សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 18 ខែ 09 ឆ្នាំ 2015 វេលាម៉ោង 02:16 នាទី ចំនួនអានៈ 2460

នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង​ដែល​មាន​ស្តុក​​ឈើ​ក្រញូង​ ដែល​​ដឹក​នាំ​​ដោយ​លោក​ សំ​រិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង តំ​ណាង​អយ្យការ​​សាលា​ដំ​បូង​ខេត្ត​​​ និង​ចូល​រួម​ដោយ​លោក ស៊ុន សេន នាយ​ការិយាយល័យ​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​នៃ​ស្នងការ​ដ្ឋាន​ខេត្ត និង​ លោក ម៉ុងប៊ុនលីម នាយ​ផ្នែក​​រដ្ឋ​បាលព្រៃ​ឈើ​ក្រុង​​សៀមរាប ព្រម​ទាំង​អាជ្ញាធរ​ដែនដី​គ្រប់​ជាន់​ថ្នាក់។

យោង​តាម​សម្តី​លោកមេភូមិ​នៃ ​ភូមិ​តាវៀន បាន​អោយ​ដឹងថា ១-ទី​តាំង​រោង​សិប្ប​កម្ម​មួយ​កន្លែងខាង​ជើង​ផ្លូវ​តាអុច ម្ចាស់​ឈ្មោះ ចាន់​គាន ជាប្តី និង​ ចាន់​សាវិនជាប្រព្ធ។ ២-ទី​តាំង​រោង​សិប្ប​កម្ម​ទី​ពីរ​ជា​របស់​ជន​ជាតិ​វៀត​ណាម​ដែល​រក​ម្ចាស់​មិន​ទាន់​ឃើញ មាន​តែ​ក្រុង​កម្មករ​វៀត​ណាម​ រត​គេច​ខ្លួន​អស់។ ៣-ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​ដែល​ត្រូវ​កូន​ស្រី​ប្រាប់​ថា ឪពុង​ឈ្មោះ ហេងសោភ័ន ធ្វើ​ការខាង​អ្នក​ដោះ​មីន (ស៊ីម៉ាក់) និង​ម្តាយ​ឈ្មោះ តាន់​សុខុន តែ​ម្តាយ​និង​ឪពុក​មិន​នៅ​ផ្ទះ​ទេ​នៅ​ព្រឹក​នេះ បើ​ទោះ​ជា​សមត្ថ​កិច្ច​រង​ចាំ​អស់​ជាច្រើន​ម៉ោង​ក៏ដោយ។

ខាង​រដ្ឋ​បាល​ព្រៃ​ឈើ​បាន​អោយ​ដឹង​ថា វត្ថុតាង​ និង​ឈើ​ទាំង​បី​ទី​តាំង​ខាងលើនេះ​ត្រូវ​រឹប​អូស​យក​ទៅ​ទុក​នៅ​ផ្នែក​រដ្ឋ​បាល​ព្រៃ​បន្ទាយ​ស្រី​ទៅ​តាម​ផ្លូវ​ច្បាប់​ ព្រោះ​សុទ្ធតែ​ជា​ឈើ​ប្រណិត និង​មាន​បង្កប់​លាក់​ទុក​ឈើ​ក្រញូង​ដែល​ជា​ឈើ​ខុស​ច្បាប់​មិន​អាច​លើក​លែង​អោយ​បាន​ទេ ហើយ​ចំ​ណែក​ឯអ្នក​ពាក់​ព័ន្ធ ត្រូវ​ធ្វើ​សុំ​ណុំ​រឿង​ទៅ​តាម​ផ្លូវ​ច្បាប់​ផងដែរ។

