យោងតាមប្រភពព័ត៌មានបានអោយដឹងថា យុវជនក្លាហានជានិស្សិតសកល វិទ្យាល័យខេមរៈ ម្នាក់កំពុងជាប់ពន្ធនាគារព្រៃស រឿងប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុក បដិសេធពុំផ្តល់ចម្លើយជូនតុលាការក្រុងភ្នំឡើយ ដោយសំអាងថា ពុំមានមេធាវីចូលរួម។
ប្រភពបានបន្តថា ការបដិសេធរបស់យុវជនរូបនេះធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥នេះ ខណៈពេលដែលអនុរក្សពន្ធនាគារព្រៃស បញ្ជូនយុវជនឈ្មោះ គង់ រ៉ៃយ៉ា អាយុ២៥ឆ្នាំ ដែលមានឈ្មោះក្នុងគណនេយ្យហ្វេសប៊ុកថា “Soriya Koko” មកកាន់បន្ទប់លោកចៅក្រមស៊ើបសួរ លាងសំណាត់។
ប្រភពព័ត៌មានថ្លែងទៀតថាឈ្មោះ គង់ រ៉ៃយ៉ា បាននិយាយថា នឹងមិនផ្តល់ចម្លើយជូនលោកចៅក្រម លាងសំណាត់ ឡើយដរាបណាមេធាវីរបស់ខ្លួនមិនបង្ហាញខ្លួន។
សូមរំលឹកផងដែរថា យុវជន គង់ រ៉ៃយ៉ា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីយុវជនរូបនេះ បានសរសេរនៅក្នុងហ្វេសប៊ុករបស់ខ្លួនកាលពី ម៉ោង៧និង៥១នាទី យប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ថា «តើមានអ្នកណាហ៊ានធ្វើបដិវត្តន៍ពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្លាស់ប្តូររបបដ៏ថោកទាបមួយនេះចេញពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ»។
ប្រជាពលរដ្ឋកម្ពុជាមួយចំនួន កំពុងតែមើលឃើញថា ស្ថានភាពលទ្ធិប្រជាធិប្បតេយ្យរបស់កម្ពុជា កំពុងតែដើរថយក្រោយជារៀងរាល់ថ្ងៃ ព្រោះរដ្ឋាភិបាលកម្ពុជា កំពុងព្យាយាមលុបបំបាត់ការបញ្ចេញមតិ ការតវ៉ា ការរិះគន់ទៅលើរដ្ឋាភិបាល។ ពលរដ្ឋកម្ពុជាមានការព្រួយបារម្ភណ៍ថា ប្រទេសកម្ពុជាអាចវិញទៅរករបបគុម្មុនីស្ត ឬរបបផ្តេចការ ដូចនៅកូរ៉េខាងជើង វៀតណាម និងចិតជាដើម បើរដ្ឋាភិបាលនៅតែព្យាយាមបំបិទសិទ្ធសេរីភាពពលរដ្ឋដូច្នេះ៕






ប្រភពព័ត៌មានពីមន្ត្រីស្និទ្ធនឹងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងមន្ត្រីស្និទ្ធនឹងឯកឧត្តម នុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីវេលាម៉ោង១៥រសៀល នាថ្ង...Read more
អាជ្ញាធរក្រុង ហែរហមអមដោយសមត្ថកិច្ចចំរុះ និងដឹកនាំដោយលោក សោម សម្បត្តិ អភិបាលរងក្រុងទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់ និងចូលរួមដោយកញ្ញា ទីវ គឹមកល្យាណ ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត...Read more
ប្រជាជនខ្មែរមួយចំនួនតែងមានជំនឿថា បើថ្ងៃខែឆ្នាំណាគេរកស៊ីមានបានទ្រព្យធនហូរចូល ឡើងបុណ្យឡើងសក្តិ ឡើងប្រាក់ខែ នោះគេតែងនិយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែបើគេរកស៊ីខាតបង...Read more
នគរបាលការិយាល័យអន្តោរប្រវេសន៍នៃស្នងការខេត្តសៀមរាបបានធ្វើការហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ចបញ្ឈប់លែងអោយដើរបិណ្ឌបាតបន្តទៅទៀតនេះបើយោងតាមការអោយដឹងពីសមត្ថកិច្ច។
មន្ត្រីនគរបាល ការិយាល...Read more
ការចិញ្ចឹមត្រីឆ្ដោរល្មើសច្បាប់ច្រើនហួសប្រមាណ ធ្វើអោយមានតម្រូវការត្រីល្អិតយកមកធ្វើជាចំណីត្រីឆ្តោរទាំងនោះច្រើនឡើងៗ ដោយការប្រើឧបករណ៍នេសាទចាប់យកត្រីល្អិតច្រើនជាងគេក្នុង...Read more
បើទោះជារដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលបានប្រកាសអោយក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យនានាមិនអោយប្រព្រឹត្តិអំពើពុករលួយក្តែងៗយ៉ាងណាក៏ដោយ ក៏ទង្វើរបស់ក្រុមគ្រូពេទ្យ...Read more
ជនសង្ស័យ២នាក់ត្រូវនគរបាលចាប់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ដកហូត បានថ្នាំញៀនមួយចំនួនធំ នៅលើផ្ទះសំណាក់ហ្គោដឡាក់ ក្នុងភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ កាល...Read more
យោងតាមប្រភពព័ត៌មានបានអោយដឹងថា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថកិច្ចក្រុងបាត់ដំបងចាប់បានជនសង្ស័យ ដែលបានចាប់ខ្លួននាងក្រមុំអាយុ១៨ឆ្នាំ កំពុងលាងសណ្តែកនៅផ្ទះ...Read more
នារីវ័យក្មេងម្នាក់ចុះលេងទឹក នៅបឹងយក្សឡោម មិនបានប្រុងប្រយ័ត្នពាក់អាវពោងការពារលង់ទឹកស្លាប់ខណៈមកកំសាន្តនៅខេត្តរតនគីរីដែលធ្វើអោយមហាជនភ្ញាក់ផ្អើលចោមរោមមើលឈូឆរ...Read more
មន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូប ត្រូវបានលោក លឹម មករន្ទ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ ដោះលែងឲ្យនៅក្រៅឃុំ...Read more
| ថ្ងៃនេះ | 5729 | នាក់ |
| ម្សិលមិញ | 11948 | នាក់ |
| សប្ដាហ៍នេះ | 17688 | នាក់ |
| ខែនេះ | 82701 | នាក់ |
| ឆ្នាំនេះ | 365353 | នាក់ |
| សរុប | 57716749 | នាក់ |
| ថ្ងៃទី 30 ខែ 06 ឆ្នាំ 2026 ម៉ោង 02:36 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

