បើទោះជារដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលបានប្រកាសអោយក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យនានាមិនអោយប្រព្រឹត្តិអំពើពុករលួយក្តែងៗយ៉ាងណាក៏ដោយ ក៏ទង្វើរបស់ក្រុមគ្រូពេទ្យមួយចំនួននៅតែមិនមានការកោដក្រែងអ្វីទាំងអស់ នៅតែលួចឆ្លៀតឱកាស លួចស៊ីលុយក្រោមតុជាថ្នូរនិងសេវាកម្មឆាប់រហ័ស ឬសេវាកម្មល្អ ហើយទង្វើទាំងនេះអង្គភាពប្រឆាំងអំពើពុករលួយគួរតែរឹតបន្តឹងអោយបានឆាប់រហ័យ ជាសវៀងខូចកិត្តិយសដល់ថ្នាក់ដឹកនាំកំពូល។
យោងតាមបណ្តាញសង្គមមួយដែលមានឈ្មោះថា ˝Sovitou Vy” និងមានការចែករំលែកបន្តពីបណ្តាញសង្គម ˝ Sok Kimseng˝ បានធ្វើការរិះគន់ក្រុមគ្រូពេទ្យមួយចំនួននៅបម្ទីពេទ្យបង្អែកខេត្តសៀមរាប កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ដូចខាងក្រោម៖
˝ពត៌មាន មួយជ្រុងពីមន្ទីពេទ្យបង្អែកខេត្ត៖ សៀមរាបថ្ងៃទី២៩ / ០៩/ ១៥ ខ្ញុំបាននាំកូនទៅមន្ទីពេទ្យខេត្ត ដើម្បីពិនិត្យជម្ងឺ ( ពកទន់ៗនៅត្រចៀកផ្នែកខាងក្រោយ )ដំបូងខ្ញុំត្រូវបង់សេវា ១៥០០០៛ សំរាប់ផ្នែកពិគ្រោះយោបល់ក្រោយមក ត្រូវបង់ ១២០០០៛ទៀតផ្នែក អេកូសាស្ត្រ បន្ទាប់ពីធ្វើអេកូ រួចគ្រូពេទ្យថាកូនខ្ញុំកើត គីស ត្រូវវះពេលត្រឡប់មកដល់បន្ទប់ពិនិត្យវិញ( បន្ទប់ពិនិត្យជំងឺទី ១ )
ពេលនោះមានអ្នកគ្រូពេទ្យរាងចំណាស់បន្តិច ពាក់ម៉ាស់ បានយកក្រដាស លទ្ធផលអេកូពីកូនខ្ញុំចូលបន្ទប់ ហើយអោនខ្សិបដាក់ត្រចៀកអ្នកគ្រូពេទ្យដែលអង្គុយក្នុងបន្ទប់ រួចក៏ហៅខ្ញុំចូល រួចនិយាយថា គេយក ៥០$ ( អ្នកវះកាត់ )វះអោយភ្លាមមិនចាំបាច់រងចាំ បើធ្វើតាមលំដាប់លំដោយ ត្រូវបង់សេវា បន្ទប់សំរាក និងត្រូវរងចាំយូរថ្ងៃទើបបានវះព្រោះអ្នកជំងឺច្រើនណាស់ ខ្ញុំគិតមួយសន្ទុះក៏សំរេចចិត្ត អោយពេទ្យវះកាត់ ព្រោះតែខ្ញុំរវល់ពេកមិនមានពេល ដេកកំដរ ។ ក្រោយប្រគល់លុយខ្ញុំទាមទាវិក័យបត្រ័ គាត់ថាអត់មានទេ ( ពេទ្យលួចវះអោយទេ ) គាត់ថាបើអញ្ចឹងធ្វើតាមធម្មតាទៅ
បញ្ជាក់: នៅមុនពេលកូនខ្ញុំចូលវះ ក៏មានប្អូនម្នាក់មានជម្ងឺដូចគ្នាដែរ ដែលត្រូវក្រុមគ្រូពេទ្យ ទាលុយ ថ្លៃមុខកាំបិត មួយសន្ទុះក្រោយមក ក្មួយខ្ញុំបានសួរអ្នកដែលវះមុន គាត់ថាពេទ្យយក ១០០០០០៛ = ២៥$
ពេលនោះខ្ញុំបានទៅអង្គុយក្បែរប្អូនម្នាក់នោះដើម្បីសួរនាំ ស្រា់ប់តែពេទ្យហៅចូលបន្ទប់យ៉ាងលឿនពេចេញមកក្រៅខ្ញុំសួរម្តងទៀតគាត់ឆ្លើយថា ថ្លៃមុខកាំបិត ៥០$ខ្ញុំគិតថាពេទ្យអោយគាត់និយាយអញ្ចឹងព្រោះខ្លាចខ្ញុំតវ៉ា។
សំនួរ : តើនេះជាអំពើពុករលួយដែរទេ? តើទង្វើនេះកើតឡើងទូទៅ រឺ ចំពោះតែពួកខ្ញុំពីនាក់? តើទង្វើរនេះធ្ងន់ធ្ងរយ៉ាងណាចំពោះអ្នកជម្ងឺផ្សេងទៀត? សូមមិត្តភ័ក្រ និងបងប្អូនមេត្តាផ្តល់យោបល់!˝
