ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ

ដោយៈ សហការី ខេត្តសៀមរាប ថ្ងៃទី 19 ខែ 10 ឆ្នាំ 2015 វេលាម៉ោង 09:59 នាទី ចំនួនអានៈ 2713

តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រី​សៀង​ណាំ​ ក្នុង​ក្រុង​សៀម​រាប​ ខេត្ត​សៀមរាប បានទារលុយ ថ្លៃ១ម៉ឺនរៀល ពីក្បាលឡាន របស់ក្រុមហ៊ុន ដឹកអ្នកដំណើរ ជាច្រើន ដែលជាក្រុម ហ៊ុនមានចុះ បញ្ជីការត្រឹម ត្រូវតាមច្បាប់, នេះបើយោង តាមលិខិតមួយ ច្បាប់របស់ ក្រុមហ៊ុនចំនួន៨ ដែលដាក់ប្តឹង ទៅកាន់អភិបាល ខេត្តសៀមរាប។

ក្រុមហ៊ុនដឹក អ្នកដំណើរទាំង៨ ដែលប្តឹងទៅកាន់ អភិបាលខេត្ត សៀម​រាប​រួម​មាន៖​ ក្រុម​ហ៊ុន​ឡា​រី​តា,​ ក្រុម​ហ៊ុន​ ថេរ៉ូអ៊ិច​ប្រេស, ក្រុមហ៊ុន Golden Bayon express, ក្រុមហ៊ុន VGS Express, ​ក្រុម​ហ៊ុន​ នាគ​ក្រ​ហម,​ ក្រុម​ហ៊ុន​ សូរិយា,​ ក្រុម​ហ៊ុន G.Express និងក្រុមហ៊ុនរិទ្ធិមុន្នី។

លិខិតរបស់ ក្រុមហ៊ុនដឹក ជញ្ជូនអ្នក ដំណើរទាំង៨ ដែលអ្នក​យក​ព័ត៌មាន​យើងទទួល​បាន​នៅ​ព្រឹក​ថ្ងៃទី​១៨​ ខែ​តុ​លាម្សិល​​មិញនេះ បានសរសេរ បញ្ជាក់យ៉ាងដូច្នេះថា៖

 «យើងខ្ញុំសុំការ អនុញ្ញាតជម្រាបជូន ឯកឧត្តមអភិបាល សៀមរាបថា យើងពុំដឹងថា ម្ចាស់អាជ្ញាប័ណ្ណចំណត (បេនឡាន)ជានរណានោះទេ ប៉ុន្តែចំពោះម្ចាស់ ក្រុមហ៊ុនដឹកអ្នកដំណើរ សិលាអង្គរខ្មែរ បានធ្វើការបដិសេធ មិនបានដាក់ កម្លាំងទារលុយពី រថយន្តតាក់ស៊ីនោះទេ ជាក់ស្តែងយើងស្គាល់ថា លោក ប្រុស ដែលជាកូនប្រសារ របស់ម្ចាស់ក្រុម ហ៊ុនដឹកអ្នកដំណើរ សិលាអង្គរខ្មែរ អ៊ិចប្រេស (SEILA ANGKOR KHMER EXPRESS Co., Ltd) ជាអ្នកគ្រប់គ្រងលើ ក្រុមសន្តិសុខ បេនឡាន មានឈ្មោះ ថា ជាប្អូនបង្កើត របស់លោក ប្រុស, លោក ហោ, លោក រី លោក ធឿន និងមួយចំនួនទៀត ដែលជាអ្នកដើរប្រមូលលុយ និងចាំកាក់យក លុយនៅកុងត្រូលជជុះ មុខបុរីសៀងណាំដោយមានការកាង ពីក្រោយរបស់ ប៉ូលិសសណ្តាប់​ធ្នាប់មួយក្រុម ចំណែកលោក ប្រុស ចុះមកប្រមូល លុយជារៀងរាល់ ថ្ងៃ ព្រឹក ល្ងាច ពីក្រុមសន្តិសុខទាំងនោះ ហើយពួកគេតម្រូវ ឲ្យក្រុមហ៊ុនយើង ខ្ញុំបង់មួយក្បាល​​ឡាន ចំនួន​១ម៉ឺនរៀល និងក្រុមហ៊ុនមួយ ចំនួនទៀតត្រូវបាន ក្រុមប៉ូលិសសណ្តាប់ ធ្នាប់នៅកុងត្រូល ជជុះខាងលើនេះ តម្រូវឲ្យបង់លុយ ប្រចាំខែ៧០,០០០រៀល ក្នុងមួយខែថែមទៀត»។