យោ​ង​តាម​ប្រ​ភព​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្បែរៗ​រោង​សិប្ប​កម្ម​ខាង​លើ​នេះ​បាន​លួច​បង្ហើប​ប្រាប់​ថា រោង​សិប្ប​កម្ម​ដែល​មាន​ម្ចាស់​ឈ្មោះ ចាន់​គាន បាន​បើក​ជិត​១០​ឆ្នាំ​ហើយ ឯរោង​សិប្ប​កម្ម​មួយទៀត​នៅ​ទល់​មុខ​ជា​របស់​ជន​ជាតិ​វៀត​ណាម ដែល​គេ​សង្ស័យ​ថា ស្រ្តី​ជន​ជាតិ​វៀត​ណាមម្នាក់ មាន​មាឌធំ ឈ្មោះកាចូវ (ឈ្មោះហៅក្រៅ) ​នៅ​ក្នុង​រូប​ភាព​ជា​ថៅ​កែ តែ​ស្រ្តី​វៀត​ណាម​រូបនោះ​បដិសេធន៍ថា ខ្លួន​មិន​មែន​ជា​ម្ចាស់​ទេ គ្រាន់​តែ​យក​ឈើ​មក​ជួល​អោយ​ក្រុង​កម្ម​ករ​រោង​សិប្ប​កម្ម​នេះ​កែឆ្នៃតែប៉ុណ្ណោះ។ ចំ​ណែក​ឯផ្ទះ​ប្រ​ជា​ពល​រដ្ឋ​ដែល​មាន​ឈ្មោះ ហេង​សោភ័ណ ធ្វើ​ការ​ជា​អ្នក​ដោះ​មីន​នោះ​គេ​ពុំ​ទាន់​ដឹង​ព័ត៌មាន​ច្បាស់​នៅ​ឡើយ​ទេ ព្រោះ​ម្ចាស់​មិន​ត្រ​ឡប់​មក​ផ្ទះ​នៅ​តែ​កូនស្រី ឯប្រភព​ក៏​មិន​ហ៊ាន​បង្ហើប​ដែរ ហាក់​មាន​ការ​ទើសទាល់។

សូម​បន្ថែម​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ឈើ​ក្រញូង​បាន​ចាប់​ផ្តើម​កំរើក​ឡើង​វិញ ដោយ​សមត្ថ​កិច្ច​ប្រ​ចាំ​ការ​តាម​ដង​ផ្លូវ​ហាក់​មើល​មិន​ឃើញ​ ស្តាប់​មិន​លឺ​ស្នូឡាន​ដឹក​ឈើ​ក្រញូង​ឆ្លង​កាត់​ខេត្ត​ឧត្តរមាន​ជ័យ ខេត្តសៀមរាប ខេត្ត​កំ​ពង់​ធំ ខេត្ត​ព្រះ​វិហ៊ារ ខេត្ត​បន្ទាយ​មាន​ជ័យ ឆ្ពោះ​ទៅ​លក់​នៅ​ព្រំ​ដែន​វៀតណាមនោះ​ទេ ដែល​ធ្វើ​អោយ​គេ​សង្ស័យថា ប្រ​ហែល​ជា​មាន​ការ​ត្រូវ​រូវ​គ្នាដោយ​ប្រការ​ណាមួយ៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋ​ខេត្តសៀម​រាប​ត្អូញត្អែថាខ្វះទឹកស្អាតប្រើប្រាស   អាន1781ដង បាក់ស្រុតផ្ទះប្រជាពលរដ្ឋបីខ្នងទាំងកណ្តាលយប់    អាន1862ដង កងរាជអាវុធហត្ថចាប់ខ្លួនស្រ្តីមុខសញ្ញជួញដូរគ្រឿងញៀននៅក្រុងប៉ោយប៉ែត   អាន1863ដង ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ   អាន2391ដង គំន​សំរាម​ស្អុយ​រលួយ​តាម​ដង​ផ្លូវក្បែរ​ច្រ​មុះ​មន្ទី​បរិស្ថាន​មើល​មិន​ឃើញ    អាន1694ដង ឈ្មួញឈើក្រញូងឈ្មោះ ខ្វៀងធីម៉ៃ ជនជាតិវៀតណាមត្រូវបានសមត្ថកិចខេត្តឧត្តរមានជ័យចាប់ឃាត់ខ្ល...    អាន1701ដង របាំត្រុដិ (មានវីដេអូ)   អាន3098ដង លោក ឈាងវុន បានទូរស័ព្ទមកចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ ស្នើសុំអោយដកអត្តបទបែកធ្លា?...    អាន1829ដង លោក គួក ទាហានភូមិភាគ៥ គ្រប់គ្រងច្រករបៀងព្រំដែនសេះងាប់ បើកដៃឲ្យឈ្មួញថៃនិងឈ្មួញខ្មែរនាំទ?...    អាន1237ដង គ្រាន់តែជេរគោសោះ ថៅកែឡឥដ្ឋម្នាក់ប៉ុនប៉ងសម្លាប់មនុស្សដល់ផ្ទះមិនបានសម្រេច   អាន1707ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5451នាក់
ម្សិលមិញ    11948នាក់
សប្ដាហ៍នេះ    17410នាក់
ខែនេះ    82423នាក់
ឆ្នាំនេះ   365075នាក់
សរុប   57716471នាក់
ថ្ងៃទី 30 ខែ 06 ឆ្នាំ 2026 ម៉ោង 02:28