អ្នកយកព័ត៌មានយើងពុំអាចសុំការបកស្រាយពីលោក ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាបបានទេនៅម៉ោង៩និង៥៤នាទីព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥នេះ ព្រោះទូរស័ព្ទចូលគ្មានអ្នកលើកទទួល។
ប្រជាពលរដ្ឋកម្ពុជា សូមអង្វយ៉ាងទទួចទៅលោកគ្រូវពេទ្យ អ្នកគ្រូពេទ្យ សូមមេត្តាធ្វើការទៅតាមវិជ្ជាជីវៈ កុំមានការរើសអើង ប្រកាន់អ្នកក្រអ្នកមាន ឬអ្នកតូចអ្នកធំ ព្រោះសុទ្ធតែជាមនុស្សដូចតែគ្នាទេ និងសូមមេត្តាបញ្ឈប់រាល់អំពើពុករលួសដែលជាទំលាប់ចាស់នោះចោលទៅជាសវាងមានការរិះគន់ដូចខាងលើ ហើយអាចនិងប្រឈរមុខចំពោះមុខច្បាប់ទៀតផង៕ ដោយ៖ ផ្លុង-រ៉េត






ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះម្នាក់ក្នុងចំណោមប្រជាពលរដ្ឋដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថាអស់រយៈ...Read more
បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាមផ្លូវជាតិលេខ៦ ខាងកើតភ្លើងស្តុបទន្លេសាប បានព្...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
ការប្រព្រឹត្តិអំពើពុករលួយរបស់លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ត្រូវបានមន្ត្រីក្រោមឱវាទលាតត្រដាងជាសាធារណៈ ហើយជំរុញឲ្យក្រសួងធនធានទឹក និងអង្គភាពប្រឆាំងអំពើពុក...Read more
រទេះគោដឹកឈើខុសច្បាប់ចំនួន១៥គ្រឿងត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើឃុំស្រែណូយរឹបអូសទាំងតឹងដើមទ្រូងបន្ទាប់ពីមានជំនាញមួយចំនួនបានទៅយកលុយអស់ជាង២លានរៀលរួចមក។
មន្ត្រីរដ្ឋបាលព្រៃ...Read more
យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់អាណាក្បាលអាហ្នឹង" អាជ្រឹមកំពុងធ្វើការងារនេះរាល់ថ្ងៃ។
យុត្តិសាស្ត្រ ទី២. "ដា...Read more
យោងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋបានឲ្យដឹងថាការនាំចូល ទំនិញគេចពន្ធ និងទំនិញខុសច្បាប់តាមច្រករបៀងអូរអន្លក់ ភាគច្រើនមានហ្គាសធុងធំៗ ផលកសិកម្ម ជីគីមី និងប្រេងសាំងជាដើម ហើយពេលខ្ល...Read more
ស្ត្រីជនជាតិយួន វ័យ៦០ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយពីធ្វើការឆែកឆ...Read more
| ថ្ងៃនេះ | 365 | នាក់ |
| ម្សិលមិញ | 2082 | នាក់ |
| សប្ដាហ៍នេះ | 13131 | នាក់ |
| ខែនេះ | 35640 | នាក់ |
| ឆ្នាំនេះ | 530104 | នាក់ |
| សរុប | 57881500 | នាក់ |
| ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 04:02 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