ក្រុមហ៊ុនដឹក អ្នកដំណើរទាំងនោះ បានស្នើឲ្យលោក ឃឹម ប៊ុនសុង អភិបាល ខេត្តសៀមរាបមេត្តាជួយ ដកកុងត្រូលជជុះ នៅខាងមុខបុរី សៀងណាំ នេះចេញផង។ 

ពាក់ព័ន្ធនឹងករណីចោទប្រកាន់អំពីការដាក់ កុងត្រូលជជុះ ទារលុយខាងលើនេះ អ្នក​យក​ព័ត៌យើង​មិនទាន់អាច​សុំ​ការ​​បំភ្លឺពីអាជ្ញាធរ​ខេត្តសៀមរាប បាននៅឡើយនោះទេ។

សូមជំរាបថា អ្នកវិនិយោគ ចំណតរថយន្ត នៅខេត្តសៀមរាប គឺលោកឧញ៉ា ទូច សៀ ដែលបាន ដេញថ្លៃបានពីរ រាជរដ្ឋាភិបាល ហើយលោកឧកញ៉ា ទូចសៀ បានប្រគល់ ឲ្យទៅឈ្មោះ កាក់ ជាអ្នកមើលការខុសត្រូវ លើការ ដឹកនាំប្រមូលភាស៊ី ហើយឈ្មោះកាក់បាន ឲ្យកូនប្រសារឈ្មោះ ប្រុស ជាអ្នក ចេញមុខជំនួស៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ប៉េអឹមចល័តតាមដងផ្លូវជាតិលេខ៦មិនបង្រ្កាបរថយន្តដឹក ឈើបែជាកំពុងកាងរថយន្តដឹកឈើ ទៅវិញ   អាន1936ដង យិន-ថាវ អាងខ្លួនជាប៉ូលីស និងស្គាល់អ្នកធំច្រើនបានរកស៊ីដឹកឈើហើយគំរាមអ្នកកាសែត   អាន1672ដង ប្រកាស តំណែងស្នងការភ្នំពេញ និងស្វាយរៀង   អាន1812ដង ក្រុម​សមត្ថ​កិច្ច​បាន​កំណត់​មុខ​សញ្ញា​ក្រុម​ចាប់​ជំ​រិត​កូន​ថៅ​កែ​នុំ​ប័ុង​បាន​ហើយ   អាន1888ដង នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌   អាន2576ដង លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការ?...    អាន2787ដង សាលាបង្រៀនយីហោ​ សុខាទាន់សម័យ ត្រូវម្ចាស់​ស្ថានីយ៍​វិទ្យុប្តឹង​ពី​បទ​ឆបោក   អាន1678ដង ឧកញ៉ា ឌីឌុក និងក្រុមហ៊ុន សំអឿនសុវណ្ណ កំពុងសហការគ្នាដំឡើងម៉ាស៊ីនអារឈើខ្នាតយក្ស ហើយប្រកាស...    អាន1936ដង ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស   អាន2371ដង លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រ?...    អាន2578ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      136នាក់
ម្សិលមិញ    2179នាក់
សប្ដាហ៍នេះ    10807នាក់
ខែនេះ    33316នាក់
ឆ្នាំនេះ   527780នាក់
សរុប   57879176នាក់
ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 01:11