លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 08 ខែ 10 ឆ្នាំ 2015 វេលាម៉ោង 09:32 នាទី ចំនួនអានៈ 2508

នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​រាប់​ដូច​ខាងក្រោះ៖

˝ពត៌មានពិសេសពីផែនទីបោននៅអង្គការសហប្រជាជាតិ! ខ្ញុំបានរកឃើញនិងបានទទួលនូវផែនទីបោនខ្នាត 1/100.000 តម្កល់នៅបណ្ណាល័យ Dag Hammarskjold នៃអង្គការសហប្រជាជាតិ (UN) ដែលចែងក្នុងមាត្រា២នៃរដ្ឋធម្មនុញ្ញកម្ពុជា។

ផែនទីបោនទាំងនេះបោះពុម្ភដោយក្រុមភូមិសាស្រ្តឥណ្ឌូចិនឆ្នាំ១៩៥២, ១៩៥៣។ ឯផែនទីដែល UN នាំយកទៅកម្ពុជាជាផែនទី UTM ខ្នាត 1/100.000 ប្តឹងអាមេរិកាំងទម្លាក់គ្រាប់បែក (មិនមែនផែនទីសម្រាប់បោះបង្គោលខណ្ឌ័សីមា)។

ផែនទីបោនទាំងនេះតម្កល់នៅអង្គការសហប្រជាជាតិនៅថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៥៤ គឺជាង២ខែក្រោយសន្និសីទអន្តរជាតិក្រុងហ្សឺណែវស្តីពីឯករាជ្យភាពនិងបូរណភាពទឹកដីឥណ្ឌូចិន នៅថ្ងៃទី២១ ខែកក្កដាឆ្នាំ១៩៥៤។ ដូច្នេះផែនទីបោនទាំងនេះជាផែនទីដែលទទួលស្គាល់ក្នុងសន្និសីទអន្តរជាតិក្រុងហ្សឺណែវឆ្នាំ១៩៥៤ ដែលមានការចូលរួមពីប្រទេសមហាអំណាចទាំង៥និងប្រទេសទាំង៣នៅឥណ្ឌូចិន (កម្ពុជា វៀតណាមនិងឡាវ) ហើយនៅក្នុងសន្និសីទអន្តរជាតិនោះ បារាំងប្រគល់ឯករាជ្យដល់កម្ពុជា វៀតណាម ឡាវ បារាំងក៏បានប្រគល់ផែនទីប្រទេសនីមួយៗទៅប្រទេសទាំង៣នោះដែរនិងផែនទី១ច្បាប់ទៀតដាក់តម្កល់នៅអង្គការសហប្រជាជាតិ ។

ហេតុនេះរដ្ឋាភិបាលត្រូវប្រើផែនទីបោនទាំងនេះសម្រាប់បោះបង្គោលព្រំដែនព្រោះផែនទីបោនទាំងនេះ ត្រូវបានទទួលស្គាល់ដោយវៀតណាម ឡាវនិងប្រទេសមហាអំណាចទាំង៥នៅក្នុងសន្និសីទអន្តរជាតិក្រុងហ្សឺណែវឆ្នាំ១៩៥៤។

ខ្ញុំ អ៊ុំ សំអាន តំណាងរាស្រ្តមណ្ឌលសៀមរាប សូមឲ្យរដ្ឋាភិបាលស្នើសុំផែនទីបោនខ្នាត 1/100.000 ពី UN ទៅផ្ទៀងផ្ទាត់ជាមួយផែនទីរដ្ឋាភិបាលប្រើសព្វថ្ងៃ រួចត្រូវប្រើផែនទីតម្កល់នៅ UN ហើយឈប់ប្រើផែនទីរដ្ឋាភិបាលដែលមានត្រាវៀតណាម ព្រោះផែនទីបោននៅ UN ជាផែនទីផ្លូវការនិងជាផែនទីដែលធ្វើឲ្យមានឯកភាពជាតិខ្មែរ ព្រមទាំងអាចការពារបូរណភាពទឹកដីខ្មែរបាន។

