អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល

ដោយៈ សហការី ខេត្តបន្ទាយមានជ័យ ថ្ងៃទី 02 ខែ 11 ឆ្នាំ 2015 វេលាម៉ោង 09:07 នាទី ចំនួនអានៈ 2526

ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ​កាប់​ប្លន់​យក​កាម៉េរ៉ា​បោក​ចោល និង​យក​កាំបិត​ដេញ កាប់​ប៉ង​សម្លាប់​ផ្តាច់ជីវិត គ្រា​ដែល​អ្នក​សារពត៌មាន​រងគ្រោះ​២​នាក់​ខាងលើ​ចុះ​យក​ពត៌មាន​តាម​ព្រំដែន កាលពី​វេលា​ម៉ោង​៥​និង​ល្ងាច​ថ្ងៃទី​៣០ ខែវិច្ឆិការ ឆ្នាំ​២០១៥ នៅ​ចំនុច​ប៉ុស្តិ​ចំបក់ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​។​

ក្រោយពី​ទទួលបាន​ពត៌មាន​ថា នៅ​ប៉ុស្តិ​នគរបាល​ការពារ​ព្រំដែន​ប៉ុស្តិ​ចំបក់ បាន​លួច​បើក​ច្រក របៀង​ឲ្យ​ពលករ​ឆ្លងដែន​ខុសច្បាប់ និង​មាន​ឈ្មួញ​នាំ​ចូល​នាំចេញ​ទំនិញគេចពន្ធ អ្នកកាសែត​៤​ស្ថាប័ន បាន​ចុះ​យក​ពត៌មាន​គឺ ទូរទស្សន៍​ហង្ស​មាស ប៉ុស្តិ​លេខ​៥ អាស៊ីអាគ្នេយ៍ និង CTN បាន​ចុះ​ទៅ​ច​ក​ពត៌ មាន​នៅ​ចមនុច​ព្រំដែន​ខាងលើ ពេល​ទៅ​ដល់​បាន​បែក​ចែក​ចុះ​ធ្វើការ​នៅ​គោលដៅ​ផ្សេងៗ​ចម្ងាយ​ពី​គ្នា ៥០០​ម៉ែត្រ ដោយ​ភ្នាក់ងារ​ទូរទស្សន៍​ហង្ស​មាស​និង​ប៉ុស្តិ​លេខ​៥​ទៅ​គោលដៅ​ផ្សេង មិនទាន់​ទាំង​ដល់ ចំនុច​ច្រករបៀង​ស្រួលបួល​ផង​ស្រាប់តែ​ឃើញ​មាន​មន្ត្រី​នគរបាល​ក្នុង​ប៉ុស្តិ​ខាងលើ​ម្នាក់​បាន​ដឹក​ជន​ស៊ីវិល​ម្នាក់​ឈ្មោះ ធិន ម៉ា​ណាន ហៅ​ប្រុស ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មក​ទម្លាក់ ភ្លាម​នោះ​ជន​ស៊ីវិល​រូបនេះ​បាន​ទាញ​កាំបិត​ខ្វែវ​ប្រវែង​ជាង​១​ម៉ែត្រ​មក​ភ្ជង់​ភ្នាក់ងារ​ហង្ស មាស​យក​កាំ​មេ​រ៉ា​បោក​ចោល ហើយ​បាន​ដេញ​កាប់​ទាំង​ភ្នាក់ងា​ប៉ុស្តិ​លេខ​៥ ធ្វើឲ្យ​អ្នកកាសែ​តទាំង​២ ភ័យ​ក៏​នាំគ្នា​រត់​ចោល​ស្បែកជើង​ព្រលឹងចុងសក់ រី​ឯ​ជន​ស៊ី​រូបនោះ​បាន​ទាញ​កង់​ជិះ​ដើម្បី​ដេញ​កាប់​បន្ត ទើប​អ្នកកាសែត​នាំគ្នា​រត់​ចុះ​ស្រែ​ដើម្បី​រក​គ្នា​ជួយ​។ ពេល​មក​ដល់​ប៉ុស្តិ​ស្រាប់តែ​រថយន្ត​ត្រូវបាន​គេ​យក​វត្ថុ រឹង​កោស​ខូច​ថ្នាំ​រថយន្ត​ខ្ទេច ទើប​អ្នកកាសែត​នាំគ្នា​គេចចេញ​ពី​ចំនុចកើតហេតុ​រក​កន្លែង​សុវត្ថិភាព​។​

