ត្រូវបានជនស៊ីវិលម្នាក់ចេញពីប៉ុស្តិនគរបាលការពារព្រំដែនចំបក់នៃវរះ៨១៥ដេញ...Read more
លោក ចេង ដារ៉ាវុធ អតីតប្រធានស្តីទី នាយកដ្ឋានសុខមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ច បានប្រាប់កម្ពុជាសុវណ្ណភូមិថា លោកមានរឿងអយុត្តិធម៌ ដែលធ្វើអោយលោកមានការឈឺចុចចាប់ខ្លោចផ្សាជាទី...Read more
អ្នកមិនឯកោទេប្រសិនបើលោកអ្នកមានបុត្រធីតាធ្វើរោគវិនិច្ឆ័យទៅកើតមាននូវជំងឺ ទឹកនោមផ្អែម។ ជារៀងរាល់ឆ្នាំ នៅសហរដ្ឋអាមេរិក មានកុមារប្រមាណជាង ១៣០០០ នាក់ កើតមានជំងឺទឹកនោមផ្អែមប្រភេទ...Read more
សំណុំរឿងឈ្មួញរកស៊ីដឹកឈើក្រញូង បើករថយន្តបំបុករថយន្តអ្នកកាសែត ប៉ុនប៉ងមនុស្សឃាតដោយចេតនា តាំងពីឆ្នាំ២០១៣នោះ ត្រូវបានតុលាការ ខេត្តសៀមរាបធ្វើការតម្កល់ឥតចាត់ការនេះបើយោងតាម...Read more
ពុទ្ធោ! កូនប្រុសមាសម្តាយ
កូនប្រុសមាសម្តាយ ម្តាយនឹកកូនណាស់ ម្តាយស្មានតែកូនបានទទួលសេចក្តីសុខសាន្តក្នុងសង្គមគ្រួសាររបស់កូនហើយ តែបន្ទាប់ពីម្តាយបានអានសំបុត្ររបស់កូនទើបម្តា...Read more
ភ្ញៀវទេសចរណ៍ថៃ ដែលត្រូវបានគេដឹងថា ជាអាជីវករចំនួន១៥៦៦នាក់ បានធ្វើដំណើរមកទស្សនា និងសិក្សាពីការធ្វើពាណិជ្ជកម្មនៅទឹកដីកម្ពុជា ខណៈសហគមន៍សេដ្ឋកិច្ចអាស៊ានជិតចូលមកដល់នាពេលឆាប់ៗខាង...Read more
បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយសើចសប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើរូបភាពខាងក្...Read more
| ថ្ងៃនេះ | 5901 | នាក់ |
| ម្សិលមិញ | 11948 | នាក់ |
| សប្ដាហ៍នេះ | 17860 | នាក់ |
| ខែនេះ | 82873 | នាក់ |
| ឆ្នាំនេះ | 365525 | នាក់ |
| សរុប | 57716921 | នាក់ |
| ថ្ងៃទី 30 ខែ 06 ឆ្នាំ 2026 ម៉ោង 02:40 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

