ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 21 ខែ 09 ឆ្នាំ 2015 វេលាម៉ោង 11:43 នាទី ចំនួនអានៈ 2547

ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥ ​ហើយថា​បាន​​រស់​ឡើង​វិញ បន្ទាប់​ពី​បើក​ក្តាមឈូស​ជាចុង​ក្រោយ​អោយ​សាច់​ញាតិ​មើល​មុខមុន​លើក​ដាក់មេន​​បូរជាសព។

ហេតុការណ៍​នេះ​បាន​កើត​ឡើង នៅវេលាម៉ោង​ប្រហែល​៧ព្រឹក​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ នៅ​វត្ត​ព្រិន ស្ថិត​ក្នុង​ភូមិ​ក្រសាំង​ សង្កាត់​ជ្រា ក្រុង​សៀមរាប ខេត្តសៀមរាប។

ប្អូន​ស្រីរបស់​​ស្រ្តី​សាក​សព​ខាង​លើ​​បាន​ប្រាប់​ថា កាល​ពីព្រឹក​​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ២០១៥ បង​ស្រី​របស់​នាង​មាន​អាការៈមិន​ស្រួល​ខ្លួន ក៏បាន​នាំ​យក​ទៅ​ព្យាបាល​នៅ​ឯមន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប។ ខណៈនោះ​គ្រូ​ពេទ្យ​បាន​ព្យួរសេរ៉ូម ហើយ​ប្រាប់​ថា មិន​ទាន់​ដឹក​ពី​អាការៈរោគ​នៅ​ឡើយ​ទេ រង​ចាំ​តាម​ដាន​បន្តទៅ​ទៀត។ តែ​លុះ​ដល់​រសៀល​ថ្ងៃដដែល​បង​ស្រី​របស់​នាង​បាន​ស្លាប់​បាត់​បង់​ជីវិត ហើយ​រថ​យន្ត​ពេទ្យ​ខេត្ត​បាន​ដឹក​សាសព​យក​មក​ផ្ទះរបស់​ខ្លួន​​វិញដែល​មាន​អាស័យ​ដ្ឋានខាង​លើ ​ដើម្បី​ធ្វើ​បុណ្យ​ទៅតាម​ប្រ​ពៃណី​សាសនា។

ប្រ​ភព​ពីអ្នក​ឃើញ​ហេតុ​ការណ៍ និង​អ្នក​ជួយ​លើក​ក្តាមឈូស បើក​ក្តាមឈូស បាន​អោយ​ដឹង​ថា តាម​បទ​ពិសោធន៍ សាក​សព​បើ​ស្លាប់​តែ​មួយ​ថ្ងៃរឹង​ខ្លួន​បាត់​ទៅ​ហើយ តែ​នេះដាក់​ក្នុង​ក្តាមឈូស​តាំង​ពី​ថ្ងៃទី១៨ រហូត​ដល់​ថ្ងៃទី២១នេះ​សព​នៅ​ទន់ដូច​មនុស្ស​រស់ ហើយ​ថែម​ទាំង​ហាមាត់​ និង​បើក​ភ្នែកក្រ​ឡោត​ទៀតផង ទើប​ពួកគេ​លើក​សាក​សព​ចេញ​ក្រៅ​ដាក់​លើ​សាលាបួស​មុខ​ភ្លើង​ក្បែរទីបច្ឆាដើម្បី​អោយ​គ្រូពេទ្យ​ជំ​នាញ​ពិនិត្យ​សាឡើង​វិញ។