លោក ផូ ប៊ុនថន ភ្នាក់ងារ​ទូរទស្សន៍​ហង្ស​មាស​បាន​ឲ្យដឹងថា ពួក​ខ្លួន​ត្រូវ​នគរបាល​ប៉ុស្តិ៍​ចំបក់​ខាងលើ ម្នាក់​ជិះ​ម៉ូតូ​ដឹក​ជន​ស៊ីវិល​ម្នាក់​ឲ្យមក​កាប់​ខ្លួន​នៅ​លើ​ចំការ​មួយកន្លែង​ក្បែរ​ព្រៃ​ព្រំដែន​កម្ពុជា​ថៃ ប្លន់​យក​កាំ​ម៉េ​រ៉ាទៅ​បោក​ចោល​កម្ទេច​រូបភាព និង​យក​កាំបិត​ខ្វែ​ប្រវែង​ជាង​១​ម៉ែត្រ​ដេញ​ប៉ង​សម្លាប់ខ្លួន និង​លោក​កែវ​វុទ្ធី​ភ្នាក់ងារ​ប៉ុស្តិ​លេខ​៥​តែ​ដោយ​សភាព​មិន​ស្រួល​ក៏​នាំគ្នា​រត់​។​

លោក កែ វិទ្ធី ភ្នាក់ងា​ទូរទស្សន៍ប៉ុស្តិ​លេខ​៥ បានចាត់ទុក​ការ​ថា​ការ​ដេញ​កាប់​អ្នកកាសែត​នេះ គឺជា​អំពើរ​ព្រៃផ្សៃ​ហើយ​ក៏​ជា​ការគំរាមកំហែង​បំបាក់ស្មារតី​ពី​សំណាក់​សមត្ថកិច្ច​គោលដៅ​ខាងលើ​គឺ​ប៉ុស្តិ​ចំបក់ គឺ​ដើម្បី​រារាំង​ដល់​ដំណើរការ​យក​ពត៌មាន​របស់​អ្នកកាសែត​។​ក្នុងនោះ​លោក​ក៏​បាន​សំណូមពរ​ដល់ អគ្គស្នងការ​ការ​នគ​របាល​ជាតិ និង​ស្ថាប័ន​តុលាការ​ជួយ​រក​យុត្តិធម៌​។​

ក្រោយ​ពី​អ្នកកាសែត​នាំគ្នា​ចេញពី​កន្លែងកើតហេតុ ស្រាប់តែ​លោក​មេ​ប៉ុស្តិ សាន សៃ បាន​ទូរ​សព្ទ័​មក​រករឿង​ភ្នាក់ងារ​ហង្ស​មាស​ថា​មាន​ពលរដ្ឋ​(​គឺ​ជន​ស៊ីវិល​ដែល​ដេញ​កាប់​អ្នកកាសែត​) មកប្តឹង​ថា​អ្នកកាសែត​នាំគ្នា​មក​វាយ​ធ្វើបាប​ទៅវិញ និង បាន​ផ្ញើ​រូបភាព​ឲ្យគេ​ឯ​ងមើល និង​មាន​ស្នាមរបួស​លើ​ដើមទ្រូង​ទៀតផង​។​ទាំងនេះ​គឹជា​ការចោទប្រកាន់​យ៉ាងធ្ងន់ធ្ងរ​ជនរងគ្រោះ​ជា​អ្នកកាសែត​កំពុង​ក្លាយ​ជា​ជនល្មើស​ទៅវិញ។

ឆ្លើយតប​ទៅ​ហ្នឹង​ការលើកឡើង​ខាងលើ លោក ឈិត លី មេបញ្ជាការ​វ​រះ​សេនា​តូច​នគរបាល ការពារ​ព្រំដែន​គោក​លេខ​៨១៥​បានឲ្យដឹងថា ជន​ស៊ីវិល​ដែល​ដេញ​កាប់​អ្នកកាសែត​មិនមែន​ជា​មន្ត្រី នគរបាល​ទេ គាត់​ជា​ពលរដ្ឋ​មាន​ដីចំការ​ខាងក្រោយ​ប៉ុស្តិ​។​ចំពោះ​ករណី​ថា មន្ត្រីនគរបាល​ប៉ុស្តិ​ម្នាក់​បាន ដឹក​មនុស្ស​ទៅ​កាប់​អ្នកកាសែត​គឺ​មិន​ពិត​ទេ គឺ​មន្ត្រី​នគរបាល​របស់​លោក​គ្រាន់តែ​ជូន​ពលរដ្ឋ​ឈ្មោះ ប្រុស ទៅផ្ទះ​តែ​ប៉ុណ្ណោះ​ដោយ​ឃើញ​ស្រវឹងស្រា ចំពោះ​បញ្ហា​នេះ​លោក​មិន​ហ៊ាន​ថា​នរណា​ខុស​ឬ​ត្រូវ​ទេ​ព្រោះ លោក​មិន​បាន​ឃើញ​ហេតុការណ៍​ដែរ​។​

