និស្សិតកំរិតបរិញ្ញាប័ត្រម្នាក់ឈ្មោះ តៅសាវឿន មានទីលំនៅបច្ចុប្បន្ន ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប និងជាអតីតនិស្សិតសកលវិទ្យាល័យសៅស៍អ៊ីសថ៍អេសៀ (South East Asia) ហៅកាត់ថា USEA ខេត្តសៀមរាប ដែលបានគំរាមដាក់គ្រាប់បែកបំផ្ទុះអោយស្លាប់លោក សខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ និងត្រូវដោះលែងអោយមានសេរីភាព។
យោងតាមសម្តីរបស់អ្នកស្រី កុយ កិត្យា មេធាវីការពារក្តីអោយលោក តៅសាវឿន បានប្រាបអ្នកកាសែតឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥នេះថា តុលាការខេត្តសៀមរាបនឹងដោះលែងយុវជនដែលគំរាមបោកគ្រាប់បែកសម្លាប់លោក សខេង តាមបណ្ដាញសង្គមហ្វេសប៊ុកកាលពី ខែកញ្ញាកន្លងទៅឲ្យមានសេរីភាពវិញនៅចុងខែតុលា បន្ទាប់ពីមានការជំនុំជម្រះក្ដីកាលពីថ្ងៃទី២២ ខែតុលាកន្លងទៅថ្មីៗនេះ។
អ្នកស្រី កុយកិត្យា បានបន្តថា តុលាការខេត្ដសៀមរាបបានសម្រេចផ្ដន្ទាទោសយុវជនឈ្មោះ តៅ សាវឿន រយៈពេល១៥ខែ តាមមាត្រា ២៣៣ នៃបទក្រមព្រហ្មទណ្ឌ ប៉ុន្តែអនុវត្តទោសតែ១ខែ។ អ្នកស្រីបន្ថែមថា កូនក្ដីរបស់អ្នកស្រីនឹងមានសេរីភាពវិញនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ខាងមុខនេះ។
និស្សិតនៅសកលវិទ្យាល័យសៅស៍អ៊ីសថ៍អេសៀ (South East Asia) ម្នាក់បានបង្ហើបប្រាប់ថា មូលហេតុដែលធ្វើអោយលោក តៅសាវឿន ខឹងក្រេវក្រោដ រហូតប្រមាតដាក់គ្រាប់បែកអោយស្លាប់ទាំងអស់គ្នានៅថ្ងៃដែលលោក សខេង មកចែកសញ្ញាប័ត្រនោះ ព្រោះខាងសាលាបានលើកថ្ងៃចែកសញ្ញាប័ត្រម្តងហើយម្តងទៀត (ដំបូងឡើយថា ចែកនៅថ្ងៃទី២៦ តែមុនថ្ងៃ២៦ថាចែកថ្ងៃទី២៨ ដល់មុនថ្ងៃទី២៨ថាថ្ងៃទី២៨មិនបានចែកទេ មិនដឹងថ្ងៃណាទេចាំជួនដំណឹងដល់និស្សិតនៅពេលក្រោយ លុះបន្ទាប់មកទៀតផ្តល់ដំណឹងថ្មីមួយទៀតថា ចែកនៅថ្ងៃទី២៨វិញ)។
សូមបញ្ជាក់ថា នៅថ្ងៃទី២៨ ខែកញ្ញា និស្សិតតៅសាវឿនបានទៅទទួលសញ្ញាប័ត្រដូចនិស្សិតដ៏ទៃ ដោយមិនមានការដាក់គ្រាប់បែកដូចសម្តីដែលបានសរសេរលើបណ្តាញសង្គមនោះទេ ហើយបន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគាលោក តៅសារឿន បានសរសេរលិខិតសុំទោសលោក សខេង ជាសាធារណៈពីក្នុងពន្ធនាគារខេត្តសៀមរាបផងដែរ។
ប្រទេសមានច្បាប់គ្រួសារមានវិន័យ បើទោះជាលោក តៅសាវឿន មិនជាប់ទោសយូអង្វែងដូចក្នុងមាត្រា២៣៣ក៏ដោយ តែក៏បានជាប់ទោសអស់រយៈពេល១ខែផងដែរ ដែលវាជាការប្រមានដល់អ្នកដ៏ទៃជាសវៀងយកតំរាប់តាម៕






តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែលទទួលបានសិទ្ធិ រកស៊ីឈើក្នុងទ្រង់ទ្រាយធំ បន្តពីក្រុមហ៊ុន ដាតា រ៉ាប់ប៊ើ និងក្រុមហ៊ុន ...Read more
សេចក្តីរាយការណ៍មួយបានអោយដឹងថា លោក បូរ-គុណ មេគយច្រកភ្នំដី ដែលបានចាក់ដីរំលោភយកដីមាត់ស្ទឹងសែសិន ដែលមាបណ្តោយប្រវែង៤៥ម៉ែត្រ និងទទឹង១០ម៉ែត្រ ត្រូវបានលោកអភិបាលខេត្តបន្ទាយ...Read more
ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
សហភាពអឺរ៉ុប (EU) បានព្រមានជាបន្តទៀត សម្រាប់បន្លែរបស់វៀតណាមដែលនាំចូលទៅក្នុងតំបន់របស់ខ្លួនដោយសារតែ EU រកឃើញថាមានបាក់តេរីដែលបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់នៅក្នុងបន្លែទាំ...Read more
តុលាការបានចំណាយពេលជាង៥ម៉ោង ពោលគឺចាប់ពីម៉ោង៨និង៣០នាទី ក្នុងការសាកសួរលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងសំណុំរឿង ញុះញង់ឱ្យ ប្រព្រឹត្តបទឧក្រឹដ្ឋ ឬ ប្រព្រឹត្តអំពើបង្កឱ្យម...Read more
សត្វតិរិច្ឆាន គឺជាសត្វមួយប្រភេទ ដែលមិនស្គាល់បុណ្យបាប មិនស្គាល់ពូជពង្សវង្សសាវតារបស់ខ្លួន មិនមានឧត្តមគិតិ មិនមានចំណេះដឹង ស៊ីតែអាហារដែលជាកាកសំណល់ពីគេ រកស៊ីចិញ្ចឹមជីវិតតែមួយក្រពេះ មិន...Read more
ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមជនល្មើសឆក់យកម៉ូតូគេចខ្លួនដោយសុវត្តិភាព សមត្ថកិច្ច ដុតដៃដុតជើងស្រាវជ្រាវមុខសញ្ញាចោរប្លន់ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០២ខែធ្នូឆ្នា...Read more
ការធ្វើអាជីវកម្មថ្មកែវ នៅចំណុចជួរភ្នំ១៥០ ស្ថិតនៅក្បែវត្តគិរីសិលាកែវ ក្នុងភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដែលក្តោបក្តាប់ដោយលោកឧកញ៉ាដ៏វ័យក្មេងម្នាក់ ប្រចាំខេត...Read more
យោងតាមប្រភពព័ត៌មានពីរដ្ឋសភាបានអោយដឹងថា លោក កឹមសុខា អនុប្រធានទី១នៃរដ្ឋសភាត្រូវបានសមាជិក៨៦សំលេងលើ៨៦សំលេង នៃសមាជិករដ្ឋសភាមកពីគណបក្សកាន់អំណាចបានបោះឆ្នោតទំលាក់ជាផ្លូវក...Read more
| ថ្ងៃនេះ | 441 | នាក់ |
| ម្សិលមិញ | 2082 | នាក់ |
| សប្ដាហ៍នេះ | 13207 | នាក់ |
| ខែនេះ | 35716 | នាក់ |
| ឆ្នាំនេះ | 530180 | នាក់ |
| សរុប | 57881576 | នាក់ |
| ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 04:53 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