លោកយាយ ចែន និង​លោកយាយ ស៊ីម មាន​វ័យ​ប្រហែល​ជា​៨០​ឆ្នាំស្លៀក​សពាក់​សនៅ​អង្គុយ​ចម្ងាយ​ប្រែល​បី​ម៉ែត្រ​ពី​សាកសព​បានតំ​ណាល​​អោយ​ដឹងថា កាល​ពី​ដើម​ធ្លាប់​មាន​មនុស្ស​ភ្លឹក​មិន​ដឹង​ខ្លួន​ពីរ​បី​ថ្ងៃរហូត​ដល់​មួយ​អាទិត្យ​ក៏មាន​បន្ទាប់​មក​ដឹង​ខ្លួន​វិញហើយ​រស់​រាន​មាន​ជីវិត​ដដែល​។ លោក​យាយ​ស៊ី​ នៅ​ភូមិ​វាល​ ខាង​លើ​បាន​បន្ថែមថា កាលពី​ប៉ុន្មាន​ឆ្នាំ​មុខ​ធ្លាប់​មាន​ស្រ្តី​មា្នក់​ឈ្មោះ ភិន នៅ​ផ្សា​ដើម​ក្រលាញ់ ភ្លឹក​ មិន​ដឹង​ខ្លួន​ជាច្រើន​ថ្ងៃ លុះ​ដល់​សាច់​ញាតិ​ធ្វើ​បុណ្យ​លោក​សូត្រ​ធម៌ដាក់​ទង​ព្រលឹង​ ក្រោម​មក​ដឹង​ខ្លួន​ឡើង​វិញ។ លោក​យាយ​បន្ថែម​ទៀតថា ក្រោយ​ឈ្មោះ​ភិន​នេះ​ដឹង​ខ្លួន​ឡើង​វិញ ក៏​ប្រាប់​ថា ព្រលឹង​របស់​គាត់​បាន​ទៅ​ងូត​ទឹក​ជាមួយ​ក្រុម​ពួក​នាងៗកីណរសប្បាយ​ខ្លាំង​ណាស់ ដល់​ពេល​សប្បាយ​អស់​ចិត្ត​ក៏​គិត​ថា មក​សប្បាយ​នេះ​រាង​យូរក៏​គិត​ថា ​​ត្រឡប់​ទៅ​ផ្ទះ​វិញ ប្រាប់​តែ​មក​ដល់​ផ្ទះលឺ​គេ​ចាក់​ភ្លេង​ធ្វើ​បុណ្យ ក៏ស្រាប់​តែ​ដឹង​ខ្លួន​តែម្តង​ទៅ។

យោង​តាម​លោក គ្រូពេទ្យម្នាក់ឈ្មោះ ពិសិទ្ធ ធ្វើ​ការ​នៅ​មន្ទីរ​ពេទ្យ​កុម៉ា​អង្គរ (ពេទ្យ​បេះដូង) ខេត្ត​សៀមរាប ដែល​បាន​យក​ឧប្បករ​ទៅ​ពិនិត្យ​សាកសព​នៅ​ព្រឹក​មិញ​ម៉ោង​ប្រហែល​៨និង​៣០​នាទី ​នៅ​កណ្តាល​ហ្វូង​មហាជន លោក​គ្រូពេទ្យ​រូប​នេះ​បាន​អះ​អាង​ថា នាង​ ចាន់​ធាន បាន​លាចាកលោក​នេះ​យ៉ាង​ពិត​ប្រាកដហើយ ព្រោះ​ចង្វាក់​បេះដូច​គ្មាន ជីពចរគ្មាន ដង្ហើម​គ្មាន ឈាម​គ្មាន​ចរនា ហើយ​ខ្លួន​ត្រជាក់​ដូច​មនុស្ស​ស្លាប់​មែន តែ​គ្រាន់​តែ​នៅ​ទន់​មិន​រឹង​ដូច​សាកសព​ផ្សេង​តែប៉ុណ្ណោះ។

កញ្ញា ចាន់​សំ​បូរ អាយុ២០​ឆ្នាំ ជាប្អូនស្រី​ទី២នៃ​សាក​សព​ បាន​ប្រាប់​ថា នាង​មាន​បង​ប្អូន​តែបី​នាក់​សុទ្ធ​តែស្រីៗ ហើយ​បង​ស្រី​របស់​នាង​ជាមេគ្រួសារ នៅ​មាន​ប្អូន​ស្រី​ម្នាក់​ទៀត​ឈ្មោះ ចាន់​សុផល អាយុ​ទើប​តែ​១០​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ពួក​នាង​ជាកូន​កំ​ព្រា គ្មាន​ម្តាយ​ឪពុង​ទេ ថែម​ទាំង​គ្រួសារមាន​ជីវភាព​ទី​ទាល់​ក្រស្ទើ​តែ​រក​លុយ​ធ្វើ​បុណ្យ​សពមិន​បាន​​ទៀត​ផង។ កញ្ញា ចាន់​សំ​បូរ បាន​ប្រាប់​បន្ថែម​តាម​ទូរស័ព្ទនៅ​ម៉ោង​ ១១ព្រឹក​នេះថា សព​បង​ស្រី​របស់​នាង​និង​រៀប​ចំ បូរជា​នៅ​ម៉ោង​១០​យប់​ថ្ងៃទី២១នេះហើយ ប្រ​សិន​មិន​មាន​ហេតុការណ៍​ចំ​ឡែក​អ្វី​កើត​ឡើង​ទេនោះ។

