ប្រជាពលរដ្ឋ មន្ត្រីគយ និងឈ្មួញធំតូច មួយចំនួនបានរអ៊ួរទាំថា ចរិកគយគឺដូចៗតែគ្នាហ្នឹងឯង ! គឺគេប្រើស្ទីលគោះថ្លៃបាយ ក្នុងការចចារស្គាល់គ្នាជាដំបូង តំលៃថ្លៃបាយទឹកគឺខ្ពស់ណាស់ គ្រាន់តែថ្លៃបាយ ១ពេលនិងខារ៉ាអូខេ១យប់អស់ជិត១ម៉ឺនដុល្លារ វាជារឿងដែលមិនគួរអោយជឿងទាល់តែសោះ។
បើគេថាមិនខុសទេនោះលោក ហ៊ុយ សុជាតិ ដែលទើបផ្លាសមកពីអនុគយព្រំដែនក្រុងបាវិតនេះ គឺកំពុងអនុវត្តស្ទីលអំពើពុករលួយតាមគន្លងរបស់លោក ឈួន ហៃ ដែលសំបូររឿងអាស្រូវពុករលួយគាបជម្រិតធ្វើបាបកម្មករ និងអ្នកក្រីក្ររហូតមានបាតុកម្មនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីកន្លងទៅថ្មីៗនេះ រហូតថ្នាក់លើដកចេញ ហើយដាក់លោក ហ៊ុយ សុជាតិ អោយចូលជំនួស។
គេសង្កេតឃើញថា តាមការដកហូតលោក ឈួន ហៃ ហើយដាក់លោក ហ៊ុយ សុជាតិ ជំនួសគ្រាន់តែជាការផ្លាស់ប្តូរឱ្យល្អមើលតែប៉ុណ្ណោះ ហើយលោក ហ៊ុយ សុជាតិ នឹងបន្តប្រព្រឹត្តអំពើពុក រលួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនមិនខុសពី អ្នកមុនៗនោះទេ។ ការដកហូតតំណែងលោក ឈួន ហៃ គឺដោយសារតែមន្ត្រីគយរូបនេះប្រព្រឹត្តអំពើពុករលួយហួសហេតុ រហូតដល់កម្មករអូសរទេះបានធ្វើបាតុកម្មប្រឆាំងយ៉ាងពេញបន្ទុក និងមានការវាយកម្ទេចស្នាក់ការការិយាល័យគយក្រុងប៉ោយប៉ែតកាលពី ខែឧសភា ឆ្នាំ២០១៥កន្លងទៅថ្មីៗនេះ។
ពលរដ្ឋនៅក្រុងប៉ោយប៉ែតបានរំពឹងទុកថា លោក ហ៊ុយ សុជាតិ ប្រហែលជាមិនហ៊ានធ្វើបាបកម្មករអូសរទេះយ៉ាងកំរោលដូចអ្វីដែលលោក ឈួន ហៃ ប្រព្រឹត្តនាពេលកន្លងមកនោះទេ បើទោះបីជាលោក ហ៊ុយ សុជាតិ បន្តអាជីពពុករលួយពីលោក ឈួន ហៃ ក៏ដោយក៏ត្រូវមានការយោគយល់ខ្លះៗដល់ប្រជាពលរដ្ឋក្រីក្រជាកម្មករអូសរទេះខ្លះផង។
ជាក់ស្តែងក្រោយពេលលោក ហ៊ុយ សុជាតិ ចូលកាន់តំណែងជាប្រធានការិយាល័យគយ និងរដ្ឋាករជំនួសលោក ឈួន ហៃ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ រួចមក មជ្ឈដ្ឋាននានាបានវាយតម្លៃថាលោក ហ៊ុយ សុជាតិ នឹងប្រព្រឹត្តអំពើពុករលួយបន្តពីលោក ឈួន ហៃ យ៉ាងពេញបន្ទុកជាមិនខាខ។ ពិតប្រាកដមែន ក្រោយការចូលកាន់តំណែងមិនទាន់បានប៉ុន្មានថ្ងៃផង ក៏ស្រាប់តែបែកធ្លាយអំពើពុករលួយ ព្រមទាំងមានការដោះដូរមន្ត្រីព្រោងព្រាតតាមតែទំនើងចិត្តរបស់លោក ហ៊ុយ សុជាតិ ដោយមិនឆ្លងយោបល់ថ្នាក់លើឡើយ។
មន្ត្រីមួយចំនួនបានលួចបង្ហើបឱ្យដឹងថា ប្រធានការិយាល័យគយ និងរដ្ឋាករក្រុងប៉ោយប៉ែត ពួកគេតែងតែឃុបឃិតប្រព្រឹត្តអំពើពុករលួយ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់ ហើយតែងឃុបឃិតបើកដៃឱ្យ ឈ្មួញនាំចូលទំនិញ គេចពន្ធ ទំនិញខុសច្បាប់ និងកែបន្លំប្រភេទទំនិញ ធ្វើឱ្យរដ្ឋខាតបង់ចំណូលពន្ធរាប់សិបលានដុល្លារអាមេរីកក្នុងមួយឆ្នាំៗ។