ផែនទីបោននៅ UN នេះគ្មានត្រាយួននិងហត្ថេលខាឆ្នាំ១៩៨៥សម័យយួនត្រួតត្រាកម្ពុជាដូចផែនទីរដ្ឋាភិបាលនោះទេ។ បណ្ណាល័យអង្គការសហប្រជាជាតិ សាធារណជនមិនអាចចូលមើលផែនទីបានដោយសេរីទេ បុ៉ន្តែខ្ញុំជាតំណាងរាស្រ្តអាចចូលជួបអ្នកគ្រប់គ្រងបណ្ណាល័យនិងអាចរកមើលផែនទីបាន។ ផែនទីបោនទាំងនេះ ខ្ញុំបានរកឃើញនៅ UN កាលពីខែមុន ប៉ុន្តែUN ទើបតែអីុមេ៉លផែទីទាំងនោះមកឲ្យខ្ញុំនៅដើមខែនេះព្រោះគេត្រូវការពេលវេលាដើម្បីស្កែនវា។

អ្នកគ្រប់គ្រងបណ្ណាល័យបានប្រាប់ខ្ញុំថា គាត់មិនដឹងពីរដ្ឋធម្មនុញ្ញរបស់កម្ពុជាស្តីពីផែនទីចែងពីអ្វីនោះទេ ហេតុនេះហើយមុនលោក Ban Ki Moon អគ្គលេខាធិការ UN សរសេរលិខិតឆ្លើយតបទៅលោក ហ៊ុន សែន UNបានអញ្ជើញគណៈប្រតិភូកម្ពុជាមកពិនិត្យមើលផែនទី ថាតើផែនទីណាមួយដែលកម្ពុជាចង់បានព្រោះUNមានផែនទីកម្ពុជា-វៀតណាមច្រើនប្រភេទ។

ពេលខ្ញុំសួរថាហេតុអី្វបានជាប្រតិភូកម្ពុជាមិនចង្អុលយកផែនទីបោនខ្នាត 1/100.000 ដែលខ្ញុំរកឃើញនេះ គាត់ឆ្លើយថា"ធ្វើម៉េចខ្ញុំដឹង បើខ្ញុំបង្ហាញគេដែរ ប៉ុន្តែគេមិនយក"។

រដ្ឋាភិបាលគ្មានផែនទីផ្លូវការឬផែនទី UN ផង បានបោះបង្គោលព្រំដែនជាមួយវៀតណាមរហូតដល់ 83% ទៅហើយ ដូច្នេះរដ្ឋាភិបាលត្រូវសើរើការបោះបង្គោលកន្លងមកបាន 83% នោះឡើងវិញនៅពេលទទួលបាន ផែនទីផ្លូវការពី UN 7/10/2015˝៕ ដកស្រង់ទាំងស្រុង​ពីបណ្តាញ​សង្គមរបស់​លោក អ៊ុំសំអាន (សូម​ជួយចែករំលែកបន្ត)​

https://www.facebook.com/UM-SAM-AN-page-656245494418203/timeline/

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជា?...    អាន2594ដង ឃ្លាំងស្តុកឈើដ៏ធំរបស់ ចែស្រី មន្រ្តីរដ្ឋបាលព្រៃឈើមិនហ៊ានបង្រ្កាប    អាន1631ដង អ្នកកាសែតរងគ្រោះដែលជនដៃដល់មួយក្រុមប៉ុនប៉ងវៃសម្លាប់មិនទាន់ទទួលបានយុត្តិធម៌ទេ   អាន2228ដង លោក ឃឹមប៊ុនសុង គួរតែពិនិត្យមើលបាឡុងហោះផង ជៀសវាងគ្រោះថ្នាក់ដល់ភ្លៀវទេសចរណ៍ ព្រោះធ្លាក់ញ?...    អាន1673ដង បុរសគ្មានអត្តសញ្ញាណម្នាក់ចងកសម្លាប់ខ្លូន   អាន1787ដង អ្នកធ្វើដំណើររិះគន់រថយន្តក្រុងកាពីតូល ឡើងថ្លៃនៅថ្ងៃមានបុណ្យទាន   អាន1880ដង ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់   អាន2466ដង គណបក្សសង្គ្រោះជាតិប្រកាសធ្វើមហាបាតុកម្មទួទាំងប្រទេស   អាន1637ដង លៀម មុំ ស្តុកឈើប្រណិតឥតច្បាប់រាប់សិបម៉ែត្រគូប ក្នុងកសិដ្ឋានចិញ្ចឹមជ្រូកដ៏ស្អុយកខ្វក់   អាន1737ដង លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែ?...    អាន2447ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5950នាក់
ម្សិលមិញ    11948នាក់
សប្ដាហ៍នេះ    17909នាក់
ខែនេះ    82922នាក់
ឆ្នាំនេះ   365574នាក់
សរុប   57716970នាក់
ថ្ងៃទី 30 ខែ 06 ឆ្នាំ 2026 ម៉ោង 02:41