លោក ប៉ែនផលគុណ ប្រ​ធាន​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ម៉ៅង​១១និង​២៥នាទី​ព្រឹក​ដដែល​នេះផ្ទុយ​ពី​ចម្លើយ​ប្អូន​ស្រី​ជន​រង​គ្រោះថា ស្ត្រី​រង​គ្រោះ​ខាងលើនេះ គើត​ជំងឺ​ឆ្កែឆ្កួត​ខាំដោយ​មិន​អាច​ព្យាបាល​បាន​ទេ។ លោក​បន្តថា ជំងឺ​ឆ្កែឆ្កួត​ខាំនេះ អាច​ធ្វើ​អោយ​អ្នក​ជំ​ងឺខ្លាច​ទឹក ប្រកាច់ ឬសន្លប់​បាត់​បង់​ស្មារតី។ លោក​បញ្ជាក់​ថា ថ្ងៃដែល​គ្រូវ​ពេទ្យ​បញ្ជូន​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ​នោះ នាង​មិន​ទាន់​ស្លាប់​នៅ​ឡើយ​ទេ តែ​គ្រូពេទ្យ​បាន​ប្រាប់​សាច់ញាតិ​ថា អស់​សង្ឃឹម​ហើយ គ្មាន​លទ្ធភាព​ព្យាបាល​ទេ នាង​និង​ស្លាប់​នៅ​ពេល​ណាមួយក្នុង​ពេល​ឆាប់ៗ៕ ដោយ៖ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

គណបក្សសង្គ្រោះជាតិគ្រោងធ្វើមហាបាតុកម្មទូទាំងប្រទេស   អាន1717ដង មុខម្ហូបពិសេស ខ្យងអប់សំនព្វចិត្ត មានវីដេអូអ្នកមិនចេះអាចរៀនធ្វើបាន   អាន1809ដង ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ស្នងការនៃស្នងការដ្ឋានន?...    អាន2156ដង ទើបតែឡើងស្នងការរងបានប៉ុន្មានថ្ងៃ ប្រើរថយន្តស្ទួចដឹកឈើ ត្រូវបានគេរិះគន់ពេញបណ្តាញសង្គម   អាន1815ដង លោករស់សេរី និងលោកស្រីឃ្លាំងយួនរងការចោទថា មិនអោយនិស្សិតវាស់ដីអោយពលរដ្ឋ   អាន1576ដង លោក ថៃ-គឹមហេង ជំនួយការ និងជាប្រធានអង្ករក្ស របស់លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យប្រើរថយន្...    អាន1640ដង ចោរ​ប្លន់​ហាង​លក់​ទូរ​ស័ព្ទដៃ​ក្បែរ​ផ្សាសូរិយា​ទាំង​ព្រឹក   អាន492ដង ឃាត់រថយន្ត២គ្រឿងរបស់ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើលើសទម្ងន់ប៉ះខ្សែអ្នកធំថ្លឹងពីកន្លែងទើប?...    អាន1629ដង ក្រ​សួង​​ព្រ​មាន​​បិទ​ ​ក្រុម​ហ៊ុន​​ដឹក​ជញ្ជូន​​៤ ​បើ​​ការ​បង្ករ​​គ្រោះ​ថ្នាក់​​មិន​​...    អាន1888ដង ក្បាច់ពិសេស ៤ក្បាច់ ជួយឱ្យបុរសប្រតិបត្តិការបានយូរ   អាន6410ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      269នាក់
ម្សិលមិញ    1780នាក់
សប្ដាហ៍នេះ    269នាក់
ខែនេះ    79326នាក់
ឆ្នាំនេះ   192843នាក់
សរុប   57544239នាក់
ថ្ងៃទី 23 ខែ 03 ឆ្នាំ 2026 ម៉ោង 02:27