ពាក់​ពន្ធ័​ករណី​នេះ​លោក ស៊ុម ចាន់​គា មន្ត្រី​សម្របសម្រួល​សិទ្ធិ​មនិស្ស​អាដហុក​ខេត្ត​បន្ទាយ មានជ័យ បាន​ចាត់ទុកថា ករណី​ខាងលើ​គឺជា​ការរៀបចំ​ទុកជាមុន ដើម្បី​រារាំង​អ្នក​សារពត៌មាន​ពេល​ចុះ យក​ពត៌មាន​បទល្មើស​សេដ្ឋកិច្ច​និង​ពលករ​ឆ្លងដែន​ខុសច្បាប់ ព្រោះ​កន្លងមក​ច្រក​ចំបក់​នៃ​វ​រះ​៨១៥​នេះ​គឺ​តែងតែ​បើក​ឲ្យមាន​បទល្មើស​ទំនិញគេចពន្ធ​និង​ជារឿយៗ​។​

លោក សិទ្ធ ឡោះ ស្នងការរង​ទទួល​ផែន​ព្រហ្មទ័ណ្ឌ​បាន​ឲ្យដឹងថា លោក​បាន​ចាត់​ឲ្យ​មន្ត្រី​របស់​ខ្លួន​ចុះ​ស្រាវជ្រាវ​ហើយ​ចំពោះ​ករណី​នេះ លទ្ធផល​យ៉ាង​ណា​លោក​និង​ចាត់ការ​តាមច្បាប់​។​

បច្ចុប្បន្ន​ក្រុមអ្នកកាសែត​រងគ្រោះ​កំពុង​រៀបចំ​ឯកសារ ដើម្បី​ប្តឹង​ចូល​តុលាការ​ឲ្យជួយ​រក​យុត្តិធម៌ នៅ​ព្រឹក​ថ្ងៃ​ចន្ទ័នេះ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ឯកឧត្តម ទៀ សីហា ផ្ញើសារជូនពរ សម្តេចតេជោ ហ៊ុន សែន   អាន471ដង បរិយាថ្ងៃនេះ៖ អ្នករកស៊ីក្បត់ជាតិរួចខ្លួន អ្នកកាសែតជាប់គុគ   អាន1831ដង បទល្មើសឈើក្រញូង នៅស្រុកម៉ាឡៃដូចហែកឋិន គ្មានអ្នកបង្ក្រាប មានតែអ្នកទៅរាប់ក្បាលឡាន យកលុយព?...    អាន1817ដង ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្ស...    អាន1829ដង ក្រុម​ហ៊ុ​ន​ឧក​ញ៉ា ​​ទ្រី ភាព​ កំព​ង់​កា​ប់បំ​ផ្លាញ​ព្រៃ​ឈើ​   អាន1661ដង សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន   អាន2443ដង បនល្បែងស៊ីសងដុះដូចផ្សិតនៅស្រុកពួកគ្មានអ្នកបង្រ្កាប   អាន1613ដង លោក សំសុខា ប្រធានសាខាគយបើកស្ថានីយ៍លក់សាំងគេចពន្ធ និងបង់ពន្ធមិនគ្រប់   អាន1794ដង គេសង្ស័យថា ក្រុមហ៊ុន ដួងស្រួច កំពង់ដឹកឈើលើសទម្ងន់ ហើយគ្មានច្បាប់អនុញ្ញាតិឆ្លងកាត់បីខេត?...    អាន1898ដង ក្រុមអ្នកកាងបនល្បែងគំរាមកំហែង ប្រើហឹង្សា និងធ្វើអោខូចម៉ាស៊ីនថតរូបរបស់អ្នកកាសែត   អាន1658ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      146នាក់
ម្សិលមិញ    2179នាក់
សប្ដាហ៍នេះ    10817នាក់
ខែនេះ    33326នាក់
ឆ្នាំនេះ   527790នាក់
សរុប   57879186នាក់
ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 01:13