ជាងនេះទៅទៀត សមត្ថកិច្ចពាក់ព័ន្ធក្នុងក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយពេលទទួលបានតំណែងជាមេគយប្រចាំច្រក ប៉ោយប៉ែតរួចមកលោក ហ៊ុយ សុជាតិ បានពង្រឹងអំណាចដើម្បីប្រព្រឹត្តអំពើពុករលួយប្រមូលលុយឱ្យបក្ខពួក កាន់ងាយស្រួល បិទបាំងអំពើពុករលួយ ហើយបញ្ហានេះលោក គុណ ញឹម ជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ គយមិនគួរមើលរំលងសកម្មភាពរបស់មេគយ ហ៊ុយ សុជាតិ នេះទាល់តែសោះ។
កម្ពុជា សុវណ្ណភូមិ ពុំអាចសុំការបកស្រាយពីលោក ហ៊ុយ សុជាតិ បានទេនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥នេះ ព្រោះមិនមានលេខទូរស័ព្ទសំរាប់ធ្វើការទំនាក់ទំនង៕ ដោយ៖ ផ្លុង រ៉េត






នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែលលោកបា...Read more
ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើមួយដ៏ល្អដែលមិនអាចកាត់ថ្លៃបាន។ ប៉ុន្តែក្នុងនោះក៏មានប៉ូលីសចរាចរណ៍មួយចំនួនតូចមិនគោរពក្រមសីលធម៌របស់...Read more
រថយន្តសាន់យ៉ុងពណ៍សគ្មានស្លាកលេខដឹកឈើសិប្បកម្មពីលើ បង្កប់ឈើប្រណិតខាងក្រោមមួយគ្រឿងត្រូវបានរដ្ឋបាលព្រៃឈើបង្ក្រាបនៅចំណុចផ្លូវហៃវ៉េក្នុងស្រុកប្រាសាទបាគងនៅវេលាម៉ោង៩និង៥០នាទី...Read more
រទេះគោដឹកឈើខុសច្បាប់ចំនួន១៥គ្រឿងត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើឃុំស្រែណូយរឹបអូសទាំងតឹងដើមទ្រូងបន្ទាប់ពីមានជំនាញមួយចំនួនបានទៅយកលុយអស់ជាង២លានរៀលរួចមក។
មន្ត្រីរដ្ឋបាលព្រៃ...Read more
ការធ្វើអាជីវកម្មថ្មកែវ នៅចំណុចជួរភ្នំ១៥០ ស្ថិតនៅក្បែវត្តគិរីសិលាកែវ ក្នុងភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដែលក្តោបក្តាប់ដោយលោកឧកញ៉ាដ៏វ័យក្មេងម្នាក់ ប្រចាំខេត...Read more
ភ្នាក់ងារទូរទស្សន៍២ស្ថាប័នគឺលោក ផូ ប៊ុនថន ភ្នាក់ងារហង្សមាស និងលោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ត្រូវបានជនស៊ីវិលម្នាក់ចេញពីប៉ុស្តិនគរបាលការពារព្រំដែនចំបក់នៃវរះ៨១៥ដេញ...Read more
យោងតាមប្រភពព័ត៌មានបានអោយដឹងថា យុវជនក្លាហានជានិស្សិតសកល វិទ្យាល័យខេមរៈ ម្នាក់កំពុងជាប់ពន្ធនាគារព្រៃស រឿងប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុក បដិសេធ...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី?
ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត
ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់ ស្លូតបូត
វិធីរក្សារព្រហ្មចារីល្អបំផុតគឺរក្សាភាពម៉ឺាងម៉ាត់
ទឹកភ្នែកអាចកាត់បន្...Read more
| ថ្ងៃនេះ | 282 | នាក់ |
| ម្សិលមិញ | 2082 | នាក់ |
| សប្ដាហ៍នេះ | 13048 | នាក់ |
| ខែនេះ | 35557 | នាក់ |
| ឆ្នាំនេះ | 530021 | នាក់ |
| សរុប | 57881417 | នាក់ |
| ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 03:08 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

